ch
Feedback
YOUTH CPP MEDIA

YOUTH CPP MEDIA

前往频道在 Telegram

Channel Telegram «សារព័ត៌មាន យុវជន គណបក្សប្រជាជនកម្ពុជា»ដើម្បីផ្សព្វផ្សាយព័ត៌មានពី សកម្មភាពនានារបស់យុវជនគណបក្ស គោលនយោបាយ និង សារនយោបាយរបស់ថ្នាក់​ដឹកនាំទៅកាន់អ្នកគាំទ្រ។

显示更多
3 934
订阅者
无数据24 小时
+77 天
-630 天
帖子存档
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ
+9
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការ (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាត វ៉ាផាន់ស៊ុ ប្រធានលេខាធិការ (RBC ) ភាគីថៃ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅតបតាមការអញ្ជើញរបស់ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងមានការចូលរួមសង្កេតការណ៍ ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ប្រចាំរបស់ភាគីទាំងពីរផងដែរ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the general public, as well as members of the national and international media outlets, as follows: On September 29, 2026, at 11:00 AM, at the Choam–Sa Ngam International Border Checkpoint in Anlong Veng District, Oddar Meanchey Province, the Secretariats of the Cambodia–Thailand Regional Border Committee (RBC) —Cambodia’s Military Region 4 and Thailand’s Army Area 2— held an informal meeting. The Cambodian delegation was led by Brigadier General Nit Narong, Head of the Cambodian RBC Secretariat, while the Thai delegation was led by Major General Kamphanat Waphansu, Head of the Thai RBC Secretariat. This meeting was held in response to an invitation from the secretaries of the Cambodian-Thai Border Committee (RBC) of Military Region 4 of Cambodia, under the observation of the ASEAN Observer Teams (AOTs) from both sides. During the informal meeting, both parties discussed continuing to promote the full and effective implementation of the contents of the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC), dated December 27, 2025, including operational coordination and resolution of various issues to build mutual trust. The Royal Government and the Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26, 2025, and all other relevant agreements, with a view to achieving the swift improvement of the situation and the restoration of normalcy, peace, and long-term stability. The public, as well as national and international journalists, are hereby informed of the facts regarding this matter. Tuesday, September 29, 2026

ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា! រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុងជាង៦០០គ្រឿង ត្រៀមបន្តដឹកបងប្អូនទៅស្រុកកំណើតនាឱកាសភ្ជុំបិណ្ឌនេះ ព័ត៌មានលម្អិត https://www.facebook.com/share/r/14oy2KGoS7V/?mibextid=wwXIfr

សម្តេចធិបតី៖ ចុះពិនិត្យស្ថានភាពទឹកជន់លិចនៅតំបន់មួយចំនួនក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល។ ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះអាជ្ញាធរខេត្ត ស្រុក-ក្រុង កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងកម្លាំងស្ម័គ្រចិត្តទាំងអស់ដែលបានរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងខេត្តទាំងពីរ ក៏ដូចជានៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេសដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ បានរហ័សទាន់ពេលវេលា ទៅកាន់ទីទួលសុវត្ថិភាព។ សូមអរគុណផងដែរចំពោះក្រុមការងារថ្នាក់ជាតិចុះជួយតាមបណ្តាខេត្ត គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ដែលបានផ្តល់ការគាំទ្រដល់ការសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។ ថ្ងៃចន្ទ ទី ២៨ កញ្ញា ២០២៦

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ។រូបភាពឆ្នាំ២០០០និងរូបភាពឆ្នាំ២០២៦មានអ្វី ប្លែកគ្នា។ Connect with Samdech Hun Sen : 🗳Facebook ✈️Te
+1
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ។រូបភាពឆ្នាំ២០០០និងរូបភាពឆ្នាំ២០២៦មានអ្វី ប្លែកគ្នា។ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 🫥 CoolApp 📱Twitter 🎞YouTube 📷Instagram 🖥Website

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានផ្ញើសារលិខិតរំល
+1
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូន ឯកឧត្តមវេជ្ជបណ្ឌិត Tun Dr. Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងក្រុមគ្រួសារ ចំពោះមរណភាព ភរិយាជាទីស្រលាញ់របស់ ឯកឧត្តម គឺ លោកជំទាវវេជ្ជបណ្ឌិត Tun Dr. Siti Hasmah Mohamad Ali។ On 28 September 2026, Samdech Akka Moha Sena Padei Techo HUN SEN, Acting Head of State of the Kingdom of Cambodia, sent a letter of condolences to H.E. Tun Dr. Mahathir Mohamad, Former Prime Minister of Malaysia, and his family on the passing of his beloved wife, H.E. Tun Dr. Siti Hasmah Mohamad Ali. Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 🫥 CoolApp 📱Twitter 🎞YouTube 📷Instagram 🖥Website

សម្តេចតេជោ «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ។រូបភាពឆ្នាំ២០០០និងរូបភាពឆ្នាំ២០២៦មានអ្វី ប្លែកគ្នា។»
សម្តេចតេជោ «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ។រូបភាពឆ្នាំ២០០០និងរូបភាពឆ្នាំ២០២៦មានអ្វី ប្លែកគ្នា។»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពទឹកជំនន់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... រសៀលថ្ងៃទី២
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពទឹកជំនន់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ... រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធអំពីសភាពការណ៍ទូទៅមុនការពិនិត្យបញ្ជីឈ្មោះ និងការ
+2
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធអំពីសភាពការណ៍ទូទៅមុនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

«បណ្តាញផ្សព្វផ្សាយសង្គម បានក្លាយជា “សមរភូមិព័ត៌មាន និងសាធារណៈមតិ” ដ៏សំខាន់ក្នុងសម័យបច្ចេកវិទ្យាឌីជីថល» នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុង «វេទិកាពង្រឹងសមត្ថភាពសកម្មជនគណបក្សលើបណ្តាញសង្គម» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាយុវជនគណបក្សថ្នាក់កណ្តាល សរុបប្រមាណ ១,៣០០នាក់។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពសកម្មជនឌីជីថលលើការងារព័ត៌មាន ការឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការគ្រប់គ្រងសាធារណៈមតិ និងការពង្រឹងបណ្តាញព័ត៌មាន និងទំនាក់ទំនងសង្គមឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវត្តនៃស្ថានការណ៍បច្ចុប្បន្ន។

ប្រសាសន៍សម្តេចតេជោហ៊ុន សែន៖ កម្ពុជាត្រូវការសន្តិភាព ព្រោះ ទម្រាំមានសន្តិភាព គឺលំបាកណាស់។

ជួបជាមួយ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ត
+8
ជួបជាមួយ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី២៨ កញ្ញា ២០២៦ Receiving a courtesy call and having a discussion with Her Excellency Raylene Siale Tagaloa Liufalani, Ambassador of New Zealand to the Kingdom of Cambodia, at Peace Palace. Phnom Penh, Monday morning, 28 September 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃 X 😍 CoolApp #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ការអនុវត្តកាតព្វកិច្ចយោធា នឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ! សូមបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ត្រៀមខ្លួន និងស្វែងយល់អំពីព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចយោធា ព្រមទាំងត្រៀមចូលរួមបំពេញកាតព្វកិច្ចស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ សូមតាមដានព័ត៌មាន សេចក្តីជូនដំណឹង និងការណែនាំផ្លូវការ ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ ពាក់ព័ន្ធនឹង ការចែកពាក្យ ការដាក់ពាក្យ ការជ្រើសរើស កាលវិភាគ និងនីតិវិធីនៃការអនុវត្តកាតព្វកិច្ចយោធា។ ត្រៀមខ្លួនឱ្យបានល្អ • ស្វែងយល់ឱ្យបានច្បាស់ • ចូលរួមអនុវត្តកាតព្វកិច្ចដោយស្មារតីស្នេហាជាតិ #ជំនាន់យើង #កាតព្វកិច្ចយើង #អនាគតយើង #កាតព្វកិច្ចយោធា #NationalMilitaryService ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ផៃ វួចនា មិននឹកស្មានថា ខ្លួនឯងមានជំងឺបែបនេះ ដែលជាជំងឺតម្រូវឱ្យវះកាត់! នាងស្ទើរតែអស់សង្ឃឹមក្នុងជីវិតទៅហើយ ដោយនាងគិតបារម្ភរឿងវះកាត់ ព្រោះនាងខ្លាច ខ្លាចមិនអាចនៅមើលឃើញមុខកូនៗរបស់នាងបន្តទៀត តែជាភ័ព្វសំណាង វួចនា ទទួលបានការវះកាត់ដោយជោគជ័យក្នុងមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស. ! Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 🫥 CoolApp 📱Twitter 🎞YouTube 📷Instagram 🖥Website

លទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត។ #CPP JO
+5
លទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត។ #CPP JOIN CHANNEL "🔔"

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជ
+3
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសេចក្តីថ្លែងការណ៍ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» នៅទីក្រុងញូវយ៉ក។ On 26 September 2026, His Excellency PRAK Sokhonn, Deputy Prime Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia, delivered the statement at the General Debate of the 81st Session of the United Nations General Assembly under the theme "Restoring trust, managing transformation: A United Nations that delivers for All" in New York. តំណភ្ជាប់ទៅកាន់សុន្ទរកថា/Link to the statement: www.facebook.com/share/v/19cfSTCwx5/?mibextid=wwXIfr

លទ្ធផលនៃការចូលរួមរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចពិភា
+4
លទ្ធផលនៃការចូលរួមរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក Outcomes of the Participation of H.E. Mr. PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation in the General Debate of the UNGA 81 in New York

