រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 163 مشترک است و جایگاه 4 950 را در دسته سیاست و رتبه 557 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 163 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 10 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -110 و در ۲۴ ساعت گذشته برابر 0 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.64% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.49% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 675 بازدید دریافت میکند. در اولین روز معمولاً 558 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 11 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 163
مشترکین
اطلاعاتی وجود ندارد24 ساعت
-217 روز
-11030 روز
آرشیو پست ها
10 163
+9
សាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៩ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារភៀសសឹក ដែលចូលមកស្នាក់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះមានការចូលរួមដោយតំណាងស្នងការនគរបាលខេត្ត អភិបាលក្រុង-ស្រុក មន្ទីរ-អអ្គភាព និងមន្ត្រីពាក់ព័ន្ធផងដែរ។
10 163
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ទី ២៧ ជូនចាស់ជរាទុរគត ១គ្រួសារ នៅ ឃុំមហាខ្ញូង ស្រុកកោះសូទិន។
-- ---- ---- ----
សាខា កក្រក ខេត្តកំពង់ចាម : ព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ត្រ លេខាធិការសាខា ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា រួមនិង ព្រះវត្តមាន ព្រះឧត្តមចរិយា ស៊ាង លាង ព្រះបាឡាត់គណខេត្ត ឯកឧត្តមនាយកសាខា លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមជាមួយ ព្រះមន្ត្រីសង្ឃនៃសាលាគណខេត្ត សាលាអនុគណស្រុក និង អនុសាខាស្រុក បាននិមន្ត និង អញ្ជើញ ចុះប្រគល់ផ្ទះបន្ទាប់ទី ២៧ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ច សហការ រវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត សាលាគណខេត្ត និង ការផ្តល់ថវិកាបដិភាគពីសាខា និង ឯកឧត្តម អ៊ុន ចាន់ដា ជូន ចាស់ជរាគ្មានទីពឹង ១គ្រួសារ ឈ្មោះ ប៉ោង ង៉ុយ អាយុ ៧៤ឆ្នាំ រស់នៅ ភូមិខ្ពប ឃុំមហាខ្ញូង ស្រុកកោះសូទិន ។
គួររំលឹកថា លោកតា ប៉ោង ង៉ុយ និង លោកយាយ ឌិន ថុល មានកូនប្រុសស្រី ២នាក់ តែមានគ្រួសាររស់នៅបែករៀងៗខ្លួន អស់ហើយ ។ ក្រៅពី សមាទានសីលនៅវត្ត គាត់តែងតែឆ្លៀតទៅមើលចំការអោយកូន ឯក្រោយភូមិ ហើយរ៉ាប់រងចិញ្ចឹមចៅក្នុងនបន្ទុក ២នាក់ និង ប្អូនប្រុស ១នាក់ ដែលមានជម្ងឺសរសៃប្រាសាទថែមទៀត ។ ពួកគាត់មានផ្ទះចាស់ ទំហំ ៦ម×៨ម លើដីទំហំ ៣៤ម×៤៨ម តែជាអកុសល ត្រូវអគ្គីភ័យឆាបឆេះ ដោយឆ្លងចរន្តអគ្គិសនី កាលពីអំឡុងខែ មិនា ឆ្នាំ ២០២៤ ។ ក្រោយអស់ជម្រក ពួកគាត់ និង ចៅ ក៏បានទៅសង់កូនខ្ទម ក្នុងចំការរបស់កូនខាងកើតភូមិ ដើម្បីស្នាក់នៅផង និង បានមើលថែចំការអោយកូន ផង ។ រាល់ថ្ងៃ រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ប័ណ្ណសមធម៌ ក្រ ១ និង ពឹងផ្អែកទាំងស្រុងលើទឹកចិត្តសប្បុរសរបស់ អ្នកជិតខាង ប៉ុណ្ណោះ ។ ទោះបីជាដីភូមិចាស់ មានទំហំធំល្មម យ៉ាងណាក្តី ដោយសារជីវភាពក្រខ្សត់ពេក ចាស់ជរា ២នាក់ តា យាយ ទុរគតរូបនេះ ពុំមានលទ្ធភាពទាល់តែសោះ ក្នុងការសង់ផ្ទះស្នាក់នៅ បានឡើយ ។
តាមការស្នើសុំពីក្រុមកាកបាទក្រហមឃុំ អនុសាខាស្រុក រួមជាមួយសំណើសុំបិណ្ឌបាត្រពីព្រះអនុគណ ស្រុក និងដោយ មើលឃើញពីស្ថានភាពដ៏លំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង រួមជាមួយបង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត១២,០០០,០០០ រៀល ជាថវិកាបដិភាគ របស់ ឯកឧត្តម អ៊ុន ចាន់ដាផ្ទាល់ ផង របស់សាខាផង និងបច្ច័យចូលរួមរបស់សាលាគណ អនុសាខាស្រុក សាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកចំការលើ ផង ជូនដល់គ្រួសារលោកតា ប៉ោង ង៉ុយ និងចៅ សម្រាប់ស្នាក់នៅ ជាកម្មសិទ្ធិ តទៅ។
ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់ គ្រឿង ឧបភោគ បរិភោគ សម្ភារផ្ទះបាយ សម្ភារដំណេក ជូនលោកតា ប៉ោង ង៉ុយ និង លោកយាយ ឌិន ថុល សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០ កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, និង ថវិកា ២០០,០០០រៀល ។
ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១០នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង ឃីត ព្រមទាំង ថវិកាចំនួន ២០,០០០ រៀល ផងដែរ ។
10 163
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីលោកជំទាវ លាង វួចឆេង ហ៊ុនណេង និងសប្បុរសជន ដើម្បីចែកជូនដល់ វីរៈកងទ័ពនៅសមរភូមិមុខ និងបងប្អូនជនភៀសសឹក។
