es
Feedback
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

Ir al canal en Telegram
1 361
Suscriptores
Sin datos24 horas
-67 días
-4430 días
Archivo de publicaciones
នៅផ្សារចំការចេក ក្នុងសង្កាត់អូរស្មាច់ មានបងប្អូនប្រជាពលរដ្ឋលក់ដូរច្រើន និងមានសិស្សានុសិស្ស បានរៀនសូត្រជាធម្មតា៕ 21-05-2026
នៅផ្សារចំការចេក ក្នុងសង្កាត់អូរស្មាច់ មានបងប្អូនប្រជាពលរដ្ឋលក់ដូរច្រើន និងមានសិស្សានុសិស្ស បានរៀនសូត្រជាធម្មតា៕ 21-05-2026

+4
សកម្មភាពការល្បាតឃ្លាំមើលស្ថានការណ៍ របស់ទាហានសៀម នៅតំបន់ភ្នំបាក់ (អូរស្មាច់) 21-05-2026

ខ្ញុំបាទ (អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់គ្ន
+1
ខ្ញុំបាទ (អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញនៅ«តង់ខៀវទំហំ3x4/4x5 និងទឹកសុទ្ធជាច្រើន» ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសច្រកជាំ និងច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។ អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕ សូមអរគុណ!🙏❤️🇰🇭👮‍♂️ *ទំនាក់ទំនងផ្ទាល់: 0886593528

កងទ័ពជើងគោកកម្ពុជា ចូលរួមសមយុទ្ធពហុភាគី PRAGATI នៅសាធារណរដ្ឋឥណ្ឌា សមយុទ្ធពហុភាគី PRAGATI 2026 បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះ
+2
កងទ័ពជើងគោកកម្ពុជា ចូលរួមសមយុទ្ធពហុភាគី PRAGATI នៅសាធារណរដ្ឋឥណ្ឌា សមយុទ្ធពហុភាគី PRAGATI 2026 បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះ នៅទីក្រុង Umroi រដ្ឋ Meghalaya ដោយមានការចូលរួមពីប្រទេសមិត្តចំនួន ១២ រួមមាន៖ ប៊ូតាន កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ មីយ៉ាន់ម៉ា នេប៉ាល់ ហ្វីលីពីន សីសែល ស្រីលង្កា និងវៀតណាម។ សមយុទ្ធនេះមានរយៈពេល ០២សប្តាហ៍ ដែលមានគោលបំណងលើកកម្ពស់ការសម្របសម្រួលប្រតិបត្តិការ ការកសាងទំនុកចិត្តទៅវិញទៅមក និងការពង្រឹងសមត្ថភាពរួមរវាងបណ្ដាប្រទេសចូលរួម។ សមយុទ្ធ PRAGATI នឹងផ្តោតលើប្រតិបត្តិការប្រឆាំងភេរវកម្ម ក្នុងតំបន់ពាក់កណ្ដាលភ្នំ និងព្រៃភ្នំ តាមរយៈការធ្វើលំហាត់ផែនការរួម ការហ្វឹកហ្វឺនយុទ្ធវិធី និងប្រតិបត្តិការរួមគ្នា៕

សម្តេចតេជោ ហ៊ុន សែន៖ ផ្ញើសាររំលឹកជនរួមជាតិថា សល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ជាខួប១ឆ្នាំ នៃការចងចាំរបស់ខ្មែរ ដែលវីរៈយុទ្ធជនយើង ត្រូវបាន
សម្តេចតេជោ ហ៊ុន សែន៖ ផ្ញើសាររំលឹកជនរួមជាតិថា សល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ជាខួប១ឆ្នាំ នៃការចងចាំរបស់ខ្មែរ ដែលវីរៈយុទ្ធជនយើង ត្រូវបានទាហានថៃបាញ់សម្លាប់ នៅតំបន់មុំបី ដែលការបាញ់សម្លាប់នេះ នាំឱ្យមានការផ្ទុះអាវុធបន្តបន្ទាប់កន្លងមក ៕

បងប្អូនកងកម្លាំងនៅទិសព្រះវិហារសុខសប្បាយទេ សូមជូនពរគ្រប់គ្នាសុខសប្បាយ ហើយថែរក្សាសុខភាពផងនៅខែនេះ!
បងប្អូនកងកម្លាំងនៅទិសព្រះវិហារសុខសប្បាយទេ សូមជូនពរគ្រប់គ្នាសុខសប្បាយ ហើយថែរក្សាសុខភាពផងនៅខែនេះ!

