uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

Kanalga Telegram’da o‘tish
1 282
Obunachilar
-124 soatlar
-37 kun
-2130 kun
Postlar arxiv
ចាប់តាំងពីបទឈប់បាញ់លើកទី២ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក កម្ពុជា🇰🇭បានផ្ញើកំណត់ទូតចំនួន៩លើក ទៅភាគីថៃ🇹🇭ដើម្បីស្នើរៀបចំកិច្ចប
ចាប់តាំងពីបទឈប់បាញ់លើកទី២ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក កម្ពុជា🇰🇭បានផ្ញើកំណត់ទូតចំនួន៩លើក ទៅភាគីថៃ🇹🇭ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេស JBC និងបញ្ជូនក្រុម JSTs ចុះបំពេញការងារនៅតាមព្រំដែន

ថៃ បានបញ្ជូនកងទ័ពទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ព្រមទាំងជម្លៀសសិស្សសាលាចេញទៅកាន់កន្លែងសុវត្ថិភាព (ខេត្តTak) បន្ទាប់ពីមានការប៉ះទង្
+8
ថៃ បានបញ្ជូនកងទ័ពទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ព្រមទាំងជម្លៀសសិស្សសាលាចេញទៅកាន់កន្លែងសុវត្ថិភាព (ខេត្តTak) បន្ទាប់ពីមានការប៉ះទង្គិចជាថ្មីរវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា🇲🇲និងក្រុមឧទ្ទាមផ្តាច់ខ្លួនមីយ៉ាន់ម៉ា នៅរសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ កងបញ្ជាការដ្ឋានកងទ័ពតំបន់ទី៣ថៃ🇹🇭បានបញ្ជូនកងទ័ព និងកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់តាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា ក្នុងស្រុកMae.Sot ខេត្តTak នៃប្រទេសថៃ។ កាលពីកន្លងទៅ ការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា🇲🇲 និងក្រុមឧទ្ទាម បានបណ្តាលឲ្យមានគ្រាប់កាំភ្លើងត្បាល់បានផ្លោងធ្លាក់ចូលមកក្នុងទឹកដីថៃ🇹🇭។ ដូច្នេះ អាជ្ញាធរនិងកងទ័ពថៃ បានអនុម័តឱ្យមានការផ្អាកសាលារៀននៅក្នុងតំបន់ហានិភ័យ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះតែម្តង ដើម្បីសុវត្ថិភាពរបស់សិស្សានុសិស្ស ព្រមទាំងប្រកាសឲ្យពលរដ្ឋរស់នៅក្នុងតំបន់ប្រឈមមានការប្រុងប្រយ័ត្ន និងរាយការណ៍បន្ទាន់ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើង។ ក្នុងនេះដែរ កងទ័ពថៃក៏បានរៀបចំកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេច ដើម្បីធានារក្សាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិជូនប្រជាជនក្នុងតំបន់ប្រឈមផងដែរ៕

ថៃ បានបញ្ជូនកងទ័ពទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ព្រមទាំងជម្លៀសសិស្សសាលាចេញទៅកាន់កន្លែងសុវត្ថិភាព 🟢​ តាមដានលើបណ្តាញសង្គម៖ =======
ថៃ បានបញ្ជូនកងទ័ពទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ព្រមទាំងជម្លៀសសិស្សសាលាចេញទៅកាន់កន្លែងសុវត្ថិភាព 🟢​ តាមដានលើបណ្តាញសង្គម៖ ============= 🌐 Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

7:28យប់ សត្វឃ្មុំចោរ(ដ្រូន) ចាប់ផ្តើមហោះព្រោងព្រាតនៅទិសឧត្តរ! 22-06-2026
7:28យប់ សត្វឃ្មុំចោរ(ដ្រូន) ចាប់ផ្តើមហោះព្រោងព្រាតនៅទិសឧត្តរ! 22-06-2026

កម្ពុជា🇰🇭អំពាវនាវឱ្យថៃ🇹🇭បញ្ឈប់សកម្មភាពឯកតោភាគីជាបន្ទាន់នៅលើទឹកដីកម្ពុជា ដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងទំនុកចិត្ត និងរក្ស
កម្ពុជា🇰🇭អំពាវនាវឱ្យថៃ🇹🇭បញ្ឈប់សកម្មភាពឯកតោភាគីជាបន្ទាន់នៅលើទឹកដីកម្ពុជា ដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងទំនុកចិត្ត និងរក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អតាមព្រំដែនកម្ពុជា-ថៃ៕

គណៈកម្មការ JBC ភាគីកម្ពុជា🇰🇭 បានផ្ញើកំណត់ទូតថ្មីមួយទៀត ដោយស្នើឱ្យភាគីថៃ🇹🇭ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុ
គណៈកម្មការ JBC ភាគីកម្ពុជា🇰🇭 បានផ្ញើកំណត់ទូតថ្មីមួយទៀត ដោយស្នើឱ្យភាគីថៃ🇹🇭ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត

វីដេអូបង្ហាញអំពី៖ សកម្មភាពរបស់ប្រជាជនថៃ🇹🇭នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញ បានចូលទស្សនាលេងនៅលើ(ប្រាសាទខ្នារ)ដែលជាកម្មសិទ្ធដើមរបស់កម្ពុជា🇰🇭លើតំបន់ជួរភ្នំដងរែក ដែលស្ថិតនៅក្នុងភូមិសាស្តក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្ន យោធាថៃ🇹🇭កំពុងឈរជើងកាន់កាប់គ្រប់គ្រងនៅលើ«ប្រាសាទខ្នារ»ក្នុងទឹកដីរបស់កម្ពុជា🇰🇭ដោយការប្រើប្រាស់កម្លាំង និងខុសច្បាប់អន្តរជាតិ។ គូសបញ្ជាក់ថា៖ កម្ពុជា🇰🇭មិនទទួលស្គាល់ជាដាច់ខាត ចំពោះទីតាំងដែលថៃ🇹🇭កំពុងកាន់កាប់ដោយការប្រើប្រាស់កម្លាំង។ ក្នុងនេះដែរ «រដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេស ក្រសួងវប្បធម៌និងវិចិត្រសិល្ប:» ក៏បានចេញលិខិតតវ៉ា និងថ្កោលទោសជាបន្តបន្ទាប់ទៅកាន់ថៃ ដែលបានធ្វើសកម្មភាពឈូសឆាយដី ចាក់ធ្វើផ្លូវបេតុង និងការដំឡើងបង្គោលទង់ជាតិថៃ ព្រមទាំងការសាងសង់រូបព្រះពុទ្ធបដិមានៅលើដី និងអធិបតេយ្យភាពទឹកដីរបស់កម្ពុជាផងដែរ៕

គណនីនេះតែងតែផ្សព្វផ្សាយព័ត៌មានបំភ្លើស ប្រឌិតចែកចាយព័ត៌មានក្លែងក្លាយ! ដូច្នេះសូមសាធារណជន កុំយល់ច្រឡំ និងកុំចែកចាយបន្ត សូមស្វែង
គណនីនេះតែងតែផ្សព្វផ្សាយព័ត៌មានបំភ្លើស ប្រឌិតចែកចាយព័ត៌មានក្លែងក្លាយ! ដូច្នេះសូមសាធារណជន កុំយល់ច្រឡំ និងកុំចែកចាយបន្ត សូមស្វែងរកព័ត៌មានពិតពីប្រភពផ្លូវការ!

អំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនគ្រួសារកងទ័ពជួរមុខចំនួន៣០០គ្រួសារ (ឧត្តរមានជ័យ) នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមិថុ
+8
អំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនគ្រួសារកងទ័ពជួរមុខចំនួន៣០០គ្រួសារ (ឧត្តរមានជ័យ) នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនគ្រួសារកងទ័ពជួរមុខចំនួន៣០០គ្រួសារ ដែលស្ថិតនៅក្នុងភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ (សៀមរាប)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសចុះជួបបងប្អូនសមាគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស នៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ សម្តេចបានសម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ ដែលការសម្រេចនេះ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ បានណែនាំឲ្យអាជ្ញាធរ សមត្ថកិច្ចជំនាញ មន្រ្តីគយ… ត្រូវប្រយ័ត្ន និងពិនិត្យការចុះត្រួតពិនិត្យកន្លែងលក់រាយ ដែលអាចប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានណែនាំឲ្យចុះត្រួតពិនិត្យទំនិញនាំចូលខុសច្បាប់ ជាពិសេសនៅចំណុចដើមខ្សែ ចល័ត និងឃ្លាំងធំៗ តែរឿងពលរដ្ឋលក់រាយត្រូវប្រយ័ត្នឲ្យមែនទែន ដែលប៉ះពាល់ដល់ពួកគាត់។ នេះជាសារបែកធ្លាយ របស់នាយករដ្ឋមន្រ្តី និងត្រូវបានគេចែកចាយនៅថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ៕

ក្រសួងការបរទេស៖ កម្ពុជាតវ៉ាទៅថៃ ដែលកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ យោធាថៃបានសាងសង់របងបេតុងនៅលើដីកម្ពុជាក្នុងតំបន់ប្រាសាទតាក្
ក្រសួងការបរទេស៖ កម្ពុជាតវ៉ាទៅថៃ ដែលកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ យោធាថៃបានសាងសង់របងបេតុងនៅលើដីកម្ពុជាក្នុងតំបន់ប្រាសាទតាក្របី ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

កម្ពុជាតវ៉ាទៅថៃ៖ ដែលកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ យោធាថៃបានដុតបំផ្លាញឃ្លាំងមួយក្នុងបរិវេណសណ្ឋាគារ និងរមណីដ្ឋាន Royal O Sma
កម្ពុជាតវ៉ាទៅថៃ៖ ដែលកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ យោធាថៃបានដុតបំផ្លាញឃ្លាំងមួយក្នុងបរិវេណសណ្ឋាគារ និងរមណីដ្ឋាន Royal O Smach ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ

ក្រសួងការបរទេស៖ កម្ពុជាតវ៉ាទៅថៃ ដែលកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ យោធាថៃបានលើក និងបង្ហូតទង់ជាតិថៃនៅលើដីកម្ពុជា ដែលស្ថិតក្នុ
ក្រសួងការបរទេស៖ កម្ពុជាតវ៉ាទៅថៃ ដែលកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ យោធាថៃបានលើក និងបង្ហូតទង់ជាតិថៃនៅលើដីកម្ពុជា ដែលស្ថិតក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

កម្ពុជាតវ៉ាជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា Cambodia Protests against Thai Milita
+4
កម្ពុជាតវ៉ាជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា     Cambodia Protests against Thai Military Activities Violating Its Sovereignty and Territorial Integrity

យប់កាន់តែជ្រៅ អាប់ក៏ចុះ សន្សើមក៏ធ្លាក់ មូសក៏ចេញច្រើន កងកម្លាំងរបស់យើងកំពុងបន្តឈរជើងការពារទល់មុខនិងពួកចោរឈ្លានពាន២៤/២៤ម៉ោង! សូ
យប់កាន់តែជ្រៅ អាប់ក៏ចុះ សន្សើមក៏ធ្លាក់ មូសក៏ចេញច្រើន កងកម្លាំងរបស់យើងកំពុងបន្តឈរជើងការពារទល់មុខនិងពួកចោរឈ្លានពាន២៤/២៤ម៉ោង! សូមជូនពរដល់វីរកងកម្លាំងយើង ឲ្យសុខសប្បាយ សុខភាពល្អ៕

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើកទី៣៥ របស់
+6
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើកទី៣៥ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី១៧-១៩ ខែមិថុនា ឆ្នាំ២០២៦

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី។ ខ្ញុំបានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ៖ ១. កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ២. ពាក់ព័ន្ធនឹងព្រំដែនសមុទ្រ គឺសូមភាគីទាំងពីរបន្តដោះស្រាយ តាមរយៈយន្តការ Compulsory Conciliation ក្រោម UNCLOS ដែលបាននិងកំពុងដំណើរការ។ ៣. ពាក់ព័ន្ធនឹងព្រំដែនគោក កម្ពុជាមកដល់ពេលនេះ នៅតែជ្រើសរើសយកការដោះស្រាយតាមយន្តការទ្វេភាគីដែលមានស្រាប់គឺ JBC និងផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់។ ប៉ុនែ្តកម្ពុជាជំរុញឱ្យភាគីថៃរៀបចំតែងតាំងប្រធានJBC ថៃ និងជំរុញឱ្យចាប់ផ្តើមដំណើរការចុះវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់ ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃ ២៧ ធ្នូ ២០២៥ ចំណុចទី៣ ដែលភាគីទាំងពីរបានចុះហត្ថលេខា។ ៤. ពាក់ព័ន្ធនឹងការបើកច្រកព្រំដែនគោក មិនមានការចាំបាច់ក្នុងការជជែកគ្នាក្នុងពេលនេះទេ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី។ ខ្ញុំបានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ៖ https://www.facebook.com/share/p/18VDwJAM6V/?mibextid=wwXIfr 🟢​ តាមដានលើបណ្តាញសង្គម៖ ============= 🌐 Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

(ឧត្តរមានជ័យ) ការពិនិត្យ និងវាយតម្លៃឡើងវិញ មណ្ឌលសុវត្ថិភាពជនភៀសសឹកដែលបានរៀបចំកន្លងមក នៅចំណុចអូរអំបិល ភូមិអូរតាម៉េង ឃុំអន្លង់វ
+9
(ឧត្តរមានជ័យ) ការពិនិត្យ និងវាយតម្លៃឡើងវិញ មណ្ឌលសុវត្ថិភាពជនភៀសសឹកដែលបានរៀបចំកន្លងមក នៅចំណុចអូរអំបិល ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦៕