កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
رفتن به کانال در Telegram
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
نمایش بیشتر6 635
مشترکین
+224 ساعت
-147 روز
+10530 روز
آرشیو پست ها
វីដេអូសង្ខេបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី “ប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច” ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ សីហា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
ជាមហាកិត្តិយសដ៏ធំក្រៃលែងក្នុងឱកាសនៃការប្រគល់សញ្ញាបត្រនេះ ខ្ញុំបាទក្នុងនាមជានិស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានទទួលសញ្ញាបត្រដោយផ្ទាល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា🙏🏻❤️️។
ថ្ងៃ៦ ខែសីហា ឆ្នាំ២០២៦
+7
ចូលរួមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤.០០១ អង្គ/នាក់ និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់៦ជាន់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ននេះ សិក្ខាកាម និងនិស្សិតដែលបានបញ្ចប់ការសិក្សាជាស្ថាពរសរុបជាង ៧ម៉ឺន៤ពាន់នាក់ ក្នុងនោះនិស្សិតបរទេសមានចំនួន ២៦៨នាក់ផងដែរ។ និស្សិតជ័យលាភីទាំងនោះកំពុងបម្រើការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន និងខ្លះទៀតកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយស។
សមិទ្ធផលទាំងនេះ គឺជាផ្លែផ្កាដ៏មានតម្លៃ ដែលកើតចេញពីការយកចិត្តទុកដាក់ និងការវិនិយោគជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពឧត្តមសិក្សា។ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធអប់រំ ការពង្រីកឱកាសទទួលបានការអប់រំប្រកបដោយគុណភាព និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ សីហា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+9
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើឯកសារទស្សនាទានស្តីពីអភិបាលកិច្ចផ្ទៃក្នុងរបស់ក្រសួងយុត្តិធម៌
====================
នៅរសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើឯកសារទស្សនាទានស្តីពី "អភិបាលកិច្ចផ្ទៃក្នុងរបស់ក្រសួងយុត្តិធម៌" ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងប្រធានអង្គភាពពាក់ព័ន្ធចំណុះក្រសួងយុត្តិធម៌ សរុបប្រមាណ ៣០រូប។
កិច្ចប្រជុំនេះ បានផ្តោតលើរបៀបវារៈសំខាន់ៗចំនួន ៣ រួមមាន៖
១. ឯកសារទស្សនាទានស្តីពីការវិភាគមុខងារ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួងយុត្តិធម៌
២. ឯកសារទស្សនាទានស្តីពីការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការជ្រើសរើស និងការតែងតាំងមន្ត្រីរាជការស៊ីវិលដែលមានមុខតំណែងគ្រប់គ្រង នៃក្រសួងយុត្តិធម៌
៣. របាយការណ៍វឌ្ឍនភាពស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់៖
-អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌
-អគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី
-អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន៖ ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ និងប្រធានអង្គភាពពាក់ព័ន្ធទាំងអស់ចំណុះក្រសួងយុត្តិធម៌។
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+9
ឯកឧត្តម ឡុង គឹមឃន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាកិត្តិយសក្នុង "ពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ”
======================
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃពុធ ៧ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡុង គឹមឃន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាកិត្តិយសក្នុង ពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ស្តីពីកិច្ចការមុខងារសាធារណៈ ក្រោមប្រធានបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ខេត្តសៀមរាប។
កិច្ចប្រជុំកម្រិតកំពូលតំបន់នេះ ត្រូវបានដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសំណាក់សមាជិករដ្ឋសភា ព្រឹទ្ធសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំមុខងារសាធារណៈនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងប្រទេសដៃគូបូកបី (ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ) និងអគ្គលេខាធិការអាស៊ាន តំណាងក្រសួង ស្ថាប័នថ្នាកជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
កិច្ចប្រជុំដ៏មានសារៈសំខាន់ស្ថិតក្រោមសសរស្តម្ភសង្គម និងវប្បធម៌របស់អាស៊ាននេះ មានការអញ្ជើញចូលពីរដ្ឋមន្ត្រីមុខងារសាធារណៈនៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីមុខងារសាធារណៈប្រទេសបូក៣ រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។ គោលបំណងចម្បងនៃកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) គឺដើម្បីជំរុញនវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងរដ្ឋបាលសាធារណៈ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆ្លើយតបនឹងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕
សារលិខិតជូនពរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ
សូមសម្តេចមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន បញ្ញាភ្លឺថ្លា និងជន្មាយុយឺនយូរ ដើម្បីដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលរបស់ជាតិឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនជាតិមាតុភូមិបន្ថែមទៀត។ 🙏🙏🙏
+1
សេចក្តីជូនដំណឹង ស្តីពី គោលការណ៍លើកលែងនិងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+9
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអតីតប្រធានគណៈមេធាវី លើសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវី
===================
ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃអង្គារ ៦រោច ខែទុតិយសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ជាមួយអតីតប្រធានគណៈមេធាវីទាំង ៧ រូប តំណាងឱ្យអាណត្តិទាំង ១៤ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច, ឯកឧត្តមបណ្ឌិត សាយ បូរី, ឯកឧត្តម អាំង អេងថុង, ឯកឧត្តម ជីវ សុងហាក់, ឯកឧត្តម ប៊ុន ហុន, ឯកឧត្តម សួន វិសាល និងឯកឧត្តម លី ច័ន្ទតុលា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនរួមមាន ទីស្ដីការគណ:រដ្ឋមន្រ្តី, ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី, ក្រសួងពាណិជ្ជកម្ម និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងយុត្តិធម៌។
ជាលទ្ធផល, អតីតប្រធានគណៈមេធាវីទាំង ៧ រូប បានឯកភាពគាំទ្រលើការធ្វើវិសោធនកម្មនេះ និងបានផ្ដល់យោបល់ និងធាតុចូលបន្ថែម ដើម្បីឱ្យសេចក្ដីព្រាងច្បាប់វិសោធនកម្មនេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្ត។
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
សារលិខិតជូនពររបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនអាយុវឌ្ឍនមង្គលរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+6
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌ
====================
ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើការរៀបចំធ្វើវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងចៅក្រម
ព្រះរាជអាជ្ញា នៃសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីមួយចំនួន។
Repost from ក្រសួងការពារជាតិ Ministry of National Defence
សារជូនពរ៖ តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសេចក្តីសោមនស្សរីករាយ ក្នុងពិធីចម្រើនជន្មាយុគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦
សូមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from RULE NEWS
+1
សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសនិស្សិតឱ្យចូលរៀន នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
Repost from កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
+2
📍វគ្គថ្មីនិស្សិតច្បាប់:
- ការធានាកាតព្វកិច្ច&កាតព្វកិច្ចកំណត់ដោយច្បាប់.រៀន: 3/8/26
- សិទ្ធិប្រត្សក្យ&កិច្ចសន្យា.រៀន: 1/8/26
- កិច្ចសន្យា&សន្តតិកម្ម.រៀន: 5/8/26
ចុះឈ្មោះ : 👉Telegram: https://t.me/Visal_Mao
🗂 Telegram group : https://t.me/document4study
សូមអរគុណ។
Repost from នេតិភាល័យ
តើអចលនវត្ថុដែលជាប់បន្ទុក ដូចជា ហ៊ីប៉ូតែក ឬការរឹបអូសបណ្តោះអាសន្ន អាចផ្ទេរកម្មសិទ្ធិបានដែរឬទេ?
ជាគោលការណ៍ ការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុដែលជាប់បន្ទុក អាស្រ័យលើប្រភេទនៃបន្ទុក និងបទប្បញ្ញត្តិច្បាប់ដែលអនុវត្ត។ ចំពោះអចលនវត្ថុដែលជាប់ហ៊ីប៉ូតែក ម្ចាស់កម្មសិទ្ធិនៅតែអាចលក់ ឬផ្ទេរកម្មសិទ្ធិបាន ព្រោះហ៊ីប៉ូតែកមិនដកហូតសិទ្ធិកម្មសិទ្ធិរបស់ម្ចាស់ទ្រព្យឡើយ។ ទោះជាយ៉ាងណា បន្ទុកហ៊ីប៉ូតែកនៅតែមានអានុភាពជាប់នឹងអចលនវត្ថុនោះ ហើយជាទូទៅ ភាគីពាក់ព័ន្ធត្រូវសម្របសម្រួលជាមួយម្ចាស់បំណុល ដើម្បីផ្ទៀងផ្ទាត់បំណុលដែលនៅសល់ និងរៀបចំការដោះបន្ទុក ឬការទទួលបន្ទុកបន្ត ស្របតាមកិច្ចព្រមព្រៀង និងច្បាប់។ ផ្ទុយទៅវិញ ចំពោះអចលនវត្ថុដែលស្ថិតក្រោមការរឹបអូសបណ្តោះអាសន្ន ឬវិធានការរក្សាការពាររបស់តុលាការ ការផ្ទេរកម្មសិទ្ធិអាចត្រូវបានដាក់កម្រិត ឬមិនអាចអនុវត្តបាន ដរាបណាវិធានការនោះនៅមានអានុភាព។ ការផ្ទេរកម្មសិទ្ធិក្នុងករណីនេះ អាចប្រព្រឹត្តទៅបាន លុះត្រាតែមានការដក ឬលុបវិធានការរក្សាការពារនោះ ឬមានការសម្រេចពីតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ច ស្របតាមនីតិវិធីដែលច្បាប់បានកំណត់។
🔔នេតិភាល័យ
🔔https://t.me/nephealay
🔔អេតមីន