10 163
+9
នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញចូលរួមជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញច្បាប់ស្តីពី
អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងនីតិវិធីចុះបញ្ជី អត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងការចុះបញ្ជី អត្រានុកូលដ្ឋានតាមប្រព័ន្ធស្វ័យប្រវត្តកម្មរបស់រដ្ឋបាលខេត្តជូនរដ្ឋបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម វគ្គបណ្ដុះបណ្ដាលនេះធ្វេីឡេីងនៅសាលាស្រុកស្រីសន្ធរ ។
10 163
អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខពលរដ្ឋ ពុលចំណីអាហារ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន
10 163
រដ្ឋបាលខេត្តកំពង់ចាម នាំយកទេយ្យទាន វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ២វត្ត ក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់
10 163
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាល និងនាំយកអំណោយផ្តល់ជូនជនភៀសសឹក ចំនួន ២២៦នាក់ នៅស្រុកស្ទឹងត្រង់
🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម
🔗 Facebook
🔗 Youtube
🔗 Tiktok
🔗 X (Twitter)
🔗 Instagram
🔗 Website
10 163
ប្រតិភូខេត្តកំពង់ចាម គោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ នៅរាជធានីភ្នំពេញ
🔗 Join ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម
🔗 Facebook
🔗 Youtube
🔗 Tiktok
🔗 X (Twitter)
🔗 Instagram
🔗 Website
10 163
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧
(កំពង់ចាម): គណៈប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ៣ ប្រាសាទព្រះវិហារ ដែលបានពលីជីវិតកាលពីថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣៖១០នាទីរសៀល ក្នុងជន្មាយុ៦៧ឆ្នាំ។ សពត្រូវបានតម្កល់ និងប្រារព្ធពិធីបុណ្យអធឹកអធម ស្ថិតនៅវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពលីកម្ម រហូតពលីជីវិតរបស់ឧត្តមសេនីយ៍ឯក ដួង សំនៀង ក្នុងបុព្វហេតុការពារបូរណភាពទឹកដី លើសមរភូមិប្រយុទ្ធ ជាមួយចោសៀមឈ្លានពាន គឺជាវីរៈភាពគំរូ និង មានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ ដែលកូនខ្មែរគ្រប់រូប សូមចាទុកជាប្រវត្តិសាស្ត្រក្នុងក្រអៅបេះដូង តទៅគ្រប់ៗជំនាន់។
ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម អ៊ុន ចាន់ដា និងប្រតិភូ បានចូលសួមរំលែកទុក្ខ ជូនគ្រួសារនៃសព ដោយសម្តែងនូវសមានចិត្តដ៏ក្តុកក្តួលចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ដ៏ធំធេងនេះជាមួយក្រុមគ្រួសារនៃសពទាំងមូល ដោយសេចក្តីសោកសង្រេងជាទីបំផុត។
មរណភាពរបស់ឧត្តមសេនីយ៍ឯក ដួង សំនៀង មិនត្រឹមតែជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់ នាយទាហានជាន់ខ្ពស់ដ៏ឆ្នើមមួយរូប របស់កម្ពុជា។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម អភិបាលខេត្ត និងប្រតិភូ បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់ឧត្តមសេនីយ៍ឯក ដួង សំនៀង សូមបានដល់ឋានបរមសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕🙏🙏🙏
10 163
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសំណេះសំណាល និងនាំយកអំណោយផ្តល់ជូនជនភៀសសឹក ចំនួន ២២៦នាក់ នៅស្រុកស្ទឹងត្រង់
(កំំពង់ចាម): នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួប សំណេះសំណាល និងនាំយកអំណោយផ្តល់ជូនជនភៀសសឹក ចំនួន ៦៩គ្រួសារ ស្មើ ២២៦នាក់ ដែលបានជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ មកស្នាក់នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ណែនាំដល់ជនភៀសសឹកទាំងអស់ត្រូវថែទាំសុខភាពឱ្យបានល្អ ក្នុងករណីមានបញ្ហាឈឺស្កាត់ ឬត្រូវការសេវាពិនិត្យសុខភាពអាចទាក់ទងក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានដែលប្រចាំការ នឹងចាំជួយបងប្អូនគ្រប់ពេល។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ជនភៀសសឹកទាំងអស់ដែលមានកូនកំពុងសិក្សារៀនសូត្រ អាចយកទៅផ្ញើសាលារៀនដែលនៅជិតមូលដ្ឋានរបស់បងប្អូនស្នាក់នៅ ដើម្បីបន្តការសិក្សាជាបណ្ដោះអាសន្ន រហូតដល់ពេលការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃនៅតាមបន្ទាត់ព្រំដែនត្រូវបានបញ្ចប់។
ឯកឧត្តម អ៊ុន ចាន់ដា បានបន្តថាការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក៕
10 163
សេចក្ដីជូនដំណឹង ស្ដីពីការផ្លាស់ប្ដូរពេលវេលានៃការចុះសួរសុខទុក្ខកងទ័ព និងជនភៀសសឹករបស់គណៈប្រតិភូរដ្ឋបាលខេត្តកំពង់ចាម
