ar
Feedback
Cambodia Development Center

Cambodia Development Center

الذهاب إلى القناة على Telegram

This platform aims to share a reliable, up-to-date and real-time info, in Cambodia, region and the world including morning news brief, research and source for research, books, research articles.

إظهار المزيد
5 472
المشتركون
+124 ساعات
-27 أيام
-1530 أيام
أرشيف المشاركات
ព័ត៌មានពីស្ថាប័នសាធារណៈថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ១. សម្តេចធិបតី៖ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ មិនមានន័យថា កម្ពុជាងាកចេ
ព័ត៌មានពីស្ថាប័នសាធារណៈថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ១. សម្តេចធិបតី៖ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ មិនមានន័យថា កម្ពុជាងាកចេញពីការសន្ទនានោះទេ។ ២. សម្តេចប្រធានសភា ជម្រាបអ្នសម្របសម្រួលUN អំពីជំហរកម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ។​ ៣. ក្រសួងពាណិជ្ជកម្ម តាមដានវឌ្ឍនភាពការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០។ ៤. កម្ពុជា-អ.ស.ប ពិភាក្សាលើការរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន ដើម្បីគាំទ្រកម្ពុជាចាកចេញពីLDC នៅឆ្នាំ២០២៩។ អានតាមរូបភាពឬទាញយកតាមរយៈតំណ៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា Like Subscribe and Follow ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា 🔔▶️ https://linktr.ee/cdcenter ◀️🔔

ម.អ.ក និងស្ថាប័នដៃគូ បានរៀបចំកម្មវិធីបាឋកថាសាធារណៈ ស្តីពី”ឧត្តមគតិ” លើកទី១ ក្រោមប្រធានបទ «នយោបាយឈ្នះ-ឈ្នះ និងតួនាទីយុវជនក្នុង
+9
ម.អ.ក និងស្ថាប័នដៃគូ បានរៀបចំកម្មវិធីបាឋកថាសាធារណៈ ស្តីពី”ឧត្តមគតិ” លើកទី១ ក្រោមប្រធានបទ «នយោបាយឈ្នះ-ឈ្នះ និងតួនាទីយុវជនក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៍ជាតិ» ដោយឯកឧត្តម កែវ ពង្ស ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាវាគ្មិនកិត្តិយស និងមានកិច្ចសន្ទនាពិសេសបន្ទាប់ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ញ៉ែម បូរ៉ាដែន និងឯកឧត្តមបណ្ឌិត ឈត ប៊ុនថង ជាវាគ្មិនពិភាក្សា និងកញ្ញា ស៊ូ ដាវណ្ណ ពិធីការនី BTV ជាអ្នកសម្របសម្រួល។ វាគ្មិនកិត្តិយស បានលើកឡើងពីប្រវត្តិសាស្ត្រ បទពិសោធជាក់ស្តែង និងតម្លៃនៃនយោបាយឈ្នះ-ឈ្នះ និងសារៈសំខាន់នៃសន្តិភាពជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ព្រមទាំងជំរុញយុវជនជំនាន់ក្រោយយល់ដឹងកាន់តែស៊ីជម្រៅអំពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការថែរក្សាសមិទ្ធផលដែលកម្ពុជាសម្រេចបាន។ នៅក្នុងកិច្ចសន្ទនាពិសេស វាគ្មិនពិភាក្សា បានចែករំលែកអនុសាសន៍ និងទស្សនៈសំខាន់ៗដល់យុវជន ឱ្យបន្តអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងភាពជាអ្នកដឹកនាំ ដើម្បីបន្តស្រឡាញ់ គាំទ្រ និងការពារផលប្រយោជន៍កម្ពុជាគ្រប់កាលៈទេសៈ។ ___ ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២២ នៅសាលខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា

Cambodia Development Center, in collaboration with the Youth House for Cambodia-China Friendship and Contemporary World Magaz
+9
Cambodia Development Center, in collaboration with the Youth House for Cambodia-China Friendship and Contemporary World Magazine, organized the Contemporary World Cambodia (CWC) Magazine Dialogue 2026 under the theme “Contemporary Cambodia in a Changing Global Landscape,” presided over by H.E. Suos Yara, Chairman of the Commission on Foreign Affairs, International Cooperation and Information of the National Assembly, on 19 May 2026. The dialogue highlighted the importance of strategic resilience, constructive international engagement, youth leadership, and adherence to international law in navigating an increasingly complex and interconnected global environment. The dialogue concluded with a remark by H.E. Sok Soken, Minister of Inspection and Vice-Chairman of the YHCCF. In the closing remark, he highlighted Cambodia’s transformation from conflict to peace through Win-Win Policy and reaffirmed Cambodia’s commitment to peace, regional cooperation, multilateralism, and sustainable development.

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា រួមជាមួយស្ថាប័នដៃគូ សូមអញ្ជើញសាធារណជន ជាពិសេសយុវជន ចូលរួមបាឋកថាសាធារណៈស្តីអំពី«ឧត្តមគតិ» លើកទី១ ក្រ
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា រួមជាមួយស្ថាប័នដៃគូ សូមអញ្ជើញសាធារណជន ជាពិសេសយុវជន ចូលរួមបាឋកថាសាធារណៈស្តីអំពី«ឧត្តមគតិ» លើកទី១ ក្រោមប្រធានបទ «នយោបាយឈ្នះ-ឈ្នះ និងតួនាទីយុវជនក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៍ជាតិ» ដោយឯកឧត្តម កែវ ពង្ស ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាវាគ្មិនកិត្តិយស និងកិច្ចសន្ទនាពិសេសបន្ទាប់ដោយមានការចូលរួមដោយឯកឧត្តមបណ្ឌិត ញ៉ែម បូរ៉ាដែន និងឯកឧត្តមបណ្ឌិត ឈត ប៊ុនថង ជាវាគ្មិនពិភាក្សា។ បាឋកថាសាធារណៈ គឺជាផ្តួចផ្តើមថ្មីមួួយរបស់មជ្ឈមណ្ឌល ក្នុងគោលបំណងបង្កើតជាវេទិកាផ្សាភ្ជាប់អន្តរជំនាន់ ដើម្បីបង្កើនការយល់ដឹងជាពិសេសក្នុងចំណោមស្រទាប់យុវជន តាមរយៈការតម្រង់ទិស ចែករំលែកបទពិសោធន៍ពីការអនុវត្តផ្ទាល់ ជាក់ស្តែងលេីការលះបង់ និងបញ្ញាញាណរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងដំណើរការស្វែងរកសន្តិភាព ការផ្សះផ្សា និងការបង្រួបបង្រួមជាតិ តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ។ 📅 ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ 📍 សាលខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា 🔗 ចុះឈ្មោះចូលរួមត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ តាមរយៈ QR Code ឬ៖ https://shorturl.at/UNQaS

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា រួមជាមួយស្ថាប័នដៃគូ សូមអញ្ជើញសាធារណជន ជាពិសេសយុវជន ចូលរួមបាឋកថាសាធារណៈជាស៊េរី «ឧត្តមគតិ» លើកទី១ ក្រ
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា រួមជាមួយស្ថាប័នដៃគូ សូមអញ្ជើញសាធារណជន ជាពិសេសយុវជន ចូលរួមបាឋកថាសាធារណៈជាស៊េរី «ឧត្តមគតិ» លើកទី១ ក្រោមប្រធានបទ «នយោបាយឈ្នះ-ឈ្នះ និងតួនាទីយុវជនក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៍ជាតិ» ដោយឯកឧត្តម កែវ ពង្ស ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាវាគ្មិនកិត្តិយស។ បាឋកថាស៊េរីជាសាធារណៈ គឺជាផ្តួចផ្តើមថ្មីមួួយរបស់មជ្ឈមណ្ឌល ក្នុងគោលបំណងបង្កើតជាវេទិកាផ្សាភ្ជាប់អន្តរជំនាន់ ដើម្បីបង្កើនការយល់ដឹងជាពិសេសក្នុងចំណោមស្រទាប់យុវជន តាមរយៈការតម្រង់ទិស ចែករំលែកបទពិសោធពីការអនុវត្តផ្ទាល់ ទាំងការលះបង់ និងបញ្ញាញាណរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងដំណើរការស្វែងរកសន្តិភាព ការផ្សះផ្សា និងការបង្រួបបង្រួមជាតិ តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ។ 📅 ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ 📍 សាលខេមរវិទូរ នៃរាជបណ្ឌិត្យសភាកម្ពុជា 🔗 ចុះឈ្មោះចូលរួមត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ តាមរយៈ QR Code ឬ៖ https://shorturl.at/UNQaS

ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្វសាធុការពរជ័យ
ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ និងជ័យមង្គលថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុងឧត្តមប្រពៃថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា។ សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់មានព្រះជន្មាយុយឺនយូរ សូមព្រះអង្គឆាប់ជាសះស្បើយពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលខ្លាំងក្លា ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ ត្រជាក់ត្រជំ សុខក្សេមក្សាន្ត នៃមាតុភូមិអង្គរ និងប្រជារាស្ត្រខ្មែររបស់ព្រះអង្គបានសេចក្តីសុខសប្បាយ ថ្កុំថ្កើងរុងរឿងជានិច្ចនិរន្តរតរៀងទៅ។ Like, Subscribe and Follow ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា: 🔔▶️ https://linktr.ee/cdcenter ◀️🔔

Mr. SOKHAN Darapy, Deputy Director of Cambodia Development Center, extended his warm welcome to the Youth House for Cambodia-
+7
Mr. SOKHAN Darapy, Deputy Director of Cambodia Development Center, extended his warm welcome to the Youth House for Cambodia-China Friendship's Team during their visit to the Center. The meeting concluded on a constructive and forward-looking note, providing an opportunity for both organizations to exchange insights on shared priorities and explore potential areas of collaboration in support of youth engagement, knowledge exchange, and sustainable development initiatives. The discussion also reflected a mutual interest in fostering closer institutional connections and laying the groundwork for future cooperation through joint activities and continued dialogue.

