es
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 226 suscriptores, ocupando la posición 4 923 en la categoría Política y el puesto 542 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 226 suscriptores.

Según los últimos datos del 22 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -115, y en las últimas 24 horas de 1, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.15%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.28% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 629 visualizaciones. En el primer día suele acumular 540 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 23 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 226
Suscriptores
+124 horas
-287 días
-11530 días
Archivo de publicaciones
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធទិវាជាតិ នៃការចងចាំ
+9
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធទិវាជាតិ នៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ នេះ នឹងមានការជួបជុំរាប់បាតព្រះសង្ឃជាច្រើនអង្គ ស្ថិតនៅនៅបរិវេណមណ្ឌលឧក្រិដ្ឋកម្ម នៅបរិវេណវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងដើម្បីឧទ្ទិសកុសលជូនដល់ វិញ្ញានក្ខន្ធអ្នកស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិរបស់សាខា ចុះសួរសុខទុក្ខ ភរិយាវីរកងទ័ពជួរមុខ ១នាក់ ដែលសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

នារសៀលថ្ងៃទី១៩ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្
+9
នារសៀលថ្ងៃទី១៩ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរ/អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះត្រួតពិនិត្យ ទីតាំងប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ថានីយផ្គត់ផ្គង់ទឹកស្អាត ក្រុងកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃស្អែក ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។

មេឃុំ-ចៅសង្កាត់ក្នុងខេត្តកំពង់ចាម ប្តេជ្ញាទប់ស្កាត់និងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងមហាផ្ទៃ បើកប្រជុំផ្សព្វផ្សាយផែនការស្ដីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្
+9
រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងមហាផ្ទៃ បើកប្រជុំផ្សព្វផ្សាយផែនការស្ដីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្ដីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួងមហាផ្ទៃ, ឯកឧត្តម កោ វណ្ណឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម, តំណាងអយ្យការអមសាលាដំបូងខេត្ត, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់, អធិការក្រុង ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅសាលាខេត្តកំពង់ចាម។ ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត​ មានប្រសាសន៍ថា​ ជាបទពិសោធន៍ក្នុងការអនុវត្តការងារប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោយទទួលបានបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានច្បាមជាប់នៅនឹងដៃ និងឈានទៅគ្រប់គ្រងភ្លាមៗ នូវគោលដៅសំខាន់ៗចំនួន ៤០២ទីតាំង និងកន្លែងផ្សេងៗ ចំនួន ៧១៤ទីតាំង​ផងដែរ​ ។ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា​ ដោយបានដាក់ចេញញនូវផែនការជាយុទ្ធសាស្ត្រ កំណត់​ និងគ្រប់គ្រងបាននូវបណ្តាទីតាំង ដែលសង្ស័យមានការប្រមូលផ្តុំមនុស្សរស់នៅប្រកបអាជីវកម្មផ្សេងៗ ជាលទ្ធផលធ្វើឱ្យក្នុងភូមិសាស្ត្រខេត្តកំពង់ចាមពុំមានCasino និងទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទេ ទាំងនេះអាស្រ័យដោយយើងបានចាត់វិធានការណ៏នានាជាប់ជាប្រចាំពីចម្ងាយ កំណត់គោលដៅមុន​ ចុះពិនិត្យ និងពង្រាយកម្លាំងតាមគោលដៅ ដែលនឹងអាចមានការហើរចូលពីខាងក្រៅនូវមុខសញ្ញាសង្ស័យបានទាន់ពេលវេលា​ ។ ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានបញ្ជាក់ថា​ ការងារ​រដ្ឋបាលចំហរតាមដងផ្លូវសាធារណៈ កម្លាំងជំនាញបានធ្វើការបង្ក្រាបបទល្មើស​ ៧លើក ឃាត់ខ្លួនមនុស្ស ៥៨ នាក់ ដែលជាជនជាតិចិនធ្វើដំណើរចូលក្នុងខេត្តកំពង់ចាម ដោយគ្មានលិខិតឆ្លងដែន (ខុសច្បាប់) បញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​ ។ ក្នុងឱកាសនោះដែរ​ ឯកឧត្តម ប៊ុន ហុន​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ មានប្រសាសន៍ថា​ ក្រោមគោលនយោបាយ និងឆន្ទៈ ដឹកនាំ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា បាន នឹងកំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង លើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយបាន ឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស និងអនុវត្ត នីតិវិធី បណ្តេញចេញទៅប្រទេសជាបន្តបន្ទាប់ ជាពិសេសបានសហការ ផ្តល់ព័ត៌មានអំពីខ្សែបណ្តាញមេខ្លោង ទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ ជាច្រើនករណី​ផងដែរ​ ៕

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អៅិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអៅិបាលខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង/ស្រុក និងក្រុមប្រឹក្សាឃុំ/សង្កាត់ប្រមាណជាង ២០០នាក់។

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អៅិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអៅិបាលខេត្ត
+9
នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អៅិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអៅិបាលខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង/ស្រុក និងក្រុមប្រឹក្សាឃុំ/សង្កាត់ប្រមាណជាង ២០០នាក់។

ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ៣៥គ្រួសារ នៅ៤ឃុំ ក្នុងស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា