fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

رفتن به کانال در Telegram

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

نمایش بیشتر
6 853
مشترکین
+4524 ساعت
+1497 روز
+20930 روز
آرشیو پست ها
វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រ
+2
វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ====================== នៅថ្ងៃសុក្រ ទី៥ ខែឆ្នូ ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ទិង ទួយ និងលោក ឡា សាំងថង បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែតុលា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។ អ.ដ.ក. បានពិនិត្យ សិក្សាស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។ ————————— ☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook | 🌐តេឡេក្រាម Telegram |📍 ទីតាំង Location | 🌐យូធូប | Youtube

Repost from Kampuchea Thmey TV
🎞នៅក្នុងកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា កម្ពុជាទាមទារឱ្យថៃស៊ើបអង្កេតរួមគ្នាករណីផ្ទុះមីនដដែលៗ ——— 📲 JOIN Kampuchea Thmey TV

Repost from News Today❤️
កម្ពុជា-ថៃ ឡើងទៅក្តីក្តាំគ្នាដល់ប្រទេសស្វីស រឿងផ្ទុះមីននៅព្រំដែន https://youtu.be/upfSOcizawc
កម្ពុជា-ថៃ ឡើងទៅក្តីក្តាំគ្នាដល់ប្រទេសស្វីស រឿងផ្ទុះមីននៅព្រំដែន https://youtu.be/upfSOcizawc

ឋានសួគ៌ពិតៗក្រោមមេឃ☺ ខែរងារពេលព្រឹកនៅ អង្គរវត្ត ខេត្ត​សៀមរាប កម្ពុជា ❤️️ #ទេសចរណ៍រីកលូតលាស់នៅក្នុងសន្ដិភាព​ #ខេត្ត​សៀមរាប​ #ប្រពៃណី #ប្រវត្តិ​សាស្រ្ដ​ #ទេសចរណ៍​ #ស្ថាបត្យកម្មខ្មែរបុរាណ #រចនាបទសំណង់ខ្មែរ #សំណង់ខ្មែរបុរាណ

Repost from News Today❤️
លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានលាលែងពីមុខតំណែងហើយគិតចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ត
លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានលាលែងពីមុខតំណែងហើយគិតចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ តទៅ ។ នេះបើយោងតាមការបញ្ជាក់របស់លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ។ លោក វីទីត ជាជនជាតិថៃ និងជាសាស្ត្រាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យជូឡាឡុងកន ។ លោកត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ ២០២១ ។ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ លោក វីទីត ត្រូវកម្ពុជារិៈគន់ចំពោះការរក្សាភាពស្ងៀមស្ងាត់ផ្ទុយពីតួនាទីជាអ្នករាយការណ៍ ដោយមិនអើពើពីការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិពីកងទ័ពថៃឡើយ ។ ៤ខែក្រោយជម្លោះ ទើបលោក វីទីត ចេញសេចក្តីថ្លែងការណ៍គាំទ្រសន្តិភាពរវាងកម្ពុជា-ថៃ ។ ទោះយ៉ាងណា លោក កែវ រ៉េមី បញ្ជាក់ថា កម្ពុជាមិនរើសអើងលោក វីទីត ទេ ដោយយោងថា ធនធានមនុស្សល្អៗជាច្រើននៅក្នុងប្រទេសថៃពិបាកនឹងបញ្ចេញចំណេះបម្រើប្រជាជាតិដោយសារភាពជ្រុលនិយមងុបងល់មួយចំនួន ៕ រូបភាព ៖ ថ្មីៗ

លោក Vitit Muntarbhorn លាលែងពីអ្នករាយការណ៍ពិសេសលើស្ថានភាពសិទ្ធិមនុស្សកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ —- នេះបើយោងតា
+1
លោក Vitit Muntarbhorn លាលែងពីអ្នករាយការណ៍ពិសេសលើស្ថានភាពសិទ្ធិមនុស្សកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ —- នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន

ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្
+9
ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋមួយចំនួននៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ សូមថ្លែងអំណរគុណ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ ធ្វើប្រតិបត្តិការអន្តរាគមន៍ក្នុងការការពារ និងរក្សានូវបូរណៈភាពទឹកដី ព្រមទាំង សេចក្តីសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហាផ្សេងៗ ជាពិសេស បងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ បានយ៉ាងល្អ ប្រកបដោយការលះបង់ខ្ពស់។​ ជាមួយគ្នានេះក៏សូមថ្លែងអំណរគុណដល់បងប្អូន​ អ៊ំពូមីង​ តាយាយ​ទាំងភូមិជោគជ័យ​ និងព្រៃចាន់​ ដែលបានផ្តល់នូវការជឿជាក់​ ការគាំទ្រ​ និងផ្តល់សេចក្តីអត់ធ្មត់មកលេីរាជរដ្ឋាភិបាលក្នុងការអនុវត្តតួនាទី​ និងភារកិច្ចនៃបេសកកម្មការពារផលប្រយោជន៍​ បូរណភាពទឹកដី។ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃសៅរ៍ ទី៦ ធ្នូ ២០២៥ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

រដ្ឋមន្រ្តីក្រសួងការបរទេសថៃ៖ ថៃរក្សាការប្ដេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងសន្តិភាព តែកម្ពុជាត្រូវតែទទួលខុសត្រូវចំពោះការដាក់មីនថ្
រដ្ឋមន្រ្តីក្រសួងការបរទេសថៃ៖ ថៃរក្សាការប្ដេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងសន្តិភាព តែកម្ពុជាត្រូវតែទទួលខុសត្រូវចំពោះការដាក់មីនថ្មី --- ការចោទប្រកាន់ថាកម្ពុជាដាក់មីនថ្មី ដើម្បីយកជាហេតុផលក្នុងការផ្អាកកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានលើកឡើងជាថ្មីដោយភាគីថៃ។ រដ្ឋមន្រ្តីការបរទេសថៃ លោក Sihasak Phuangketkeow បានថ្លែងនៅក្នុងកិច្ចសម្ភាសមួយជាមួយ Channel News Asia ដែលត្រូវបានផ្សាយនៅថ្ងៃទី៥ ខែធ្នូថា, ថៃរក្សាការប្ដេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងសន្តិភាព តែក៏ត្រូវដោះស្រាយកំហឹងរបស់ប្រជាពលរដ្ឋជុំវិញឧបទ្ទវហេតុទាហានថៃរងរបួសដោយសារជាន់មីនដែរ។ លោក Sihasak Phuangketkeow បានថ្លែងថា កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា មិនអាចទៅមុខបានឡើយ ប្រសិនបើកម្ពុជាមិនយល់ព្រមទទួលខុសត្រូវចំពោះការបង្កប់មីនថ្មីទេនោះ។ មិនតែប៉ុណ្ណោះ លោកបានបន្ថែមថា «យើងបានបង្ខំចិត្តក្នុងការផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ក៏ព្រោះតែការបំពានដ៏ធ្ងន់ធ្ងរពីភាគីកម្ពុជា»។ សូមរំឭកថា ថៃបានផ្អាកឈប់អនុវត្តកិច្ចព្រមព្រៀងសន្តិភាពដោយឯកតោភាគីជាមួយកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្រោយមានហេតុការណ៍ទាហានថៃ២នាក់រងរបួសដោយសារមីន។ ថៃបានបន្តចោទប្រកាន់មកលើកម្ពុជាថាបានដាក់មីនថ្មី ខណៈកម្ពុជាបានបដិសេធ និងធ្លាប់បានបដិសេធជាច្រើនដងរួចមកហើយ។ សូមជម្រាបជូនដែរថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីយប់ថ្ងៃទី៤ ខែធ្នូ ក៏បានលើកឡើងចំពោះព័ត៌មានរបស់ថៃមួយ ដែលមានរូបភាពបុរសពាក់ឯកសណ្ឋានទាហានខ្មែរកំពុងដាក់មីន ថាជាការ«សម្ដែងបានល្អ តែខ្វះបច្ចេកទេស»៕ ផ្សាយថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ប្រភព៖ CNA 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន

📍វគ្គថ្មី​ និស្សិតច្បាប់ :​ 📚​​ឆ្នាំទី​ ​១-​ ៤ សេចក្តីផ្តេីម​.ក្រ.រ.​ ចូលរៀន​:​ 0​6/12/25 ក្រមរដ្ឋ​ប្បវេណី​ .​ ចូលរៀន​:​ 0​
+3
📍វគ្គថ្មី​ និស្សិតច្បាប់ :​ 📚​​ឆ្នាំទី​ ​១-​ ៤ សេចក្តីផ្តេីម​.ក្រ.រ.​ ចូលរៀន​:​ 0​6/12/25 ក្រមរដ្ឋ​ប្បវេណី​ .​ ចូលរៀន​:​ 0​3/12/25 នីតិវិធី​រដ្ឋ​ប្បវេណី​ .​ចូលរៀន​:​ 0​6/12/25 នីតិវិធី​ព្រហ្ម​ទណ្ឌ​​ .​ ចូលរៀន​:​ 0​1/12/25 ចុះឈ្មោះ​👉Telegram: https://t.me/Prjusticpr 👉Telegram: https://t.me/Visal_Mao 🗂Telegram channel: https://t.me/Daravanlaw​ សូមអរគុណ។

បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ វគ្គ២ សម្រាប់មន្ត្រីនគរបាលជ
បណ្ឌិត្យសភានគរបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកវគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ វគ្គ២  សម្រាប់មន្ត្រីនគរបាលជាតិដែលមិនទាន់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ ដែលមានខ្លឹមសារដូចភ្ជាប់ជូនមកនេះ។

Repost from AK One
កម្ពុជាពុំបានធ្វើការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនថ្មីជាមួយថៃទេ! ការងារដែលបានធ្វើ គឺជាជំហានដំបូងនៃការងារខ័ណ្ឌសីមាបោះបង្គោលព្រំដ
កម្ពុជាពុំបានធ្វើការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនថ្មីជាមួយថៃទេ! ការងារដែលបានធ្វើ គឺជាជំហានដំបូងនៃការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែន ពោលគឺធ្វើការរុករកទីតាំងបង្គោលក្នុងការសម្គាល់ជាសញ្ញាខ្សែព្រំដែននៅសម័យបារាំង និងធ្វើការខ័ណ្ឌសីមាទៅតាមអ្វីដែលមានចែងនៅក្នុងឯកសារជាសន្ធិសញ្ញា១៩០៧ឡើងវិញ។ ឯកឧត្តម អ៊ិត ​សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥

Repost from SBM News
រៀបចំស៊ីហ្គេមយ៉ាប់យ៉ឺនពេក ថៃត្រូវអាម៉ាស់មុខ និងរងការសើចចំអកជុំទិស ហើយគេគ្រប់គ្នា ក៏នឹកឃើញដល់ភាពជោគជ័យកម្ពុជា ពេលធ្វើម្ចាស់ផ្ទ
រៀបចំស៊ីហ្គេមយ៉ាប់យ៉ឺនពេក ថៃត្រូវអាម៉ាស់មុខ និងរងការសើចចំអកជុំទិស ហើយគេគ្រប់គ្នា ក៏នឹកឃើញដល់ភាពជោគជ័យកម្ពុជា ពេលធ្វើម្ចាស់ផ្ទះ អានអត្ថបទពេញ | កម្មវិធីទូរស័ព្ទ | តេឡេក្រាម

សាលាដំបូងខេត្តកណ្ដាល ===================== 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ - ប្រភេទអចលនវត្ថុ : ដីកសិកម្ម ដ
+9
សាលាដំបូងខេត្តកណ្ដាល ===================== 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ - ប្រភេទអចលនវត្ថុ : ដីកសិកម្ម ដែលមានទំហំ ៤០៩ ម៉ែត្រក្រឡា - ទីតាំងអចលនវត្ថុ : ភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ - Google Map : https://maps.app.goo.gl/RhuYAQyKddrk1mQAA?g_st=atm - មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ : ០៨០៨០៩២២-០១១២ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ - ប្រាក់ធានាសំណើទិញ : ៨១៨ (ប្រាំបីរយដប់ប្រាំបី) ដុល្លារអាមេរិក - ថ្ងៃដែលទទួលពាក្យចូលរួមដេញថ្លៃ : ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។ - ទីតាំងដេញថ្លៃ : សាលសវនាការទី២ នៃសាលាដំបូងខេត្តកណ្ដាល។ ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនងទៅកាន់សាលាដំបូងខេត្តកណ្ដាល ដែលមានទីតាំង : https://maps.app.goo.gl/nxc6LtcVsFm3oMeY7?g_st=atm ===================== សម្រាប់ព័ត៌មាននៃការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការបន្ថែម Website : https://moj.gov.kh/kh/property Facebook : https://www.facebook.com/share/p/16DuUTFLMo/

សាលាដំបូងខេត្តកណ្ដាល ===================== 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ - ប្រភេទអចលនវត្ថុ : ដីលំនៅដ្ឋាន
+9
សាលាដំបូងខេត្តកណ្ដាល ===================== 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ - ប្រភេទអចលនវត្ថុ : ដីលំនៅដ្ឋាន ដែលមានទំហំ ៥៦៩ ម៉ែត្រក្រឡា - ទីតាំងអចលនវត្ថុ : ភូមិបឹងថ្នល់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ - Google Map : https://maps.app.goo.gl/HFquX8EUH33Gh5mz8?g_st=atm - មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ : ០៨០៨០៩២២-០០៩៨ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ - ប្រាក់ធានាសំណើទិញ : ៣.១៣៩ (បីពាន់មួយរយសាមសិបប្រាំបួន) ដុល្លារអាមេរិក - ថ្ងៃដែលទទួលពាក្យចូលរួមដេញថ្លៃ : ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។ - ទីតាំងដេញថ្លៃ : សាលសវនាការទី២ នៃសាលាដំបូងខេត្តកណ្ដាល។ ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនងទៅកាន់សាលាដំបូងខេត្តកណ្ដាល ដែលមានទីតាំង : https://maps.app.goo.gl/nxc6LtcVsFm3oMeY7?g_st=atm ===================== សម្រាប់ព័ត៌មាននៃការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការបន្ថែម Website : https://moj.gov.kh/kh/property Facebook : https://www.facebook.com/share/p/16DuUTFLMo/

