ru
Feedback
សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ-BELTEI IU

សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ-BELTEI IU

Открыть в Telegram

សូមចូលរួម subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ!

Больше
8 208
Подписчики
-424 часа
-237 дней
-5930 дней
Архив постов
ការសិក្សាត្រូវផ្សារភ្ជាប់ ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ………………………………………………. និស្សិតនៃមហាវិទ្យាល័យ សេដ្ឋកិច្ច និងមហាវិទ្យាល័យ ច្បាប់ ឆ្នាំទី៣ ឆមាសទី១ ចំនួន ១៤០នាក់ ទីតាំងទី២-ស្ពានអាកាសចោមចៅ ចុះទស្សនកិច្ចសិក្សា នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ================== នេះជាសកម្មភាពរបស់ និស្សិតឆ្នាំទី៣ ឆមាសទី១ ចំនួន ១៤០នាក់ មកពីមហាវិទ្យាល័យ សេដ្ឋកិច្ច និងមហាវិទ្យាល័យ ច្បាប់ ទីតាំងទី២-ស្ពានអាកាសចោមចៅ ដែលកំពុងចុះទស្សនកិច្ចសិក្សា ស្តីពី "នីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ" នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក)។ កម្មវិធីនេះ បានរៀបចំឡើងក្នុងគោលបំណង៖ ១. ផ្ដល់ឱកាសជូនដល់និស្សិត ក្នុងការសិក្សា និងស្វែងយល់អំពី នីតិវិធី និងដំណើរការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចាប់ពីការទទួលពាក្យបណ្តឹង ការសម្របសម្រួល រហូតដល់ការបញ្ចប់វិវាទ។ ២. និស្សិតអាចស្វែងយល់អំពី តួនាទី ភារកិច្ច របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងការដោះស្រាយវិវាទប្រកបដោយអព្យាក្រឹតភាព ស័ក្តិសិទ្ធភាព និងយុត្តិធម៌។ ៣. និស្សិតអាចបង្កើនចំណេះដឹង ជំនាញ និងបទពិសោធន៍ជាក់ស្តែង ដោយផ្សារភ្ជាប់ទ្រឹស្តីច្បាប់ដែលបានសិក្សា ទៅនឹងការអនុវត្តជាក់ស្តែង ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ការចុះទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។ #BELTEI_IU #BELTEI_International_University

ការសិក្សាត្រូវផ្សារភ្ជាប់ ទ្រឹស្តី និងការអនុវត្តជាក់ស្តែង ………………………………………………. និស្សិតនៃមហាវិទ្យាល័យ សេដ្ឋកិច្ច និងមហាវិទ្យាល័យ ច្បាប់ ឆ្នាំទី៣ ឆមាសទី១ ចំនួន ១៤០នាក់ ទីតាំងទី២-ស្ពានអាកាសចោមចៅ ចុះទស្សនកិច្ចសិក្សា នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) នេះជាសកម្មភាពរបស់ និស្សិតឆ្នាំទី៣ ឆមាសទី១ ចំនួន ១៤០នាក់ មកពីមហាវិទ្យាល័យ សេដ្ឋកិច្ច និងមហាវិទ្យាល័យ ច្បាប់ ទីតាំងទី២-ស្ពានអាកាសចោមចៅ ដែលកំពុងចុះទស្សនកិច្ចសិក្សា ស្តីពី "នីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ" នៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក)។ កម្មវិធីនេះ បានរៀបចំឡើងក្នុងគោលបំណង៖ ១. ផ្ដល់ឱកាសជូនដល់និស្សិត ក្នុងការសិក្សា និងស្វែងយល់អំពី នីតិវិធី និងដំណើរការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចាប់ពីការទទួលពាក្យបណ្តឹង ការសម្របសម្រួល រហូតដល់ការបញ្ចប់វិវាទ។ ២. និស្សិតអាចស្វែងយល់អំពី តួនាទី ភារកិច្ច របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងការដោះស្រាយវិវាទប្រកបដោយអព្យាក្រឹតភាព ស័ក្តិសិទ្ធភាព និងយុត្តិធម៌។ ៣. និស្សិតអាចបង្កើនចំណេះដឹង ជំនាញ និងបទពិសោធន៍ជាក់ស្តែង ដោយផ្សារភ្ជាប់ទ្រឹស្តីច្បាប់ដែលបានសិក្សា ទៅនឹងការអនុវត្តជាក់ស្តែង ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ការចុះទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។ #BELTEI_IU #BELTEI_International_University

🎉🎓អបអរសាទរសិស្ស ២៦៤៧ រូប ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ ស្មើនឹង ៩៧.៥០% នៃសិ
🎉🎓អបអរសាទរសិស្ស ២៦៤៧ រូប ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ ស្មើនឹង ៩៧.៥០% នៃសិស្សថ្នាក់ទី១២សរុប នៃសាលា ប៊ែលធី អន្តរជាតិ🎓🎉 តាងនាមឱ្យថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូនៃប៊ែលធី គ្រុប យើងខ្ញុំសូមកោតសរសើរ ដោយស្មោះចំពោះការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ប្អូនៗទាំងអស់ ដែលបានចំណាយពេលវេលាសិក្សា រយៈពេល ១២ឆ្នាំ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលនេះ ហើយក៏សូមជូនពរប្អូនៗទាំងអស់ឱ្យទទួលបានជោគជ័យក្នុងជីវិត និង បន្តការខិតខំសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដែលជាភូមិសិក្សាថ្មីសម្រាប់ប្អូនៗទាំងអស់ ទៅតាមមុខជំនាញ តាមមហាវិទ្យាល័យនីមួយៗ ដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីសម្រេចក្តីស្រមៃ និងគោលបំណងរបស់ប្អូនៗម្នាក់ៗ ដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកបដោយសមត្ថភាព សីលធម៌ គុណធម៌ខ្ពស់ និងជាទំពាំងស្នង ឫស្សីសម្រាប់បន្តវេន ព្រមទាំងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យបានកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀតនាពេលអនាគត។ ————————————————————— 🎉🎓Congratulations to 2647 students who passed the Senior High school Diploma Examination (BacII) on the Exam Date: August 10, 2026, equal to 97.50% of the total Grade 12 students of BELTEI International School🎓🎉 On behalf of the management team, staff, lecturer, and teachers of BELTEI Group, we are highly appreciated all students who have spent 12 years studying hard to pass this senior High school Diploma Examination (BacII) now. We also wish you all success in your life and pursue in higher education which is a new journey for all of you to select your favorite major in respected faculty to fulfill the dreams and goals to become a human resource with ability, morality , virtue and bamboo as a successor to participate in the development of the country progressive growth in the future. ————————————————————— 🎉🎓恭喜 2647名贝蒂国际学校学生,通过了2026年08月10日举行的柬埔寨全国高中会考,占年级学生总数的97.50%,为历年最好成绩!🎓🎉 我们谨代表贝蒂集团的管理层及教职员,衷心赞赏学生们的对12年以来的勤学苦练,顺利通过了今年的全国高中会考。祝愿学生们在新的人生旅途上勇往直前、前程似锦。再接再厉,继续深造,追逐梦想!选择喜爱而实用的专业,历练为德才兼备、励精图治的柬埔寨发展的主力军,为国家做出贡献。

🎉🎓អបអរសាទរ សិស្សសាលា ប៊ែលធី អន្តរជាតិទទួលបាននិទ្ទេស A ចំនួន ១៧៤ រូប ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម
🎉🎓អបអរសាទរ សិស្សសាលា ប៊ែលធី អន្តរជាតិទទួលបាននិទ្ទេស A ចំនួន ១៧៤ រូប ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦🎓🎉 ————————————————————— 🎉🎓Congratulations to 174 BELTEI International School students for receiving Grade A on National Examination of Senior High School Diploma (BacII) on the Exam Date: August 10, 2026🎓🎉 ————————————————————— 🎉🎓恭贺贝蒂国际学校 174 名学生于2026年08月10日举行的柬埔寨全国高中会考中获得A级!🎓🎉 ——— ✍️សាលា ប៊ែលធី អន្តរជាតិ ទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃនៅគ្រប់សាខា និងគ្រប់កម្មវិធីសិក្សា ☎️សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 092 676 777 (Telegram) / 081 606 777 (Telegram) / 023 9999 86 ឬតាមរយៈប៊ែលធី App ដែលមានឈ្មោះ “BELTEI International School” ដោយចុចតាមរយៈតំណភ្ជាប់ (Link) http://onelink.to/e5593v

សូមអញ្ជើញទស្សនា BELTEI IU News = សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចាប់បើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង។ 🗓កាលបរិច្ឆេទចូលរៀន៖ - ថ្នាក់ចន្ទ-សុក្រ៖ ចូលរៀនថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ - ថ្នាក់សៅរ៍-អាទិត្យ៖ ចូលរៀនថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ #BELTEI_IU #BELTEI_IU_News #BELTEI_International_University

វេទិកាកម្ពុជា ៤.០ លើកទី៦ ស្ដីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០។ ================== ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អញ្ជើញចូលរួមក្នុងវេទិកាកម្ពុជា៤.០ លើកទី៦ ស្ដីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០។ ក្នុងវេទិកានេះក៏មានការចូលរួមពីនិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផងដែរ។ វេទិកានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីវិភាគ និងពិភាក្សាអំពីឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) លើទីផ្សារការងារ, បង្កើនការយល់ដឹង និងការត្រៀមលក្ខណៈរបស់ភាគីពាក់ព័ន្ធ ទាំងផ្នែកគោលនយោបាយ វិស័យឯកជន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល ព្រមទាំងធានាថាយុវជន ដែលជាកម្លាំងពលកម្មមានសក្តានុពល អាចត្រៀមខ្លួនរួចរាល់ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រែប្រួលរាល់បញ្ហាប្រឈមទាំងឡាយនៃការវិវត្តរបស់ AI ឱ្យទៅជាកាលានុវត្តភាព ដែលចូលរួមដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថលប្រកបដោយចីរភាព និងបរិយាបន្ន។ កម្មវិធីនេះប្រព្រឹត្តទៅនាថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅអគារ The Kampus។ #BELTEI_IU #BELTEI_International_University