ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
Ir al canal en Telegram
Mostrar más
1 282
Suscriptores
-124 horas
-37 días
-2130 días
Archivo de publicaciones
10:15នាទីព្រឹកនេះ ដ្រូនធុនធំ១គ្រឿង កំពុងហោះឆ្វែលនៅភូមិសាស្ត្រច្រកជាំ!
19-06-2026
Repost from ក្រសួងការពារជាតិ Ministry of National Defence
+9
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។
កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ ការណ៍នេះ បានគូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
សូមកងទ័ពទាំងអស់ កុំចែករំលែករូបភាពការណ៍សម្ងាត់យោធា និងការណ៍សម្ងាត់ជាតិនៅលើគ្រប់បណ្តាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ‼️
Repost from ក្រសួងការពារជាតិ Ministry of National Defence
+9
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:១៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។
ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកដែលមិនអាចវិលត្រលប់ទៅផ្ទះសម្បែងវិញបានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
តម្លៃប្រេងសាំងលក់រាយ ចាប់ពីរសៀលថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦!
តម្លៃសាំងធម្មតា=៤.៦០០៛/១លីត្រ
តម្លៃប្រេងម៉ាស៊ូត=៤.៧០០៛/១លីត្រ
Repost from ព្រះខ័នញូស៍ • Preah Khan News
+2
🚨 UPDATE | ១២ មិថុនា ២០២៦
Server របស់ Facebook កំពុងមានបញ្ហា និងមិនអាចប្រើប្រាស់បានជាប្រក្រតីនៅតំបន់មួយចំនួន។ សូមបងប្អូនមេត្តារង់ចាំ និងកុំមានការព្រួយបារម្ភ ព្រោះមិនមានសេចក្តីរាយការណ៍ថា អាខោនអ្នកប្រើប្រាស់រងផលប៉ះពាល់នោះទេ
👇🏻
https://t.me/SiemReapProvince
ទំនេរៗឡើងមកលេងAdminផងបងប្អូន។🫡❤️🇰🇭🙏
(ជួរភ្នំដងរែក-ច្រកអន្តរជាតិជាំសាងាំ)
12-06-2026
នៅម៉ោង១២:៥៥នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ នៅច្រកជាំសាងាំ មានដ្រូនធុនធំ១គ្រឿង កំពុងហោះឆ្វែល!
+3
រូបភាពរបស់ពលរដ្ឋថៃប្រមាណជា៤នាក់ ដែលកំពុងអោបត្រសោបកាន់ទុក្ខ ចំពោះរូបថតរបស់ (បុត្រីស្ដេចថៃ ព្រះនាង Bajrakitiyabha Mahidol) ដែលបានសោយទិវង្គតក្នុងព្រះជន្ម៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ!
បុត្រីស្ដេចថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ
(បាងកក)៖ ព្រះនាងម្ចាស់ Bajrakitiyabha Mahidol ដែលជាបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានសោយទិវង្គតហើយ ក្នុងព្រះជន្ម ៤៧ព្រះវស្សា ៣ឆ្នាំបន្ទាប់ពី ព្រះនាងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយដួលសន្លប់ភ្លាមៗ។ នេះបើតាមការប្រកាសរបស់ព្រះបរមរាជវាំងថៃ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ព្រះបរមរាជវាំងថៃបានឱ្យដឹងទៀតថាព្រះនាងម្ចាស់ Bajrakitiyabha បានឆ្លងមេរោគក្នុងពោះវៀន ហើយស្ថានភាពសុខភាពកាន់តែធ្លាក់ចុះដុនដាបរហូតដល់សោយទិវង្គតកាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ព្រះនាងម្ចាស់ Bajrakitiyabha ដែលក្នុងប្រទេសថៃមានព្រះនាមថាព្រះនាងម្ចាស់ Bha គឺជាបុត្រតែម្នាក់គត់ នៃចំណងរៀបអភិសេកដំបូងរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn។
ព្រះនាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីខែធ្នូ ឆ្នាំ២០២២ ក្រោយដួលបាត់បង់ស្មារតីដោយសារជំងឺបេះដូង និងបញ្ហាមួយចំនួនផ្សេងទៀត ហើយព្រះនាងសន្លប់លែងដឹងខ្លួនចាប់តាំងពីពេលនោះ៕
🟢 តាមដានលើបណ្តាញសង្គម៖
=============
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
Repost from ព្រះខ័នញូស៍ • Preah Khan News
បុត្រីស្ដេចថៃ ព្រះនាង Bajrakitiyabha Mahidol សោយទិវង្គតក្នុងព្រះជន្ម៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ!
🟢 តាមដានលើបណ្តាញសង្គម៖
=============
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
បុត្រីស្ដេចថៃ ព្រះនាង Bajrakitiyabha Mahidol សោយទិវង្គតក្នុងព្រះជន្ម៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ!
សម្តេចតេជោ ហ៊ុន សែន៖ និងជួបផ្ទាល់ថៅកែនាំចូលសាច់បង្កកពីថៃ សួរចម្លើយដើម្បីដឹងថានរណាដែលអនុញ្ញាតឱ្យនាំចូល?