កម្ពុជា🇰🇭 បន្តវាយបកថៃ🇹🇭ក្នុងកិច្ចប្រជុំស្តីពីមីនអន្តរជាតិ ដោយចោទជាសំណួរថា «ក្នុងប្រវត្តិអនុសញ្ញាអូតាវ៉ា តើប្រទេសណា ដែលធ្ល
កម្ពុជា🇰🇭 បន្តវាយបកថៃ🇹🇭ក្នុងកិច្ចប្រជុំស្តីពីមីនអន្តរជាតិ ដោយចោទជាសំណួរថា «ក្នុងប្រវត្តិអនុសញ្ញាអូតាវ៉ា តើប្រទេសណា ដែលធ្លាប់ប្រើកម្លាំងយោធាវាយប្រហារប្រទេសជិតខាង ដោយមូលហេតុឧប្បត្តិហេតុផ្ទុះមីន ដោយមិនទាន់ស៊ើបអង្កេត និងផ្ទៀងផ្ទាត់ច្បាស់លាស់?»

Repost from TNB NEWS
លោកប្រធានាធិបតីអាម៉េរិក Donald Trump ទទួលពានរង្វាន់ហ្វីហ្វាសន្តិភាព (FIFA Peace Prize) នាពិធីចាប់ឆ្នោត World Cup នៅវ៉ាស៊ីនតោន
+9
លោកប្រធានាធិបតីអាម៉េរិក Donald Trump ទទួលពានរង្វាន់ហ្វីហ្វាសន្តិភាព (FIFA Peace Prize) នាពិធីចាប់ឆ្នោត World Cup នៅវ៉ាស៊ីនតោនឌីស៊ី !!! នេះជាពានរង្វាន់លើកដំបូងបំផុតដែលបង្កើតឡើងដោយប្រធា នសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ លោក Gianni Infantino។

ចែករំលែកអំពីច្បាប់សប្តាហ៍៖ ស្វែងយល់អំពី«បទមិនគោរពការរឹបអូស» —- អំពើរបស់បុគ្គលណា ដែលបំផ្លិចបំផ្លាញ លាក់បំបាំង ឬ គៃបំបាត់វត្ថុរ
ចែករំលែកអំពីច្បាប់សប្តាហ៍៖ ស្វែងយល់អំពី«បទមិនគោរពការរឹបអូស» —- អំពើរបស់បុគ្គលណា ដែលបំផ្លិចបំផ្លាញ លាក់បំបាំង ឬ គៃបំបាត់វត្ថុរឹបអូស ត្រូវប្រឈមជាប់ទោសពី«បទមិនគោរពការរឹបអូស» ដោយកំណត់ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀល ទៅ ៤ លានរៀល។ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន

ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទមីក្រូហិ
+9
ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ ស្តីពី “បរិយាបន្នហិរញ្ញវត្ថុក្នុងបរិបទសកលដែលកំពុងផ្លាស់ប្តូរ” ========== ខេត្តសៀមរាប÷ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ ស្តីពី “បរិយាបន្នហិរញ្ញវត្ថុក្នុងបរិបទសកលដែលកំពុងផ្លាស់ប្តូរ” ។ សន្និសីទមីក្រូហិរញ្ញវត្ថុក្នុងឆ្នាំ២០២៥ នេះ ធ្វើឡើងក្នុងទិសដៅស្វែងយល់ថាតើគ្រឹះស្ថានហិរញ្ញវត្ថុអាចបន្តជំរុញការអនុវត្តប្រកបដោយការទទួលខុសនិងបរិយាបន្នដោយ របៀបណាក្នុងការកសាងវិស័យប្រកបដោយនិរន្តរភាព និងចូលរួមចំណែកដល់សេដ្ឋកិច្ចដែលមានភាពធន់តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដំណោះស្រាយប្រកបដោយនវានុវត្តន៍បន្ថែមទៀត ជំរុញការលើកកម្ពស់សិទ្ធិនិងកិច្ចការពារអតិថិជន ការទទួលខុសត្រូវផ្នែកបរិស្ថាន និងការចាប់យកគំនិតផ្តួចផ្តើមហិរញ្ញវត្ថុអាកាសធាតុ (ហិរញ្ញប្បទានបៃតង)។ ————————— ☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook | 🌐តេឡេក្រាម Telegram |📍 ទីតាំង Location | 🌐យូធូប | Youtube