រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 165 名订阅者,在 政治 类别中位列第 4 942,并在 柬埔寨 地区排名第 550 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 165 名订阅者。
根据 09 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -110,过去 24 小时变化为 0,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.77%。内容发布后 24 小时内通常能获得 5.45% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 689 次浏览,首日通常累积 554 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 10 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 165
订阅者
无数据24 小时
-237 天
-11030 天
帖子存档
10 165
ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ផ្តួចផ្តើម បុណ្យកឋិនទានសាមគ្គី ទទួលបានបច្ច័យជាង ១២ម៉ឺនដុល្លារ សម្រាប់កសាងឧបដ្ឋានសាលា វត្តបទុមរតនៈដីដុះ ក្រុងកំពង់ចាម
(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានផ្តួចផ្តើមបុណ្យកឋិនទានសាមគ្គី ទទួលបានបច្ច័យ ជាង១២ម៉ឺនដុល្លារ សម្រាប់កសាងឧបដ្ឋានសាលាវត្តបទុមរតនៈដីដុះ ក្រុងកំពង់ចាម ដែលបានធ្វេីឡេីងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន និងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមជាបច្ច័យ ដើម្បីកសាងឧបដ្ឋានសាលា ក្នុងបរិវេណវត្តរតនៈដីដុះ តាមរយៈការប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី នាឱកាសនេះ ។
ឯកឧត្ដមអភិបាលខេត្ត បានថ្លែងថា ចំពោះការកសាងឧបដ្ឋានសាលា ដែលជាសមិទ្ធផលដ៏ធំ ហើយល្អស្អាតនេះគឺ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនាផង ហើយក៏ជាការចូលរួមលើកកម្ពស់សោភណភាពក្នុងទីក្រុង ឱ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍ ដែលអាចទាក់ទាញដល់ភ្ញៀវទេសចរណ៍ ឱ្យចូលទស្សនាកម្សាន្តទៀតផង ខណៈពេលកន្លងមកមានភ្ញៀវទេសចរណ៍បរទេសចូលមកខេត្តកំពង់ចាមតាមផ្លូវទឹក ហើយក៏បានចូលមកទស្សនាវត្តបូរាណរបស់យើង នៅតាមបណ្ដាស្រុកមួយចំនួនផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការប្រារព្ធពិធីបុណ្យផ្សេងៗ ជាពិសេស ការដង្ហែអង្គកឋិនទាន ចូលវត្តរតនៈដីដុះនេះ ដែលអាចប្រព្រឹត្តទៅបាន ក៏អាស្រ័យទៅដោយ ផ្ទៃក្នុងប្រទេសយេីង មានសុខសន្តិភាព ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជម្រុញឱ្យបងប្អូន ប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសពេញលេញ ក្នុងការបំពេញកុសលផលបុណ្យ ទៅតាមជំនឿ សាសនា ដែលជាផ្នែកមួយ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដេីម្បីធ្វេីការអភិវឌ្ឍទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ផងដែរ ៕
10 165
ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្ត ក្រុងពាលី ក្នុងពិធីបុណ្យកឋិនទានសាមគ្គី វត្តបុទុមរតនដីដុះ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីក្រុងពាលី សូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ក្នុងពិធីបុណ្យកឋិនទានសាមគ្គី វត្តបុទុមរតនដីដុះ ។
ពិធីនេះធ្វើឡើង នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តបុទុមរតនដីដុះ ស្ថិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
បើតាមទំនៀមទំលាប់ តាំងពីសម័យពុទ្ធកាលមកបានពោលថា ជនណាបាន ធ្វើបុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯង តែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។
កម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ្ធ ដែលកើតមានពីអង្គកឋិនទាន និងដើម្បី ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនា រីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ៕
10 165
+9
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញចូលរួម ពិធីសម្ពោធ គម្រោងពង្រឹងសម្ថភាពគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) នៃអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ដោយមានការចូលរួមពីលោក ជុំ សាឯម នាយកប្រចាំប្រទេសនៃអង្គការ IJM ធ្វើនៅសាលប្រជុំ នៃរដ្ឋបាលខេត្ត នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។
10 165
អភិបាលខេត្តកំពង់ចាម ស្នើឲ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសុរិយោដី ពន្លឿនចែកប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យបានរួចរាល់ត្រឹមដំណាច់ឆ្នាំ២០២៥
10 165
លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា អញ្ជើញដឹកនាំសមាគមនារីខេត្តកំពង់ចាម ចូលបច្ច័យបុណ្យកឋិនទាននៅវត្តភ្នំជ័យគិរី ហៅវត្តភ្នំហាន់ជ័យ ស្រុកកំពង់សៀម
កំពង់ចាម÷ នារសៀលថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៥ នៅវត្តភ្នំហាន់ជ័យ ស្រុកកំពង់សៀម លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ សាខាខេត្តកំពង់ចាម បានដឹកនាំសមាគមនារីសាខាខេត្តកំពង់ចាម ចូលរួមវេប្រគេងបច្ច័យ បុណ្យកឋិនទានសាមគ្គី សម្រាប់ទុកកសាងវត្ត និងទុកផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សា។
លោកជំទាវ ញូង ចរិយា បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំ សមាគមនារី ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលបានមូលមតិគ្នាផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទាននាពេលនេះ។ ការធ្វើបុណ្យអង្គកឋិនទានសាមគ្គីនេះ ជាការរួមចំណែកមួយក្នុងការលើកស្ទួយ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានបង្ហាញឲ្យកូនចៅជំនាន់ក្រោយ មើលឃើញនូវការប្រារព្ធពិធីពុទ្ធសាសនា ដែលជាទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ខ្មែរយើង។
បើតាមទំនៀមទំលាប់ តាំងពីសម័យពុទ្ធកាលមកបានពោលថា ជនណាបានធ្វើបុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។
កម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ្ធ ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
បច្ច័យដែលប្រមូលបានពីអង្គកឋិនទានទាំងអស់នេះ បានវេរប្រគេនព្រះសង្ឃ ក្នុងពទ្ធសីមា វត្តជ័យគិរី ហៅវត្តភ្នំហាន់ជ័យ ដើម្បីបន្តកសាងកុដិ និងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ៕
10 165
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ គោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសចម្រើនជន្មាយុ៤៨ឆ្នាំ ឈានចូល៤៩ឆ្នាំ
10 165
អភិបាលខេត្តកំពង់ចាម ស្នើឲ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសុរិយោដី ពន្លឿនចែកប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យបានរួចរាល់ត្រឹមដំណាច់ឆ្នាំ២០២៥
(កំពង់ចាម)÷ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានជំរុញដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ផ្តល់សេវាចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឲ្យបាននៅត្រឹមចុងឆ្នាំ២០២៥ ឲ្យបានរួចរាល់ទាំងស្រុង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់។
ឯកឧត្តម អភិបាលខេត្ត បានប្រសាសន៍បែបនេះ ក្នុងកម្មវិធី បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម ដោយក្នុងពិធីនេះ ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតី ឯកឧត្តម ម៉ៅ វិបុល អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី តំណាង ឯកឧត្តម សាយ សំ អាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរមូលដ្ឋាន រួសរាន់ ដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ រកវិធីដោះស្រាយដោយសន្តិវិធី ចំពោះប្រជាពលរដ្ឋដែលមានទំនោះដីធ្លី ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់យើងឆាប់បានកម្មសិទ្ធិដីធ្លី ហើយក៏ បង្កលក្ខណៈជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបការលំបាក។
ឯកឧត្តម ក៏បានឲ្យដឹងថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី មិនទាន់រួសរាល់ ពីព្រោះតែប្រជាពលរដ្ឋមួយចំនួន គាត់បានចំណាក់ស្រុក ដូច្នេះ ទើបបណ្តាលឲ្យការចែកប័ណ្ណកម្មសិទ្ធិ មិនទាន់បានអស់។ ឯកឧត្តម ក៏បានក្រើនរំលឹក ដល់មន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី គិតគូរឲ្យបានដិតដល់ ចំពោះ ម្ចាស់អចលនទ្រព្យ វិស្វកម្មករ និងប្រជាពលរដ្ឋ ដែលចង់សាងសង់លំនៅដ្ឋាន បូរី ត្រូវត្រួតពិនិត្យ បច្ចេកទេសគ្រឹះសំណង់ ការសង់អាគារ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជៀសវាង ការសាងសង់អាគារហើយ មានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋពេលស្នាក់នៅ។
លើសពីទៅទៀត ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំ ដល់មន្ទីរដែនដីនគរូបនីយកម្ម រៀបចំដីធ្លីសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដោះស្រាយផ្តល់ ដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែក កាត់បន្ថយការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង៕
10 165
អភិបាលខេត្តកំពង់ចាម អះអាងថា សួនតេជោសន្តិភាពនឹងលេចជារូបរាងឡើងនៅក្បែរ វិមានឯករាជ្យ តំបន់ទន្លេអុំ ក្រុងកំពង់ចាម ក្នុងឆ្នាំ២០២៦ខាងមុខនេះ
កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា សួន តេជោសន្តិភាពនឹងលេចជារូបរាងឡើងនៅក្បែរសំណង់វិមានឯករាជ្យ តំបន់ទន្លេអុំ ក្រុងកំពង់ចាម ក្នុងឆ្នាំ២០២៦ខាងមុខនេះ ការថ្លែងបែបនេះក្នុងឱកាសបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ម៉ៅ វិបុល អនុរដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា សួនតេជោ សន្តិភាព គឺជាការអភិវឌ្ឍន៍តំបន់ទន្លេអុំ ក្រុងកំពង់ចាម ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ ដោយមានការពង្រីកផ្លូវ និងការកសាងច្រាំងទន្លេអុំជាបេតុង ធ្វើយ៉ាងណាឱ្យក្នុងទន្លេអុំនេះមានទឹកកម្ពស់យ៉ាងតិច ៣ម៉ែត្រ ដែលយើងអាចនឹងជិះទូកលេងកម្សាន្តបាន ពោលគឺសមិទ្ធផលថ្មីនេះ នឹងចាប់ផ្តើមកសាងឡើងក្នុងឆ្នាំ២០២៦ខាងមុខនេះ ហើយគ្រោងដាក់សម្ពោធរួមជាមួយនឹង ការពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ស្គន់-កំពង់ចាម ទៀតផង ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យមន្ទីររៀបចំដែនដី រដ្ឋបាលក្រុង ស្រុក ត្រូវសហ ការជាមួយរដ្ឋបាលខេត្ត ដែលមានដីបម្រុងទុកសម្រាប់អភិវឌ្ឍន៍ ដោយត្រូវកសាងផែនទីដីរដ្ឋ ចុះ បោះបង្គោល លើកប៉ាណូ នៅទីតាំងដី និងមានវិធានការការពារ ទប់ស្កាត់ការចូលទន្ទ្រាន ពោលគឺ ត្រូវពង្រឹងការគ្រប់គ្រងវិស័យសំណង់ ដោយចាត់វិធានការតឹងរឹង ក្នុងការទប់ស្កាត់ ការសាងសង់ រំលោភលើដីសាធារណៈរបស់រដ្ឋ ការសាងសង់ គ្មានលិខិតអនុញ្ញាត ការសាងសង់ខុសលិខិតអនុ ញ្ញាត និងការសាងសង់សំណង់មិនរៀបរយ ដើម្បី ចៀសវាងការប៉ះពាល់ដល់សោភ័ណភាព សុវត្ថិ ភាព សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានផងដែរ ៕
10 165
ព្រះសង្ឃនិងពលរដ្ឋអំពាវនាវដល់សហគមន៍អន្តរជាតិជំរុញថៃឱ្យដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី
10 165
+1
ឯកឧត្តម អ៊ុន ចាន់ដា ផ្ញើសារសាលិខិតរំលែកទុក្ខ ជូនគ្រួសារសព ឯកឧត្តម ខៀវ ណាវី
10 165
+9
នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី លទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត របស់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំនៃរដ្ឋបាលខេត្ត ដោយមានការចូលរួមពីអនុប្រធាន សមាជិក និងលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត, ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមក្រុង-ស្រុក ទាំង១០, តំណាងអង្គការដៃគូពាក់ព័ន្ធផងដែរ។
