es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 172 suscriptores, ocupando la posición 4 863 en la categoría Política y el puesto 537 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 172 suscriptores.

Según los últimos datos del 07 octubre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -119, y en las últimas 24 horas de -2, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.68%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.52% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 680 visualizaciones. En el primer día suele acumular 562 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 5.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 08 octubre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 172
Suscriptores
-224 horas
-237 días
-11930 días
Archivo de publicaciones
យើងទាំងអស់គ្នា «ស្រលាញ់សន្តិភាព អរគុណសន្តិភាព»

លោកនាយកសាលាពន្លឺវិជ្ជាអន្តរជាតិ (PIS)ក្រុងកំពង់ចាម បានរម្លឹកដល់រសជាតិទឹកកកឈូស កាលពីកុមារភាព ដែលផ្តល់ជូនដោយរអាហារដ្ឋានស្មៅទន្លេក្រុងកំពង់ចាម នៅក្នុងព្រឹត្តិការណ៍ដើរដើម្បីសន្តិភាព នៅក្នុងក្រុងកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញអមដំណើរ អ្នកម្ដាយមនុស្សធម៌ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ ១,៨០០គ្រួសារ នៅខេត្ដត្បូងឃ្មុំ (ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញចូលរួមអមដំណើរ អ្នកម្ដាយមនុស្សធម៌ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ ១,៨០០គ្រួសារ ស្រុកត្បូងឃ្មុំ នៅខេត្តត្បូងឃ្មុំ។ ចំពោះទឹកចិត្ដសណ្ដោសប្រណី មេត្ដា ករុណា អាណិត ស្រលាញ់ដ៏បរិសុទ្ធគ្មានពីរ និងមិនអាចគណនាបានចំពោះប្រជាជនប្រុសស្រីគ្រប់វ័យ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ គឺសូមត្រឹមតែឃើញប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុតគ្រប់រូបភាព ទទួលបានការជួយយកអាសារ សម្រាលការលំបាក ផុតគ្រោះផុត បានសេចក្ដីសុខសប្បាយ ដោយមិនរងគ្រោះដោយគ្រោះមហន្ដរាយ ឬឧបទ្ទេហេតុនានា នោះគឺជាការរីករាយបំផុតសម្រាប់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ជាក់ស្ដែងក្រោយទទួលបានដំណឹងថាប្រជាពលរដ្ឋជាច្រើនគ្រួសារនៅខេត្ដត្បូងឃ្មុំ រងគ្រោះដោយទឹកជំនន់ភ្លាមៗនោះ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ អ្នកម្ដាយមនុស្សធម៌ បានអញ្ជើញចុះដោយផ្ទាល់ស្វែងយល់ពីទុក្ខលំបាកនានាដែលប្រជាពលរដ្ឋជួបប្រទះ ដោយភ្ជាប់មកជាមួយនូវអំណោយសម្រាលការលំបាកជាច្រើន ក្នុងអំឡុងរងគ្រោះមហន្ដរាយធម្មជាតិ ដោយទឹកជំនន់នេះ ដែលបណ្ដាលឱ្យបានជន់លិចលំនៅឋាន ចំនួន ១,៨០០គ្រួសារ ដោយក្នុងនោះបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ចំនួន ១៣ កន្លែងក្នុងស្រុកត្បូងឃ្មុំ ដែលក្នុងនោះមានឃុំបឹងព្រួល ០៦ភូមិ ចំនួន ២០០គ្រួសារ, ឃុំជីរោទ៍ទី១ មាន ០៣ភូមិ ចំនួន ៨២៨គ្រួសារ និងឃុំទន្លេបិទ មាន ០៥ភូមិ ចំនួន ៧៧២គ្រួសារ។ ពិធីសំណេះសំណាលដ៏កក់ក្តៅខាងលើនេះ បានប្រព្រឹត្តទៅនៅទីទួលសុវត្ថិភាព លោកឧកញ៉ា វ៍ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕ ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានកើតឡើងចំនួន ៣លើក ក្នុងនោះ លើកទី១ កើតឡើងអំឡុងពេលខែសីហា ឆ្នាំ២០២៥ លើកទី២ កើតឡើងអំឡុងពេលខែកញ្ញា ឆ្នាំ២០២៥ និងលើកទី៣ បន្តកើតឡើងអំឡុងពេលខែតុលានេះ ដែលបណ្តាលឱ្យប៉ះពាល់ស្រុក ចំនួន ០២ស្រុក (ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ) និងចំនួន ០៩ឃុំ ស្មើនឹង ៣៩ភូមិ និងគ្រួសារប៉ះពាល់ ចំនួន ៤,៥៤១គ្រួសារ។ ដោយឡែក ក្នុងស្រុកត្បូងឃ្មុំ បានរងគ្រោះប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ ចំនួន ០៣ឃុំ ស្មើនឹង ១៤ភូមិ គ្រួសារប៉ះពាល់ ចំនួន ៣.១៤០គ្រួសារ និងគ្រួសារជម្លៀស ចំនួន ១.៨០០គ្រួសារ។ បច្ចុប្បន្ននេះ ទឹកជំនន់ទន្លេមេគង្គបានហក់ឡើងចាប់ពីសប្តាហ៍ទី២ ខែកញ្ញា រហូតមកដល់ថ្ងៃទី៣ ខែតុលានេះ ទឹកមានកម្ពស់ ១៤,៤៨ម៉ែត្រ បើប្រៀបធៀបឆ្នាំមុន ក្នុងរយៈពេលដូចគ្នា ឆ្នាំនេះទឹកឡើងខ្ពស់ជាង ១,៦៨ម៉ែត្រ។ ប៉ុន្តែហក់ឡើងខ្ពស់នេះទឹកជំនន់នេះ គឺមិនអាចកំណត់ថាបានបញ្ចប់នោះទេ បើផ្អែកតាមស្ថានភាពអាកាសធាតុ ដែលក្រសួងធនធានទឹក និងឧតុនិយម ធ្វើការចេញផ្សព្វផ្សាយជាបន្តបន្ទាប់មកនេះ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន កុសល្យ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក្នុងពិធីចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា៕

ក្នុងនោះផងដែរក្នុងស្រុកត្បូងឃ្មុំ មានទួលសុវត្ថិភាពធំៗជាងគេ មាន ០២កន្លែង គឺទួលសុវត្ថិភាពលោកឧកញ៉ា វ៍ន ប៊ុនថៃ និងទីទួលសុវត្តិភាពឧកញ៉ា អាន ម៉ាឌី។ ដោយឡែក ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានចុះធ្វើសកម្មភាពឆ្លើយតបចំពោះប្រជាពលរដ្ឋនៅលើទួលសុវត្ថិភាពធំៗទាំង ០២កន្លែង ដោយបានរៀបចំតម្លើងរោងប៉ុសិ៍សុខភាព ចំនួន ០២កន្លែង សម្រាប់ក្រុមគ្រូពេទ្យប្រចាំការពិនិត្យព្យាបាលជំងឺជូនបងប្អូន ក៏បានរៀបចំដាក់ស៊ីទែនទឹក នៅលើទួលធំទាំង ០២កន្លែង ដាក់បង្គន់អនាម័យ និងភ្លើងបំភ្លឺសម្រាប់បងប្អូនផងដែរ។ ជាមួយគ្នានេះ ដើម្បីអន្តរាគមន៍ឆ្លើយតប និងការត្រៀមបង្ការ ក្រោយពីមានគ្រោះមហន្តរាយនេះកើតឡើង គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានបានចុះសាកសួរសុខទុក្ខ និងចែកអំណោយជាសម្ភារ ថវិកា ផ្ដល់ជូនគ្រួសាររងគ្រោះផងដែរ។ ម្យ៉ាងវិញទៀត គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏មានទិសដៅការងារអនុវត្តបន្តបន្ទាប់ លើការឆ្លើយតបគ្រោះមហន្តរាយខាងលើតាមសកម្មនានា។ ឆ្លៀតក្នុងឱកាសលោក ប៉ែន កុសល្យ បានសម្តែងនូវសេចក្តីដឹងគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ និងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការបំពេញបេសកកម្មដឹកនាំជួយដល់បងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋានក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលរងគ្រោះទឹកទឹកជំនន់ នាពេលនេះ។ ទន្ទឹមនឹងនោះម្តងលោក ប៉ែន កុសល្យ និងប្រជាពលរដ្ឋទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល គ្រប់ប្រការជូន សម្តេចកតិ្តព្រឹទ្ធបណ្ឌិត សូមមានជន្មានុយឺនយូរ និងសុខុមាលភាពល្អបរិបូរណ៌៕

