en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 161 subscribers, ranking 4 962 in the Politics category and 556 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 161 subscribers.

According to the latest data from 11 October, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -112 over the last 30 days and by 0 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.66%. Within the first 24 hours after publication, content typically collects 5.23% reactions from the total number of subscribers.
  • Post reach: On average, each post receives 677 views. Within the first day, a publication typically gains 532 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 12 October, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 161
Subscribers
No data24 hours
-247 days
-11230 days
Posts Archive
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូខេត្ត អមដំណើរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក សៀង សាត វីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ ដឹកនាំប្រតិភូខេត្ត និងមន្ត្រីពាក់ព័ន្ធ អមដំណើរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក សៀង សាត វីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីចោរឈ្លានពានសៀម ក្នុងភូមិសាស្ត្រចំណុចមុំបី ខេត្តព្រះវិហារ។ ក្នុងឱកាសដ៏សោកសង្រេង និងក្តុកក្តួលបំផុតនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានពាំនាំមកនូវការចូលរួមមរណៈទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់អាយុជីវិតរបស់សព លោក វរសេនីយ៍ ឯក សៀង សាត ក្នុងការការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។ ជាមួយគ្នានោះដែរ ឯកឧត្តមសន្តិបណ្ឌិត បានណែនាំដល់ រដ្ឋបាលខេត្តកំពង់ចាម អាជ្ញាធរស្រុក ស្ទឹងត្រង់ អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ ជួយ រៀបចំពិធីបុណ្យសពជូនចំពោះ លោក វរសេនីយ៍ ឯក សៀង សាត ទៅតាមប្រពៃណីខ្មែរ ទាំងបុណ្យ ៧ថ្ងៃ និងបុណ្យ១០០ថ្ងៃ ហើយ ក្នុងនាមរាជរដ្ឋាភិបាល ក៏បានសូមថ្លែងអំណរគុណដល់ស្ថាប័ន ធនាគារ ដែលបានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់ យោធិនពលី។ឯកឧត្តមសន្តិបណ្ឌិត ក៏បានសម្រេចផ្តល់ក្របខណ្ឌ ដល់កូនស្រីរបស់វីរកងទ័ព ដែលពលីជីវិតក្នុងសមរភូមិជួរមុខ ចំនួន មួយ ១នាក់ ដោយ អនុវត្តទៅតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត បានបង្ហាញនូវសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា ចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រី ឈុំ សុខខេង ត្រូវជាភរិយារបស់ លោក វរសេនីយ៍ ឯក សៀង សាត ព្រមទាំងក្រុមគ្រួសារ និងបានមានប្រសាសន៍សង្កត់ធ្ងន់ថា លោក អនុសេនីយ៍ត្រី ជាវីរជនដ៏អង់អាចរបស់ជាតិ ក្នុងចំណោមវីរជនឆ្នើមដ៏អស្ចារ្យជាច្រើនរូបទៀត ដែលបានតស៊ូប្រយុទ្ធជាមួយសត្រូវដ៏សាមាន្យ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ធ្វើពលិកម្មដើម្បីបុព្វហេតុជាតិនិងប្រជាជន។ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការស៊ីវិល កងកម្លាំង បងប្អូនប្រជាពលរដ្ឋ និងនិយាយជារួម ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ចងចាំជាអមតៈនូវគុណបំណាច់នៃពលិកម្មដ៏ធំធេងឥតគណនាបានរបស់ លោក វរសេនីយ៍ ឯក សៀង សាត រួមទាំងយុទ្ធជនពលីដ៏អង់អាចផ្សេងទៀតរបស់ជាតិ ព្រមទាំងបានប្ដេជ្ញាចិត្តបន្តរួបរួមកម្លាំងមហាសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល បន្តការពារបូណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឱ្យបានជាដាច់ខាត។ សូមបញ្ជាក់ថា លោក វរសេនីយ៍ ឯក សៀង សាត អាយុ ៤៤ឆ្នាំ បម្រើការងារនៅយោធិននៃកងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ មានភរិយា ឈ្មោះ ឈុំ សុខខេង អាយុ ៣១ឆ្នាំ សព្វថ្ងៃមានមុខរបប ធ្វើស្រែចំការ មានកូនចំនួន៣នាក់ ស្រី ទាំង៣នាក់ កូនទី១. ឈ្មោះ សេក កាន់ដា អាយុ១៤ឆ្នាំ ,ទី២ ឈ្មោះ សេក នីតា អាយុ ៩ឆ្នាំ,ទី៣ ឈ្មោះ សេក ម៉ូលីកា អាយុ ២ឆ្នាំ៕

អាជ្ញាធរខេត្តកំពង់ចាមនាំយកគ្រឿងឧបភោគជូនកងទ័ពសមរភូមិមុខជួរមុខនៅខេត្តឧត្តរមានជ័យ

WATCH VIDEO :⁩ អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនវីរកងទ័ពសមរភូមិមុខ និងជនភៀសសឹក នៅខេត្តព្រះវិហារ

អាជ្ញាធរខេត្តកំពង់ចាម នាំយកអំណោយផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខ និងជនភៀសសឹក នៅខេត្តព្រះវិហារ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនឹងថវិកា ផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ (ឧត្តរមានជ័យ) នៅព្រឹកថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២៥ នេះ​ ឯកឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត​ រួមនិងសប្បុរសជន​ ឧត្ថម្ភគាំទ្រផ្តល់ជូនវីរកងទ័ពឈរជើងការពារបូរណភាពទឹកដី នៅសមរភូមិមុខជួរមុខទិសទី៣ -ប្រាសាទតាមាន់តូច+តាមាន់ធំ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។ អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម បាននាំយកមកផ្តល់ជូន នាពេលនេះរួមមាន ៖ អង្ក​ ថ្នាំពេទ្យ មី ត្រីងៀត ត្រីខកំប៉ុង ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអៀវ ទឹកបរិសុទ្ធ ភេសជ្ជៈ ភូយមុង សំលៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមនឹងថវិកា ផងដែរ។ នៅក្នុងថ្ងៃដដែល ឯកឧត្តមអភិបាលខេត្ត​ បានបន្តដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនិងថវិកា ទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងជុំរុំជនភៀសសឹក ស្រុកចុងកាល់ ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​​ ក្រុមហ៊ុន​ ព្រមទាំងបងប្អូន​ប្រជាពលរដ្ឋ​ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម មកឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមករកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែររួមឈាមជ័រតែមួយ៕

ស្រុកចំការលើ៖ នៅព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងក្រុមការងាររួមជាមួយរដ្ឋបាលឃុំស្វា
+4
ស្រុកចំការលើ៖ នៅព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត និងក្រុមការងាររួមជាមួយរដ្ឋបាលឃុំស្វាយទាប រដ្ឋបាលឃុំស្ពឺ បានទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពឈ្មោះ ហៀម ស៊ាត ភេទស្រី អាយុ៩២ឆ្នាំ ត្រូវជាម្តាយបង្កើតលោក ជិន សុខឡេងនាយប៉ុស្តិរងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយទាប នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ក្នុងនោះក៏បាននាំថវិកាចំនួន៦៥០,០០០រៀលទៅ ចូលរួមបុណ្យសពផងដែរ ។

នារសៀលទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី អនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយ
+9
នារសៀលទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ត្រី អនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព អនុសេនីយ៍ឯក សៀង សាត មេបញ្ជាការរងវរសេនាតូចអន្តរាគមន៍លេខ៣៩៤ កងពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារដែនអធិបតេយ្យជាតិកម្ពុជា ត្រូវបានក្រុមគ្រួសារសព រៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសព ស្ថិតនៅក្នុងភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគជាច្រេីនមុខ និងថវិកា ផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខ និងជនភៀសសឹក នៅខេត្តព្រះវិហារ (ព្រះវិហារ): នៅរសៀលថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ ឯកឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត​ និងសប្បុរសជន​ឧឧត្ថម្ភគាំទ្រដល់សមរភូមិមុខទិសទី១, តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងបញ្ជាការដ្ឋានអង្គរក្ស​ ដែលកំពុងឈជេីងការពារទឹកដីនៅសមរភូមិមុខទិសខេត្តព្រះវិហារ។ នៅក្នុងថ្ងៃដដែល ឯកឧត្តមអភិបាលខេត្ត​ បានបន្តដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនឹងនិងថវិកា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងជុំរុំជនភៀសសឹកស្ថិតនៅវត្តពោធិ៍ ៥.០០០ដេីម​ ស្ថិតក្នុងភូមិគូលែនត្បូង​ ស្រុកគូលែន​ ខេត្តព្រះវិហារ​ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ព្រះគ្រូចៅអធិការវត្ត ពោធិ៥.០០០ដើម និង ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលខេត្តព្រះវិហារ​ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​​ ក្រុមហ៊ុន​ ព្រមទាំងបងប្អូន​ប្រជាពលរដ្ឋ​ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម មកឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមករកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែររួមឈាមជ័រតែមួយ។ សូមបញ្ជាក់ជម្រាបជូនថា​ អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម បាននាំយកមកចែកជូននៅពេលនេះរួមមាន ៖ អង្ក​ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ត្រីងៀត ឆាយពៅ ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអៀវ ទឹកបរិសុទ្ធ ទឹកក្រូច មី ភួយមុង សំសំលៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមនឹងថវិកា ផងដែរ៕