រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 176 مشترک است و جایگاه 4 863 را در دسته سیاست و رتبه 537 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 176 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 07 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -119 و در ۲۴ ساعت گذشته برابر -2 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.68% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.52% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 680 بازدید دریافت میکند. در اولین روز معمولاً 562 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 08 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 176
مشترکین
-224 ساعت
-237 روز
-11930 روز
آرشیو پست ها
10 176
ពលរដ្ឋក្នុងខេត្តកំពង់ចាម នៅតែជឿជាក់លើថ្នាក់ដឹកនាំកម្ពុជានិងប្រកាន់ខ្ជាប់នូវសីលធម៍ល្អ
10 176
ផ្ទះមនុស្សធម៎ ១ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនបុរសពោះម៉ាយទ័លលំបាក ១គ្រួសារ នៅឃុំហាន់ជ័យ ស្រុកកំពង់សៀម
10 176
ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់រហ័ស និងបាក់ស្រុតច្រាំងទន្លេ ចំនួន ៥៤ គ្រួសារ ក្នុងស្រុកកំពង់សៀម
និងស្រុក ស្រីសន្ធរ
10 176
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៥៤គ្រួសារ រងគ្រោះដោយសារទឹកជំនន់ និងបាក់ច្រាំងទន្លេ នៅស្រុកកំពង់សៀម
(កំពង់ចាម)÷ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានដឹកនាំ សមាជិក សមាជិកា កាកបាទក្រហមខេត្ត បាននាំយកអំណោយមនុស្សធម៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនហ៊ុន សែន ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៥៤គ្រួសារ រស់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីចូលរួមកាត់បន្ថយការលំបាក និងជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ។
ក្នុងពេលវេលានោះ ឯកឧត្តម បានពាំនាំការសួរសុខទុក្ខ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម កន្លងមក សម្តេចទាំងពីរ ឯកឧត្តមសន្តិបណ្ឌិត តែងតែយកចិត្តទុកដាក់ គិតគូរ ខ្វល់ខ្វាយ គ្រប់ពេលវេលា រាល់ការរស់នៅរបស់ប្រជាពលរដ្ឋពេលជួបទុក្ខលំបាក ជាក់ស្តែងក្នុងពេលនេះ ប្រជាពលរដ្ឋរងគ្រោះ ដោយសារ ទឹកជំនន់ បាននាំយកអំណោយពីកាកបាទក្រហមកម្ពុជា ដើម្បីជួយទំនុកបំរុង ជួយសង្គ្រោះ ប្រជាពលរដ្ឋកំពុងស្ថិតស្ថានភាពលំបាក។
ឯកឧត្តម បានអំពាវនាវ ទៅប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ មានការប្រុងប្រយ័ត្នខ្ពស់បំផុត ទៅលើកូនចៅ កុំឲ្យលេងទឹកទន្លេកំពុងឡើងខ្លាំង អាចបង្កកំរាមកំហែង ដល់អាយុ ជីវិតកូនចៅរបស់បងប្អូន លោកយាយ លោកតា។ឯកឧត្តម ក៏ស្នើដល់ប្រជាពលរដ្ឋដែលប្រកបរបបនេសាទត្រី សុំឲ្យប្រុងប្រយ័ត្ននៅពេលមេឃភ្លៀង ត្រូវឆាប់វិលត្រលប់ភ្លាម បើសិនឃើញស្ថានភាពមិនស្រួលឆាប់រកកន្លែងសុវត្ថិភាពជាបន្ទាន់ ដើម្បីធានាថាកូនចៅរបស់ លោកយាយ លោកតា មានសុវត្ថិភាព ជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។
ទន្ទឹមពេលជាមួយគ្នាដែរ ឯកឧត្តម ក៏បានចូលរួមសោកស្តាយ ចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយសារ បាក់ច្រាំងទន្លេ បានរុះរើផ្ទះចេញពីកន្លែងគ្រោះថ្នាក់ ហើយក៏ សុំឲ្យស្នាក់នៅកន្លែងទីទួលសុវត្ថិភាពបណ្តោះអាសន្ន បន្ទាប់ពីទឹកស្រកវិញ សុំ ខិតខំ ប្រឹងប្រែង ប្រកបរបប រកស៊ីបន្តទៅទៀត ទុកសម្រាប់ផ្គត់ផ្គង់គ្រួសារ ហើយសុំបរិភោគ អាហារស្អាត ផឹកស្អាត រស់នៅស្អាតមបរិស្ថានស្អាត ដើម្បីគ្រួសារជៀសផុតពីជម្ងឺផ្សេងៗ។