អ្នកម្ដាយមនុស្សធម៌ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ ១,៨០០គ្រួសារ នៅខេត្ដត្បូងឃ្មុំ (ត្បូងឃ្មុំ)៖ ទឹកចិត្ដអ្នកម្ដាយមនុស្សធម៌ ដែលមានទំហំទឹកចិត្ដសណ្ដោសប្រណី មេត្ដា ករុណា អាណិត ស្រលាញ់ដ៏បរិសុទ្ធគ្មានពីរ និងមិនអាចគណនាបានចំពោះប្រជាជនប្រុសស្រីគ្រប់វ័យ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ គឺសូមត្រឹមតែឃើញប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុតគ្រប់រូបភាព ទទួលបានការជួយយកអាសារ សម្រាលការលំបាក ផុតគ្រោះផុត បានសេចក្ដីសុខសប្បាយ ដោយមិនរងគ្រោះដោយគ្រោះមហន្ដរាយ ឬឧបទ្ទេហេតុនានា នោះគឺជាការរីករាយបំផុតសម្រាប់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ជាក់ស្ដែងក្រោយទទួលបានដំណឹងថាប្រជាពលរដ្ឋជាច្រើនគ្រួសារនៅខេត្ដត្បូងឃ្មុំ រងគ្រោះដោយទឹកជំនន់ភ្លាមៗនោះ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥នេះ អ្នកម្ដាយមនុស្សធម៌ បានអញ្ជើញចុះដោយផ្ទាល់ស្វែងយល់ពីទុក្ខលំបាកនានាដែលប្រជាពលរដ្ឋជួបប្រទះ ដោយភ្ជាប់មកជាមួយនូវអំណោយសម្រាលការលំបាកជាច្រើន ក្នុងអំឡុងរងគ្រោះមហន្ដរាយធម្មជាតិ ដោយទឹកជំនន់នេះ ដែលបណ្ដាលឱ្យបានជន់លិចលំនៅឋាន ចំនួន ១,៨០០គ្រួសារ ដោយក្នុងនោះបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ចំនួន ១៣ កន្លែងក្នុងស្រុកត្បូងឃ្មុំ ដែលក្នុងនោះមានឃុំបឹងព្រួល ០៦ភូមិ ចំនួន ២០០គ្រួសារ, ឃុំជីរោទ៍ទី១ មាន ០៣ភូមិ ចំនួន ៨២៨គ្រួសារ និងឃុំទន្លេបិទ មាន ០៥ភូមិ ចំនួន ៧៧២គ្រួសារ។ ពិធីសំណេះសំណាលដ៏កក់ក្តៅខាងលើនេះ បានប្រព្រឹត្តទៅនៅទីទួលសុវត្ថិភាព លោកឧកញ៉ា វ៍ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានកើតឡើងចំនួន ៣លើក ក្នុងនោះ លើកទី១ កើតឡើងអំឡុងពេលខែសីហា ឆ្នាំ២០២៥ លើកទី២ កើតឡើងអំឡុងពេលខែកញ្ញា ឆ្នាំ២០២៥ និងលើកទី៣ បន្តកើតឡើងអំឡុងពេលខែតុលានេះ ដែលបណ្តាលឱ្យប៉ះពាល់ស្រុក ចំនួន ០២ស្រុក (ស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ) និងចំនួន ០៩ឃុំ ស្មើនឹង ៣៩ភូមិ និងគ្រួសារប៉ះពាល់ ចំនួន ៤,៥៤១គ្រួសារ។ ដោយឡែក ក្នុងស្រុកត្បូងឃ្មុំ បានរងគ្រោះប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ ចំនួន ០៣ឃុំ ស្មើនឹង ១៤ភូមិ គ្រួសារប៉ះពាល់ ចំនួន ៣.១៤០គ្រួសារ និងគ្រួសារជម្លៀស ចំនួន ១.៨០០គ្រួសារ។ បច្ចុប្បន្ននេះ ទឹកជំនន់ទន្លេមេគង្គបានហក់ឡើងចាប់ពីសប្តាហ៍ទី២ ខែកញ្ញា រហូតមកដល់ថ្ងៃទី៣ ខែតុលានេះ ទឹកមានកម្ពស់ ១៤,៤៨ម៉ែត្រ បើប្រៀបធៀបឆ្នាំមុន ក្នុងរយៈពេលដូចគ្នា ឆ្នាំនេះទឹកឡើងខ្ពស់ជាង ១,៦៨ម៉ែត្រ។ ប៉ុន្តែហក់ឡើងខ្ពស់នេះទឹកជំនន់នេះ គឺមិនអាចកំណត់ថាបានបញ្ចប់នោះទេ បើផ្អែកតាមស្ថានភាពអាកាសធាតុ ដែលក្រសួងធនធានទឹក និងឧតុនិយម ធ្វើការចេញផ្សព្វផ្សាយជាបន្តបន្ទាប់មកនេះ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន កុសល្យ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក្នុងពិធីចែកអំណោយកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ លោក ប៉ែន កុសល្យ បានឱ្យដឹងទៀតថា ស្ថិតក្នុងស្ថានភាពដែលទឹកជំនន់បានហក់ជន់ឡើងខ្លាំងជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា មកនោះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីអំពីវិធានការបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់ទឹកជំនន់ នៅក្នុងមូលដ្ឋានខេត្ត និងក៏បានចុះសួរសុខទុក្ខបងប្អូនដែលបានរងគ្រោះដោយរងគ្រោះពីទឹកជំនន់ផងដែរ រីឯបងប្អូនប្រជាពលរដ្ឋវិញ រស់នៅក្នុងឃុំជាច្រើនតាមដងទន្លេគង្គ ក៏បានប្រុងប្រៀបរៀបចំទុកដាក់ សម្ភារៈ ស្បៀងអាហារ បម្រុងបង្ការគ្រោះទឹកឡើងនេះផងដែរ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានចុះទៅសួរសុខទុក្ខបងប្អូនដល់ទីកន្លែង និងបានមើលឃើញពីទុក្ខលំបាក និងក្តីកង្វល់បងប្អូនផ្សេងៗទៀត ដែលកំពុងជួបគ្រោះទឹកជំនន់ ដែលបានជនលិចផ្ទះសម្បែង ភោគផលដំណាំ ព្រមទាំងសត្វពាហនៈរបស់បងប្អូនប្រជាពលរដ្ឋ ហើយដែលជាក់ស្ថែង បងប្អូនដែលបានជនលិចដល់ផ្ទះសម្បែងរបស់ពួកគាត់ហើយនោះ បានជម្លៀសខ្លួនមកកាន់ទីទួលសុវត្តិភាព ចំនួន ១៣ទីតាំងនៅក្នុងស្រុកត្បូងឃ្មុំនេះ មានចំនួនសរុប ១,៨០០គ្រួសារ មនុស្សសរុប ៥,៩៦៥នាក់ ស្រី ២,៩៦០នាក់ អ្នកមកស្នាក់នៅ ៤,៧៧១នាក់ ស្រី ២,៣៩៣នាក់ ក្នុងនោះរួមមាននៅឃុំទន្លេបិទ ដែលមានភូមិទួលគរ ភូមិព្រែកតូច ភូមិទន្លេបិទលើ ភូមិទន្លេបិទ និងភូមិយាស សរុបចំនួន ៧៧២គ្រួសារ, ឃុំជីរោទ៍ទី១ មានភូមិព្រែកតូច ភូមិរកាធំ និងភូមិទួលកែវ សរុបចំនួន ៨២៨គ្រួសារ និងឃុំបឹងព្រួល មានភូមិទួលកំពតទី៣ ភូមិម៉ាស៊ីស្រូវ ភូមិវិហារក្រោម ភូមិបាតដីក្រោម ភូមិទួឡដំបង និងភូមិបឹងព្រះ សរុបចំនួន ២០០គ្រួសារ។

ខេត្តកំពង់ចាម ធ្វើជាម្ចាស់ផ្ទះ រៀបចំទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» (កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៥ នេះ ខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ «ដើរពិភពលោក World Walking Day» ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» នៅក្រុងកំពង់ចាម។ ពិធីនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃចំនួន ២៥០អង្គ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្ស និស្សិត និងមហាជនទូទៅដែលអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករសរុបប្រមាណជិត ៦,០០០ នាក់។ ស្ថិតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ជំនួសមុខបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាមទាំងមូល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ ដែលបានផ្តល់ឱកាសឱ្យខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះគ្រប់គ្រងរៀបចំទិវាដើរពិភពលោកនាឆ្នាំនេះ បន្ទាប់ពីខេត្តព្រៃវែង ដែលបានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២៣ កន្លងទៅ។ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា ព្រឹត្តិការណ៍ដើរពិភពលោក ត្រូវបានប្រារព្ធឡើងនៅអាទិត្យ សប្តាហ៍ដំបូងនៃខែតុលាជារៀងរាល់ឆ្នាំ ដោយមានមនុស្សពីគ្រប់មជ្ឈដ្ឋានទូទាំងពិភពលោករួមគ្នាប្រារព្ធពិធីនេះ ក្នុងគោលបំណងលើកកំពស់សុខភាព និងសង្គមប្រកបដោយសាមគ្គីភាព តាមរយៈការចែករំលែកពេលវេលាដ៍មានតំលៃ ក្នុងការបង្ហាញសកម្មរបស់ពួកគេ ដោយមានការរៀបចំដង្ហែភ្លើងគប់ពីទិសខាងកើត ទៅទិសខាងលិច ឆ្លងកាត់ខ្សែស្របទូទាំងពិភពលោក នាឆ្នាំកន្លងមកនេះ មានអ្នកចូលរួមក្នុងព្រឹត្តិការណ៍ដើរពិភពលោកនេះ មានចំនួយជាង ៣៨០.០០០ នាក់ តំណាងឱ្យប្រទេសចំនួន ៩៤ នៅទូទាំងពិភពលោក។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ថ្ងៃនេះ បានបង្ហាញនូវស្មារតីរួបរួមកម្លាំងសាមគ្គីជាមួយវីរៈកងទ័ពកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញ អង់អាចមោះមុត ប្រឆាំងតទល់នឹងការឈ្លានពានបូរណភាពទឹកដីកម្ពុជា និងជាសម្លេងប្រាប់ពិភពលោក ថាប្រទេសកម្ពុជា កំពុងទទួលរងការគំរាមកំហែងដល់អធិបតេយ្យរបស់ការឈ្លានពាន វាយប្រហារឥតញញើត មួយលើក ជាពីរលើករបស់ថៃ មកលើកម្ពុជា៕

នៅរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំព្រឹត្តិការណ៍ដើរពិភពលោក WORLD WALKING DAY ក្រោមពាក្យស្លោក «ដើរដើម្បីសន្តិភាព WALK FOR PEACE» ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃស្អែក ស្ថិតនៅក្នុងក្រុងកំពង់ចាម។

WATCH VIDEO : ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារវីរយុទ្ធជនជួរមុខ នៅស្រុកកងមាស

អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ខណៈការងារសាងសង់ត្រូវបានផ្អាកជាបណ្តោះអាសន្នក្នុងរដូវទឹកឡើងខ្លាំង (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះការដ្ឋានស្ថាបនាស្ពានបេតុង "ស្ទឹងឆ្វេង" ស្ថិតនៅចំណុចព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ខណៈការងារសាងសង់ត្រូវបានផ្អាកជាបណ្តោះអាសន្នក្នុងរដូវទឹកឡើងខ្លាំង​។  គួររំលឹកថា បន្ទាប់ពីមានការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការកសាងស្ពានឈើមួយកន្លែងនៅតំបន់ស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្ស នារដូវទឹកឡើង ពោលគឺតាមរយៈការស្នើសុំរបស់អាជ្ញាធរខេត្តកំពង់ចាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានសម្រេចផ្តល់ការស្ថាបនាជាស្ពានបេតុងតែម្តង ដើម្បីសម្រួលដល់ ការធ្វើដំណើរបានយូរអង្វែង និងសុវត្ថិភាពផងដែរ ។ គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាស្ពានស្ទឹងឆ្វេងនេះ គឺជាស្ពានបេតុងសរសៃដែកប្រវែង ៨៤ម៉ែត្រ ទទឹង ១០ម៉ែត្រ ក្នុងនោះក៏មានការស្ថាបនាផ្លូវសងខាងក្បាលស្ពាន ប្រភេទកៅស៊ូពីរ ស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ១ម៉ែត្រ​ សងខាង ដែលគ្រោងប្រើប្រាស់ពេលវេលាសាងសង់រយៈពេល ១ឆ្នាំ​ ដោយស្ពានស្ទឹងឆ្វេងនេះត្រូវបានបេីកការដ្ឋានសាងសង់​ កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ហើយបើគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចការ សាងសង់បានប្រមាណ ៤០%ហើយ៕

រដ្ឋបាលខេត្តកំពង់ចាមរៀបំព្រឹត្តិការណ៍ ទិវាដើរពិភពលោក៖ ដើរដើម្បីសន្តិភាព នៅថ្ងៃស្អែក

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារវីរយុទ្ធជនជួរមុខ នៅស្រុកកងមាស (កំពង់ចាម)៖ នៅព្រឹកថ្ងៃសៅរ៍ទី ៤ ខែតុលា ឆ្នាំ ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមដំណើរដោយ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ សកលវិទ្យាធិការ ហោ ប៉េង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយសសាខា រួមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា អាជ្ញាធរមូលដ្ឋាន បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង និងបន្ទប់ទឹក ១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាផ្ទះមនុស្សធម៌ទី ២៨ ជូនអ្នកស្រី អេន ស៊ីណា អាយុ ៣៨ឆ្នាំ ជាភរិយា វីរកងទ័ពជួរមុខ រស់នៅភូមិរាយប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាល សម្តេច តែងតែ បានណែនាំអោយសាខា អនុសាខា និងបណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ អោយទាន់ពេលវេលា ក្នុងនោះត្រូវគិតគូរ ផ្តោតទៅលើគ្រួសារវីរកងទ័ពជួរមុខ ពលរដ្ឋភៀសសឹក និងផ្តល់ឱកាសការងារដល់ពលករដែលត្រឡប់មកពីប្រទេសថៃ ជាសំខាន់។ សូមបញ្ជាក់ថា អ្នកស្រី អេន ស៊ីណា ជាភរិយាយោធិនជួរមុខនៅមុំ៣ ទិសព្រះវិហារ ដែលកំពុង បំពេញ បេសកកម្មការពារបូរណភាពទឹកដីយ៉ាងប្តូរផ្តាច់នៅសមរភូមិព្រំដែន ។ អ្នកស្រី មានកូនស្រីប្រុស ២ នាក់ ក្នុងបន្ទុក និងមានផ្ទៃពោះ ៤ខែ ថែមទៀត ។ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ដោយមើល ឃើញពីស្ថានភាពលំបាករបស់គ្រួសារវីរយុទ្ធជនជួរមុខ " ផុន សុធា " នៅឯមូលដ្ឋានក្រោយ ដែលសព្វថ្ងៃកំពុងកង្វះមធ្យោបាយធ្វើដំណើរ ជម្រកស្នាក់នៅ មានតែកូនផ្ទះតូចមួយ បិទបាំងដោយសង្កសីចាស់ទ្រុឌទ្រោម រួមទាំងជីវភាព ក៏មានការខ្វះខាត ផងនោះ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម ហង់ជួន ណារ៉ុន ក៏បានពិនិត្យ និងសម្រេច សាងសង់ ផ្ទះថ្មផ្ទាល់ដី ប្រក់សង្កសី ១ខ្នង ទំហំ ៥ម×៨ម និងបង្គន់អនាម័យ ១បន្ទប់ ជូនប្រពន្ធនិងកូន របស់វីរយុទ្ធជនជួរមុខ " ផុន សុធា " បានប្រើប្រាស់ និងស្នាក់នៅបានសមរម្យ។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តល់ថវិកាបដិភាគ សម្រាប់ចាក់ដីលើកកំពស់ផ្ទះ និង ឥដ្ឋការ៉ូក្រាលបាតផ្ទះ ព្រមទាំង បានប្រគល់ជូនម៉ូតូ ថ្មី ១គ្រឿងទៀត សម្រាប់ជាមធ្យោបាយធ្វើដំណើររបស់គ្រួសារវីរកងទ័ពជួរមុខរបស់យើង ។ អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាដែលបានផ្តល់សម្រាប់សង្កត់ផ្ទះថ្មី ជូន អ្នកស្រី អេន ស៊ីណា រួមមាន អង្ករ ៥០គក្រ ព្រមទាំង គ្រឿងឧបភោគ បរិភោគ សម្ភារផ្ទះបាយ សម្ភារដំណេក ក្នុងមួយមុខ ២សម្រាប់ និងថវិកាចំនួន ២០០,០០០រៀល។ ដោយឡែក លោកតា លោកយាយ យុវជន ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់ -ទទួលផ្ទះថ្មី ដោយទទួលបាន អង្ករ ២៥គក្រ -គ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