YOUTH CPP MEDIA
رفتن به کانال در Telegram
Channel Telegram «សារព័ត៌មាន យុវជន គណបក្សប្រជាជនកម្ពុជា»ដើម្បីផ្សព្វផ្សាយព័ត៌មានពី សកម្មភាពនានារបស់យុវជនគណបក្ស គោលនយោបាយ និង សារនយោបាយរបស់ថ្នាក់ដឹកនាំទៅកាន់អ្នកគាំទ្រ។
نمایش بیشتر3 937
مشترکین
+124 ساعت
+67 روز
-930 روز
آرشیو پست ها
3 937
ប្រសាសន៍សម្តេចតេជោហ៊ុន សែន៖ កម្ពុជាត្រូវការសន្តិភាព ព្រោះ ទម្រាំមានសន្តិភាព គឺលំបាកណាស់។
3 937
+8
ជួបជាមួយ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី២៨ កញ្ញា ២០២៦
Receiving a courtesy call and having a discussion with Her Excellency Raylene Siale Tagaloa Liufalani, Ambassador of New Zealand to the Kingdom of Cambodia, at Peace Palace.
Phnom Penh, Monday morning, 28 September 2026
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃 X
😍 CoolApp
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
3 937
ការអនុវត្តកាតព្វកិច្ចយោធា នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ!
សូមបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ត្រៀមខ្លួន និងស្វែងយល់អំពីព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចយោធា ព្រមទាំងត្រៀមចូលរួមបំពេញកាតព្វកិច្ចស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
សូមតាមដានព័ត៌មាន សេចក្តីជូនដំណឹង និងការណែនាំផ្លូវការ ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ ពាក់ព័ន្ធនឹង ការចែកពាក្យ ការដាក់ពាក្យ ការជ្រើសរើស កាលវិភាគ និងនីតិវិធីនៃការអនុវត្តកាតព្វកិច្ចយោធា។
ត្រៀមខ្លួនឱ្យបានល្អ • ស្វែងយល់ឱ្យបានច្បាស់ • ចូលរួមអនុវត្តកាតព្វកិច្ចដោយស្មារតីស្នេហាជាតិ
#ជំនាន់យើង #កាតព្វកិច្ចយើង #អនាគតយើង
#កាតព្វកិច្ចយោធា #NationalMilitaryService
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
3 937
Repost from Samdech Hun Sen of Cambodia
ផៃ វួចនា មិននឹកស្មានថា ខ្លួនឯងមានជំងឺបែបនេះ ដែលជាជំងឺតម្រូវឱ្យវះកាត់!
នាងស្ទើរតែអស់សង្ឃឹមក្នុងជីវិតទៅហើយ ដោយនាងគិតបារម្ភរឿងវះកាត់ ព្រោះនាងខ្លាច ខ្លាចមិនអាចនៅមើលឃើញមុខកូនៗរបស់នាងបន្តទៀត
តែជាភ័ព្វសំណាង វួចនា ទទួលបានការវះកាត់ដោយជោគជ័យក្នុងមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស. !
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥 CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
3 937
+5
លទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត។ #CPP
JOIN CHANNEL "🔔"
3 937
Repost from MFAIC (Cambodia)-NEWS
+3
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសេចក្តីថ្លែងការណ៍ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» នៅទីក្រុងញូវយ៉ក។
On 26 September 2026, His Excellency PRAK Sokhonn, Deputy Prime Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia, delivered the statement at the General Debate of the 81st Session of the United Nations General Assembly under the theme "Restoring trust, managing transformation: A United Nations that delivers for All" in New York.