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួ
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញចូលរួម និងផ្តល់បទបង្ហាញក្នុងវេទិកាពង្រឹងសមត្ថភាពសកម្មជនគណបក្សលើបណ្តាញសង្គម ព័ត៌មានលម្អិត ៖ https://www.facebook.com/share/1CBFz5EdXj/?mibextid=wwXIfr

photo content

ប្រជាជនកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្រ្វង់កូហ្វូនី» ទៅកាន់ពិភពលោក តាមរយៈព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូនី» ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារវត្តបទុមវតី្ត រាជធានីភ្នំពេញ។ នៅក្នុងបរិវេណភូមិហ្វ្រង់កូហ្វូនី នឹងមានការរៀបចំសកម្មភាពសំខាន់ៗ មួយចំនួនរួមមាន៖ - ទី១៖  ទីតាំងរៀបចំពន្លាជាតិរបស់ប្រទេសជាសមាជិកអង្គការហ្រ្វង់កូហ្វូនីអន្តរជាតិ (OIF) - ទី២៖ ទីតាំងសម្តែងសិល្បៈ និងទស្សនីយភាពវប្បធម៌ប្រចាំថ្ងៃ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបើកឱកាសឱ្យមានការចូលរួមសម្តែងពីប្រទេសជាសមាជិកអង្គការហ្រ្វង់កូហ្វូនី - ទី៣៖  ទីតាំងរៀបចំសន្និសីទ និងសិក្ខាសាលា សម្រាប់ក្រសួង ស្ថាប័នសាធារណៈ ប្រទេសជាសមាជិកអង្គការហ្រ្វង់កូហ្វូនី និងស្ថាប័នពាក់ព័ន្ធ - ទី៤៖ ទីតាំងរៀបចំស្តង់ពិព័រណ៍ទូទៅរបស់ស្ថាប័នសាធារណៈ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០ស្តង់ - ទី៥៖ ទីតាំងរៀបចំភូមិអាហារហ្រ្វង់កូហ្វូនី ដែលបើកឱកាសឱ្យមានការចូលរួមតាំងបង្ហាញម្ហូបអាហារខ្មែរ និងម្ហូបអាហារនៃបណ្តាប្រទេសហ្រ្វង់កូហ្វូនី និងសកម្មភាពអមជាច្រើនទៀត។ សូមអញ្ជើញចូលរួមគំាទ្រ និងទស្សនា «ភូមិហ្រ្វង់កូហ្វូនី» ឱ្យបានកុះករទាំងអស់គ្នា។ Le peuple cambodgien est prêt à faire découvrir au monde le « Sourire khmer, Sourire de la Francophonie » à travers l'événement connexe du « Village de la Francophonie » 2026, qui se tiendra du 13 au 17 novembre 2026 dans le parc du jardin Wat Botum Vathey à Phnom Penh. Dans l'enceinte du Village de la Francophonie, plusieurs activités principales seront organisées, notamment : 1er : Un espace dédié aux pavillons nationaux des pays membres de l'Organisation internationale de la Francophonie (OIF) 2e : Un espace de performances artistiques et de spectacles culturels quotidiens, organisé par le ministère de la Culture et des Beaux-Arts et ouvert à la participation des pays membres de l'OIF 3e : Un espace de conférences et d'ateliers destiné aux ministères, institutions publiques, pays membres de l'OIF et parties prenantes 4e : Un espace d'exposition générale regroupant environ 100 stands au total issus d'institutions publiques, du secteur privé, d'organisations nationales et internationales, de partenaires au développement et d'entités concernées 5e : Un espace « Village gastronomique de la Francophonie », offrant l'opportunité de présenter la cuisine khmère ainsi que la gastronomie des pays francophones, accompagné de nombreuses autres activités connexes. Venez nombreux soutenir et visiter le « Village de la Francophonie » ! Cambodians Are Ready to Showcase the “Khmer Smile, Francophonie Smile” to the World through Village de la Francophonie 2026 Cambodians are ready to showcase the “Khmer Smile, Francophonie Smile” to the world through Village de la Francophonie 2026, which will take place from 13 to 17 November 2026 at Wat Botum Vatey Park, Phnom Penh. At the Village de la Francophonie, visitors will enjoy five main areas and activities: 1. National Pavilions An area dedicated to the national pavilions of the member states of the International Organisation of La Francophonie (OIF). 2. Daily Cultural and Artistic Performances A venue for daily cultural and artistic performances, coordinated by the Ministry of Culture and Fine Arts, with participation from OIF member states. 3. Conferences and Seminars A venue for conferences and seminars involving ministries, public institutions, OIF member states, and other relevant organizations. 4. General Exhibition Area A general exhibition area featuring approximately 100 booths from public institutions, the private sector, national and international organizations, development partners, and other participating stakeholders. 5. Francophone Gastronomy Village A Francophone Gastronomy Village showcasing Khmer cuisine alongside culinary specialties from OIF member states, together with a variety of complementary activities. We warmly invite everyone to join, support, and visit Village de la Francophonie 2026 and celebrate this landmark international event together. #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia