es
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

Ir al canal en Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

Mostrar más
6 427
Suscriptores
-224 horas
-17 días
+1530 días
Archivo de publicaciones
💔 អង្គុយរៀនសុខៗលឺគ្រាប់ផ្លោងសម្លេងទ្រហឹងក្មេងៗត្រូវរត់ចេញពីថ្នាក់រៀនទាំងភ័យខ្លាច ម្តាយឪពុកមិននៅជិតខ្លួន មិនដឹងថាត្រូវរត់ទៅណា
💔 អង្គុយរៀនសុខៗលឺគ្រាប់ផ្លោងសម្លេងទ្រហឹងក្មេងៗត្រូវរត់ចេញពីថ្នាក់រៀនទាំងភ័យខ្លាច ម្តាយឪពុកមិននៅជិតខ្លួន មិនដឹងថាត្រូវរត់ទៅណាទើបមានសុវត្តិភាព មានផ្ទះមិនហ៊ានជ្រក មានសាលាមិនអាចរៀន សូម្បីតែពេលហូបបាយក៏ត្រូវលូនទៅក្រោមលេណដ្ឋាន។ 💔 រូបភាពមួយនេះពិតជាក្តុកក្តួល ពួកគេក្មេងៗណាស់ ពួកគេមិនដឹងអីទេ ពួកគេមិនមានកំហុសទេ ពួកគេសុំត្រឹមតែរស់នៅដោយភាពសុខសាន្តក្នុងវ័យជាកុមារភាពប៉ុណ្ណោះ វាពិតជារឿងដ៏សោកសៅបំផុតដែលក្មេងៗកម្ពុជាជួបរឿងបែបនេះ។

កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់មិញនិងព្រឹកនេះ
+2
កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់មិញនិងព្រឹកនេះ ក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់និង សេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា ថៃ។ បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់ ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ាន ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយ ដល់ប្រជាជនដែលភៀសសឹកចេញពី តំបន់គ្រោះថ្នាក់មកកាន់តំបន់មាន សុវត្ថិភាព។ ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេង ទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់ អាវុធទប់ទល់ជាមួយការឈ្លានពាន។ សូមការយោគយល់ពីភ្ញៀវជាតិនិង អន្តរជាតិដែលមិនអាចជួបខ្ញុំបាន។ សូមកីឡាករ កីឡាការិនីដែលទៅចូល ការប្រកួតសុីហ្គេមលើកទី៣៣នៅ ប្រទេសថៃចូលរួមការប្រកួតជាធម្មតា៕ Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

ក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា មានគណនីហ្វេសប៊ុកជាច្រើនដែលថៃបន្លំបង្កើតឡើងដោយដាក់ឈ្មោះខ្មែរ និងសរសេរជាអក្សរខ្មែរ ដើម្បីផ្សាយ
ក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា មានគណនីហ្វេសប៊ុកជាច្រើនដែលថៃបន្លំបង្កើតឡើងដោយដាក់ឈ្មោះខ្មែរ និងសរសេរជាអក្សរខ្មែរ ដើម្បីផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃ បំផ្លើស ដើម្បីញុះញង់ឱ្យយើងតបត, សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ កុំចែករំលែកបន្ត និងកុំជឿករណីមានការសង្ស័យ អាច Report គណនីទៅក្រុមហ៊ុនហ្វេសប៊ុក ឬប្លុកគណនីនោះតែម្តង។ សូម​បងប្អូនសាធារណជនតាមដាននិងទទួលយកព័ត៌មានតែពីប្រភពផ្លូវការ ដើម្បីទទួលបានព័ត៌មានពិត ត្រឹមត្រូវ។ ក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន នឹងសហការជាមួយក្រសួង ការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាដើម្បីផ្សព្វផ្សាយព័ត៌មានពិតជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបជាបន្តបន្ទាប់។ សូមអរគុណ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៨.១២.២០២៥

+3
សាលារៀននៅតាមព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បានផ្អាកដំណើរជាបន្ទាន់ សាលារៀននៅតាមព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បានផ្អាកដំណើរការភ្លាមៗជាបណ្ដោះអាសន្ន ដោយសារយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នាព្រឹកថ្ងៃ ទី៨ ខែធ្នូ ឆ្នាំ២០២៥។ ការបើកការវាយប្រហារពីសំណាក់យោធាថៃចូលទឹកដីកម្ពុជានោះ គឺនៅតំបន់អានសេះ តាមាន់ធំ និងប្រាសាទព្រះវិហារ។ (ក្រសួងអប់រំ)

ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោ
ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក។ សកម្មភាព នេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

Repost from AMS One-minute
ក្រសួងការពារជាតិកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅ ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើកងក
+3
ក្រសួងការពារជាតិកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅ ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ "សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ" ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ តុលា ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និងជាប្រធានអាស៊ាន។ ៨ ធ្នូ ២០២៥ #BreakingNews @ams1minute

Repost from DAP News
សាលារៀននៅតាមព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បានផ្អាកដំណើរការភ្លាមៗជាបណ្ដោះអាសន្ន ដោយសារយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្ល
+2
សាលារៀននៅតាមព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បានផ្អាកដំណើរការភ្លាមៗជាបណ្ដោះអាសន្ន ដោយសារយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ សារព័ត៌មាន ដើមអម្ពិល - ព័ត៌មានទាន់ហេតុការណ៍ដោយ សយ សុភាព 👉 https://t.me/dapnews

Repost from DAP News
Breaking News៖ ប្រទេសថៃបានដាក់ពង្រាយយន្តហោះចម្បាំង F-16 ដើម្បី ប្រឆាំងនឹងកម្ពុជា បន្ទាប់ពីមូលដ្ឋានទ័ពអនុពង្សត្រូវបានវាយប្រហារ
Breaking News៖ ប្រទេសថៃបានដាក់ពង្រាយយន្តហោះចម្បាំង F-16 ដើម្បី ប្រឆាំងនឹងកម្ពុជា បន្ទាប់ពីមូលដ្ឋានទ័ពអនុពង្សត្រូវបានវាយប្រហារ ដោយថៃអះអាងថាបណ្តាលឲ្យទាហានថៃម្នាក់ស្លាប់ និងពីរនាក់រងរបួស នៅព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥។ Khaosod English

ក្រសួងព័ត៌មានស្នើជាថ្មី ឱ្យពលរដ្ឋកុំផ្សព្វផ្សាយ និងចែករំលែកព័​ត៌មានអំ​ពី​​ទី​តាំ​ងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស
ក្រសួងព័ត៌មានស្នើជាថ្មី ឱ្យពលរដ្ឋកុំផ្សព្វផ្សាយ និងចែករំលែកព័​ត៌មានអំ​ពី​​ទី​តាំ​ងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យុទ្ធោប្បករណ៍ និងការ​ស​​​ម្ងា​ត់របស់កងទ័ព ប្រភព៖ FB/ Neth Pheaktra 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន

🚨ទីក្រុងបាងកក ត្រូវប្រឈមនឹងគ្រោះទឹកជំនន់រហូតដល់ចុងសប្តាហ៍ ស្របពេលប្រទេសថៃ កំពុងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ តាមការផ្សាយរប
🚨ទីក្រុងបាងកក ត្រូវប្រឈមនឹងគ្រោះទឹកជំនន់រហូតដល់ចុងសប្តាហ៍ ស្របពេលប្រទេសថៃ កំពុងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ តាមការផ្សាយរបស់ The Star កាលពីថ្ងៃអាទិត្យទី៧ខែធ្នូឆ្នាំ២០២៥ រដ្ឋបាលក្រុងបាងកក បានប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតែទឹកទន្លេចៅប្រាយ៉ា នឹងហក់ឡើងខ្លាំងដល់ថ្ងៃសុក្រទី១២។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋបាលក្រុងបានអំពាវនាវឲ្យសហគមន៍ចំនួន១១នៅជាប់មាត់ទន្លេ ត្រូវត្រៀមលក្ខណៈនិងតាមដានស្ថានការណ៍ឲ្យដិតដល់។ ការព្រមាននេះកើតឡើងស្របពេលថៃ ចាប់ផ្តើមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ទាំងដែលពិធីនេះ កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកក្នុងប្រទេស ជុំវិញកំហុសជាច្រើន ជាពិសេសគឺការរៀបចំនិងគ្រប់គ្រងមិនបានល្អ៕ ប្រភព៖ The Star 📲 JOIN កម្ពុជាថ្មី International