ch
Feedback
Cambodia Development Center

Cambodia Development Center

前往频道在 Telegram

This platform aims to share a reliable, up-to-date and real-time info, in Cambodia, region and the world including morning news brief, research and source for research, books, research articles.

显示更多
5 434
订阅者
无数据24 小时
-37
-2930
帖子存档
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រ
+4
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់សម្ភាសន៍ផ្តាច់មុខជូនទូរទស្សន៍ Bloomberg ទាក់ទងនឹងប្រធានបទសំខាន់ទាក់ទឹងកិច្ចខិតខំប្រឹងប្រែងលើការដោះស្រាយបញ្ហាព្រំដែន ការប្រឆាំង Scam Online និងការអភិវឌ្ឍសេដ្ឋកិច្ច។ Source: https://www.bloomberg.com/news/videos/2026-07-23/cambodian-pm-pledges-to-tackle-evolving-scam-networks-video

ពីទំនាក់ទំនងបុរាណទៅជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ៖ ការវិវត្តជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា–ចិន និងបច្ច័យក្នុងបរិបទសហស
+2
ពីទំនាក់ទំនងបុរាណទៅជាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ៖ ការវិវត្តជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា–ចិន និងបច្ច័យក្នុងបរិបទសហសម័យ ___ ម.អ.ក សូមធ្វើការចែករំលែក អត្ថបទស្រាវជ្រាវដែលនិពន្ធដោយ លោក សុខន តារាពី នាយករង ម.អ.ក ចុះផ្សាយនៅក្នុងទស្សនាវដ្តី សហសម័យកម្ពុជា វ៉ុល០៤ លេខ០២។ អត្ថបទនេះត្រូវបានសរសេរឡើងក្រោមកិច្ចសហការរវាង ម.អ.ក ផ្ទះយុវជនសម្រាប់មិត្តភាពកម្ពុជា-ចិន និងទស្សនវដ្តីសហសម័យកម្ពុជា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ ការចែករំលែកចំណេះដឹង និងកិច្ចសន្ទនាគោលនយោបាយ ស្តីពីទំនាក់ទំនងកម្ពុជា–ចិន។ អត្ថបទនេះបង្ហាញពីការវិវត្តជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា–ចិន ចាប់ពីការផ្លាស់ប្តូរទំនាក់ទំនងតាំងពីបុរាណ និងការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ រហូតដល់ការអភិវឌ្ឍទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន។ អត្ថបទ ក៏បានវិភាគអំពីមូលដ្ឋាននៃភាពជាដៃគូដ៏រឹងមាំនេះ ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការគាំទ្រគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួម ព្រមទាំងពិនិត្យលើន័យសំខាន់របស់ទំនាក់ទំនងនេះក្នុងបរិបទតំបន់ និងពិភពលោកដែលកំពុងវិវត្ត។ ទាញយកអត្ថបទជាភាសាអង់គ្លេស៖ ម.អ.ក

ឯកឧត្តម ដាវ អានសាន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានចូលរួមពិធីចុះហត្ថលេខាលើការប្រព្រឹត្តទៅនៃ «បណ្តាញស្រាវជ្រាវកម្
+6
ឯកឧត្តម ដាវ អានសាន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានចូលរួមពិធីចុះហត្ថលេខាលើការប្រព្រឹត្តទៅនៃ «បណ្តាញស្រាវជ្រាវកម្ពុជា» នៃទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ស្របតាមចក្ខុវិស័យចូលរួមជំរុញការអភិវឌ្ឍកម្ពុជាផ្អែកលើមូលដ្ឋានពិត វិទ្យាសាស្ត្រ និងវិជ្ជាជីវៈ ម.អ.ក ជឿជាក់ថា ការបង្កើត «បណ្តាញស្រាវជ្រាវកម្ពុជា» នឹងក្លាយជាយន្តការ និងវេទិកាជាតិដ៏សំខាន់មួយ សម្រាប់ពង្រឹងកិច្ចសហការរវាងស្ថាប័នស្រាវជ្រាវ ក្នុង និងក្រៅប្រទេស ផ្លាស់ប្តូរចំណេះដឹង និងលើកកម្ពស់ការស្រាវជ្រាវផ្អែកលើភស្តុតាង ដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្តគោលនយោបាយជាតិស្របតាមរបៀបវារៈអភិវឌ្ឍន៍ជាតិ។ ម.អ.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលបានអញ្ជើញម.អ.ក ចូលរួមជាសមាជិកនៃគំនិតផ្តើមជាតិដ៏មានសារៈសំខាន់នេះ។ ម.អ.ក ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកទាំងអស់នៃបណ្តាញ ដើម្បីរួមចំណែកលើកកម្ពស់ការស្រាវជ្រាវ ការបង្កើតចំណេះដឹង និងការរៀបចំគោលនយោបាយផ្អែកលើភស្តុតាង សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។