សូមគោរពជូនដំណឹងដល់បងប្អូនយើងដែលចូលរួមថវិការបានចំនួន=២៥មុឺនរៀល។ ហើយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ស្អែកនេះ ខ្ញុំបាទនិងទិញសម្ភារ:យកជូនកងកម្លាំងរបស់យើងនៅទិសអូរស្មាច់ អាស្រ័យហេតុនេះ សូមបងប្អូនយើងបន្តការចូលរួមបន្ថែមទៀត ដើម្បីបានផ្តល់ជូនកងកម្លាំងយើងនៅទិសច្រកជាំស្រងាំបន្ថែម៕ សូមអរគុណ!

ខ្ញុំបាទ (អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់គ្ន
+1
ខ្ញុំបាទ (អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញនៅ«តង់ខៀវទំហំ3x4/4x5 និងទឹកសុទ្ធជាច្រើន» ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសច្រកជាំ និងច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។ អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕ សូមអរគុណ!🙏❤️🇰🇭👮‍♂️ *ទំនាក់ទំនងផ្ទាល់: 0886593528

ទិវាជាតិនៃការចងចាំ ២០ ឧសភា ! ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក
+7
ទិវាជាតិនៃការចងចាំ ២០ ឧសភា ! ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹក និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕

មេឃភ្លៀង ខ្យល់ធ្លាក់បោកបក់ សូមជូនពរដល់កងកម្លាំងជួរមុខរបស់យើង ឲ្យមានសុខភាពទាំងអស់គ្នា។ ថ្ងៃទី២១ ខាងមុខនេះ ខ្ញុំនិងឡើងទៅទិសអូរស
មេឃភ្លៀង ខ្យល់ធ្លាក់បោកបក់ សូមជូនពរដល់កងកម្លាំងជួរមុខរបស់យើង ឲ្យមានសុខភាពទាំងអស់គ្នា។ ថ្ងៃទី២១ ខាងមុខនេះ ខ្ញុំនិងឡើងទៅទិសអូរស្មាច់ ដើម្បីទិញតង់ខៀវ និងទឹកសុទ្ធជូនកងកម្លាំង៕ 🙏❤️🇰🇭👮‍♂️

កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន Cambodia, Japan Sign
+2
កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន Cambodia, Japan Sign Exchange of Notes and Related Documents on Extension of Japan's Grant Aid

ខ្ញុំបាទ សូមអរគុណដល់បងប្រុស «BUNNARITH LEAV» ដែលបានចូលរួមថវិការសម្រាប់ទិញតង់ខៀវ និងទឹកសុទ្ធ ដើម្បីជូនកងកម្លាំងជួរមុខនៅទិស(អូរ
ខ្ញុំបាទ សូមអរគុណដល់បងប្រុស «BUNNARITH LEAV» ដែលបានចូលរួមថវិការសម្រាប់ទិញតង់ខៀវ និងទឹកសុទ្ធ ដើម្បីជូនកងកម្លាំងជួរមុខនៅទិស(អូរស្មាច់ និងច្រកជាំ)🙏❤️🇰🇭👮‍♂️

សូមបងប្អូនប្រជាពលរដ្ឋកុំជឿ និងកុំចែករំលែកព័ត៌មានពីគណនីនេះ។ ខ្លឹមសារដែលបានផ្សព្វផ្សាយមានលក្ខណៈបំភ្លៃ បំផ្លើស និងបង្កការយល់ច្រឡ
+1
សូមបងប្អូនប្រជាពលរដ្ឋកុំជឿ និងកុំចែករំលែកព័ត៌មានពីគណនីនេះ។ ខ្លឹមសារដែលបានផ្សព្វផ្សាយមានលក្ខណៈបំភ្លៃ បំផ្លើស និងបង្កការយល់ច្រឡំអំពីបញ្ហាព្រំដែន។ កុំជឿព័ត៌មានបំភ្លៃ កុំចែករំលែកព័ត៌មានបំផ្លើស

មេបញ្ជាការនៃកងទ័ពភូមិន្ទថៃ បានចូលរួមក្នុងការហោះហើរសង្កេតពីកៅអីខាងក្រោយនៃយន្តហោះចម្បាំង F-16 ដើម្បីវាយតម្លៃ សមត្ថភាព និងការត្រ
+9
មេបញ្ជាការនៃកងទ័ពភូមិន្ទថៃ បានចូលរួមក្នុងការហោះហើរសង្កេតពីកៅអីខាងក្រោយនៃយន្តហោះចម្បាំង F-16 ដើម្បីវាយតម្លៃ សមត្ថភាព និងការត្រៀមខ្លួនរួចជាស្រេច (ខេត្តនគរសុវណ្ណ) នៅព្រឹកថ្ងៃអង្គារ៍ ទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ មេបញ្ជាការនៃកងទ័ពភូមិន្ទថៃ លោកឧត្តមសេនីយ៍ឯក អ៊ុគ្រីត ប៊ុនតាណុន បានចូលរួមអង្គុយនៅកៅអីខាងក្រោយអ្នកបើកបរយន្តហោះចម្បាំងF-16 ដើម្បីវាយតម្លៃដំណើរការ និងសមត្ថភាពរបស់វា នៅក្នុងការធ្វើប្រតិបត្តិការផ្លូវអាកាសនៅទីបញ្ជាការកងពលលេខ៤ នៃកងអនុសេនាធំលេខ ៤០៣ ក្នុងខេត្តនគរសុវណ្ណ នៃប្រទេសថៃ។ ការចុះត្រួតពិនិត្យរបស់លោកមេបញ្ជាការកងទ័ពភូមិន្ទថៃ គឺដើម្បីត្រៀមខ្លួនរួចជាស្រេច សម្រាប់ការធ្វើប្រតិបត្តិការគ្រប់សកម្មភាព ដែលអាចកើតមាននៅតាមបណ្តោយព្រំដែន។ គូសបញ្ជាក់ផងដែរថា៖ លោកឧត្តមសេនីយ៍ឯក អ៊ុគ្រីត ប៊ុនតាណុន ក៏បានជួបនិយាយជាមួយនិងលោកឧត្តមសេនីយ៍ឯក សេកសាន គុន្ធា និងអ្នកបើកបរយន្តហោះផ្សេងទៀត ដែលធ្លាប់បានចូលរួមការហោះហើរទម្លាក់គ្រាប់បែក កាលពីសង្គ្រាម២១ថ្ងៃ នាខែធ្នរ ឆ្នាំ២០២៥ជាមួយនិងកម្ពុជាផងដែរ៕

លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ ចាត់តំណាង អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញរលើកទី២៤ របស់ក្រុមប្រឹក្សារខេត្ត អាណត្តិទី៤
+6
លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ ចាត់តំណាង អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញរលើកទី២៤ របស់ក្រុមប្រឹក្សារខេត្ត អាណត្តិទី៤។ (ឧត្ដរមានជ័យ): នៅព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧត្ដមសេនីយ៍ត្រី ចំរើន ណេតធាវីសំរេច ស្នងការរង ផែនធនធានមនុស្ស អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ដ អាណាត្ដិទី៤ និងសម្រាប់កងកម្លាំងពង្រឹងលើការបង្កា និងបង្ក្រាបបទល្មើសក្មេងទំនើង និងគ្រឿងញៀន ដែរកើតមានឡើងនៅក្នុងភូមិសាស្រ្ត ក្រោមអធិបតីភាព ឯកឧត្ដម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ដឧត្ដរមានជ័យ និងឯកឧត្ដម សុីម វុទ្ធា អភិបាលរង តំណាង ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ដឧត្ដរមានជ័យ នៅសហសាលប្រាសាទតាមាន់ធំសាលាខេត្តឧត្តរមានជ័យ៕

ខ្លឹមសារនៃជំនួបសម្តែងការគួរសមរបស់ឯកឧត្តម ប៉ាង ឈីវី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចំពោះឯកឧត្តម ប្រាក់ សុខុន ឧប
+4
ខ្លឹមសារនៃជំនួបសម្តែងការគួរសមរបស់ឯកឧត្តម ប៉ាង ឈីវី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចំពោះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ Readout of Courtesy Call on His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, by His Excellency Pang Chee Wee, Ambassador of the Republic of Singapore to Kingdom of Cambodia