fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram

نمایش بیشتر

📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម

کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 172 مشترک است و جایگاه 4 863 را در دسته سیاست و رتبه 537 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 172 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 07 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -119 و در ۲۴ ساعت گذشته برابر -2 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 6.68% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.52% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 680 بازدید دریافت می‌کند. در اولین روز معمولاً 562 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 5 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 08 اکتبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کرده‌اند.

10 172
مشترکین
-224 ساعت
-237 روز
-11930 روز
آرشیو پست ها
ឯកឧត្តម អ៊ុន ចាន់ដា ផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ចំនួន ២៦នាក់ និងសិស្សមានពិការភាព សិស្សកំព្រា​ចំនួន​ ៧នាក់ នៅក្នុងក្រុងកំពង់ចាម កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់កុំព្យូទ័រយួរដៃ ថវិកា​ និងសម្ភារសិក្សាមួយចំនួន ដល់សិស្សប្រឡងជាប់និទ្ទេសA ចំនួន ២៦នាក់ និងឧបត្ថម្ភគាំទ្រដល់សិស្ស មានពិការភាព នៃវិទ្យាល័យអប់រំពិសេស ព្រមទាំងសិស្សក្នុងមជ្ឈមណ្ឌលកុមាកំព្រា​ ដែលប្រឡងជាប់បាក់ឌុបចំនួន ៧នាក់ នៅក្នុងក្រុងកំពង់ចាម ពិធីនេះត្រូវបានធ្វើឡើង​នារសៀលថ្ងៃទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២៥ នៅសាលាខេត្តកំពង់ចាម ។ ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា​ នេះជាការទឹកចិត្ត របស់ឯកឧត្តមផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសិក្សារបស់ក្មួយៗ ក្នុងរយៈពេល១២ឆ្នាំកន្លងមក ជាពិសេសនៅពេលខាងមុខនេះ ក្មួយៗ នឹងទទួលបានការអនុញ្ញាតពីសំណាក់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានចូលជួបសំណេះសំណាលទៀតផង នេះជាកិត្តិយស សម្រាប់ខ្លួនឯង និងមាតា បិតា ឬអាណាព្យាបាល ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឬនាយក សាលា និងជាកិត្តិយស សម្រាប់ខេត្តកំពង់ចាមយេីង ផងដែរ ។ ជាមួយគ្នានោះ​ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ជូនសិស្សនិទ្ទេស A នៅក្នុងក្រុងកំពង់ចាមទាំង ២៦នាក់ ក្នុងម្នាក់ៗ ទទួលបាន កុំព្យូទ័រយួរដៃ (laptop) ១ គ្រឿង, ថវិកា ចំនួន ១លានរៀល,​ និង​សម្ភារសិក្សាមួយចំនួន​។ ផ្តល់ជូនសិស្សមានពិការភាព នៃវិទ្យាល័យអប់រំពិសេស ជាប់បាក់ឌុប​ ចំនួន ៦នាក់ ក្នុងម្នាក់ៗ ទទួលបានថវិការ ២លានរៀល ​សម្ភារសិក្សាមួយចំនួន​ និងអាហារូបករណ៍។ សិស្សក្នុងមជ្ឈមណ្ឌលកុមាកំព្រា ចំនួន ១នាក់ ទទួលបាន កុំព្យូទ័រ (Laptop) ១គ្រឿង ថវិកា ១លានរៀល សម្ភារសិក្សាមួយចំនួន និងអាហារូបករណ៍ ព្រមទាំងឧបត្ថម្ភដល់សាលាវិទ្យាល័យទាំង ៥ក្នុងក្រុងកំពង់ចាម ដោយក្នុង​ ១វិទ្យាល័យ ទទួលបានថវិការចំនួន ២លានរៀល ផងដែរ ។ បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា​ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨-២៩​ សីហា​ ២០២៥នេះ នៅទូទាំងខេត្តកំពង់ចាម មានបេក្ខជនមកប្រឡងចំនួន ៩៣៥៦នាក់ បេក្ខជនប្រឡងជាប់ចំនួន ៧៧៥០នាក់ ស្មើនឹង ៨២.៨៣% ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A មានចំនួន ១៤១នាក់ ខណៈ បេក្ខជនប្រឡងជាប់និទ្ទេស A នៅទូទាំងប្រទេស មានចំនួន៣,០០៣នាក់ ៕

នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តក
+9
នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានព្រឹទ្ធសភាស្តីទី និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយសភាពការណ៍កម្ពុជាដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ , តំណាងសមាគមន៍ក្រុមប្រឹក្សាក្រុង-ស្រុក , ប្រធានក្រុមប្រឹក្សាស្រុក , អភិបាល នៃគណៈអភិបាលស្រុក , ក្រុមប្រឹក្សាឃុំ , មេភូមិ , ស្មៀនឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានមណ្ឌលសុខភាព នាយកវិទ្យាល័យ អនុវិទ្យាល័យ និងសាលាបឋមសិក្សាផងដែរ។

នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត
+9
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានព្រឹទ្ធសភាស្តីទី និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយសភាពការណ៍កម្ពុជាដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ប្រធានក្រុមប្រឹក្សាស្រុក , អភិបាល នៃគណៈ អភិបាលស្រុកស្តីទី , មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ នាយបុស្តិ៍នគរបាលរដ្ឋបាលឃុំ, ស្មៀនឃុំ, ប្រធានមណ្ឌលសុខភាព,នាយក នាយិកាវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា និងលោក លោកស្រីមេភូមិ ទាំងអស់ក្នុងស្រុកកោះសូទិន ផងដែរ។

នាថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញ បានចូលរួមកិច្ចប្រជុំរៀបចំឯកសារណែនាំស្តីពី បែបប
+4
នាថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត បានអញ្ជើញ បានចូលរួមកិច្ចប្រជុំរៀបចំឯកសារណែនាំស្តីពី បែបបទនៃការផ្តល់សេវានៅកន្លែង ផ្តល់សេវាចម្រុះឆ្លើយតបចំពោះជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានី ភ្នំពេញក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ព្រឹកថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ប្រចាំខែសីហា ស្ថិតនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត, កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាលសាលាខេត្ត, មន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានថ្លែងការកោតសរសើ ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ដែលបានអនុវត្ដនូវគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កន្លងទៅនាពេលថ្មីៗ រួមនិងពិធីធំៗ ផ្សេងទៀត។ ឯកឧត្តម អភិបាលខេត្ត សូមស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីគ្រប់រូប បន្តចូលរួម ពង្រឹង និងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យដូចភ្លៀងរលឹម ដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាជន។ ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តម អភិបាលខេត្ត ក៏បានព្រមានចាត់វិធានការចំពោះអាជីវករណាដែលតែងតែដំឡើងថ្លៃក្នុងការលក់ដូរតាមរមណីយដ្ឋាននានា ជាពិសេសនៅថ្ងៃឈប់សម្រាក និងពេលមានពិធីបុណ្យជាតិជាដើម។ ថ្លែងបែបនេះនាឱកាស ឯកឧត្តមអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។ ឯកឧត្តម ថ្លែងបន្តថា រឿងដែលកើតឡើងដដែលៗដោយសារការដំឡើងតម្លៃក្នុងការលក់ដូរនាឱកាសបុណ្យជាតិ នៅតាមរមណីដ្ឋាននានា ក្នុងខេត្តកំពង់ចាម ជាពិសេសគឺនៅរមណីដ្ឋានទឹកឆាតែម្ដង។ គឺមានអាជីវករ តាមតូបលក់ដូរមួយចំនួនតូច នៅតែដំឡើងថ្លៃទំនិញ និងម្ហូបអាហារ នៅថ្ងៃមានពិធីបុណ្យជាតិ បើទោះបីមានការណែនាំជាច្រើនលើកច្រើនសារក៏ដោយ។ ឯកឧត្តមអភិបាលខេត្តបានបន្ដថា ចំពោះបញ្ហានេះសូមណែនាំដល់មន្ទីរទេសចរណ៍ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តណែនាំ និងឲ្យក្រុមការងារចុះទៅតាមដានជាប្រចាំ គ្រប់រមណីយដ្ឋានទាំងអស់ក្នុងខេត្តកំពង់ចាម ដើម្បីដឹងថាការលក់ដូររបស់គាត់មានតម្លៃសមរម្យទៅតាមមុខទំនិញ មិនលក់ឡើងថ្លៃហួសហេតុពេក និងគោរពទៅតាមការណែនាំរបស់មន្ត្រីជំនាញ។ លើសពីនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបន្ថែមថា ក្នុងករណីណែនាំរួចហើយនៅតែមិនស្ដាប់ គឺត្រូវបណ្ដេញចេញ មិនអនុញ្ញាតឲ្យប្រកបអាជីវកម្មលក់ដូរនៅក្នុងបរិវេណរមណីយដ្ឋាននោះទៀតឡើយ ។ ព្រោះថាទង្វើបែបនេះគឺធ្វើឲ្យបាត់បង់នូវភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងកំសាន្ត នៅរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម និងប៉ះពាល់ដល់កិត្តិយស មុខមាត់ខេត្តរបស់យើងទាំងមូលផងដែរ៕

ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញចុះសួរសុខទុក្ខ ភរិយាយោធិនជួរមុខ  ១នាក់ និងស្ត្រីកូនភ្លោះ​ ៣នាក់​ ដែលកំពុងសម្រាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម  ----------‐----------- (កំពង់ចាម)៖ នៅព្រឹកថ្ងៃអង្គារ ទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តកំពង់ចាម និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តត្បូងឃ្មុំ រួមដំណើរដោយ ថ្នាក់ដឹកនាំ មន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ អ្នកស្រី ចាន់ រ៉ាឌី  អាយុ ២៥ ឆ្នាំ ជាភរិយាវីរ: យោធិន ជួរមុខទិសប្រាសាទតាក្របីស្លាបឆ្វេង និងគ្រួសារមានកូនភ្លោះ​ ៣នាក់​ មកសម្រាលកូន នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា និង ឯកឧត្តម ប៉ែន កុសល្យ បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតូនាទី ជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន  តែងតែបានណែនាំអោយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិថ្នាក់សាខា ក៏ដូចជាបណ្តាញការងារគ្រប់ថ្នាក់យកចិត្តទុកដាក់ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារវីរ:កងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង។ គួររំលឹកថា អ្នកស្រី ចាន់ រ៉ាឌី  ជាភរិយាវីរ:យោធិនជួរមុខទិសប្រាសាទតាក្របី ដែលកំពុង បំពេញបេសកកម្ម ការពារបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់នៅសមរភូមិព្រំដែន។ អ្នកស្រីបាន ស្នាក់នៅផ្ទះម្តាយបង្កើត នាភូមិសំពៅផុស ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តក្បូងឃ្មុំ  ហើយបាន ប្តីជាវីរ: កងទ័ពដែលបានច្បាប់ពីអង្គភាព ជូនមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដែលសេវា សម្រាល និង ថែទាំព្យាបាល ជាបន្ទុកមន្ទីរពេទ្យបង្អែកខេត្ត ទាំងស្រុង ។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ នៅវេលាម៉ោង ៦ និង៤៥ នាទីព្រឹក ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ , អ្នកស្រី ចាន់ រ៉ាឌី  ក៏សម្រាល បានកូនប្រុស ១នាក់ ទម្ងន់២,៨ គក្រ ដោយសុវត្ថិភាព។ ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ប៉ែន កុសល្យ បានផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា  ជូនអ្នកស្រី ចាន់ រ៉ាឌី  រួមមាន ម្សៅ ទឹកដោះគោ សម្ភារមាតា ខោអាវទារក   ឃីត ស្ត្រី ១ឈុត  ផ្លែឈើស្រស់ ២កន្ត្រក  និង ថវិកាសរុប ចំនួន ១,៥០០,០០០រៀល  និងស្ត្រីសម្រាលបានកូនភ្លោះ៣នាក់​ ទទួលបានថវិកា ២.០០០.០០០រៀល៕

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងដល់កម្ពស់ជាង១៤ម៉ែត្រ ក្រោមកម្ពស់ប្រកាសប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ

កិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង
+9
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ចាន់ តារា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជេីញចូលរួមប្រជុំស្តីពីការរៀបចំបេីកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ដែកបណ្តែតទឹក និងបានចុះត្រួតពិនិត្យទីតាំងកំពង់ផែ នៅក្រុងកំពង់ចាម នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ប្រតិភូក្រសួង លោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរទេសចរណ៍ លោកប្រធានមន្ទីរបរិស្ថាន រួមមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានផងដែរ។

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ព
+4
នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយទីប្រឹក្សាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដើម្បីប្រមូលធាតុចូលសម្រាប់ការសិក្សាវាយតម្លៃអំពីប្រសិទ្ធភាព នៃការអនុវត្តតួនាទី ភារកិច្ច សិទ្ធិអំណាច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈកម្មវិធី Microsoft Team នៅសាលប្រជុំសាលាខេត្ត។