ឯកឧត្តម ដាវ អានសាន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍ក្រោមប្រធានបទ «ស
+3
ឯកឧត្តម ដាវ អានសាន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍ក្រោមប្រធានបទ «ស្វែងយល់អំពីមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន៖ ទស្សនៈកម្ពុជាចំពោះបក្សកុម្មុយនីស្តចិន (CPC)» ដែលរៀបចំដោយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ កម្មវិធីនេះបានប្រមូលផ្តុំអ្នកនយោបាយ អ្នកស្រាវជ្រាវ អ្នកសិក្សា អ្នកសារព័ត៌មាន តំណាងសង្គមស៊ីវិល និងថ្នាក់ដឹកនាំយុវជន ដើម្បីផ្លាស់ប្តូរទស្សនៈអំពីតួនាទីរបស់បក្សកុម្មុយនីស្តចិនក្នុងការជំរុញការអភិវឌ្ឍ និងទំនើបកម្មរបស់ប្រទេសចិន ព្រមទាំងពិភាក្សាអំពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។ ក្នុងឱកាសនេះ ឯកឧត្តមនាយកប្រតិបត្តិ បានចូលរួមចែករំលែកទស្សនៈ និងផ្លាស់ប្តូរយោបល់ជាមួយអ្នកចូលរួមលើប្រធានបទពាក់ព័ន្ធនឹងអភិបាលកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច ការអប់រំ នវានុវត្តន៍ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀនសូត្រពីបទពិសោធន៍អភិវឌ្ឍន៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពរវាងកម្ពុជា និងចិន។

លោក សុខន តារាពី នាយករងមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាទី២ ស្តីពី ទិដ្ឋភាពសង្គម-វប្បធម៌ នៃសិក្ខា
+9
លោក សុខន តារាពី នាយករងមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាទី២ ស្តីពី ទិដ្ឋភាពសង្គម-វប្បធម៌ នៃសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «កិច្ចសហប្រតិបត្តិការមេគង្គឡានឆាង (LMC) និងពហុភាគីនិយម៖ បញ្ហាប្រឈម និងទិសដៅទៅមុខដើម្បីកំណើនរួម» ដែលរៀបចំដោយអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នៅក្នុងកិច្ចពិភាក្សា លោកនាយករង បានចែករំលែកទស្សនៈអំពីការពង្រឹងទំនាក់ទំនងរវាងប្រជាជនតាមរយៈការផ្លាស់ប្តូរវប្បធម៌ ការលើកកម្ពស់គោលការណ៍ People-First និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបនឹងបញ្ហាសន្តិសុខមិនមែនប្រពៃណី និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ម.អ.ក សូម​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរ​ចំពោះ​អគ្គនាយកដ្ឋាន​អាស៊ី-ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចំពោះ​ការអញ្ជើញ និង​ផ្តល់ឱកាស​ដល់មជ្ឈមណ្ឌលចូលរួមចំណែក​ក្នុង​សិក្ខាសាលាថ្នាក់​តំបន់​ដ៏​មាន​សារៈសំខាន់នេះ។ 📷 ប្រភពរូបភាព៖ កបទ.សអ

🇰🇭៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦ អបអរសាទរខួបលើកទី​ ៩ នៃការដាក់បញ្ចូល «តំបន់អតីតរាជធានីឥសានបុរៈប្រាសាទសំបូរព្រៃគុក» របស់កម្ពុ
🇰🇭៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦ អបអរសាទរខួបលើកទី​ ៩ នៃការដាក់បញ្ចូល «តំបន់អតីតរាជធានីឥសានបុរៈប្រាសាទសំបូរព្រៃគុក» របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

🇰🇭 អបអរសាទរខួប ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ថ្ងៃនេះ គឺជាខួប ១៨ឆ្នាំ នៃព្រ
🇰🇭 អបអរសាទរខួប ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ថ្ងៃនេះ គឺជាខួប ១៨ឆ្នាំ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលប្រាសាទព្រះវិហារ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ។ ការចុះបញ្ជីនេះ មិនត្រឹមតែជាមោទនភាពរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលស្គាល់ពីសហគមន៍អន្តរជាតិចំពោះតម្លៃដ៏លេចធ្លោជាសកលនៃអរិយធម៌ខ្មែរ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ មជ្ឈមណ្ឌលអភិវឌ្ឍកម្ពុជា សូមចូលរួមអបអរសាទរ និងបន្តប្តេជ្ញាចិត្តថែរក្សា អភិរក្ស និងការពារបេតិកភណ្ឌដ៏វិសេសវិសាលរបស់ជាតិ ដែលជាកេរដំណែលរួមរបស់មនុស្សជាតិ សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។

ព័ត៌មានពីស្ថាប័នសាធារណៈថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ ១. សម្តេចេតេជោ៖ មានតែការរួបរួមគ្នាធ្វើឱ្យកម្ពុជាខ្លាំង ទើបយើងអាចការពារអធិ
ព័ត៌មានពីស្ថាប័នសាធារណៈថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ ១. សម្តេចេតេជោ៖ មានតែការរួបរួមគ្នាធ្វើឱ្យកម្ពុជាខ្លាំង ទើបយើងអាចការពារអធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណរបស់ជាតិបាន។ ២. កម្ពុជា តវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃ នៅក្នុងឃុំអំពិល ខេត្តបន្ទាយមានជ័យ។ ៣. ក.អ.ក លើកទឹកចិត្តដល់ក្រុមហ៊ុនចិន ពង្រីកការវិនិយោគផ្ទាល់នៅកម្ពុជា។ ៤. ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ពិភាក្សាកម្រិតបច្ចេក ដើម្បីលើកកម្ពស់គុណភាពបង្រៀន។ អានតាមរូបភាពឬទាញយកតាមរយៈតំណ៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា Like Subscribe and Follow ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា 🔔▶️ https://linktr.ee/cdcenter ◀️🔔

ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្វសាធុការពរជ័យ
ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ និងជ័យមង្គលថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុងឧត្តមប្រពៃថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ព្រះវស្សាយាងចូល ៩១ព្រះវស្សា។ សូមសម្តេចព្រះមហាក្សត្រី ទ្រង់មានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះរាជកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់បន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនាដល់ប្រជានុរាស្រ្តជាកូន ជាចៅ ជាចៅទួត ជាទីស្រលាញ់របស់ព្រះអង្គជានិច្ចនិរន្ត។ Like Subscribe and Follow ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា៖ 🔔▶️ https://linktr.ee/cdcenter ◀️🔔

ព័ត៌មានពីស្ថាប័នសាធារណៈថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ១. សម្តេចធិបតី៖ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ មិនមានន័យថា កម្ពុជាងាកចេ
ព័ត៌មានពីស្ថាប័នសាធារណៈថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ១. សម្តេចធិបតី៖ ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ មិនមានន័យថា កម្ពុជាងាកចេញពីការសន្ទនានោះទេ។ ២. សម្តេចប្រធានសភា ជម្រាបអ្នសម្របសម្រួលUN អំពីជំហរកម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ។​ ៣. ក្រសួងពាណិជ្ជកម្ម តាមដានវឌ្ឍនភាពការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០។ ៤. កម្ពុជា-អ.ស.ប ពិភាក្សាលើការរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន ដើម្បីគាំទ្រកម្ពុជាចាកចេញពីLDC នៅឆ្នាំ២០២៩។ អានតាមរូបភាពឬទាញយកតាមរយៈតំណ៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា Like Subscribe and Follow ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា 🔔▶️ https://linktr.ee/cdcenter ◀️🔔