ar
Feedback
ប្រយុទ្ធ

ប្រយុទ្ធ

الذهاب إلى القناة على Telegram
4 265
المشتركون
-124 ساعات
-117 أيام
+1630 أيام
أرشيف المشاركات
photo content
+3

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ពីការបន្តប្រើកណ្ដាប់ដៃដែកបង្ក្រាបស្កេមមិនដកថយ ខណៈអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លើកសរសើរពីវិធានការម៉ឺងម៉ាត់ និងលទ្ធផលដ៏អស្ចារ្យរបស់កម្ពុជា! 🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior 🌐Sar Sokha 🌐Join Telegram 🌐YouTube 🌐TikTok #សសុខា #SarSokha #កម្ពុជា #Cambodia

សន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលសម្រាប់ថ្ងៃទី១ នៃសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS 2026)ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦

ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងជូនអង្គសន្និសីទអន្តរជាតិអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្លាំងអនុវត្
+2
ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងជូនអង្គសន្និសីទអន្តរជាតិអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្លាំងអនុវត្តច្បាប់កម្ពុជាដើម្បីបោសសម្អាតស្កេម! ...... នាឱកាសចូលរួមថ្លែងសុន្ទរកថា លើប្រធានបទ «ការឆ្លើយតបក្នុងតំបន់និងសាកលលោកចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ឆ្លើយតបនឹងការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បណ្តាប្រទេសជាច្រើន និងអង្គការអន្តរជាតិ បានខិតខំប្រឹងប្រែងដាក់ចេញនូវក្របខណ្ឌច្បាប់ និងយន្តការកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងថា ការឆ្លើយតបក្នុងតំបន់និងសាកលលោក រួមទាំងកម្លាំងអនុវត្តច្បាប់កម្ពុជាក៏មានការវិវឌ្ឍន៍ទៅតាមបទល្មើសនេះដូចគ្នាដែរ។ បើតាមឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ការឆ្លើយតបបញ្ហានេះ ដំបូងឡើយផ្តោតលើការការពារជនរងគ្រោះពីការឆបោក តាមរយៈការលើកកម្ពស់ការយល់ដឹង និងវិធានការបង្ការដទៃទៀត ប៉ុន្តែវិធានការទាំងនេះ មិនអាចទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកនេះមិនឱ្យរីកធំធាត់បាននោះឡើយ ដូច្នេះបានជាមានការផ្លាស់ប្តូរពីការការពារប្រជាពលរដ្ឋរៀងៗខ្លួន ទៅជាការធ្វើសកម្មភាព រួមគ្នាដើម្បីបំផ្លាញបណ្តាញឧក្រិដ្ឋកម្មទាំងនេះ ទើបអាចធានានូវសន្តិសុខ-សុវត្ថិភាពសម្រាប់ប្រជាជន និងសង្គម។ «ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាខាងលើ បានឈានមួយជំហាន ដែលបានទៅមុខ ក្នុងការរៀបចំក្របខណ្ឌច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែមេសា ឆ្នាំ២០២៦កន្លងទៅ»។ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងបន្ថែមយ៉ាងដូច្នេះ ដោយបានបន្តទៀតថា ការបង្កើតច្បាប់ថ្មីនេះ បានបំពេញនូវចន្លោះប្រហោងនៃច្បាប់កន្លងមក និងលើកកម្ពស់ប្រសិទ្ធភាព នៃការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក៏ដូចជាប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នៅចំពោះមុខ អង្គវេទិកាមានការចូលរួមថ្លែងសុន្ទរកថា និងវាគ្មិនពីតំណាងលេខាធិការដ្ឋានមេគង្គ ឡានឆាង ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI នគរបាលសហព័ន្ធអូស្រ្តាលី អគ្គលេខាធិការអាស៊ាន មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ INTERPOL ឯកឧត្តម កែវ វណ្ណថន បានអះអាងថា ច្បាប់ថ្មីរបស់កម្ពុជាបានស្របនឹងការវិវឌ្ឍន៍នៃវិធានការរបស់តំបន់ និងសាកលលោកចំពោះឧក្រិដ្ឋកម្ម ដោយកំណត់ទោសទណ្ឌចំពោះបុគ្គលទាំងអស់ដែលមានការពាក់ព័ន្ធ រួមមាន អ្នករៀបចំ អ្នកជ្រើសរើសនិងប្រមូលមនុស្ស អ្នកផ្តល់ទីតាំង អ្នកគាំទ្រ និងបណ្តាញសម្អាតប្រាក់ដែលនៅពីក្រោយបទល្មើសនេះឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ឯកឧត្តមបានបន្ថែមទៀតថា សមត្ថកិច្ចកម្ពុជា ក៏បានបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្តាប្រទេសជាដៃគូ និងអង្គការអន្តរជាតិ ដើម្បីផ្លាស់ប្តូរព័ត៌មាន ស៊ើបអង្កេត និងធ្វើកោសលវិច័យវត្ថុតាងឌីជីថល សំដៅធានាថា ក្រុមឧក្រិដ្ឋជនមិនអាចកេងចំណេញពីភាពខុសគ្នា នៃយុត្តាធិការ ដើម្បីគេចវេសពីការទទួលខុសត្រូវផ្លូវច្បាប់ចំពោះសកម្មភាពរបស់ពួកគេឡើយ។ ឯកឧត្តមបន្តថា ផ្អែកលើការវិវឌ្ឍន៍ខាងលើទាំងកម្រិតសាកលលោក តំបន់ និងកម្ពុជា អ្វីដែលអាចមើលឃើញច្បាស់នោះគឺ មិនមានប្រទេស ឬស្ថាប័នណាមួយ អាចដោះស្រាយបញ្ហាឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យាតែឯងប្រកបដោយប្រសិទ្ធភាពឡើយ។ ដើម្បីលើកកម្ពស់ការឆ្លើយតបក្នុងតំបន់និងសាកលលោក ចំពោះបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងនាមតំណាងក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម កែវ វណ្ណថន បានលើកទស្សនាទាន៤ចំណុចចែករំលែកជូនអង្គវេទិកា រួមមាន ១- លើកកម្ពស់ការរៀបចំក្របខណ្ឌច្បាប់ឱ្យទាន់សភាពការណ៍នៃបទល្មើស ២- ជំរុញការប្រើប្រាស់ឱ្យអស់លទ្ធភាពនិងប្រកបដោយប្រសិទ្ធភាពនូវយន្តការអន្តរជាតិ និងតំបន់ រួមមានយន្តការរបស់ UNODC, INTERPOL, ASEAN, LMLECC និងដៃគូផ្សេងទៀត ៣- លើកកម្ពស់ភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន និង៤-បណ្តុះបណ្តាលនិងកសាងសមត្ថភាពរួមគ្នារបស់មន្ត្រីអនុវត្តច្បាប់។ សូមបញ្ជាក់ថាក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានអគ្គស្នងការនគរបាលជាតិ ជាសេនាធិការ បាននិងកំពុងធ្វើការរួមគ្នាជាមួយបណ្ដាប្រទេស និងអង្គការដៃគូអន្តរជាតិ រួមមាន សាធារណរដ្ឋប្រជាមានិតចិន សហរដ្ឋអាម៉េរិក ព្រីតថេន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ឥណ្ឌូនេស៊ី វៀតណាម ឡាវ ថៃ UNODC, INTERPOL, ASEAN, LMLECC និងដៃគូផ្សេងៗទៀត។ គិតត្រឹមរយៈពេល៦ខែ ដើមឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ជាសេនាធិការ បានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៤៨៨កន្លែង និងឃាត់ខ្លួនជនសង្ស័យ២០.៩២៦នាក់ ស្មើ៣៨សញ្ជាតិ បញ្ជូនទៅតុលាការ២.៦៣៧នាក់ ស្មើនឹង២៦សញ្ជាតិ ធ្វើកិច្ចសន្យាអប់រំ១.៦៦៦នាក់ ស្មើ១៤សញ្ជាតិ និងមួយចំនួនទៀតបន្តការអនុវត្តតាមនីតិវិធីជំនាញ៕

១០ ចំណុច ដើម្បីលើកកម្ពស់កិច្ច​សហការ​អន្តរជាតិ ប្រឆាំងការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា! ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែង​ក្នុង​​វេទិកា​កម្រិតខ្ពស់ នៃសន្និសីទ​អន្តរជាតិ​ ស្តីពី​ការ​ប្រយុទ្ធប្រឆាំងការ​ឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្រោមប្រធានបទ «ការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ជាបញ្ហា​បន្ទាន់​ក្នុង​សាកល​លោក» រៀបចំ​នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ២០២៦។ 🌐 Facebook 🌐Telegram 🌐TikTok 🌐YouTube 🌐Website #ស​ម្ដេចក្រឡាហោមសខេង #SarKheng #កមពជា #cambodia

សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតីបើក “សន្និ
+3
សម្រង់ខ្លឹមសារសំខាន់ៗ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ អញ្ជើញជាអធិបតីបើក “សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៣ កញ្ញា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

សមត្ថកិច្ចចាប់ខ្លួនក្រុមឧក្រិដ្ឋជនជនជាតិចិន ៧នាក់ ដកហូតថ្នាំញៀនជាង៨០០គីឡូក្រាម និងកាំភ្លើង៣៩ដើម 👉អានលម្អិត 👉join https://t.
+9
សមត្ថកិច្ចចាប់ខ្លួនក្រុមឧក្រិដ្ឋជនជនជាតិចិន ៧នាក់ ដកហូតថ្នាំញៀនជាង៨០០គីឡូក្រាម និងកាំភ្លើង៣៩ដើម 👉អានលម្អិត 👉join https://t.me/proyuth

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចូលរួមជាអធិបតី និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆា
+9
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចូលរួមជាអធិបតី និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ នៃរាជាណាចក្ររួម នៃព្រីតថេន និងអៀរឡង់ខាងជើង នៅទីស្តីការក្រសួងមហាផ្ទៃ។ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃរាជាណាចក្ររួម នៃព្រីតថេន និងអៀរឡង់ខាងជើង ដឹកនាំ និងចុះហត្ថលេខាដោយឯកឧត្តម Lord Hanson រដ្ឋមន្ត្រី នៃក្រសួងមហាផ្ទៃ រាជាណាចក្ររួម នៃព្រីតថេន និងអៀរឡង់ខាងជើង។ រាជធានីភ្នំពេញ រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ 🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior 🌐Sar Sokha 🌐Join Telegram 🌐YouTube 🌐TikTok #សសុខា #SarSokha #កម្ពុជា #Cambodia

សុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើក សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» រាជធានីភ្នំពេញ, ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ JOIN CHANNEL "🔔"

មន្ត្រីពាក់ព័ន្ធចំនួន ១៤នាក់ ក្នុងសំណុំរឿងចំនួន ៥ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

+4

photo content
+5

photo content
+4

សុន្ទរកថាស្វាគមន៍ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦

សុន្ទរកថា លោកស្រី DELPHINE SCHANTZ, តំណាង ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦

សុន្ទរកថា ឯកឧត្តម  You Xiaowen អគ្គលេខាធិការនៃមជ្ឈមណ្ឌលសហប្រតិបត្តិការអនុវត្តច្បាប់ និងសន្តិសុខរួមឡានឆាង-មេគង្គ (LMLECC) ថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦

១០ចំណុច ដើម្បីលើកកម្ពស់កិច្ចសហការអន្តរជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! | 10 Measures to Enhance International Coope
១០ចំណុច ដើម្បីលើកកម្ពស់កិច្ចសហការអន្តរជាតិប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! | 10 Measures to Enhance International Cooperation Against Online Scams ១. លើកកម្ពស់ការចែករំលែក និងផ្លាស់ប្តូរព័ត៌មានទាន់ពេល 1. Enhance Real-Time Intelligence Sharing   ២. បន្តពង្រឹងការស្រាវជ្រាវបណ្តាញហិរញ្ញវត្ថុ 2. Strengthen Financial Networks Investigation   ៣. រឹតបន្តឹងការគ្រប់គ្រងការចេញ-ចូលឆ្លងដែន 3. Reinforce Border Management   ៤. លើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន 4. Promote Public-Private Partnerships   ៥. ជំរុញការផ្លាស់ប្តូរជំនាញ បទពិសោធ បច្ចេកទេស និងការបណ្តុះបណ្តាល 5. Foster Skills Exchange, Experience Sharing, Technical Assistance, and Training   ៦. លើកកម្ពស់ការការពារជនរងគ្រោះ 6. Prioritize Victim Protection and Support   ៧. ការធ្វើសកម្មភាពរួមគ្នា និងព្រមៗគ្នាក្នុងពេលតែមួយ 7. Act Together and in a Coordinated Manner   ៨. ការបង្កើតក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានយុត្តិធម៌រួមជាសកល 8. Establish a Global Legal Framework and Shared Judicial Standards   ៩. ការលើកកម្ពស់ការយល់ដឹង និងអប់រំសាធារណជន ជាសកល 9. Promote Global Public Awareness and Education   ១០. ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាឆ្លាតវៃសម្រាប់បង្ក្រាបបទល្មើស 10. Research and Develop Smart Technology for Crime Suppression   ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ វេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសាកលលោក» រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ His Excellency Abhisantibindit SAR SOKHA, Deputy Prime Minister and Minister of Interior High-Level Forum of the International Conference on Combating Online Scams under the theme: "Online Scams as a Global Emergency" Phnom Penh, 23 September 2026