es
Feedback
YOUTH CPP MEDIA

YOUTH CPP MEDIA

Ir al canal en Telegram

Channel Telegram «សារព័ត៌មាន យុវជន គណបក្សប្រជាជនកម្ពុជា»ដើម្បីផ្សព្វផ្សាយព័ត៌មានពី សកម្មភាពនានារបស់យុវជនគណបក្ស គោលនយោបាយ និង សារនយោបាយរបស់ថ្នាក់​ដឹកនាំទៅកាន់អ្នកគាំទ្រ។

Mostrar más
3 889
Suscriptores
+324 horas
Sin datos7 días
-4330 días
Archivo de publicaciones
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាល
+9
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តក្រចេះ។ ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ #សំណេះសំណាល #ក្រុមប្រឹក្សា #ខេត្តក្រចេះ #Kratié #ហ៊ុនសែន #HunSen #កម្ពុជា #Cambodia Connect with Samdech Hun Sen : 🗳Facebook️Telegram 📱TikTok 🫥 CoolApp 📱Twitter 🎞YouTube 📷Instagram 🖥Website

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានបង្ហាញរូបថតមួយសន្លឹកទៀតដែលថតក្នុងឆ្នាំ១៩៩០ ដោយអ្នកស្រាវជ្រាវបញ្ជាក់ថាជារូបថតថតនៅពេលសម្ដេចចុះពិនិត្យប្រព័ន្ធការពារក្រុងបាត់ដំបង តែសម្ដេចគិតថាជារូបថតថតនៅពេលពិនិត្យការសាងសង់វារីអគ្គិសនីនៅខេត្តរតនគិរី។ Connect with Samdech Hun Sen : 🗳Facebook️Telegram 📱TikTok 🫥 CoolApp 📱Twitter 🎞YouTube 📷Instagram 🖥Website

ថ្ងៃនេះទទួលបានរូបថតមួយសន្លឹកទៀតដែលអ្នកស្រាវជ្រាវបញ្ជាក់ថា ជារូបថតនៅថ្ងៃ១៥មីនា១៩៩០នៅខេត្ត បាត់ដំបងដើម្បីពិនិត្យប្រព័ន្ធការពារក
+2
ថ្ងៃនេះទទួលបានរូបថតមួយសន្លឹកទៀតដែលអ្នកស្រាវជ្រាវបញ្ជាក់ថា ជារូបថតនៅថ្ងៃ១៥មីនា១៩៩០នៅខេត្ត បាត់ដំបងដើម្បីពិនិត្យប្រព័ន្ធការពារក្រុងបាត់ដំបងទប់ទល់ជាមួយការវាយលុករបស់ខ្មែរក្រហម។ បងប៊ូ ថងប្រធានអគ្គស្នងការនយោបាយកងទ័ពនាពេលនោះជា អ្នកអមដំណើរ។ សម្រាប់ខ្ញុំគិតថារូបថតនេះនៅខេត្ត រតនគិរីវិញដែលកាលឆ្នាំ១៩៩០ខ្ញុំ ទៅពិនិត្យការសាងសង់វារីអគ្គិសនី អូជុំដែលអមដំណើរដោយបងប៊ូ ថង ដែលពេលនោះជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការអភិវឌ្ឍ ភូមិភាគឦសាន។ មានមូលហេតុ៣ដែលខ្ញុំសំអាង ១.គ្រប់រូបភាពដែលខ្ញុំចុះទៅទិសសមរភូមិតែងប្រើឯកសណ្ឋានយោធានិងមានកាំភ្លើងក្រវាត់នៅចង្កេះ។ ២.បងប៊ូ ថងចេញពីរដ្ឋមន្ត្រីការពារជាតិ ឆ្នាំ១៩៨៨ជំនួសដោយសម្តេចពិជ័យ សេនាទៀ បាញ់និងចេញពីប្រធាន អគ្គស្នងការនយោបាយឆ្នាំ១៩៨៩ ជំនួសដោយឯកឧត្តមឯល វ៉ាន់សារ៉ាត។ ម្យ៉ាងទៀតបងប៊ូ ថងមិនដែលអមដំណើរខ្ញុំទៅគៀកសមរភូមិទេ។ ៣.សម្លៀកបំពាក់ខ្ញុំក្តី បងប៊ូ ថង ក្តី និងអ្នក រួមដំណើរគឺជាប្រភេទសម្លៀកបំពាក់ ចុះសួរសុខទុក្ខប្រជាជនឬពិនិត្យការដ្ឋានសាងសង់។ម្យ៉ាងទៀតរូបភាព ខាងក្រោយមានទំនប់និងដើមឫស្សី ដែលពេលនោះខ្ញុំបានដាក់ឈ្មោះ ទីនោះថា(ទំនប់អូជុំស្នេហ៍)។ពេលនោះ ភរិយាខ្ញុំនិងភរិយាបងប៊ូ ថងធ្វើដំណើរ ជាមួយគ្នា។ សូមបញ្ជាក់ថាពេលនោះខ្ញុំធ្វើដំណើរ ៣ខេត្តគឺមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ជាពេលវេលាដ៏លំបាកគ្មានផ្លូវគ្មានភ្លើងគ្មានអ្វីៗដូចសព្វថ្ងៃនេះទេ។មកពីចរចាសន្តិភាពនៅក្រៅប្រទេសឆ្លៀតចុះទៅតាមខេត្តពិនិត្យសមរភូមិយោធានិងការអភិវឌ្ឍ។ ដើម្បីកាន់តែច្បាស់សូមបងប្អូនដែលដឹងរូបថតនេះជួយប្រាប់ផងពិសេស អ្នកខេត្តរតនគិរីនិងបាត់ដំបង។ ខ្ញុំសូមបង្ហាញរូបភាពក្នុងឯកសណ្ឋាន យោធា២សន្លឹកក្នុងឆ្នាំ១៩៩០ដើម្បីធ្វើការប្រៀបធៀប។ Connect with Samdech Hun Sen : 🗳Facebook️Telegram 📱TikTok 🫥 CoolApp 📱Twitter 🎞YouTube 📷Instagram 🖥Website

នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណ
+4
នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញបន្តបេសកកម្ម ខេត្តគោលដៅទី២១ នៃវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តកំពង់ស្ពឺ» ដោយមានការពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ និងជាប្រធានយុវជនគណបក្សខេត្ត ព្រមជាមួយវត្តមាន ថ្នាក់ដឹកនាំ និងសមាជិក នៃយ.គ.ក. និងមន្រ្តីគណបក្សខេត្ត ព្រមទាំងសមាជិកយុវជនគណបក្សខេត្ត សរុបប្រមាណ ៥៣៤ រូប។ រូបភាពនានា https://www.facebook.com/share/p/1H8vaLBrUw/?mibextid=wwXIfr

‎សមិទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅប្រទេសចិន ‎------------ ‎កិច្ចសម្ភាសន៍ពិសេសជាមួយ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ស្តីពីលទ្ធផល និងសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ ‎

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យលោក Jürg Montani ប្រធានគណៈប្រតិភូប្រចាំតំបន់នៃ គណៈកម្មាធិកា
+6
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យលោក Jürg Montani ប្រធានគណៈប្រតិភូប្រចាំតំបន់នៃ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី២ កក្កដា ២០២៦ Receiving a courtesy call and having a discussion with Mr. Jürg Montani, Head of the Regional Delegation of the International Committee of the Red Cross (ICRC), at Peace Palace. Phnom Penh, Thursday afternoon, 2 July 2026

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូនលោក ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ក្នុងឱក
+2
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតអបអរសាទរជូនលោក ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ក្នុងឱកាសខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន https://fna.asia 🔗JOIN US

ថ្ងៃមុនខ្ញុំបាននិយាយពី(បាល់មូល) ក្រោយការប្រកួតកន្លងមកនិងយប់កន្លងទៅនេះយើងគួរតែចាប់ផ្តើមនិយាយពី(ភូមិសាស្ត្របាល់ទាត់)ដែលវាខុសពីភ
ថ្ងៃមុនខ្ញុំបាននិយាយពី(បាល់មូល) ក្រោយការប្រកួតកន្លងមកនិងយប់កន្លងទៅនេះយើងគួរតែចាប់ផ្តើមនិយាយពី(ភូមិសាស្ត្របាល់ទាត់)ដែលវាខុសពីភូមិសាស្ត្រនយោបាយទាំងស្រុង។ ពេលមុនខ្ញុំតែងនិយាយថាលើពិភពលោកស្តង់ដាអន្តរជាតិមានតែក្នុង វិស័យកីឡាមួយប៉ុណ្ណោះ។ ឆ្លងកាត់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះខ្ញុំសង្កេត ឃើញថាភូមិសាស្ត្របាល់ទាត់កំពុង ប្រែប្រួលយ៉ាងខ្លាំងតាមរយៈវត្តមាន ក្រុមកីឡាមកពីប្រទេសដែលមាន ប្រជាជនតិចនិងជាប្រទេសកំពុង អភិវឌ្ឍ។ វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិចបានបង្ហាញថាបាល់ទាត់មិនរើសអើងប្រទេសមានឬក្រប្រទេសមានប្រជាជនច្រើនឬតិចនោះទេដែលនេះវាជា(ភូមិសាស្ត្របាល់ទាត់)ដែលនេះវាខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយដែលពិភពលោកកំពុងជ្រួលច្របល់បាត់សណ្តាប់ធ្នាប់។ ក្រុមបាល់ទាត់មកពីប្រទេសក្រីក្រ បានជួយជូនដំណើរក្រុមកីឡាពី ប្រទេសអ្នកមានត្រឡប់ទៅប្រទេស វិញតាំងពីប្រកួតសន្សំពន្ទុរហូតដល់ ការប្រកួត៣២ក្រុមនិងប្រសិនមិនអាច យកឈ្នះក៏ធ្វើឲ្យប្រទេសអ្នកមាន មានការព្រួយបារម្មណ៍ពេលក្រុម បាល់ទាត់មកពីក្រីក្រទាត់បញ្ចូលទី ឡើងប៉ោងសំណាញ់។ យោងតាមការប្រែប្រួលនៃភូមិសាស្ត្រ បាល់ទាត់បែបនេះពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិចនិងលើក ពានបាល់ទាត់ពិភពលោកជាក់ជាមិនខាន។ ខ្ញុំមិនដឹងថានៅលើពិភពលោកនេះមានអ្នកធ្លាប់ប្រើពាក្យ(ភូមិសាស្ត្របាល់ទាត់)ហើយឬនៅទេប៉ុន្តែសម្រាប់ ខ្ញុំឱកាសត្បូង ត្បូងបាននិងកំពុងមកដល់ហើយសម្រាប់ប្រទេសកំពុង អភិវឌ្ឍទាំងអស់៕

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃមុនខ្ញុំបាននិយាយពី(បាល់មូល) ក្រោយការប្រកួតកន្លងមកនិងយប់កន្លងទៅនេះយើងគួរតែចាប់ផ្តើមនិយាយពី(ភូមិសាស្ត្
សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃមុនខ្ញុំបាននិយាយពី(បាល់មូល) ក្រោយការប្រកួតកន្លងមកនិងយប់កន្លងទៅនេះយើងគួរតែចាប់ផ្តើមនិយាយពី(ភូមិសាស្ត្របាល់ទាត់)ដែលវាខុសពីភូមិសាស្ត្រនយោបាយទាំងស្រុង។ ពេលមុនខ្ញុំតែងនិយាយថាលើពិភពលោកស្តង់ដាអន្តរជាតិមានតែក្នុង វិស័យកីឡាមួយប៉ុណ្ណោះ។ ឆ្លងកាត់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះខ្ញុំសង្កេត ឃើញថាភូមិសាស្ត្របាល់ទាត់កំពុង ប្រែប្រួលយ៉ាងខ្លាំងតាមរយៈវត្តមាន ក្រុមកីឡាមកពីប្រទេសដែលមាន ប្រជាជនតិចនិងជាប្រទេសកំពុង អភិវឌ្ឍ។ វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិចបានបង្ហាញថាបាល់ទាត់មិនរើសអើងប្រទេសមានឬក្រប្រទេសមានប្រជាជនច្រើនឬតិចនោះទេដែលនេះវាជា(ភូមិសាស្ត្របាល់ទាត់)ដែលនេះវាខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយដែលពិភពលោកកំពុងជ្រួលច្របល់បាត់សណ្តាប់ធ្នាប់។ ក្រុមបាល់ទាត់មកពីប្រទេសក្រីក្រ បានជួយជូនដំណើរក្រុមកីឡាពី ប្រទេសអ្នកមានត្រឡប់ទៅប្រទេស វិញតាំងពីប្រកួតសន្សំពន្ទុរហូតដល់ ការប្រកួត៣២ក្រុមនិងប្រសិនមិនអាច យកឈ្នះក៏ធ្វើឲ្យប្រទេសអ្នកមាន មានការព្រួយបារម្មណ៍ពេលក្រុម បាល់ទាត់មកពីក្រីក្រទាត់បញ្ចូលទី ឡើងប៉ោងសំណាញ់។ យោងតាមការប្រែប្រួលនៃភូមិសាស្ត្រ បាល់ទាត់បែបនេះពេលណាមួយ ប្រទេសក្រីក្រប្រជាជនតិចនិងលើក ព

photo content
+9

photo content
+4

photo content
+9

photo content
+4

photo content

photo content

រួមជាមួយនឹងភរិយា ចូលរួមអបអរសាទរកម្មវិធីទិវាមច្ឆជាតិ ១ កក្កដា ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។ ទិវាមច្ឆាជាតិ ត្រូវបានប្រារព្ធឡ
+9
រួមជាមួយនឹងភរិយា ចូលរួមអបអរសាទរកម្មវិធីទិវាមច្ឆជាតិ ១ កក្កដា ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។ ទិវាមច្ឆាជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងបំផុសស្មារតី និងចលនាជាតិឱ្យចូលរួមថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យជលផលប្រកបដោយនិរន្តរភាព។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការគន្លឹះ និងយុទ្ធសាស្ត្រសំខាន់ៗ តាមរយៈការកែទម្រង់ក្របខ័ណ្ឌច្បាប់ និងការបង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងធានាថាធនធានជលផលនៅតែសម្បូរ សម្រាប់កូនចៅជំនាន់ក្រោយ។ ជាការកត់សម្គាល់នៅឆ្នាំ២០២៥ ផលជលផលទទួលបានសរុប ៩៧៨ ៥៦០តោន កើនឡើង៥,៦% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ផលនេសាទទឹកសាប ៥១៤ ៨៣០តោន (កើនឡើង១០%) ផលនេសាទសមុទ្រ ១៤០ ១៦០តោន និងផលវារីវប្បកម្ម ៣២៣ ៥៧០តោន។ ការកើនឡើងនូវផលនេសាទទឹកសាបនេះ ក៏ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការលុបបំបាត់ការនេសាទខុសច្បាប់ ធានាបាននូវការកើនឡើងផលស្តុកត្រី និងការការពារប្រព័ន្ធអេកូឡូស៊ីទន្លេប្រកបដោយនិរន្តរភាព។ ខេត្តស្វាយរៀង ព្រឹកថ្ងៃពុធ ទី១ កក្កដា ២០២៦ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតី “ទិវាមច្ឆជាតិ ១កក្កដា ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង”។

ក្រសួងសេដ្ឋកិច្ច សម្រេចឱ្យបញ្ឈប់ទាំងស្រុងការផ្តល់ ឬប្តូរជារង្វាន់លើផលិតផលគ្រឿងស្រវឹង ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។
ក្រសួងសេដ្ឋកិច្ច សម្រេចឱ្យបញ្ឈប់ទាំងស្រុងការផ្តល់ ឬប្តូរជារង្វាន់លើផលិតផលគ្រឿងស្រវឹង ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។

ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សាការពារអភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិ ឱ្យបានគង់វង្ស ដោយប្រើប្រាស់តែឧបករណ៍នេសាទដែលច្បាប់អនុញ្ញាត និងសូមគិតថាការអនុវត្តច្បាប់គឺមិនមែន ដើម្បីកាត់ផ្តាច់ជីវភាពរបស់បងប្អូននោះទេ ប៉ុន្តែគឺដើម្បីអភិរក្សធនធានទាំងនេះ សម្រាប់បងប្អូន និងកូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា។ ព័ត៌មានលម្អិត ៖ https://www.facebook.com/share/r/18tcW5scXA/?mibextid=wwXIfr

សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ចាប់ផ្តើមបើកជាផ្លូវការ ជាមួយរបៀបវារៈគន្លឹះចំនួនពីរ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ
+9
សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ចាប់ផ្តើមបើកជាផ្លូវការ ជាមួយរបៀបវារៈគន្លឹះចំនួនពីរ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភាចូលរួមសម័យប្រជុំចំនួន ១០៦ រូប។ សម័យប្រជុំរដ្ឋសភានៅក្នុងឱកាសនេះ មានរបៀបវារៈចំនួនពីរ៖ ទី១៖ ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧។ ទី២៖ របាយការណ៍ស្ដីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៧។ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ជាច្រើន ក៏បានអញ្ជើញមានវត្តមានក្នុងឱកាសបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដ៏មានអត្ថន័យនេះផងដែរ។