fa
Feedback
Cambodia Development Center

Cambodia Development Center

رفتن به کانال در Telegram

This platform aims to share a reliable, up-to-date and real-time info, in Cambodia, region and the world including morning news brief, research and source for research, books, research articles.

نمایش بیشتر
5 413
مشترکین
اطلاعاتی وجود ندارد24 ساعت
-97 روز
-2130 روز
آرشیو پست ها
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ វាគ្មិនកិត្តិយស ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង, ឯកឧត្ត
+9
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ វាគ្មិនកិត្តិយស ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង, ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ជេត ជាលី និង ឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង និងអ្នកសម្របសម្រួល កញ្ញា សូ ដាវណ្ណ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចែករំលែកចំណេះដឹង បទពិសោធន៍ ទស្សនៈ និងការយល់ឃើញ ក្នុងបាឋកថាសាធារណៈស្តីអំពី «ឧត្តមគតិ» លើកទី២ ឱ្យកាន់តែមានខ្លឹមសារ និងផ្តល់នូវទស្សនៈសំខាន់ៗពាក់ព័ន្ធនឹង «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ»។ ឆ្លៀតក្នុងឱកាសនេះ មជ្ឈមណ្ឌល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់ ឯ.ឧសាស្ត្រាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមការងារសាល CJCC សម្រាប់កិច្ចសហការដ៏ប្រសើរ ក្នុងការផ្តល់ទីតាំងការគាំទ្រ និងកិច្ចសម្របសម្រួលផ្សេងៗ ក្នុងដំណើរការរៀបចំបាឋកថាសាធារណៈនេះ។ មជ្ឈមណ្ឌល ក៏សូមថ្លែងអំណរគុណដល់ស្ថាប័នដៃគូ ព្រះសង្ឃ សិស្ស-និស្សិត យុវជន សារព័ត៌មានជាតិ និងអ្នកចូលរួមទាំងអស់ ដែលបានផ្តល់ការចូលរួមដ៏មានតម្លៃ និងសកម្មក្នុងកិច្ចពិភាក្សា ដែលរួមចំណែកធ្វើឱ្យបាឋកថានេះទទួលបានជោគជ័យ។

ម.អ.ក បានរៀបចំបាឋកថាសាធារណៈស្តីពី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ» ដោយមានការអញ្ជ
+7
ម.អ.ក បានរៀបចំបាឋកថាសាធារណៈស្តីពី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ» ដោយមានការអញ្ជើញចូលរួមពីឯ.ឧសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង, ឯ.ឧសាស្ត្រាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ឯ.ឧបណ្ឌិត ស៊ុំ ឈុំឡុង អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាវាគ្មិនកិត្តិយស និងសម្របសម្រួលដោយ កញ្ញា សូ ដាវណ្ណ ពិធីការិនីទូរទស្សន៍បាយ័ន។ វាគ្មិន បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ការអប់រំក្នុងការបណ្តុះ និងពង្រឹងសតិជាតិរបស់មនុស្សខ្មែរ ព្រមទាំងការអភិវឌ្ឍមូលធនមនុស្សប្រកបដោយសមត្ថភាព គុណតម្លៃ និងទំនួលខុសត្រូវ។ ការអប់រំមិនត្រឹមតែផ្តល់ចំណេះដឹង និងជំនាញប៉ុណ្ណោះទេ ប៉ុន្តែមានតួនាទីក្នុងការបណ្តុះការយល់ដឹងអំពី ប្រវត្តិសាស្ត្រ អត្តសញ្ញាណជាតិ បេតិកភណ្ឌវប្បធម៌ សិទ្ធិ និងកាតព្វកិច្ចរបស់ពលរដ្ឋ ការគោរពច្បាប់ វិន័យ និងស្មារតីសាធារណៈ យល់ពីតួនាទីរបស់ខ្លួនចំពោះគ្រួសារ សង្គម និងប្រទេសជាតិ និងក្លាយជាពលរដ្ឋដែលមានសមត្ថភាព និងទំនួលខុសត្រូវ។ 🗓️ ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ 📍 សាល CJCC

📣 ជួបគ្នា ២ថ្ងៃទៀត! បាឋកថាសាធារណៈ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃទៀត។ ____ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំបាឋកថាសាធារណៈ
📣 ជួបគ្នា ២ថ្ងៃទៀត! បាឋកថាសាធារណៈ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃទៀត។ ____ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំបាឋកថាសាធារណៈស្តីអំពី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ» ដោយមាន ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ឯកឧត្តមសាស្រាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង សាស្ត្រាចារ្យផ្នែកអក្សរសិល្ប៍ និងជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាវាគ្មិនកិត្តិយស និងសម្របសម្រួលដោយកញ្ញា សូ ដាវណ្ណ ពិធីការិនីទូរទស្សន៍បាយ័ន។ ឆ្លៀតក្នុងឱកាសនេះ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន និងយុវជនទាំងអស់ ដែលបានចុះឈ្មោះចូលរួមយ៉ាងច្រើនកុះករ។ ខណៈពេលនេះ យើងខ្ញុំសូមប្រកាស «បិទទទួលការចុះឈ្មោះ» ជាផ្លូវការ។ 📅 ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ 🕗 ម៉ោង ៨:០០ ព្រឹក – ១១:៣០ 📍 សាលមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC)

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមអញ្ជើញសាធារណជន ជាពិសេសយុវជន ចូលរួមបាឋកថាសាធារណៈស្តីអំពី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «ការអប់រ
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមអញ្ជើញសាធារណជន ជាពិសេសយុវជន ចូលរួមបាឋកថាសាធារណៈស្តីអំពី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ» ដោយ ឯកឧត្តមសាស្រាចារ្យបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងឯកឧត្តមបណ្ឌិត ស៊ុំ ឈុំឡុង អ្នកស្រាវជ្រាវ ជាសាស្ត្រាចារ្យផ្នែកអក្សរសិល្ប៍ និងជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាវាគ្មិនកិត្តិយស និងសម្របសម្រួលដោយកញ្ញា សូ ដាវណ្ណ ពិធីការិនីទូរទស្សន៍បាយ័ន។ 📅 ថ្ងៃ២០ ខែសីហា ឆ្នាំ២០២៦ 📍CJCC 🔗 ចុះឈ្មោះត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ តាមរយៈ ៖ https://forms.gle/d5YCxDir8Kiwrs798

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រ
+4
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់សម្ភាសន៍ផ្តាច់មុខជូនទូរទស្សន៍ Bloomberg ទាក់ទងនឹងប្រធានបទសំខាន់ទាក់ទឹងកិច្ចខិតខំប្រឹងប្រែងលើការដោះស្រាយបញ្ហាព្រំដែន ការប្រឆាំង Scam Online និងការអភិវឌ្ឍសេដ្ឋកិច្ច។ Source: https://www.bloomberg.com/news/videos/2026-07-23/cambodian-pm-pledges-to-tackle-evolving-scam-networks-video

ពីទំនាក់ទំនងបុរាណទៅជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ៖ ការវិវត្តជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា–ចិន និងបច្ច័យក្នុងបរិបទសហស
+2
ពីទំនាក់ទំនងបុរាណទៅជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ៖ ការវិវត្តជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា–ចិន និងបច្ច័យក្នុងបរិបទសហសម័យ ___ ម.អ.ក សូមធ្វើការចែករំលែក អត្ថបទស្រាវជ្រាវដែលនិពន្ធដោយ លោក សុខន តារាពី នាយករង ម.អ.ក ចុះផ្សាយនៅក្នុងទស្សនាវដ្តី សហសម័យកម្ពុជា វ៉ុល០៤ លេខ០២។ អត្ថបទនេះត្រូវបានសរសេរឡើងក្រោមកិច្ចសហការរវាង ម.អ.ក ផ្ទះយុវជនសម្រាប់មិត្តភាពកម្ពុជា-ចិន និងទស្សនវដ្តីសហសម័យកម្ពុជា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ ការចែករំលែកចំណេះដឹង និងកិច្ចសន្ទនាគោលនយោបាយ ស្តីពីទំនាក់ទំនងកម្ពុជា–ចិន។ អត្ថបទនេះបង្ហាញពីការវិវត្តជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា–ចិន ចាប់ពីការផ្លាស់ប្តូរទំនាក់ទំនងតាំងពីបុរាណ និងការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ រហូតដល់ការអភិវឌ្ឍទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន។ អត្ថបទ ក៏បានវិភាគអំពីមូលដ្ឋាននៃភាពជាដៃគូដ៏រឹងមាំនេះ ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួម ព្រមទាំងពិនិត្យលើន័យសំខាន់របស់ទំនាក់ទំនងនេះក្នុងបរិបទតំបន់ និងពិភពលោកដែលកំពុងវិវត្ត។ ទាញយកអត្ថបទជាភាសាអង់គ្លេស៖ ម.អ.ក

