en
Feedback
ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

Open in Telegram

ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ

Show more

📈 Analytical overview of Telegram channel ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

Channel ក្រសួងមុខងារសាធារណៈ - Ministry of Civil Service (@mcsgovkh) in the Central Khmer language segment is an active participant. Currently, the community unites 100 830 subscribers, ranking 2 563 in the News & Media category and 16 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 100 830 subscribers.

According to the latest data from 04 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by 4 492 over the last 30 days and by 3 832 over the last 24 hours, overall reach remains high.

  • Verification status: Verified (Officially confirmed by Telegram)
  • Engagement rate (ER): The average audience engagement rate is 6.65%. Within the first 24 hours after publication, content typically collects 5.14% reactions from the total number of subscribers.
  • Post reach: On average, each post receives 6 607 views. Within the first day, a publication typically gains 5 108 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 10.

📝 Description and content policy

The author describes the resource as a platform for expressing subjective opinions:
ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ

Thanks to the high frequency of updates (latest data received on 05 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the News & Media category.

100 830
Subscribers
+3 83224 hours
+3 8117 days
+4 49230 days

Data loading in progress...

Attracting Subscribers
September '26
September '26
+5 379
in 23 channels
August '26
+829
in 17 channels
Get PRO
July '26
+2 827
in 33 channels
Get PRO
June '26
+454
in 30 channels
Get PRO
May '26
+1 765
in 41 channels
Get PRO
April '26
+2 030
in 46 channels
Get PRO
March '26
+1 044
in 29 channels
Get PRO
February '26
+106
in 11 channels
Get PRO
January '26
+78
in 9 channels
Get PRO
December '25
+4 676
in 36 channels
Get PRO
November '25
+1 260
in 36 channels
Get PRO
October '25
+4 082
in 44 channels
Get PRO
September '25
+4 181
in 17 channels
Get PRO
August '25
+1 835
in 24 channels
Get PRO
July '25
+867
in 24 channels
Get PRO
June '25
+1 608
in 33 channels
Get PRO
May '25
+612
in 22 channels
Get PRO
April '25
+331
in 27 channels
Get PRO
March '25
+568
in 21 channels
Get PRO
February '25
+202
in 19 channels
Get PRO
January '25
+1 033
in 26 channels
Get PRO
December '24
+3 829
in 31 channels
Get PRO
November '24
+6 641
in 37 channels
Get PRO
October '24
+7 295
in 26 channels
Get PRO
September '24
+858
in 17 channels
Get PRO
August '24
+2 675
in 38 channels
Get PRO
July '24
+8 382
in 43 channels
Get PRO
June '24
+3 925
in 23 channels
Get PRO
May '24
+15 632
in 38 channels
Get PRO
April '24
+10 517
in 32 channels
Get PRO
March '24
+16 343
in 21 channels
Get PRO
February '24
+3 009
in 25 channels
Get PRO
January '24
+791
in 21 channels
Get PRO
December '23
+1 758
in 27 channels
Get PRO
November '23
+2 117
in 17 channels
Get PRO
October '23
+438
in 11 channels
Get PRO
September '23
+793
in 0 channels
Get PRO
August '23
+379
in 0 channels
Get PRO
July '23
+123
in 0 channels
Get PRO
June '23
+155
in 0 channels
Get PRO
May '23
+828
in 0 channels
Get PRO
April '23
+1 899
in 0 channels
Date
Subscriber Growth
Mentions
Channels
06 September0
05 September+1 520
04 September+3 832
03 September+8
02 September+13
01 September+6
Channel Posts
ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ទទួលជួប និងផ្តល់អនុសាសន៍ជូនដល់និស្សិតកម្ពុជា ដែលជាជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលចិន ជប៉ុន និ
+6
ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ទទួលជួប និងផ្តល់អនុសាសន៍ជូនដល់និស្សិតកម្ពុជា ដែលជាជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលចិន ជប៉ុន និងបារាំង នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលចំនួន ៧រូប (ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ១រូប ប្រទេសជប៉ុន ១រូប និងសាធារណរដ្ឋបារាំង ៥រូប) នៅទីស្តីការក្រសួង។ ការទទួលជួបនេះ ធ្វើឡើងតាមសំណើរបស់និស្សិត ដើម្បីទទួលបាននូវការផ្តល់អនុសាសន៍ណែនាំតម្រង់ទិស មុនចេញដំណើរទៅសិក្សា និងរស់នៅក្រៅប្រទេសអំឡុងពេលសិក្សា។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube

2
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ «ថ្នាលបាយ័ន» ជាផ្នែកដ៏សំខាន់មួយជួយជំរុញប្រសិទ្ធភាពការងាររបស់ «បណ្តាញអគ្គលេខាធិការ» សម្រា+9
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ «ថ្នាលបាយ័ន» ជាផ្នែកដ៏សំខាន់មួយជួយជំរុញប្រសិទ្ធភាពការងាររបស់ «បណ្តាញអគ្គលេខាធិការ» សម្រាប់ការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង ស្ថាប័ន ជាពិសេសបង្កើនប្រសិទ្ធភាពនៃចរន្តឯកសារដូចជាលិខិតអញ្ជើញជាដើម ថ្លែងប្រសាសន៍បើកពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ឆ្ពោះទៅរកការកែទម្រង់រដ្ឋបាលសាធារណៈទំនើប ក្រសួងមុខងារសាធារណៈ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរួមសហការគ្នាយ៉ាងជិតស្និតស្អិតរមួតធ្វើការជំរុញបរិវត្តកម្មឌីជីថលរដ្ឋបាលសាធារណៈ តាមរយៈការបង្កើតថ្នាលឌីជីថលថ្មីមួយ «ថ្នាលបាយ័ន» និងនិយាមនីតិប្រតិបត្តិសម្រាប់ការគ្រប់គ្រង និងបញ្ជូន-ទទួលឯកសាររបស់ក្រសួង ស្ថាប័ន ឱ្យកាន់តែមានភាពរហ័ស តម្លាភាព និងប្រសិទ្ធភាពខ្ពស់។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
4 716
3
ក្រសួងមុខងារសាធារណៈ ដាក់ចេញវិធានការសំខាន់ៗ ៤ចំណុច ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការវាយតម្លៃ និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព+7
ក្រសួងមុខងារសាធារណៈ ដាក់ចេញវិធានការសំខាន់ៗ ៤ចំណុច ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការវាយតម្លៃ និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ខេត្តកំពង់ចាម៖ គោលបំណងពិតប្រាកដនៃការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រី គឺដើម្បីវាស់ស្ទង់សមត្ថភាពការងារជំនាញជាក់ស្តែង និងជាមូលដ្ឋានសម្រាប់ការសម្រេចចិត្តរបស់ប្រធានអង្គភាព ក្នុងការបន្ត ឬបញ្ចប់កិច្ចព្រមព្រៀងការងារដល់មន្ត្រីសម្រាប់ឆ្នាំបន្ទាប់។ នេះជាការលើកឡើងរបស់ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ នៅសាលាខេត្តកំពង់ចាម។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
8 179
4
អបអរសាទរ! ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវបណ្តាញអគ្គលេខាធិការនៃក្រសួង-ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ «បណ្តាញអគ្គលេខា
អបអរសាទរ! ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវបណ្តាញអគ្គលេខាធិការនៃក្រសួង-ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ «បណ្តាញអគ្គលេខាធិការ» នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ថ្មីមួយ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា។ អត្ថប្រយោជន៍នៃបណ្តាញអគ្គលេខាធិការ ដែលត្រូវបានប្រកាសជាផ្លូវការ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាលសាធារណៈ៖ ✅ ពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងក្រសួង ស្ថាប័ន ✅ ពង្រឹងយន្តការសម្របសម្រួលអន្តរក្រសួង ✅ បង្កើនការផ្លាស់ប្តូរ និងចែករំលែកបទពិសោធ ✅ ពង្រឹងការអនុវត្តមុខងារគាំទ្ររបស់ក្រសួង ស្ថាប័ន ✅ អភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពរបស់អគ្គលេខាធិការដ្ឋានក្រសួង ស្ថាប័ន ✅ លើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារកែទម្រង់រដ្ឋបាល ✅ បង្កើនការចែករំលែកព័ត៌មានដែលពាក់ព័ន្ធ ✅ កាត់បន្ថយបញ្ហាប្រឈមដែលមានលក្ខណៈប្រទាក់ក្រឡា ✅ បង្កើតកិច្ចសហការនិងផ្តល់ការគាំទ្រទៅវិញទៅមក ✅ ចូលរួមពង្រឹង និងអនុវត្តអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
6 599
5
ឯកឧត្តម គង់ សុភី៖ កម្ពុជាកំពុងអភិវឌ្ឍ «ប្រព័ន្ធកូនកាត់» ក្នុងមុខងារសាធារណៈ ដើម្បីពង្រឹងគុណាធិបតេយ្យ និងប្រសិទ្ធភាពការងារនៅមូល+4
ឯកឧត្តម គង់ សុភី៖ កម្ពុជាកំពុងអភិវឌ្ឍ «ប្រព័ន្ធកូនកាត់» ក្នុងមុខងារសាធារណៈ ដើម្បីពង្រឹងគុណាធិបតេយ្យ និងប្រសិទ្ធភាពការងារនៅមូលដ្ឋាន កំពង់ចាម៖ ក្នុងការអញ្ជើញជាអធិបតីក្នុងពិធីបិទ «សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ» នៅសាលាខេត្តកំពង់ចាម ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានសង្កត់ធ្ងន់ថា ជោគជ័យនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺពឹងផ្អែកទាំងស្រុងលើភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ តាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
5 924
6
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ+3
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ជ្រាបថា ការប្រឡងប្រជែងនឹងចាប់ផ្តើមនាវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល https://maps.app.goo.gl/7K4XoWDsbzoHQtm26?g_st=atm ✅ បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងមុន ១ម៉ោង (ម៉ោង ៧:០០នាទីព្រឹក)។ សូមបេក្ខជនទាំងអស់ អានសេចក្តីជូនដំណឹងដោយយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមសេចក្តីជូនដំណឹងរបស់គណៈកម្មការប្រឡងប្រជែង។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
5 273
7
របត់ថ្មី! ក្រសួងមុខងារសាធារណៈ ជំរុញការវាយតម្លៃសមិទ្ធកម្មមន្ត្រីអប់រំ និងសុខាភិបាល ថ្នាក់ក្រោមជាតិ ផ្អែកលើកិច្ចព្រមព្រៀងការងារ+9
របត់ថ្មី! ក្រសួងមុខងារសាធារណៈ ជំរុញការវាយតម្លៃសមិទ្ធកម្មមន្ត្រីអប់រំ និងសុខាភិបាល ថ្នាក់ក្រោមជាតិ ផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈ ខេត្តកំពង់ចាម៖ បន្ទាប់ពីឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីនៃគណៈកម្មាធិការជាតិកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ប្រកាសបើកសិក្ខាសាលាស្តីពី «ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ» សម្រាប់វិស័យអប់រំ និងសុខាភិបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួចមក អង្គសិក្ខាសាលា បានបន្តរៀបចំឱ្យមានការធ្វើបទបង្ហាញរបស់វាគ្មិន ជាអ្នកជំនាញជាន់ខ្ពស់ និងអ្នកសរសេរគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ ប្រកបដោយបទពិសោធលើប្រធានបទចំនួន៣។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
6 778
8
ក្រសួងមុខងារសាធារណៈ បើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់វិ
ក្រសួងមុខងារសាធារណៈ បើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល នៅខេត្តកំពង់ចាម
8 032
9
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមទទួលស្គាល់បេក្ខជនចំនួន ៥៦៦នាក់ (ស្រី ២៣៧នាក់) ត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្+1
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមទទួលស្គាល់បេក្ខជនចំនួន ៥៦៦នាក់ (ស្រី ២៣៧នាក់) ត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
9 808
10
បណ្តាញអគ្គលេខាធិការ គឺជាយន្តការគន្លឹះក្នុងការពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាពរដ្ឋបាលសាធារណៈ សូមអញ្ជើញទស្សនាវីដេអូ បណ្តាញអគ្គល
បណ្តាញអគ្គលេខាធិការ គឺជាយន្តការគន្លឹះក្នុងការពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាពរដ្ឋបាលសាធារណៈ សូមអញ្ជើញទស្សនាវីដេអូ បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
10 184
11
ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល នាពេលដ៏ខ្លីខាងមុខនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្
ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល នាពេលដ៏ខ្លីខាងមុខនេះ គណៈកម្មការរៀបចំការប្រឡងប្រជែង នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតមធ្យមសិក្សា (កម្រិតវិទ្យាល័យ និងអនុវិទ្យាល័យ) ក្នុងរង្វង់ប្រមាណ ៣,០០០នាក់។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
9 976
12
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធា+9
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានគូសបញ្ជាក់ថា ការរៀបចំឱ្យមានបណ្តាញអគ្គលេខាធិការក្រសួង-ស្ថាប័ន គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយដ៏មានសារៈសំខាន់បំផុត ក្នុងការរុញច្រាន និងពន្លឿនដំណើរការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជាឱ្យកាន់តែមានសន្ទុះ និងប្រសិទ្ធភាពខ្ពស់។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
8 327
13
ឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ» យន្តការប្រវត្តិសាស្ត+9
ឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ» យន្តការប្រវត្តិសាស្ត្រថ្មីមួយក្នុងប្រព័ន្ធអភិបាលកិច្ចកម្ពុជា ក្រោមឈ្មោះថា «បណ្តាញអគ្គលេខាធិការ» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ដោយអមមកជាមួយនូវផែនការសកម្មភាពជាយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦។ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា បណ្តាញនេះមិនត្រឹមតែជួយសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមអន្តរស្ថាប័នប៉ុណ្ណោះទេ តែជាក្បាលម៉ាស៊ីនជំរុញអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយឈរលើស្មារតី «គាំទ្រគ្នា បំពេញឱ្យគ្នា និងប្រទាក់ក្រឡាគ្នា» ដើម្បីធ្វើទំនើបកម្មរដ្ឋបាលសាធារណៈឱ្យកាន់តែខ្លាំង វៃឆ្លាត និងស្អាតស្អំ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
9 530
14
កំពុងដំណើរការ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិប+9
កំពុងដំណើរការ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ.។ ដំណើរការពិធីនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ សាំងគ្រីឡា ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាតំណាងមកពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីចូលរួមសាទរនៃការដាក់ប្រកាសជាផ្លូវការនៃបណ្តាញនេះ។ បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ដែលហៅកាត់ថា «បណ្តាញអគ្គលេខាធិការ» ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដើម្បីសម្របសម្រួលការអនុវត្តមុខងារគាំទ្ររបស់ក្រសួង ស្ថាប័នក្នុងការលើកកម្ពស់ និងពង្រឹងអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ និងជំរុញការចូលរួមអនុវត្តការងារ កែទម្រង់របស់រាជរដ្ឋាភិបាល ប្រកបដោយសង្គតិភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។ អនុវត្តចំពោះអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ លើកលែងក្រសួងការពារជាតិ។ បណ្តាញអគ្គលេខាធិការ ដឹកនាំ និងសម្របសម្រួលដោយក្រសួងមុខងារសាធារណៈ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
7 526
15
ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការប្រចាំការនៃក្រសួងផែនការ នាព្រឹកថ្ងៃទី៤ ខែកញ+6
ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការប្រចាំការនៃក្រសួងផែនការ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម រឿង រដ្ឋា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការប្រចាំការនៃក្រសួងផែនការ ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥០នាទីយប់ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយជរាពាធ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
4 789
16
ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ជួបពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «និយាមប្រើប្រាស់បុគ្គលិកអប់រំ និងស+9
ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ជួបពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «និយាមប្រើប្រាស់បុគ្គលិកអប់រំ និងស្តង់ដាគ្រប់គ្រងតាមគ្រឹះស្ថានសិក្សាសាធារណៈ» ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈ បន្តពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំ និងកែលម្អក្របខ័ណ្ឌ គ្រប់គ្រងបុគ្គលិកអប់រំ ដើម្បីធានាប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានមនុស្សក្នុងវិស័យអប់រំ ឱ្យស្របតាមតម្រូវការជាក់ស្តែង និងគោលការណ៍កំណែទម្រង់រដ្ឋបាលសាធារណៈ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
4 945
17
ក្រសួងមុខងារសាធារណៈ បន្តយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ» សម្រា+9
ក្រសួងមុខងារសាធារណៈ បន្តយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ» សម្រាប់វិស័យអប់រំ និងសុខាភិបាល នៅរដ្ឋបាលខេត្តកំពង់ចាម ដែលជាគោលដៅទី៣ ខេត្តកំពង់ចាម៖ បន្ទាប់ពីបានរៀបចំឡើងដោយជោគជ័យនៅតាមបណ្តាខេត្តគោលដៅមុនៗរួចមក ក្រសួងមុខងារសាធារណៈ បានជ្រើសរើសរដ្ឋបាលខេត្តកំពង់ចាម ជាទីតាំងទី៣ ក្នុងការបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ» សម្រាប់វិស័យអប់រំ និងសុខាភិបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅពេញមួយថ្ងៃ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីនៃគណៈកម្មាធិការជាតិកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
6 083
18
ក្រសួងមុខងារសាធារណៈ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីសវនកម្មលើកិច្ចលទ្ធកម្មសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ» ជូនដល់ថ្នាក់ដឹក+9
ក្រសួងមុខងារសាធារណៈ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីសវនកម្មលើកិច្ចលទ្ធកម្មសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ» ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសវនកម្មផ្ទៃក្នុង នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ បានសហការជាមួយ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «នីតិវិធីសវនកម្មលើកិច្ចលទ្ធកម្មសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ» រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ចាន់ វាសនា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញសវនកម្មផ្ទៃក្នុង នៃក្រសួងមុខងារសាធារណៈ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
7 396
19
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ស្អែកនេះ។ ពិធីនេះនឹងត្រូវប្រារព្ធឡើងនៅសណ្ឋាគារសាំងគ្រីឡា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការ អគ្គលេខាធិការរង និងមន្ត្រីជាន់ខ្ពស់តំណាងក្រសួង-ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិទាំងអស់។ «បណ្តាញអគ្គលេខាធិការ» គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនង កិច្ចសហការ និងសម្របសម្រួលការងាររវាងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ របស់ក្រសួង ស្ថាប័ន។ យន្តការនេះត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយបញ្ហាប្រឈមដែលមានភាពប្រទាក់ក្រឡា និងស្មុគស្មាញ សំដៅជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារ ព្រមទាំងជំរុញល្បឿននៃការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានភាពរលូន និងស៊ីជម្រៅ។ សូមរង់ចាំតាមដានព័ត៌មានលម្អិតនៃកម្មវិធីនៅលើទំព័រផ្លូវការរបស់ក្រសួងមុខងារសាធារណៈ។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
5 554
20
សូមចូលរួមអបអរសាទរ ដល់សិក្ខាកាមជ័យលាភីទាំង ១០រូបចុងក្រោយ ដែលត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តគម្រោងនវានុវត្តន៍នៃកម្មវិធីបណ្តុះ+3
សូមចូលរួមអបអរសាទរ ដល់សិក្ខាកាមជ័យលាភីទាំង ១០រូបចុងក្រោយ ដែលត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តគម្រោងនវានុវត្តន៍នៃកម្មវិធីបណ្តុះបណ្តាលស្តីពីនវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៦។ សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ។ ហើយគម្រោងនវានុវត្តន៍ទាំងអស់នេះ ផ្តល់អត្ថប្រយោជន៍សម្រាប់ការកែលម្អការគ្រប់គ្រង និងការលើកកម្ពស់ការផ្តល់សេវារបស់អង្គភាពទាំងពីរវិស័យឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់។ 📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | Website 🌐 | Facebook  🌐 | Instagram    🌐 | Tiktok 🌐 | Telegram  🌐 | YouTube
9 652