es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 172 suscriptores, ocupando la posición 4 863 en la categoría Política y el puesto 537 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 172 suscriptores.

Según los últimos datos del 07 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -119, y en las últimas 24 horas de -2, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.68%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.52% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 680 visualizaciones. En el primer día suele acumular 562 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 08 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 172
Suscriptores
-224 horas
-237 días
-11930 días
Archivo de publicaciones
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹក
+5
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំជាមួយ ក្រុមលេខាធិការដ្ឋានវាយតម្លៃ និងដាក់ពិន្ទុលើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម ដើម្បីស្តាប់នូវវឌ្ឍន:ភាពការងារ បញ្ហាប្រឈម សំណូមពរ ពិសេសផ្តោតទៅលើការវាយតម្លៃការផ្តល់សេវាសង្គម របស់រដ្ឋបាលឃុំ-សង្កាត់ ទូទាំងខេត្តកំពង់ចាម ។ ដោយមានសមាសភាពចូលរួមចំនួន ៣៥នាក់ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ។

នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈ
+9
នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដ តំណាងដ៍ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិនិត្យនិងពិភាក្សាលើទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ១៤ គ្រួសារ ករណីមិនគោរពកិច្ចសន្យាទិញលក់ដីឡូតិ៍ ដែលស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាមកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្ដ ។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តកំពង់ចាម​ថា៖​ ជំនន់ទឹកទន្លេក្នុងខេត្តកំពង់ចាម បង្កការខូចខាតហេដ្ឋារចនាសម្ពន្ធ័ជាច្រើន និងដំណាំ

ពលរដ្ឋនិងយុវជនក្នុងខេត្តកំពង់ចាមគាំទ្រនិងជឿជាក់លើថ្នាក់ដឹកនាំកម្ពុជាដោះស្រាយបញ្ហាព្រំដែន

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពងចាម បានដឹ
+9
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពងចាម បានដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តន៍ការងារគណនេយ្យសង្គម ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំនេះដែរមានការចូលរួមពីលោក អភិបាលរងក្រុង ស្រុក ទទួលបន្ទុកការងារគណនេយ្យភាពសង្គម, ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ក្រុងស្រុក, ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ក្រុងស្រុក, ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុងស្រុក, ប្រធានការិយាល័យសុខាភិបាល ប្រតិបត្តិស្រុក, និងមន្ត្រីរដ្ខបាលក្រុងស្រុក ទទួលបន្ទុកការងារបញ្ចូលទិន្ន័យ I-SAF ។

នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្
+4
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យដំណើរការ “ថ្នាលគាំគាំពារសង្គមឌីជីថលកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការចូលរួមពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ។

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ (រាជធានីភ្នំពេញ): នៅព្រឹកថ្
+9
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ (រាជធានីភ្នំពេញ): នៅព្រឹកថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ស្ថិតនៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់៕

ខេត្តកំពង់ចាម ធ្វើជាម្ចាស់ផ្ទះ រៀបចំទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace»

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះបន្តិចវិញ បន្ទាប់ពីឡើងអស់ជាច្រើនថ្ងៃ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានស្រក
+2
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះបន្តិចវិញ បន្ទាប់ពីឡើងអស់ជាច្រើនថ្ងៃ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានស្រកចុះបន្តិចវិញ បន្ទាប់ពីហក់ឡើងអស់ជាច្រើនថ្ងៃ បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥នេះ ទឹកទន្លេបានស្រកចុះបន្តិចនៅកម្ពស់១៤,៤៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកទន្លេស្រកកម្ពស់០,០៤ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេមានកម្ពស់ ១១,៩៦ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។ ដោយឡែកចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកកងមាស ចំការលើ និងស្រុកបាធាយ នៃខេត្តកំពង់ចាម។ ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម

Repost from BTV News
[WATCH] មតិចូលរួមរបស់បរទេស​ អបអរសាទរចំពោះទិវាដើរពិភពលោក (World Walking Day) ក្រោមប្រធានបទ៖ ដើរដើម្បីសន្តិភាព (Walk For Peace) ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នៅទីរួមខេត្តកំពង់ចាម ។ Website | Facebook | Telegram | TikTok

Repost from BTV News
[WATCH] សង្ឃដិកាព្រះ ម៉េងជូ ចំពោះការនិមន្តចូលរួមអបអរសាទេទិវាដើរពិភពលោក (World Walking Day) ក្រោមប្រធានបទ៖ ដើរដើម្បីសន្តិភាព (Walk For Peace) ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នៅទីរួមខេត្តកំពង់ចាម ។ Website | Facebook | Telegram | TikTok

Repost from BTV News
[WATCH] មតិយុវជនចូលរួមអរសាទេទិវាដើរពិភពលោក (World Walking Day) ក្រោមប្រធានបទ៖ ដើរដើម្បីសន្តិភាព (Walk For Peace) ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នៅទីរួមខេត្តកំពង់ចាម ។ Website | Facebook | Telegram | TikTok

ប្រជាពលរដ្ឋដែលបានចូលរួមក្នុងព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាព ក្នុងក្រុងកំពង់ចាម ទទួលបាននូវអាហារសម្រន់ដោយឥតគិតថ្លៃ ដែលជាផលិតផលធម្មជាតិ ក្នុងខេត្តកំពង់ចាម

លោកនាយកសាលាពន្លឺវិជ្ជាអន្តរជាតិ ថ្លែងការកោតសសើរដល់រដ្ឋបាលខេត្តកំពង់ចាមដែលតែងតែរៀបចំនូវព្រឹត្តិការណ៏ល្បី ដូចជាលៀសហាល១០០០ម៉ែត្រ ជាក់ស្តែង ព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាព នាថ្ងៃនេះ ដែលជាមោទនភាពសម្រាប់ខេត្តកំពង់ចាម

លោកស្រី ធីតា ម្ចាស់ហាងផ្ទះមាន់ដុតបាយដំណើបក្រុងកំពង់ចាម ពេញចិត្តនឹងការរៀបចំរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលអនុញ្ញាតអោយម្ចាស់ផលិតផល និងសេវាកម្ម បានចូលរួមតាំងបង្ហាញក្នុងព្រឹត្តិការណ៏ ដើរដើម្បីសន្តិភាព និងបានអោយបងប្អូនប្រជាពលរដ្ឋភ្លក់នូវរសជាតិអាហារផងដែរ

លោក ជា ប៉េងឈុន ម្ចាស់អាហារដ្ឋានស្មៅទន្លេ បាននាំយកនូវអាហារសម្រន់បែបប្រពៃណីគឺ ទឹកកកឈូក មកតាំងបង្ហាញ នៅក្នុងព្រឹត្តិការណ៏ ដើរដើម្បីសន្តិភាព ក្នុងក្រុងកំពង់ចាម

មន្ត្រីរាជការក្នុងខេត្តកំពង់ចាម ចូលរួមអបអរសាទរព្រឹត្តិការណ៍ ទិវាដើរពិភពលោក ក្រោមប្រធានបទ ដើរដើម្បីសន្តិភាព បង្ហាញនូវអារម្មណ៍រំភើបដែលមិនធ្លាប់បានចូលរួមពីមុនមក