fa
Feedback
សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ-BELTEI IU

សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ-BELTEI IU

رفتن به کانال در Telegram

សូមចូលរួម subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ!

نمایش بیشتر
8 213
مشترکین
-224 ساعت
-147 روز
-2230 روز
آرشیو پست ها
អបអរសាទរសិស្សនិទ្ទេស A វ៉ាន សែនវ៉ា និងបងស្រី ដែលទទួលបានអាហារូបករណ៍ពិសេសពី សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ================== ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជា អគ្គនាយក ប៊ែលធី គ្រុប ជួបសំណេះសំណាលជាមួយក្រុមគ្រួសារលោក វ៉ាន សែនវ៉ា ដែលជាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាន និទ្ទេស A និងកញ្ញា វ៉ាន ដាណា ជាបងស្រី ដែលមានកិត្តិយសដ៏ឧត្តុង្គឧត្តមទទួលបាន អាហារូបករណ៍ពិសេសពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ អាហារូបករណ៍ដ៏មានតម្លៃនេះ បានផ្តល់ឱកាសដល់ក្មួយទាំងពីរបានបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងឈានទៅសម្រេចក្តីស្រមៃរបស់ខ្លួន ក្នុងការក្លាយជា «គ្រូបង្រៀនដ៏ល្អមួយរូប» ដើម្បីចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឱ្យមានចំណេះដឹង សមត្ថភាព សីលធម៌ និងគុណធម៌ ក្លាយជាមូលធនមនុស្សដ៏មានគុណភាពសម្រាប់សង្គមជាតិ។ ជាមួយនឹងក្តីស្រមៃ និងការតាំងចិត្តយ៉ាងមោះមុតនេះ លោក វ៉ាន សែនវ៉ា បានជ្រើសរើសសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញភាសាអង់គ្លេស នៃមហាវិទ្យាល័យអប់រំ សិល្បៈ និងមនុស្សសាស្ត្រ។ ចំណែកកញ្ញា វ៉ាន ដាណា បានជ្រើសរើសសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញអក្សរសាស្ត្រខ្មែរ នៃមហាវិទ្យាល័យអប់រំ សិល្បៈ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផងដែរ។ ពិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅនាថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦៕ #BELTEI_IU #BELTEI_International_University

ចំណាយ 1ខែ ត្រឹមតែ $75/ម្នាក់ អាចស្នាក់នៅក្នុងអគារស្នាក់នៅនិស្សិត ដែលមានសម្ភារយ៉ាងទំនើបសម្បូរបែប ស្រស់ស្អាត មានផាសុខភាព​ និងសុវត្ថិភាព 24ម៉ោង សម្រាប់សិស្ស-និស្សិត នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ! ========================= សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំ "អគារស្នាក់នៅនិស្សិត (អន្តេវាសិកដ្ឋាន)” សម្រាប់សិស្ស-និស្សិតស្រី ដើម្បីបង្កភាពងាយស្រួល និងកាត់បន្ថយការព្រួយបារម្ភ ពីសំណាក់ឪពុកម្ដាយ ឬអាណាព្យាបាល ដែលនៅតាមបណ្ដាខេត្តនានា ព្រមទាំងចំណេញពេលវេលាធ្វើដំណើរ និងធានានូវសុវត្ថិភាពខ្ពស់ក្នុងការស្នាក់នៅ និងការសិក្សា។ -តម្លៃសមរម្យ៖ $150/ខែ ($75/ម្នាក់) ប៉ុណ្ណោះសម្រាប់១បន្ទប់ -ផាសុកភាព៖ បន្ទប់ស្នាក់នៅទំនើប ស្រស់ស្អាត និងទាន់សម័យ -សម្ភារៈ៖ ទំនើបសម្បូរបែប (គ្រែគេង, ម៉ាស៊ីនត្រជាក់, ផ្ទះបាយ, តុសិក្សា, ទូខោអាវ, ទូសៀវភៅ និងប្រើប្រាស់ Wi-Fi ដោយឥតគិតថ្លៃ) -សុវត្ថិភាព៖ មានប្រព័ន្ធការពារ និងសន្តិសុខ 24ម៉ោង -កន្លែងហាត់ប្រាណ៖ បំពាក់ដោយឧបករណ៍ទំនើបៗ និងមានសុវត្ថិភាព សម្រាប់សម្រួលដល់សុខភាព និងការលំហែកាយ -លក្ខខណ្ឌ៖ សម្រាប់សិស្ស និងនិស្សិត នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ 📍ទីតាំង៖ ស្ថិតនៅក្នុងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ទីតាំងទី២-ស្ពានអាកាសចោមចៅ) តាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ☎️ ទំនាក់ទំនងព័ត៌មានបន្ថែម៖ 095 3333 42/ 077 54 8888/ 098 90 78 78/ 097 6666 840 ។ #BELTEI_IU #BELTEI_International_University

[English Below] សាកលវិទ្យាល័យ MONASH ជាសាកលវិទ្យាល័យលំដាប់ថ្នាក់ពិភពលោកកំពូលទាំង ៥០ ដែលជាប់ចំណាត់ថ្នាក់លេខ៣១ ក្នុងចំណោមសាកលវិទ្យាល័យពិភពលោកលំដាប់ថ្នាក់ QS ឆ្នាំ២០២៧ និងជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង៥ នៅប្រទេសអូស្ត្រាលី🇦🇺✨ ………………………………… 📘📝 បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់កម្មវិធីសិក្សា ឆ្នាំសិក្សាថ្នាក់មូលដ្ឋាន (Monash University Foundation Year) នៅប្រទេសកម្ពុជា! 🇰🇭 📌 ចាប់ផ្តើមទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ! ផ្តល់ជូនអាហារូបករណ៍ពិសេសរហូតដល់ ៥០% សម្រាប់ឆ្នាំសិក្សាដំបូង! ========================= 📅 កាលបរិច្ឆេទចូលរៀន៖ - វគ្គទី១៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ - វគ្គទី២៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៧ I = សិស្សអាចជ្រើសរើសមុខជំនាញសិក្សាដូចជា៖ ១. ធុរកិច្ច - Business ២. បច្ចេកវិទ្យាព័ត៌មាន - Information Technology (IT) 📍ទីតាំងសិក្សា៖ អគារទីស្នាក់ការកណ្តាល នៃប៊ែលធី គ្រុប (BELTEI Group Headquarters) ដែលមានទីតាំងស្ថិតនៅ អគារលេខ១៧១ មហាវិថីនេហ៍រុ (២១៥) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាន់ទី៥)។ 🔥☎️ សម្រាប់ព័ត៌មានបន្ថែម៖ +855 61 348 888 MONASH University is one of the world’s top 50 universities, ranked 31st in the QS World University Rankings 2027 and 3rd among the top five universities in Australia. 🇦🇺🏆 ………………………………… 📘📝 New Academic Year 2026–2027 For The Monash University Foundation Year Program In Cambodia Is Now Open!🇰🇭 📌 Registration is now open! Enjoy an exclusive scholarship of up to 50% for the first academic year! ========================= 📅 Commencement Dates: -First Intake: 26 October 2026 -Second Intake: 15 February 2027 I = Students can choose from two main study areas: 1. Business 2. Information Technology (IT) 📍 Study Location: BELTEI Group Headquarters, located at No. 171, Nehru Boulevard (215), Phsar Deum Kor Sangkat, Toul Kork District, Phnom Penh. 🔥☎️ Hotline: +855 61 348 888 #FoundationYearProgram #BELTEI_IU #BELTEI_International_University #Monash_University_Foundation_Year #YourFutureStartsHere

តើចង់ដឹងអត់ថាការរស់នៅក្នុងអគារស្នាក់នៅនិស្សិតនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ យ៉ាងម៉េចដែរ? កក់ក្តៅ និងមានសុវត្ថិភាពប៉ុណ្ណា⁉️🤔 ========================= តស់! មកស្តាប់ការចែករំលែកចំណាប់អារម្មណ៍ពិតៗពី កញ្ញា ខុន សុខខេនី ជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ អំពីបទពិសោធរស់នៅ ការសិក្សា និងការបម្រើការងារ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទាំងអស់គ្នា! 😉✨ 👉🏻សម្រាប់ប្អូនៗ ដែលមកពីតាមខេត្ត ឬកំពុងស្វែងរកកន្លែងស្នាក់នៅដែលមានសុវត្ថិភាពខ្ពស់ និងតម្លៃសមរម្យ អាចទស្សនាវីដេអូនេះបាន! #BELTEI_IU #BELTEI_International_University

ការសិក្សាត្រូវផ្សារភ្ជាប់ ទ្រឹស្តី និងការអនុវត្តជាក់ស្តែង! ………………………………… និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី៣ ឆមាសទី១ ដែលកំពុងសិក្សានៅមហាវិទ្យាល័យ ភាសាចិន សរុបចំនួន ៥៤នាក់ ចុះទស្សនកិច្ចសិក្សានៅធនាគារកាណាឌីយ៉ា ================== សូមរីករាយសណ្តាប់នូវចំណាប់របស់និស្សិតឆ្នាំទី៣ ឆមាសទី១ ដែលកំពុងសិក្សានៅមហាវិទ្យាល័យ ភាសាចិន ចុះទស្សនកិច្ចសិក្សា ស្តីពី ប្រធានបទ "ការស្វែងយល់ពីផលិតផលធនាគារ និងឱកាសការងារ" នៅធនាគារកាណាឌីយ៉ា (សាខាចេនឡា) ។ ================== 📘📝 បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង 📘📝 🗓កាលបរិច្ឆេទចូលរៀន៖ - ថ្នាក់ចន្ទ-សុក្រ៖ ចូលរៀនថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ - ថ្នាក់សៅរ៍-អាទិត្យ៖ ចូលរៀនថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ========================= I=សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផ្តល់ជូនអាហារូបករណ៍រហូតដល់ចប់កម្មវិធីសិក្សា៖ - ៣០% សម្រាប់សិស្ស-និស្សិត ប៊ែលធី (កម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ) - ២០% សម្រាប់សិស្ស-និស្សិត ទូទៅ (កម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ) 📌 ទទួលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ! ផុតកំណត់អាហារូបករណ៍ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦! ========================= II= ថ្នាក់បរិញ្ញាបត្រ (Bachelor's Degrees) និងថ្នាក់បរិញ្ញាបត្ររង (Associate Degrees) មាន ១៣មហាវិទ្យាល័យ និង៤៥មុខជំនាញ៖ ១=មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម ២=មហាវិទ្យាល័យ ហិរញ្ញវត្ថុ និងធនាគារ ៣=មហាវិទ្យាល័យ សេដ្ឋកិច្ច ៤=មហាវិទ្យាល័យ ច្បាប់ ៥=មហាវិទ្យាល័យ អប់រំ សិល្បៈ និងមនុស្សសាស្ត្រ ៦=មហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៧=មហាវិទ្យាល័យ ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ ៨=មហាវិទ្យាល័យ បច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍ ៩=មហាវិទ្យាល័យ វិស្វកម្ម ១០=មហាវិទ្យាល័យ ស្ថាបត្យកម្ម ១១=មហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ ១២=មហាវិទ្យាល័យ អាកាសចរស៊ីវិល ១៣=មហាវិទ្យាល័យ ភាសាចិន ========================= III = សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ២ គឺ៖ ១-កម្មវិធីសិក្សាជា ភាសាជាតិ ២-កម្មវិធីសិក្សា អន្តរជាតិ ========================= 🔗ចុចតំណភ្ជាប់លីងខាងក្រោម ដើម្បីសាកសួរព័ត៌មាន និងទទួលបានការឆ្លើយតបរហ័សអំពីព័ត៌មានផ្សេងៗ ពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ- BELTEI IU Info៖ [https://t.me/BELTEIIUhotlineInfo] 🔥☎️ សម្រាប់ព័ត៌មានបន្ទាន់៖ [+855 89 767 663] 📍ទីតាំងទី១ ទួលស្លែង៖ អគារ២១ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងត្បូងសារមន្ទីរទួលស្លែង ១០០ម៉ែត្រ) ទូរស័ព្ទលេខ 078 5555 07/ 095 2222 84/ 010 96 79 79/ 067 2222 84 ។ 📍ទីតាំងទី២ ស្ពានអាកាសចោមចៅ៖ អគារ១៥១ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទល់មុខ ង-៧០) ទូរស័ព្ទលេខ 095 3333 42/ 077 54 8888/ 098 90 78 78/ 097 6666 840 ។ 📍ទីតាំងទី៣-ទួលពង្រ៖ កំពុងសាងសង់ លើផ្ទៃដី ១១ហិតា ស្ថិតនៅអគារលេខ៦៥៨៥ ផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (តាមផ្លូវប្រឡាយ ក្រោយផ្សារទួលពង្រប្រហែល ៣០០ម៉ែត្រ)។ #BELTEI_IU #BELTEL_International_University

ការសិក្សាត្រូវផ្សារភ្ជាប់ ទ្រឹស្តី និងការអនុវត្តជាក់ស្តែង! ………………………………… និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី៣ ឆមាសទី១ ដែលកំពុងសិក្សានៅមហាវិទ្យាល័យ ភាសាចិន សរុបចំនួន ៥៤នាក់ ចុះទស្សនកិច្ចសិក្សានៅធនាគារកាណាឌីយ៉ា ================== សូមរីករាយសណ្តាប់នូវចំណាប់របស់និស្សិតឆ្នាំទី៣ ឆមាសទី១ ដែលកំពុងសិក្សានៅមហាវិទ្យាល័យ ភាសាចិន ចុះទស្សនកិច្ចសិក្សា ស្តីពី ប្រធានបទ "ការស្វែងយល់ពីផលិតផលធនាគារ និងឱកាសការងារ" នៅធនាគារកាណាឌីយ៉ា (សាខាចេនឡា) ។ #BELTEI_IU #BELTEI_International_University

កិច្ចប្រជុំ ស្តីពី «ការបង្ហាញភស្តុតាងទាំង ៩ ស្តង់ដារសម្រាប់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា (ACC) » ======================= ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានដឹកនាំកិច្ចប្រជុំស្តីពី «ការបង្ហាញភស្តុតាងទាំង ៩ ស្តង់ដារ សម្រាប់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា (ACC)» នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររៀបចំ ព្រមទាំងមានការធ្វើបទបង្ហាញ និងពិភាក្សាលើការរៀបចំភស្តុតាងសម្រាប់ស្តង់ដារទាំង ៩ ផងដែរ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល នៃប៊ែលធី គ្រុប ។ Meeting on the Presentation of Evidence for the 9 Standards for Accreditation of Higher Education Institutions (ACC) ======================= His Excellency Ly Navuth, President of BELTEI International University, chaired a meeting on the presentation of evidence for the 9 standards for accreditation of higher education institutions (ACC) at BELTEI International University. The meeting was attended by the management team, including the Manager, Deputy Manager, and members of the organizing committees, with presentations also given during the meeting. The meeting took place on Tuesday, September 15, 2026, at the BELTEI Group Headquarters. #BELTEI_IU #BELTEI_International_University

សូមរីករាយសណ្តាប់នូវចំណាប់អារម្មណ៍របស់ប្អូនប្រុស ស៊ុនផល សួស្តី ជាសិស្សនិទ្ទេស🅰️ ដែលទើបបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ មកពីសាលា ប៊ែលធី អន្តរជាតិ (សាខាទី២៣) ដែលបានអញ្ជើញមកចុះឈ្មោះសិក្សានៅមហាវិទ្យាល័យ ច្បាប់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។ 📌 ទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ! ផុតកំណត់អាហារូបករណ៍ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦! ========================= 📘📝 បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង 📘📝 🗓កាលបរិច្ឆេទចូលរៀន៖ - ថ្នាក់ចន្ទ-សុក្រ៖ ចូលរៀនថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ - ថ្នាក់សៅរ៍-អាទិត្យ៖ ចូលរៀនថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ========================= I=សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផ្តល់ជូនអាហារូបករណ៍រហូតដល់ចប់កម្មវិធីសិក្សា៖ - ៣០% សម្រាប់សិស្ស-និស្សិត ប៊ែលធី (កម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ) - ២០% សម្រាប់សិស្ស-និស្សិត ទូទៅ (កម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ) ========================= II= សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ២ គឺ៖ ១-កម្មវិធីសិក្សាជា ភាសាជាតិ ២-កម្មវិធីសិក្សា អន្តរជាតិ ========================= 🔗ចុចតំណភ្ជាប់លីងខាងក្រោម ដើម្បីសាកសួរព័ត៌មាន និងទទួលបានការឆ្លើយតបរហ័សអំពីព័ត៌មានផ្សេងៗ ពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ- BELTEI IU Info៖ [https://t.me/BELTEIIUhotlineInfo] 🔥☎️ សម្រាប់ព័ត៌មានបន្ទាន់៖ [+855 89 767 663] 📍ទីតាំងទី១ ទួលស្លែង៖ អគារ២១ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងត្បូងសារមន្ទីរទួលស្លែង ១០០ម៉ែត្រ) ទូរស័ព្ទលេខ 078 5555 07/ 095 2222 84/ 010 96 79 79/ 067 2222 84 ។ 📍ទីតាំងទី២ ស្ពានអាកាសចោមចៅ៖ អគារ១៥១ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទល់មុខ ង-៧០) ទូរស័ព្ទលេខ 095 3333 42/ 077 54 8888/ 098 90 78 78/ 097 6666 840 ។ 📍ទីតាំងទី៣-ទួលពង្រ៖ កំពុងសាងសង់ លើផ្ទៃដី ១១ហិតា ស្ថិតនៅអគារលេខ៦៥៨៥ ផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (តាមផ្លូវប្រឡាយ ក្រោយផ្សារទួលពង្រប្រហែល ៣០០ម៉ែត្រ)។ #BELTEI_IU #BELTEL_International_University