10 176
+2
ញ្ញតិថ្កោលទោស ចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួនដែលបានយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដូចជារូបថតសម្ដេចប្រធានព្រឹទ្ធសភា សម្ដេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធាកម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីប សម្រាប់ចាប់យករង្វាន់ និងយកទៅដាក់តាំងជារូបទីមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈជាដើម។
10 176
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះសកម្មភាពអសីលធម៌របស់ ជនជាតិថៃមួយចំនួន ដែលបានយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃកម្ពុជា ដូចជារូបថត សម្តេចប្រធាន ព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធាកម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បី ជាសាធារណៈ ដូចជា យកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ នឹងយកទៅដាក់តាំងជារូបទីងមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈជាដើម។
10 176
ករណីជម្លោះរវាងម្ចាស់តាក់ស៊ី និងអ្នកដំណើរ គឺជាករណីហឹង្សា ពុំមែនជាករណីប្លន់ទេ
តាមការស្រាវជ្រាវបឋម លើអង្គហេតុ បន្ទាប់ជំនាញធ្វើការសម្ភាសន៍ ជនរងគ្រោះទាំង ២នាក់ និងផ្អែកតាមការពិនិត្យ នៅលើរថយន្ត គឺពុំមានបាត់បង់អ្វីនោះឡើយ ។ ករណីនេះ ជាករណីហិង្សា ដែលកើតឡើង រវាងភ្ញៀវជាអ្នកដំណើរ និងម្ចាស់តាក់ស៊ី ពុំមែនជាករណីប្លន់ទេ ។ នេះបើតាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នេះ ។
លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងទៀតថា ផ្អែកតាមការសាកសួរចម្លើយ ជនរងគ្រោះទាំង២រូប បានបញ្ជាក់ថា ពួកគាត់បានសន្យាគ្នា (អ្នកជិះ និងអ្នករត់តាក់ស៊ី) ក្នុងតម្លៃមួយ ដើម្បី ធ្វើដំណើរ មកដល់ខេត្តកំពង់ចាម ។ លុះពេលធ្វើដំណើរ មកដល់ចំណុចខាងលិចស្ពានស្ទឹងប្រយោល ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជនសង្ស័យ ក៏បានឲ្យជនរងគ្រោះ ជូនខ្លួន ទៅកាន់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ វិញ ។ ប៉ុន្តែ អ្នករត់តាក់ស៊ីមិនយល់ព្រម ក៏កើតមានអំពើហឹង្សា នាពេលនេះ តែម្ដង ។
តាមរបាយការណ៍ កាលវេលាម៉ោង ១០៖១៨នាទីយប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចទទួលបានព័ត៌មាន ស្វែងរកជំនួយ ពីបុរសជាអ្នករត់តាក់ស៊ីម្នាក់ ថាជនសង្ស័យ បានធ្វើអំពើហិង្សាមកលើខ្លួន ដោយប្រើប្រាស់កាំបិតចុងស្រួច ចាក់ពីក្រោយបណ្ដាលឲ្យរងរបួស ។ ក្រោយទទួលព័ត៌មាន សមត្ថកិច្ចបានធ្វើការស្វែងរកនឹងប្រទះឃើញរថយន្តរបស់ជនរងគ្រោះម៉ាកព្រូស នៅចំណុចភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ។ រីឯជនរងគ្រោះ ត្រូវក្រុមគ្រួសារ យកទៅព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
តាមសាក្សី ជាសួរព្រូឡាន ដែលធ្វើដំណើរជាមួយគ្នា ប្រាប់ថា មូលហេតុ ដែលនាំឲ្យប៉ះទង្គិចពាក្យសម្ដី ដោយសារការតថ្លៃតម្លៃមិនត្រូវគ្នា ។ ដំបូងជនសង្ស័យ បាននិយាយឲ្យជនរងគ្រោះជូនខ្លួន ទៅដល់ខេត្តកំពង់ចាម ក្នុងតម្លៃ ១០$ លុះធ្វើដំណើរដល់ចំណុចស្ពានស្ទឹងប្រយោល ក្នុងស្រុកព្រៃឈរ ជនសង្ស័យបានឲ្យជនរងគ្រោះ ជូនទៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយក៏កើតការប៉ះសម្ដីគ្នា និងធ្វើសកម្មភាព ដកកូនកាំបិតចាក់តែម្ដង ។
មកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
10 176
ស្រុកចំនួន៨ក្នុងខេត្តកំពង់ចាមរងផលប៉ះពាល់ដោយសារជំនន់ទឹកទន្លេមេគង្គខេត្តកំពង់ចាម
នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី០៨ ខែតុលាឆ្នាំ២០២៥ ស្ថិតនៅក្នុងសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថាឆ្នាំ២០០២៥នេះទឹកជំនន់ទន្លេមេគង្គមានការហក់ឡើង៣ដងរហូតដល់កម្ពស់១៤,៥០ម៉ែត្រ ស្ថានភាពបែបនេះធ្វើឱ្យខេត្តកំពង់ចាមយើងរងនូវការប៉ះពាល់ចំនួន០៨ស្រុក ស្មើនឹង៤៧ឃុំ ដែលបណ្តាលឱ្យរងផលប៉ះពាល់ ស្មើនឹងចំនួន ៤.៨៨៤គ្រួសារ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន៣.១៤០ខ្នង វត្តចំនួន០៩កន្លែង សាលារៀន ចំនួន១២ខ្នង មណ្ឌលសុខភាព ចំនួន០១កន្លែង វិហារឥស្លាម០១កន្លែង និងជម្លៀសប្រជាពលរដ្ឋជម្លៀសមកទីទួលសុវត្ថិភាព ចំនួន៦២គ្រួសារ ស្មើនឹង ២៤១នាក់។
ដោយឡែកនៅថ្ងៃនេះដែរយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥នេះ ទឹកទន្លេបានស្រកចុះបន្តិចទៀតត្រឹមកម្ពស់១៤,១២ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកទន្លេស្រកកម្ពស់០,១៨ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេមានកម្ពស់ ១១,០២ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុក/ក្រុងទាំង១០នៃខេត្តកំពង់ចាម។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម
10 176
វីដេអូ៖ អភិបាលខេត្តកំពង់ចាម ណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវប្រមូលទិន្ន័យឲ្យបានលឿន ស្តីពីការរងផលប៉ះពាល់ និងខូចខាតដោយទឹកជំនន់ទន្លេមេគង្គ
ដោយ ហ៊ាង ថាច
10 176
ព្រះសង្ឃ និងពលរដ្ឋក្នុងខេត្តកំពង់ចាម នៅតែជឿជាក់លើថ្នាក់ដឹកនាំកម្ពុជានិងប្រកាន់ខ្ជាប់នូវសីលធម៍ល្អ
10 176
អភិបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យប្រជាកសិករចិញ្ចឹមគោក្របីមកចាក់ថ្នាំបង្ការការពារជម្ងឺ
10 176
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលទ្ធភាពស្តារឡើងវិញ អំពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់
(កំពង់ចាម): អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៨ ខែតុលាឆ្នាំ ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យស្ថានភាពផលប៉ះពាល់ទឹកជំនន់ទន្លេមេគង្គ ដែលកិច្ចប្រជុំធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ដោយមានការចូលរួម ពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
គួរបញ្ជាក់ថា ផលប៉ះពាល់នៃគ្រោះទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយគិតចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៥ មានចំនួន ៨ ស្រុក ក្នុងនោះមាន ស្រុកកំពង់សៀម ស្រុកស្ទឹងត្រង់ ស្រុកកោះសូទិន ស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកព្រៃឈរ ស្មើហ្នឹង ៤៧ ឃុំ និង ១៤១ភូមិ ។
ករណីទឹកជំនន់នោះ បានបណ្ដាលឱ្យរងផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ជាង ៤,០០០ គ្រួសារ នៅផ្ទះជាង ៣,០០០ ខ្នង ក្នុងនោះប្រជាពលរដ្ឋដែលបានជម្លៀសមកទីទួលសុវត្ថិភាពចំនួន ៦២ គ្រួសារ ។ ជាមួយគ្នានោះចំពោះដំណាំស្រូវ រងផលប៉ះពាល់ជាង ៥,០០០ហិកតា ក្នុងនោះមានភាពប្រសើរឡើងវិញជាង ២០០ ហិចតា រីឯដំណាំរួមផ្សំ បានរងផលប៉ះពាល់ជាង ៦០០ហិកតា។ ជាមួយគ្នានោះដែរ បានធ្វើឲ្យបាក់ច្រើនទន្លេ ១៧លើក មានប្រវែងជាង ៥,០០០ ម៉ែត្រ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់កៅស៊ូ ផ្លូវបេតុង និងផ្លូវដី សរុបប្រវែង ១៣០,៩៩០ ម៉ែត្រ ផងដែរ ។
បន្ទាប់ពីបានស្ដាប់ស្ថានភាព អំពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យ មន្ត្រីជំនាញ នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាអភិបាលស្រុក ដែលរងផលប៉ះពាល់នៃទឹកជំនន់នោះ សូមរៀបចំឯកសារឲ្យបានច្បាស់លាស់ និងឆាប់រហ័ស ដើម្បីស្នើសុំទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធ្វើការស្ដារឡើងវិញ៕