ឯកឧត្តម ដាវ អានសាន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានចូលរួមពិធីចុះហត្ថលេខាលើការប្រព្រឹត្តទៅនៃ «បណ្តាញស្រាវជ្រាវកម្
+6
ឯកឧត្តម ដាវ អានសាន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានចូលរួមពិធីចុះហត្ថលេខាលើការប្រព្រឹត្តទៅនៃ «បណ្តាញស្រាវជ្រាវកម្ពុជា» នៃទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ស្របតាមចក្ខុវិស័យចូលរួមជំរុញការអភិវឌ្ឍកម្ពុជាផ្អែកលើមូលដ្ឋានពិត វិទ្យាសាស្ត្រ និងវិជ្ជាជីវៈ ម.អ.ក ជឿជាក់ថា ការបង្កើត «បណ្តាញស្រាវជ្រាវកម្ពុជា» នឹងក្លាយជាយន្តការ និងវេទិកាជាតិដ៏សំខាន់មួយ សម្រាប់ពង្រឹងកិច្ចសហការរវាងស្ថាប័នស្រាវជ្រាវ ក្នុង និងក្រៅប្រទេស ផ្លាស់ប្តូរចំណេះដឹង និងលើកកម្ពស់ការស្រាវជ្រាវផ្អែកលើភស្តុតាង ដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្តគោលនយោបាយជាតិស្របតាមរបៀបវារៈអភិវឌ្ឍន៍ជាតិ។ ម.អ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលបានអញ្ជើញម.អ.ក ចូលរួមជាសមាជិកនៃគំនិតផ្តើមជាតិដ៏មានសារៈសំខាន់នេះ។ ម.អ.ក ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកទាំងអស់នៃបណ្តាញ ដើម្បីរួមចំណែកលើកកម្ពស់ការស្រាវជ្រាវ ការបង្កើតចំណេះដឹង និងការរៀបចំគោលនយោបាយផ្អែកលើភស្តុតាង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។

ឯកឧត្តម ដាវ អានសាន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍ក្រោមប្រធានបទ «ស
+3
ឯកឧត្តម ដាវ អានសាន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍ក្រោមប្រធានបទ «ស្វែងយល់អំពីមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន៖ ទស្សនៈកម្ពុជាចំពោះបក្សកុម្មុយនីស្តចិន (CPC)» ដែលរៀបចំដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ កម្មវិធីនេះបានប្រមូលផ្តុំអ្នកនយោបាយ អ្នកស្រាវជ្រាវ អ្នកសិក្សា អ្នកសារព័ត៌មាន តំណាងសង្គមស៊ីវិល និងថ្នាក់ដឹកនាំយុវជន ដើម្បីផ្លាស់ប្តូរទស្សនៈអំពីតួនាទីរបស់បក្សកុម្មុយនីស្តចិនក្នុងការជំរុញការអភិវឌ្ឍ និងទំនើបកម្មរបស់ប្រទេសចិន ព្រមទាំងពិភាក្សាអំពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។ ក្នុងឱកាសនេះ ឯកឧត្តមនាយកប្រតិបត្តិ បានចូលរួមចែករំលែកទស្សនៈ និងផ្លាស់ប្តូរយោបល់ជាមួយអ្នកចូលរួមលើប្រធានបទពាក់ព័ន្ធនឹងអភិបាលកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច ការអប់រំ នវានុវត្តន៍ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀនសូត្រពីបទពិសោធន៍អភិវឌ្ឍន៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពរវាងកម្ពុជា និងចិន។

លោក សុខន តារាពី នាយករងមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាទី២ ស្តីពី ទិដ្ឋភាពសង្គម-វប្បធម៌ នៃសិក្ខា
+9
លោក សុខន តារាពី នាយករងមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាទី២ ស្តីពី ទិដ្ឋភាពសង្គម-វប្បធម៌ នៃសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «កិច្ចសហប្រតិបត្តិការមេគង្គឡានឆាង (LMC) និងពហុភាគីនិយម៖ បញ្ហាប្រឈម និងទិសដៅទៅមុខដើម្បីកំណើនរួម» ដែលរៀបចំដោយអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នៅក្នុងកិច្ចពិភាក្សា លោកនាយករង បានចែករំលែកទស្សនៈអំពីការពង្រឹងទំនាក់ទំនងរវាងប្រជាជនតាមរយៈការផ្លាស់ប្តូរវប្បធម៌ ការលើកកម្ពស់គោលការណ៍ People-First និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខមិនមែនប្រពៃណី និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ម.អ.ក សូម​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរ​ចំពោះ​អគ្គនាយកដ្ឋាន​អាស៊ី-ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចំពោះ​ការអញ្ជើញ និង​ផ្តល់ឱកាស​ដល់មជ្ឈមណ្ឌលចូលរួមចំណែក​ក្នុង​សិក្ខាសាលាថ្នាក់​តំបន់​ដ៏​មាន​សារៈសំខាន់នេះ។ 📷 ប្រភពរូបភាព៖ កបទ.សអ

🇰🇭៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦ អបអរសាទរខួបលើកទី​ ៩ នៃការដាក់បញ្ចូល «តំបន់អតីតរាជធានីឥសានបុរៈប្រាសាទសំបូរព្រៃគុក» របស់កម្ពុ
🇰🇭៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦ អបអរសាទរខួបលើកទី​ ៩ នៃការដាក់បញ្ចូល «តំបន់អតីតរាជធានីឥសានបុរៈប្រាសាទសំបូរព្រៃគុក» របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។