fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

رفتن به کانال در Telegram

نمایش بیشتر

📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម

کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 164 مشترک است و جایگاه 4 950 را در دسته سیاست و رتبه 557 را در منطقه كمبوديا دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 164 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 10 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -110 و در ۲۴ ساعت گذشته برابر 0 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 6.64% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.49% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 675 بازدید دریافت می‌کند. در اولین روز معمولاً 558 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 5 است.

📝 توضیح و سیاست محتوایی

توضیحی برای کانال ارائه نشده است.

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 11 اکتبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کرده‌اند.

10 164
مشترکین
اطلاعاتی وجود ندارد24 ساعت
-217 روز
-11030 روز
آرشیو پست ها
អាជ្ញាធរខេត្តកំពង់ចាមនាំយកគ្រឿងឧបភោគជូនកងទ័ពសមរភូមិមុខជួរមុខនៅខេត្តឧត្តរមានជ័យ

WATCH VIDEO :⁩ អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនវីរកងទ័ពសមរភូមិមុខ និងជនភៀសសឹក នៅខេត្តព្រះវិហារ

អាជ្ញាធរខេត្តកំពង់ចាម នាំយកអំណោយផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខ និងជនភៀសសឹក នៅខេត្តព្រះវិហារ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនឹងថវិកា ផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ (ឧត្តរមានជ័យ) នៅព្រឹកថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២៥ នេះ​ ឯកឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត​ រួមនិងសប្បុរសជន​ ឧត្ថម្ភគាំទ្រផ្តល់ជូនវីរកងទ័ពឈរជើងការពារបូរណភាពទឹកដី នៅសមរភូមិមុខជួរមុខទិសទី៣ -ប្រាសាទតាមាន់តូច+តាមាន់ធំ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។ អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម បាននាំយកមកផ្តល់ជូន នាពេលនេះរួមមាន ៖ អង្ក​ ថ្នាំពេទ្យ មី ត្រីងៀត ត្រីខកំប៉ុង ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអៀវ ទឹកបរិសុទ្ធ ភេសជ្ជៈ ភូយមុង សំលៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមនឹងថវិកា ផងដែរ។ នៅក្នុងថ្ងៃដដែល ឯកឧត្តមអភិបាលខេត្ត​ បានបន្តដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនិងថវិកា ទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងជុំរុំជនភៀសសឹក ស្រុកចុងកាល់ ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​​ ក្រុមហ៊ុន​ ព្រមទាំងបងប្អូន​ប្រជាពលរដ្ឋ​ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម មកឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមករកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែររួមឈាមជ័រតែមួយ៕

ស្រុកចំការលើ៖ នៅព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងក្រុមការងាររួមជាមួយរដ្ឋបាលឃុំស្វា
+4
ស្រុកចំការលើ៖ នៅព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងក្រុមការងាររួមជាមួយរដ្ឋបាលឃុំស្វាយទាប រដ្ឋបាលឃុំស្ពឺ បានទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពឈ្មោះ ហៀម ស៊ាត ភេទស្រី អាយុ៩២ឆ្នាំ ត្រូវជាម្តាយបង្កើតលោក ជិន សុខឡេងនាយប៉ុស្តិរងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយទាប នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្នុងនោះក៏បាននាំថវិកាចំនួន៦៥០,០០០រៀលទៅ ចូលរួមបុណ្យសពផងដែរ ។

នារសៀលទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី អនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយ
+9
នារសៀលទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី អនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព អនុសេនីយ៍ឯក សៀង សាត មេបញ្ជាការរងវរសេនាតូចអន្តរាគមន៍លេខ៣៩៤ កងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារដែនអធិបតេយ្យជាតិកម្ពុជា ត្រូវបានក្រុមគ្រួសារសព រៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគជាច្រេីនមុខ និងថវិកា ផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខ និងជនភៀសសឹក នៅខេត្តព្រះវិហារ (ព្រះវិហារ): នៅរសៀលថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ ឯកឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត​ និងសប្បុរសជន​ឧឧត្ថម្ភគាំទ្រដល់សមរភូមិមុខទិសទី១, តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងបញ្ជាការដ្ឋានអង្គរក្ស​ ដែលកំពុងឈជេីងការពារទឹកដីនៅសមរភូមិមុខទិសខេត្តព្រះវិហារ។ នៅក្នុងថ្ងៃដដែល ឯកឧត្តមអភិបាលខេត្ត​ បានបន្តដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនឹងនិងថវិកា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងជុំរុំជនភៀសសឹកស្ថិតនៅវត្តពោធិ៍ ៥.០០០ដេីម​ ស្ថិតក្នុងភូមិគូលែនត្បូង​ ស្រុកគូលែន​ ខេត្តព្រះវិហារ​ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ព្រះគ្រូចៅអធិការវត្ត ពោធិ៥.០០០ដើម និង ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលខេត្តព្រះវិហារ​ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​​ ក្រុមហ៊ុន​ ព្រមទាំងបងប្អូន​ប្រជាពលរដ្ឋ​ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម មកឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមករកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែររួមឈាមជ័រតែមួយ។ សូមបញ្ជាក់ជម្រាបជូនថា​ អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម បាននាំយកមកចែកជូននៅពេលនេះរួមមាន ៖ អង្ក​ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ត្រីងៀត ឆាយពៅ ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអៀវ ទឹកបរិសុទ្ធ ទឹកក្រូច មី ភួយមុង សំសំលៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមនឹងថវិកា ផងដែរ៕

នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ច
+6
នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ដោយមានការចូលរួមពីឯកឧត្តមនាយកសាខា, លោកស្រី អភិបាលរងក្រុង, លោក លោកស្រីចៅសង្កាត់, លោក លោកស្រីមេភូមិ និងក្រុមការងារ បានជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្តកំពង់ចាម ផ្តល់ជូនជនភៀសសឹក ចំនួន ៣០គ្រួសារ ស្មើ ៣៩នាក់ ដែលបានជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ មកស្នាក់នៅក្នុងក្រុងកំពង់ចាម នៅបរិវេណរដ្ឋបាលក្រុងកំពង់ចាម។

គណៈប្រតិភូខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សៀង សាត ដែលបានពលីក្នុងការវាយបកប្រឆាំងទាហ៊ានថៃឈ្លានពាន នៅរសៀល
+9
គណៈប្រតិភូខេត្តកំពង់ចាម  អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក សៀង សាត ដែលបានពលីក្នុងការវាយបកប្រឆាំងទាហ៊ានថៃឈ្លានពាន នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម  បានដឹកនាំក្រុមការងារ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព យុទ្ធជនអនុសេនីយ៍ឯក សៀង សាត មេបញ្ជាការរងកងវរសេនាតូច អន្តរាគមន៍លេខ ៣៩៤ ចំណុះកងពលធំអន្តរាគមន៍លេខ ៣ ដែលបានពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ វាយបកប្រឆាំងទប់ទល់កងកម្លាំងទ័ពថៃឈ្លានពានកម្ពុជា ដែលត្រូវបានក្រុមគ្រួសារសព រៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម បន្ទាប់ពីបានបញ្ជូនតាមរថយន្តពេទ្យ កាលពីពេលថ្មីៗ កន្លងទៅនោះ ។