4 256
مشترکین
+324 ساعت
-17 روز
+2730 روز
آرشیو پست ها
4 256
+3
លិខិតអបអរសាទររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ
Congratulatory Letters of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, and His Excellency Sonexay SIPHANDONE, Prime Minister of the Lao People’s Democratic Republic, on the occasion of the 70th Anniversary of the Establishment of Diplomatic Relations between the two countries
🇰🇭 🇱🇦
4 256
+3
លិខិតអបអរសាទររបស់ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ថងសាវណ្ណ ភុមវិហាន រដ្ឋមន្ត្រីការបរទេសនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ
Congratulatory Letters of His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia, and His Excellency Thongsavan PHOMVIHANE, Minister of Foreign Affairs of the Lao People’s Democratic Republic, on the occasion of the 70th Anniversary of the Establishment of Diplomatic Relations between the two countries
🇰🇭 🇱🇦
4 256
Repost from Samdech Hun Sen of Cambodia
អាចមានការបកស្រាយខុសឬយល់តែ
ធ្វើមិនយល់ឬជាការបំពានឬជាអំពើ
ពុករលួយឬជាប្រមាថជាតិសាសន៍ឯង
ពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញ
ទុច្ចរិតទើបទំនិញថៃថ្មីៗបាននាំចូលមក
ប្រើប្រាស់នៅកម្ពុជា។
ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅ
ទៀតខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺ(ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ)គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ
ជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិ។
ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបាន។
សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់
តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជា
អ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់
ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវ
អាកាសតាម(ព្រលានយន្តហោះ)ភាគីទាំង២កម្ពុជា-ថៃនៅដំណើរការជាធម្មតា។
ត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិន
អាចបិទព្រំដែនគោកហើយទំនិញចូល
បាននោះឡើយនិងសូមកុំនិយាយថា
ទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់
ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ក្រោយ
ព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សារកម្ពុជា។
ម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយ។
អ្នកប្រើប្រាស់គឺជាចៅហ្វាយកុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយ
ទាំងសាមីខ្លួនទាំងជាតិសាសន៍៕
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
📱Twitter
🎞YouTube
📷Instagram
🖥Website
4 256
+9
កងកម្លាំងនគរបាល នៃនាយកដ្ឋានអង្គរក្ស អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានធ្វើហ្វឹកហាត់សមក្បួនហែរអមទ្រង់ទ្រាយធំ ចាប់ពីកោះពេជ្រ រហូតដល់អាកាសដ្ឋានអន្ដរជាតិតេជោ ដែលជាការហ្វឹកហាត់ក្បួនហែរអម ត្រៀមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងកិច្ចប្រជុំពូលហ្រ្វង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។
👉join https://t.me/proyuth
4 256
+9
សមត្ថកិច្ចរកឃើញផលិតផលដែលនាំចូលមកពីប្រទេសថៃជាច្រើនមុខក្នុងឃ្លាំងទំនិញធំៗ ចំនួន២ នៅខណ្ឌឫស្សីកែវ
ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ,លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចំរុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចុះពិនិត្យទីតាំងឃ្លាំងទំនិញធំៗ ចំនួន២ ដែលមានម្ចាស់តែមួយ ដែលសង្ស័យថាមាននាំចូលទំនិញមកពីប្រទេសថៃស្តុកទុក ចរាចរ និងចែកចាយ ផលិតផលមានប្រភពពីប្រទេសថៃគ្មានច្បាប់អនុញ្ញាត៕
👉join https://t.me/proyuth
4 256
+3
ករណីនាំសាច់បង្កកមកពីថៃជាង២១៨តោន ៖ សមត្ថកិច្ចសម្រេចឃាត់ខ្លួនមនុស្សពីរនាក់ និងបញ្ជូនសំណុំរឿងទៅតុលាការ
ថៅកែ និងអ្នកទទួលខុសត្រូវ ដែលសមត្ថកិច្ចសម្រេចឃាត់ខ្លួនមានឈ្មោះ ភុត ប៊ុនហម ជាម្ចាស់ឃ្លាំងស្តុកសាច់បង្កកនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ជាមេការរបស់ថៅកែឈ្មោះ ចែញ៉ ម្ចាស់ឃ្លាំងនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សូមជម្រាបថា កាលពីថ្ងៃទី១០ មិថុនា ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យទីតាំងស្តុកទុកសាច់បង្កក ចំនួន៥ឃ្លាំង នៅខណ្ឌសែនសុខ ឬស្សីកែវ និងព្រែកព្នៅ។ ហើយមាន២ឃ្លាំង នៅខណ្ឌឬស្សីកែវ ចំនួន១ និងព្រែកព្នៅ ចំនួន១ ដែលមានទំនិញសាច់បង្កកមានស្លាកសញ្ញាលើសំបកវេចខ្ចប់អក្សរថៃ សរុបជិត ២២០ តោន៕
👉join https://t.me/proyuth
4 256
៨ថ្ងៃ ឆ្ពោះទៅការរំឭកខួបលើកទី៤៩ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៦)
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺជាកាលបរិច្ឆេទប្រវត្តិសាស្ត្រដ៏មានអត្ថន័យជ្រាលជ្រៅចំពោះជាតិ និងប្រជាជនកម្ពុជា។ ក្នុងស្ថានភាពដែលប្រទេសជាតិកំពុងស្ថិតក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមជាមួយយុទ្ធមិត្ត ៤រូបផ្សេងទៀត បានធ្វើការសម្រេចចិត្តដ៏អង់អាច ដើម្បីស្វែងរកមាគ៌ារំដោះជាតិ និងសង្គ្រោះប្រជាជនកម្ពុជា ចេញពីមហាវិនាសកម្មដ៏ឃោរឃៅនោះ។
ការសម្រេចចិត្តនេះ បានក្លាយជាចំណុចចាប់ផ្ដើមនៃដំណើរតស៊ូប្រកបដោយការលះបង់ និងឆន្ទៈមោះមុត ដែលបាននាំទៅដល់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ឆ្ពោះទៅរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ការរំឭកខួបលើកទី៤៩ នៃទិវានេះ គឺជាការរំឭកដល់ស្មារតីលះបង់ ភាពក្លាហាន និងការប្ដេជ្ញាចិត្តក្នុងបុព្វហេតុជាតិ ព្រមទាំងជាការបន្តថែរក្សាការចងចាំប្រវត្តិសាស្ត្រ ដើម្បីលើកកម្ពស់តម្លៃសន្តិភាព និងការពារសមិទ្ធផលដែលប្រជាជនកម្ពុជាទទួលបាននាពេលបច្ចុប្បន្ន។
#២០មិថុនា
#ទិវានៃការចងចាំ
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក. 🌐 uyfc.org 📱 Facebook 📱 YouTube 📱 Telegram 📱 TikTok
4 256
+8
ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ - ២០មិថុនា ២០២៦ ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ។
👉join https://t.me/proyuth
4 256
+9
ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទស្សនកិច្ចមជ្ឈមណ្ឌលផ្កាឈូក នៃអង្គភាពការពារកុមារ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Sar Sokha
🌐Join Telegram
🌐YouTube
🌐TikTok
#សសុខា #SarSokha #កម្ពុជា #Cambodia
4 256
សម្តេចតេជោ ហ៊ុន សែន ពាក់សាកល្បងអាវក្រោះ ដែលផលិតដោយកូនខ្មែរ នារោងចក្រនៅខេត្តបាត់ដំបង
12:00pm
4 256
+6
ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ នៃការបង្ក្រាប Online Scams
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គ.ប.ឆ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ នៃការអនុវត្តទប់ស្កាត់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក នៅភូមិសាស្រ្តខេត្តក្រចេះ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
គូររំលឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានតែងតាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អនុប្រធានគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ឱ្យទទួលបន្ទុកបន្ថែម ជាប្រធានក្រុមការងារទី១ ចំណុះលេខាធិការដ្ឋាន នៃគ.ប.ឆ.ប. ទទួលខុសត្រូវការងារប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ មណ្ឌលគីរី និងក្រចេះ៕
4 256
+3
សម្តេចធិបតីចេញអនុក្រឹត្យលុបឈ្មោះមេបញ្ជាការរងប៉េអឹមខេត្តកំពង់ស្ពឺ ១រូប ចេញពីក្របខ័ណ្ឌទាហាន
សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យលុបឈ្មោះ នាយទាហានចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចំពោះ វរសេនីយ៍ឯក ទិត្យ វណ្ណៈ អត្ថលេខ ១៦១៥៧២ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មិនគោរពច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះ យោធិន នៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ។
ការសម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ គឺតាមសំណើរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយអនុក្រឹត្យលេខ ២៧៩អនក្រ.តត ចុះថ្ងៃទិ១៨ ខែមីនា ឆ្នាំ២០២៦ ។
👉join https://t.me/proyuth
4 256
+9
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញពិនិត្យរោងចក្រផលិតសម្លៀកបំពាក់យោធា នៅក្នុងខេត្តបាត់ដំបង
ថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