តំណភ្ជាប់ទៅកាន់សុន្ទរកថា/Link to the statement: www.facebook.com/share/v/19cfSTCwx5/?mibextid=wwXIfr
3 937
Repost from MFAIC (Cambodia)-NEWS
+4
លទ្ធផលនៃការចូលរួមរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក
Outcomes of the Participation of H.E. Mr. PRAK Sokhonn,
Deputy Prime Minister, Minister of Foreign Affairs and International Cooperation
in the General Debate of the UNGA 81 in New York
3 937
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួម និងផ្តល់បទបង្ហាញក្នុងវេទិកាពង្រឹងសមត្ថភាពសកម្មជនគណបក្សលើបណ្តាញសង្គម
ព័ត៌មានលម្អិត ៖ https://www.facebook.com/share/1CBFz5EdXj/?mibextid=wwXIfr
3 937
ប្រជាជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្រ្វង់កូហ្វូនី» ទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូនី» ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវតី្ត រាជធានីភ្នំពេញ។
នៅក្នុងបរិវេណភូមិហ្វ្រង់កូហ្វូនី នឹងមានការរៀបចំសកម្មភាពសំខាន់ៗ មួយចំនួនរួមមាន៖
- ទី១៖ ទីតាំងរៀបចំពន្លាជាតិរបស់ប្រទេសជាសមាជិកអង្គការហ្រ្វង់កូហ្វូនីអន្តរជាតិ (OIF)
- ទី២៖ ទីតាំងសម្តែងសិល្បៈ និងទស្សនីយភាពវប្បធម៌ប្រចាំថ្ងៃ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបើកឱកាសឱ្យមានការចូលរួមសម្តែងពីប្រទេសជាសមាជិកអង្គការហ្រ្វង់កូហ្វូនី
- ទី៣៖ ទីតាំងរៀបចំសន្និសីទ និងសិក្ខាសាលា សម្រាប់ក្រសួង ស្ថាប័នសាធារណៈ ប្រទេសជាសមាជិកអង្គការហ្រ្វង់កូហ្វូនី និងស្ថាប័នពាក់ព័ន្ធ
- ទី៤៖ ទីតាំងរៀបចំស្តង់ពិព័រណ៍ទូទៅរបស់ស្ថាប័នសាធារណៈ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ស្តង់
- ទី៥៖ ទីតាំងរៀបចំភូមិអាហារហ្រ្វង់កូហ្វូនី ដែលបើកឱកាសឱ្យមានការចូលរួមតាំងបង្ហាញម្ហូបអាហារខ្មែរ និងម្ហូបអាហារនៃបណ្តាប្រទេសហ្រ្វង់កូហ្វូនី និងសកម្មភាពអមជាច្រើនទៀត។
សូមអញ្ជើញចូលរួមគំាទ្រ និងទស្សនា «ភូមិហ្រ្វង់កូហ្វូនី» ឱ្យបានកុះករទាំងអស់គ្នា។
Le peuple cambodgien est prêt à faire découvrir au monde le « Sourire khmer, Sourire de la Francophonie » à travers l'événement connexe du « Village de la Francophonie » 2026, qui se tiendra du 13 au 17 novembre 2026 dans le parc du jardin Wat Botum Vathey à Phnom Penh.
Dans l'enceinte du Village de la Francophonie, plusieurs activités principales seront organisées, notamment :
1er : Un espace dédié aux pavillons nationaux des pays membres de l'Organisation internationale de la Francophonie (OIF)
2e : Un espace de performances artistiques et de spectacles culturels quotidiens, organisé par le ministère de la Culture et des Beaux-Arts et ouvert à la participation des pays membres de l'OIF
3e : Un espace de conférences et d'ateliers destiné aux ministères, institutions publiques, pays membres de l'OIF et parties prenantes
4e : Un espace d'exposition générale regroupant environ 100 stands au total issus d'institutions publiques, du secteur privé, d'organisations nationales et internationales, de partenaires au développement et d'entités concernées
5e : Un espace « Village gastronomique de la Francophonie », offrant l'opportunité de présenter la cuisine khmère ainsi que la gastronomie des pays francophones, accompagné de nombreuses autres activités connexes.
Venez nombreux soutenir et visiter le « Village de la Francophonie » !
Cambodians Are Ready to Showcase the “Khmer Smile, Francophonie Smile” to the World through Village de la Francophonie 2026 Cambodians are ready to showcase the “Khmer Smile, Francophonie Smile” to the world through Village de la Francophonie 2026, which will take place from 13 to 17 November 2026 at Wat Botum Vatey Park, Phnom Penh.
At the Village de la Francophonie, visitors will enjoy five main areas and activities:
1. National Pavilions
An area dedicated to the national pavilions of the member states of the International Organisation of La Francophonie (OIF).
2. Daily Cultural and Artistic Performances
A venue for daily cultural and artistic performances, coordinated by the Ministry of Culture and Fine Arts, with participation from OIF member states.
3. Conferences and Seminars
A venue for conferences and seminars involving ministries, public institutions, OIF member states, and other relevant organizations.
4. General Exhibition Area
A general exhibition area featuring approximately 100 booths from public institutions, the private sector, national and international organizations, development partners, and other participating stakeholders.
5. Francophone Gastronomy Village
A Francophone Gastronomy Village showcasing Khmer cuisine alongside culinary specialties from OIF member states, together with a variety of complementary activities.
We warmly invite everyone to join, support, and visit Village de la Francophonie 2026 and celebrate this landmark international event together.
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
3 937
សារពិសេសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា «ស្តីពីការចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា» ជូនបងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ជាទីស្រឡាញ់រាប់អាន!
3 937
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រព័ន្ធរដ្ឋបាលសាធារណៈត្រូវបានរៀបចំ ពង្រឹង និងកែលម្អជាលំដាប់ ពិសេសបន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពបរិបូរណ៍តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨) ក្រោម មគ្គុទ្ទេសក៍ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
3 937
វិមាន៧មករា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមាន ៧មករា។
កិច្ចប្រជុំបានពិនិត្យលទ្ធផលការងារកន្លងមក កំណត់ទិសដៅការងារបន្ត ប្រកាសតែងតាំងប្រធានផ្នែកថ្មី ព្រមទាំងធ្វើបទបង្ហាញ និងបទអន្តរាគមន៍លើកិច្ចការសំខាន់ៗរបស់យុវជនគណបក្សថ្នាក់កណ្តាល។
3 937
+6
សេចក្តីថ្លែងការណ៍របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា»
Website | Facebook | Telegram | TikTok
3 937
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលសម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។
3 937
ព័ត៌មានសង្ខេបសកម្មភាពសំខាន់ៗប្រចាំសប្តាហ៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ដែលមានសកម្មភាពសំខាន់ៗដូចតទៅ។
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥 CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
3 937
Repost from Samdech Hun Sen of Cambodia
" ទំនើបកម្មនៃបន្ទប់វះកាត់ នៃមន្ទីរពេទ្យកាល់ម៉ែត នៅកម្ពុជា
មន្ទីរពេទ្យកាល់ម៉ែត បាននិងកំពុងបង្កើនប្រសិទ្ធភាពនៃសេវាព្យាបាលដោយវះកាត់នៅកម្ពុជា តាមរយៈ «ការធ្វើទំនើបកម្មបន្ទប់វះកាត់ (Modernized Integrated Modular Operating Theatre)» ជាមួយនឹងការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាវេជ្ជសាស្ត្រចុងក្រោយគេបង្អស់។
នៅក្នុងបរិបទនៃទំនើបកម្មនេះ មន្ទីរពេទ្យបានយកចិត្តទុកដាក់ខ្ពស់ទៅលើ ការវះកាត់ដោយវិធីសាស្ត្រចោះ (Minimally Invasive Surgery/Laparoscopy) ដែលអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អ្នកជំងឺ។
នេះគឺជាការបោះជំហានដ៏សំខាន់មួយទៀត ក្នុងការធានាផ្តល់ជូននូវសេវាថែទាំសុខភាពប្រកបដោយសុវត្ថិភាព គុណភាពខ្ពស់ និងទំនុកចិត្តជាទីបំផុត។
#ការវះកាត់ដោយវិធីសាស្ត្រចោះ
#បន្ទប់វះកាត់ទំនើប
#មន្ទីរពេទ្យកាល់ម៉ែត
#កម្ពុជា #Cambodia
Connect with Samdech Hun Sen :
🗳Facebook
✈️Telegram
📱TikTok
🫥CoolApp
📱Twitter
🎞YouTube
📷Instagram
🖥Website
3 937
សូមអនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
វីដេអូ «ឈ្វេងយល់ពីពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលជាទំនៀមទម្លាប់ប្រជាជនខ្មែរ»
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃 X
😍 CoolApp
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
3 937
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ សន្និធិប្រេងនិងឧស្ម័នឥន្ធនៈកម្ពុជានៅបន្តប្រក្រតីភាពនៃការផ្គត់ផ្គង់ខណៈអគ្គិសនីនៅបន្តភាពរឹងមាំរបស់ខ្លួន ហើយរាជរដ្ឋាភិបាលនៅបន្តគាំពារថ្លៃដើម្បីបន្ថយបន្ទុកដល់ប្រជាពលរដ្ឋ។
3 937
ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត នៅវិមាន៧មករា។
រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី២៦ កញ្ញា ២០២៦
ព័ត៌មានលម្អឹត ៖ https://www.facebook.com/share/1KSLYP9aBu/?mibextid=wwXIfr
