fa
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram

نمایش بیشتر

📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម

کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 177 مشترک است و جایگاه 4 923 را در دسته سیاست و رتبه 543 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 177 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 06 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -122 و در ۲۴ ساعت گذشته برابر -5 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 6.82% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.47% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 694 بازدید دریافت می‌کند. در اولین روز معمولاً 557 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 5 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 07 اکتبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کرده‌اند.

10 177
مشترکین
-524 ساعت
-207 روز
-12230 روز
آرشیو پست ها
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈ កម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច
+9
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈ កម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត និងវាយតម្លៃតម្លៃមន្ត្រីគណបក្ស ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានគណបក្សខេត្ត, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅស្នាក់គណបក្សប្រជាជនខេត្តកំពង់ចាម នារសៀលថ្ងៃសៅរ៍ ៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥៕

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ច​ប្រជុំ​បូកសរុ​បលទ្ធផលការងារគណបក្សខេត្ត​ និងក្រុមការងារគណបក្សចុះជួយខេត្ត​ រយៈពេល​៩ខែ​ ឆ្
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ច​ប្រជុំ​បូកសរុ​បលទ្ធផលការងារគណបក្សខេត្ត​ និងក្រុមការងារគណបក្សចុះជួយខេត្ត​ រយៈពេល​៩ខែ​ ឆ្នាំ​២០២៥​ និងលេីកទិសដៅភារកិច្ចបន្ត។ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ច​ប្រជុំ​បូកសរុ​បលទ្ធផលការងារគណបក្សខេត្ត​ និងក្រុមការងារគណបក្សចុះជួយខេត្ត​ រយៈពេល​៩ខែ​ ឆ្នាំ​២០២៥​ និងលេីកទិសដៅភារកិច្ចបន្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានគណបក្សខេត្តទាំង ៣រូប, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍, ឯកឧត្តម លោកជំទាវ លោកលោកស្រី សមាជិកគណៈកម្មាធិការគណបក្សខេត្ត, ប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សមូលដ្ឋាន និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅទីស្នាក់ការគណបក្សខេត្តកំពង់ចាម។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារជូនគណបក្ស និងប្រជាជន រយៈពេល ៩ខែកន្លងមក រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្ត ក៏បានជំរុញឲ្យមន្ត្រីគណបក្សទាំងអស់ សូមបន្តសកម្មភាពជាបន្តឲ្យបានផលផុស និងមានប្រសិទ្ធភាព ដើម្បីដំណើរឆ្ពោះទៅកាន់ការឃោសនា និងការបោះឆ្នោត នាឆ្នាំ ២០២៧-២០២៨ ខាងមុខឲ្យទទួលបានជោគជ័យ៕

ឯកឧត្តម អ៊ុន ចាន់ដា ប្រគល់រថយន្តពន្លត់អគ្គីភ័យ ២គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិ
+9
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសណ្ដែក ស្រុកបាធាយ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចការសាងសង់បានប្រមាណជាង70% ហើយរំពឹងថានឹងកសាងរួចរាល់100% នៅបំណាច់ឆ្នាំ 2025នេះ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណបក្សខេត្ត បានចាត់ឲ្យមន្ត្រីគណបក្សមូលដ្ឋាន បន្តចុះត្រួតពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំ ក្នុងនោះឯកឧត្តមប្រធានក៏បានណែនាំដល់មន្ត្រីបច្ចេកទេស និងក្រុមជាក្រុមជាង ត្រូវអនុវត្តការដ្ឋានខាងលើ ឲ្យស្របទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឲ្យសំណង់មួយនេះប្រើប្រាស់បានយូរអង្វែង៕

ឯកឧត្តម អ៊ុន ចាន់ដា ប្រគល់រថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តសង្គ្រោះបន្ទាន់២គ្រឿង ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ អញ្ជើញគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះសព ព្រះសង្ឃបាលត្ថេរ ធី ម៉ាន់  ព្រះចៅអធិការវត្តនគរបាជ័យក្នុង នៅវត្តនគរបាជ័យក្នុង ស្រុកកំពង់សៀម

ឯកឧត្តម អ៊ុន ចាន់ដា ប្រគល់រថយន្តពន្លត់អគ្គីភ័យ ២គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រគល់រថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងរថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង ប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម​ ពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្ត​ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា រថយន្តពន្លត់អគ្គីភ័យ និងរថយន្ត សង្គ្រោះបន្ទាន់ ទាំង៤គ្រឿងនេះ ជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយ ករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តាមរយៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះ រថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿង ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយឡែករថយន្តសង្គ្រោះបន្ទាន់ ចំនួន២គ្រឿង ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាល ដើម្បីប្រ គល់បន្តទៅឱ្យមណ្ឌលសុខភាពហាន់ជ័យ និងមណ្ឌលសុខភាពទ្រាន នៃស្រុកកំពង់សៀម។ គួរបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មានរថយន្តពន្លត់អគ្គីភ័យ សរុប ២០គ្រឿង (រថយន្តស្ទូច ១គ្រឿង) ក្នុងនោះស្នងការដ្ឋាននគបាល ខេត្ត មាន៤គ្រឿង អធិការដ្ឋាននគរបាលស្រុកបាធាយ មាន២គ្រឿង ស្រុកស្រីសន្ធរ មាន២គ្រឿង ស្រុកព្រៃឈរ មាន២គ្រឿង កោះសូទិន មាន២គ្រឿង កំពង់សៀម មាន៣គ្រឿង និងនៅតាម បណ្តាក្រុងស្រុកទាំង៥ទៀត មានរថយន្តពន្លត់អគ្គីភ័យចំនួន ១គ្រឿងៗដូចគ្នា ដោយឡែកថ្ងៃនេះ យើងក៏បានទទួលអំណោយរថយន្តពន្លត់អគ្គីភ័យ ចំនួន ២គ្រឿងបន្ថែមទៀត៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះសព ព្រះបាលត្ថេរ ធី ម៉ាន់ ព្រះចៅអធិការវត្តនគរបាជ័យក្នុង ស្ថិតក្នុងស្រុកកំពង់សៀម (កំពង់ចាម): ថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះសព ព្រះបាលត្ថេរ (ឥន្ទមុនី) ធី ម៉ាន់ ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះឧបជ្ឈាយ៍ប្រចាំស្រុកកំពង់សៀម និងជាព្រះចៅអធិការវត្តនគរបាជ័យក្នុង ដែលបានទទួលអនិច្ចធម្មកាល ពីថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ វេលា ម៉ោង៤:១៨នាទីរសៀល ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សា ដោយព្រះជរាពាធ ស្តិនៅក្នុងវត្តនគរបាជ័យក្នុង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានចូលរួមរំលែកនូវមរណទុក្ខដោយក្តីស្រណោះអាឡោះអាល័យជាទីបំផុត ជាមួយជាថ្នាក់ដឹកនាំវត្តនគរបាជ័យក្នុង សិស្សគណ កូនចៅទាំងអស់របស់ព្រះសព ព្រះចៅអធិការវត្តនគរបាជ័យក្នុង ជាទីគោរពស្រឡាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងបានបីបាច់ថែរក្សាទំនុកបម្រុងដល់សិស្សគណ ពុទ្ធបរិស័ទ ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត និងបានយកអស់កម្លាំងកាយ ចិត្ត ចូលរួមអភិវឌ្ឍន៍ កសាងប្រទេសជាតិ និងសាសនា បានរុងរឿងរីកចម្រើនតរៀងមក។ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត សូមឧទ្ទិសនូវមហាបុញ្ញកុសលផលបុណ្យទាំងឡាយ ប្រគេនចំពោះដួងព្រះវិញ្ញាណក្ខន្ធ ព្រះសព បាននិមន្តទៅកាន់បរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕🙏🙏🙏

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំស្រក ស្រុកកំពង់សៀម នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំស្រក ស្រុកកំពង់សៀម នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងឃុំស្រក ស្រុកកំពង់សៀម។ បើតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម បានឲ្យដឹងថា មានស្រែស្រូវរបស់ប្រជាពលរដ្ឋសរុប ១៨ ហិកតា បានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង។ ក្នុងដំណើរអញ្ចើញចុះពិនិត្យដោយផ្ទាល់ ឯកឧត្តម អភិបាលខេត្ត បានចាត់ឲ្យមន្ទីរកសិកម្ម សហសការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រង់ឈ្មោះបងប្អូនប្រជាកសិករ ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងខាងលើ បញ្ជូនមកគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីខេត្តស្នើសុំការអន្តរាគមន៍ពីគណៈកម្មការគ្រប់គ្រងគ្រោះថ្នាក់ជាតិ៕