កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
رفتن به کانال در Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
نمایش بیشتر6 426
مشترکین
-324 ساعت
-27 روز
+1530 روز
آرشیو پست ها
Repost from Samdech Hun Sen of Cambodia
កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់មិញនិងព្រឹកនេះ
ក្នុងគោលបំណងទាញយើងឲ្យតបត
ដើម្បីបំផ្លាញចោលបទឈប់បាញ់និង
សេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា ថៃ។
បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយសូមមេបញ្ជាការគ្រប់
ជាន់ថ្នាក់អប់រំបងប្អូននាយទាហ៊ាន
ពលទាហ៊ានយល់ដឹងគ្រប់ៗគ្នា។
សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ខិតខំជួយ
ដល់ប្រជាជនដែលភៀសសឹកចេញពី
តំបន់គ្រោះថ្នាក់មកកាន់តំបន់មាន
សុវត្ថិភាព។
ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេង
ទៀតអស់ហើយដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់
អាវុធទប់ទល់ជាមួយការឈ្លានពាន។
សូមការយោគយល់ពីភ្ញៀវជាតិនិង
អន្តរជាតិដែលមិនអាចជួបខ្ញុំបាន។
សូមកីឡាករ កីឡាការិនីដែលទៅចូល
ការប្រកួតសុីហ្គេមលើកទី៣៣នៅ
ប្រទេសថៃចូលរួមការប្រកួតជាធម្មតា៕
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Repost from រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត/Ren Rortanak Spokesman of HE. H.E. Abhisantibindit Sar Sokha
ក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា មានគណនីហ្វេសប៊ុកជាច្រើនដែលថៃបន្លំបង្កើតឡើងដោយដាក់ឈ្មោះខ្មែរ និងសរសេរជាអក្សរខ្មែរ ដើម្បីផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃ បំផ្លើស ដើម្បីញុះញង់ឱ្យយើងតបត, សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ កុំចែករំលែកបន្ត និងកុំជឿករណីមានការសង្ស័យ អាច Report គណនីទៅក្រុមហ៊ុនហ្វេសប៊ុក ឬប្លុកគណនីនោះតែម្តង។
សូមបងប្អូនសាធារណជនតាមដាននិងទទួលយកព័ត៌មានតែពីប្រភពផ្លូវការ ដើម្បីទទួលបានព័ត៌មានពិត ត្រឹមត្រូវ។ ក្រសួងព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន នឹងសហការជាមួយក្រសួង ការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាដើម្បីផ្សព្វផ្សាយព័ត៌មានពិតជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបជាបន្តបន្ទាប់។ សូមអរគុណ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៨.១២.២០២៥
Repost from ភ្នំពេញ ប៉ុស្ដិ៍
សាលារៀននៅតាមព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បានផ្អាកដំណើរជាបន្ទាន់
សាលារៀននៅតាមព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បានផ្អាកដំណើរការភ្លាមៗជាបណ្ដោះអាសន្ន ដោយសារយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នាព្រឹកថ្ងៃ ទី៨ ខែធ្នូ ឆ្នាំ២០២៥។
ការបើកការវាយប្រហារពីសំណាក់យោធាថៃចូលទឹកដីកម្ពុជានោះ គឺនៅតំបន់អានសេះ តាមាន់ធំ និងប្រាសាទព្រះវិហារ។ (ក្រសួងអប់រំ)
+3
ហាមថតលេណដ្ឋានទ័ព...
Repost from ក្រសួងការពារជាតិ Ministry of National Defence
ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក។ សកម្មភាព នេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from AMS One-minute
+3
ក្រសួងការពារជាតិកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅ ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ "សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ" ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ តុលា ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និងជាប្រធានអាស៊ាន។
៨ ធ្នូ ២០២៥
#BreakingNews @ams1minute
Repost from DAP News
+2
សាលារៀននៅតាមព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ បានផ្អាកដំណើរការភ្លាមៗជាបណ្ដោះអាសន្ន ដោយសារយោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥
សារព័ត៌មាន ដើមអម្ពិល - ព័ត៌មានទាន់ហេតុការណ៍ដោយ សយ សុភាព 👉 https://t.me/dapnews
Repost from DAP News
Breaking News៖ ប្រទេសថៃបានដាក់ពង្រាយយន្តហោះចម្បាំង F-16 ដើម្បី ប្រឆាំងនឹងកម្ពុជា បន្ទាប់ពីមូលដ្ឋានទ័ពអនុពង្សត្រូវបានវាយប្រហារ ដោយថៃអះអាងថាបណ្តាលឲ្យទាហានថៃម្នាក់ស្លាប់ និងពីរនាក់រងរបួស នៅព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥។ Khaosod English
Repost from ព្រះខ័ន
ក្រសួងព័ត៌មានស្នើជាថ្មី ឱ្យពលរដ្ឋកុំផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យុទ្ធោប្បករណ៍ និងការសម្ងាត់របស់កងទ័ព
ប្រភព៖ FB/ Neth Pheaktra
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
Repost from កម្ពុជាថ្មី International
🚨ទីក្រុងបាងកក ត្រូវប្រឈមនឹងគ្រោះទឹកជំនន់រហូតដល់ចុងសប្តាហ៍ ស្របពេលប្រទេសថៃ កំពុងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម។
តាមការផ្សាយរបស់ The Star កាលពីថ្ងៃអាទិត្យទី៧ខែធ្នូឆ្នាំ២០២៥ រដ្ឋបាលក្រុងបាងកក បានប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតែទឹកទន្លេចៅប្រាយ៉ា នឹងហក់ឡើងខ្លាំងដល់ថ្ងៃសុក្រទី១២។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋបាលក្រុងបានអំពាវនាវឲ្យសហគមន៍ចំនួន១១នៅជាប់មាត់ទន្លេ ត្រូវត្រៀមលក្ខណៈនិងតាមដានស្ថានការណ៍ឲ្យដិតដល់។
ការព្រមាននេះកើតឡើងស្របពេលថៃ ចាប់ផ្តើមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ទាំងដែលពិធីនេះ កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកក្នុងប្រទេស ជុំវិញកំហុសជាច្រើន ជាពិសេសគឺការរៀបចំនិងគ្រប់គ្រងមិនបានល្អ៕
ប្រភព៖ The Star
📲 JOIN កម្ពុជាថ្មី International
Repost from ក្រសួងការពារជាតិ Ministry of National Defence
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖
នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថ្តក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់កាលដែលភាគីថៃបានរំលោភបំពានលើ ”សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។
ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។
កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃច័ន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥
Repost from ក្រសួងការពារជាតិ Ministry of National Defence
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីកងកម្លាំងយោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងរបស់កម្ពុជា នៅបណ្តោយព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥៖
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from ក្រសួងការពារជាតិ Ministry of National Defence
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅវេលាយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា ផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចុះផ្សាយថា ”កម្ពុជាបានចល័តរថក្រោះនៅក្រុងសំរោង ខេត្តឧត្តមានជ័យ” ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖
១. ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តរថក្រោះ គឺជាព័ត៌មានមិនពិត
២. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ព្រមទាំងបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត សំដៅស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស។
Unofficial Translation
Press Release
Her excellency Lieutenant General Maly Socheata, Spokesperson for the Ministry of National Defence of the Kingdom of Cambodia
The Ministry of National Defence of the Kingdom of Cambodia would like to inform the public, as well as national and international journalists, that on the night of December 7, 2025, it observed that the official Facebook page of the Thai Army Region 2 published a statement claiming that “Cambodia has moved tanks in Samrong City, Oddar Meanchey Province.” This information was subsequently quoted and disseminated by several Thai media outlets.
The Ministry of National Defence of the Kingdom of Cambodia would like to deny this claim and clarify the facts as follows:
1.The statement published by the official page of the Thai Army Region 2, as well as by several Thai media outlets, alleging that Cambodia has moved tanks, is false information.
2.Cambodian forces have not undertaken any action that violates the ceasefire agreement or the Joint Declaration on Peace between Cambodia and Thailand, contrary to what has been reported by Thai social media and media outlets.
The Ministry of National Defence of the Kingdom of Cambodia reaffirms its strong commitment to fully respect and implement the ceasefire agreement and the Joint Declaration on Peace between Cambodia and Thailand. The Ministry will continue to work closely at all levels to promote practical cooperation, strengthen peace and stability between the two countries, and return to normalcy as soon as possible.
07 December 2025
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from ក្រសួងការពារជាតិ Ministry of National Defence
Unofficial Translation
Press Release
Her Excellency Lieutenant General Maly Socheata, Under Secretary of State and the Spokeswoman of the Ministry of National Defence, would like to inform the general public, as well as national and international media outlets, about the situation along the Cambodia-Thailand border today, as follows:
The Ministry of National Defence of the Kingdom of Cambodia has recorded the provocation acts undertaken by the Thai military forces that, on December 7, 2025, the Thai military forces launched an attack on the Cambodian forces stationed in Prorlean Thmar area, Choam Ksan District, Preah Vihear Province, from approximately 14:15 to 14:32 hours. The Thai side also falsely accused Cambodia without any basis, despite the fact that the Cambodian forces did not retaliate at all. The Ministry of National Defence of Cambodia firmly denies and entirely rejects any accusations made by Thailand, which aim to mislead national and international public opinions and use them as a pretext to escalate military tensions with Cambodia.
Furthermore, at around 20:02 hours, the Thai military forces launched a second attack using small arms, firing multiple shots in front of the Cambodian front line in O’ Phka Sneh area. Subsequently, at 20:30 hours, Thai military forces continued firing toward Cambodian forces at Prorlean Thmar area, Choam Ksan District, Preah Vihear Province, the same location where they had previously launched attacks earlier in the afternoon of December 7, 2025, by firing multiple shots using both small arms and mortars. The assault by the Thai military forces ceased at approximately 20:50 hours.
Standing on the spirit of respecting all previous agreements and resolving conflicts peacefully according to international law, Cambodia did not retaliate at all during the two assaults and continues to monitor the situation vigilantly and with utmost caution. Additionally, Cambodia, for the second time, has informed the ASEAN Observer Team (AOT) about this incident and plans to request the AOT to conduct an investigation into the matter to ensure transparency, justice, and impartiality.
Cambodia reaffirms its firm commitment to respecting and implementing all conditions of the ceasefire, the Joint Declaration between Cambodia and Thailand, with goodwill and the highest sense of responsibility. Cambodia reiterates that rather than resorting to acts of aggression or the use of force, Cambodia firmly adheres to resolving disputes through peaceful means in accordance with international law, the existing treaties, conventions, and agreements, so as to seek solution that is just, fair, long-lasting, and in compliance with international law, for war cannot be ended through war itself.
Based on the above information, the public, both domestic and international media, are advised to be informed accordingly.
Sunday, December 7, 2025.
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from 东南亚大事件