[English below] អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល —— មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមជូនពរដល់បងប្អូនប្រជាកសិករខ្មែរទាំងអស់ ទទួ
[English below] អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល —— មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមជូនពរដល់បងប្អូនប្រជាកសិករខ្មែរទាំងអស់ ទទួលបានភោគផលច្រេីនៗ ពីការងារធ្វើស្រែ ចម្ការ និងកិច្ចការកសិកម្មគ្រប់ប្រភេទ ព្រមទាំងមានទឹកគ្រប់គ្រាន់ អាកាសធាតុអំណោយផលល្អសម្រាប់ការដាំដុះ និងក៏ដូចជាមានតម្រូវការទីផ្សារខ្ពស់។ —— Royal Plowing Ceremony Cambodia Development Center extends our best wishes for the abundant crops and fruitful harvests in rice farming, plantations, and all types of agricultural activities. We also wish for sufficient water supply, favorable weather conditions for cultivation, and high market demand for their produce. Like Subscribe and Follow ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា៖ 🔔▶️ https://linktr.ee/cdcenter ◀️🔔

ការបកស្រាយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះសំណួររបស់អ្នកសារព័ត៌
+5
ការបកស្រាយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះសំណួររបស់អ្នកសារព័ត៌មាន ជុំវិញជំនួបជាមួយ ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ នៅប្រទេសព្រុយណេដារូសាឡាម កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ Responses of His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, to Media Inquiries Regarding His Meeting with His Excellency Sihasak Phuangketkeow, Deputy Prime Minister, Minister of Foreign Affairs of Thailand, in Brunei Darussalam on 27 April 2026

Voices of CD-Center's Interns ___ Through six months of immersive engagement in research and program implementation, our inte
+2
Voices of CD-Center's Interns ___ Through six months of immersive engagement in research and program implementation, our interns reflect on a transformative experience that strengthened their technical and analytical skills, deepened their understanding of Cambodia’s development landscape, and shaped their aspirations toward meaningful careers in public service and development. Apply now to become our Intern and be part of this growing journey. 📅 Application deadline: May 4, 2026 🔗 Apply now: https://cd-center.org/internship/ 📩 Inquiries: Contact us via our Facebook Page or Telegram at 010 950 456

ម.អ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ​ទី៥ និងជានាយកខុទ្ទកាល័យ​​សម្តេចតេជោ ប្រធានព
+4
ម.អ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ​ទី៥ និងជានាយកខុទ្ទកាល័យ​​សម្តេចតេជោ ប្រធានព្រឹទ្ធសភា សម្រាប់ការផ្តល់សៀវភៅ «សុន្ទរកថានិងបាឋកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា» ចំនួន ១០ក្បាល និងសៀវភៅ «កម្រងខ្លឹមសារជំនួប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា» ចំនួន ០១ក្បាល ដល់បណ្ណាល័យស្រាវជ្រាវនៃមជ្ឈមណ្ឌល។ សៀវភៅនេះ គឺជាស្នាដៃចងក្រងសុន្ទរកថា បាឋកថា និងខ្លឹមសារជំនួបទ្វេភាគីរវាងសម្តេចតេជោ និងបណ្តាប្រទេសជាមិត្តនានា ដែលដើរតួជាកំណត់ត្រាប្រវត្តិសាស្ត្រមួយ សម្រាប់មន្ត្រីនៃមជ្ឈមណ្ឌល សិស្សនិស្សិត បញ្ញវន្ត អ្នកស្រាវជ្រាវ មន្រ្តីរាជការ និងសាធារណជនបច្ចុប្បន្ន និងអនាគត ប្រើប្រាស់ជាជំនួយស្មារតី ក្នុងការសិក្សាស្វែងយល់អំពីយុទ្ធសាស្រ្តលើកកម្ពស់ការទូតសភា ចក្ខុវិស័យនយោបាយរបស់សម្តេច ក្នុងការអភិវឌ្ឍជាតិ ការកសាងសន្តិភាព និងតួនាទីរបស់កម្ពុជាក្នុងតំបន់អាស៊ាន និងអន្តរជាតិ។ ចំពោះការចែករំលែកស្នាដៃសៀវភៅ និងឯកសារស្រាវជ្រាវនានា សូមទំនាក់ទំនង តាមរយៈ៖ info@cd-center.org ឬតាមលេខទូរស័ព្ទ (៨៥៥) ១០ ៩៥០ ៤៥៦។

📣 JOIN OUR TEAM! 📣 Are you passionate about research, training, and policy programs? Internship Program of Cambodia Develop
📣 JOIN OUR TEAM! 📣 Are you passionate about research, training, and policy programs? Internship Program of Cambodia Development Center is seeking dynamic, committed, and innovative #YOUth and university students from diverse disciplines to join our actions! 📅 Application deadline: May 4, 2026 🔗 Apply now: https://cd-center.org/internship/ 📩 Inquiries: Contact us via our Facebook Page or Telegram at 010 950 456

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្ត្រីការបរទេស និងរ
+3
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