es
Feedback
Citizens Report - ប្រជាជន

Citizens Report - ប្រជាជន

Ir al canal en Telegram

ព័ត៌មានសម្រាប់ទាំងអស់គ្នា

Mostrar más
1 239
Suscriptores
-224 horas
-47 días
-1930 días
Archivo de publicaciones
សម្ដេចធិបតី ហ៊ុនសែន: ជួបជាមួយ លោក WANG Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ក្នុងជំនួបសម្តែងការគួរសម ន
+8
សម្ដេចធិបតី ហ៊ុនសែន: ជួបជាមួយ លោក WANG Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧។ ក្រុមហ៊ុនបាននឹងកំពុងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅទូទាំងពិភពលោក។ ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង បណ្តាញទូរគមនាគមន៍ ស្មាតហ្វូន ឧបករណ៍ឆ្លាតវៃ កុំព្យូទ័រ Cloud Data និងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), 5G, Internet of Things (IoT) និងប្រព័ន្ធប្រតិបត្តិការ HarmonyOS។ រាជធានីភ្នំពេញ រសៀលថ្ងៃពុធ ទី២៣ កញ្ញា ២០២៦ Receiving a courtesy call and having a discussion with Mr. WANG Xu, President of Huawei Southeast Asia, at Peace Palace. Huawei is a major Chinese technology company founded in 1987. The company plays a significant role in developing and driving the global adoption of digital technologies. Its operations span various sectors, including ICT, telecommunications networks, smartphones, smart devices, computing, cloud data, and emerging technologies such as AI, 5G, Internet of Things (IoT), and the development of the HarmonyOS operating system. Phnom Penh, Wednesday afternoon, 23 September 2026 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

១០ចំណុច ពីក្រសួងមហាផ្ទៃក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្ប
+3
១០ចំណុច ពីក្រសួងមហាផ្ទៃក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៦ ថ្លែងក្នុងពិធីបើកវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាបន្ទាន់ក្នុងសាកលលោក» ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកគោលគំនិតចំនួន១០ចំណុច ជូនអង្គសន្និសីទអន្តរជាតិពិចារណាក្នុងន័យលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃការប្រយុទ្ធប្រឆាំង-ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ចំណុចសំខាន់ៗទាំង១០ រួមមាន ទី១.លើកកម្ពស់ការចែករំលែក និងផ្លាស់ប្តូរព័ត៌មានទាន់ពេល។ ២.បន្តពង្រឹងការស្រាវជ្រាវបណ្តាញហិរញ្ញវត្ថុ។ ៣.រឹតបន្តឹងការគ្រប់គ្រងការចេញចូលឆ្លងដែន។ ៤.លើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន។ ៥.ជំរុញការផ្លាស់ប្តូរជំនាញ បទពិសោធ បច្ចេកទេស និងការបណ្តុះបណ្តាល។ ៦.លើកកម្ពស់ការការពារជនរងគ្រោះ។ ៧.ការធ្វើសកម្មភាពរួមគ្នា និងព្រមៗគ្នាក្នុងពេលតែមួយ។ ៨.ការបង្កើតក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានយុត្តិធម៌រួមជាសកល។ ៩.ការលើកកម្ពស់ការយល់ដឹង និងអប់រំសាធារណជនជាសកល និងទី១០.ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាឆ្លាតវៃសម្រាប់បង្ក្រាបបទល្មើស។ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកវត្តមាននៃការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងតំណាងស្ថាប័នអន្តរជាតិនានា ជាសក្ខីភាពស្តែងឱ្យឃើញយ៉ាងច្បាស់ពីសុច្ឆន្ទៈដ៏មុតមាំ និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំង និងលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែនជាបទល្មើសសកលមួយនេះឱ្យកាន់តែមានប្រសិទ្ធភាព សំដៅធានាបាននូវសន្តិសុខ សុវត្ថិភាព និងផលប្រយោជន៍ជូនមនុស្សជាតិក្នុងពិភពលោក។ ឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីលទ្ធផល ដែលអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានចាត់វិធានការបង្ក្រាប ដោយគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចបង្ក្រាបបោសសម្អាតសរុបចំនួន៦៦៥ទីតាំង និងបានអនុវត្តវិធានការបង្ការតាមរយៈការចុះត្រួតពិនិត្យរដ្ឋបាលសរុបចំនួន២៨.៥១២ទីតាំង។ តាមរយៈវិធានការខាងលើនេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំនួន ២៦៨សំណុំរឿង មានជនសង្ស័យជិត ២.៧៧៣នាក់ ដែលក្នុងនោះកំពុងជាប់ឃុំ ចំនួន២.២០០នាក់ ព្រមទាំងបានបណ្តេញជនបរទេសពាក់ព័ន្ធនឹងបទល្មើសនេះចំនួន ២១.១០២នាក់ មាន៣៨សញ្ជាតិ។ ឆ្លៀតនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការរៀបចំសន្និសីទអន្តរជាតិ ស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» គឺជាសារប្រាប់ទៅក្រុមឧក្រិដ្ឋជនទាំងអស់ ឱ្យបានដឹងថា កម្ពុជា រួមជាមួយពិភពលោកទាំងមូល មិនអនុញ្ញាតឱ្យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅលើផែនដីនេះតទៅទៀតនោះឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា គ្មានជម្រកសុវត្ថិភាព គ្មានច្រកចេញសម្រាប់លំហូរប្រាក់ខុសច្បាប់ និងគ្មានការលើកលែងសម្រាប់មេខ្លោង ឬបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនណាមួយទេ។ ទោះក្នុងទម្រង់ណាក៏ដោយ ក៏ស្មារតី និងកម្លាំងសាមគ្គីភាពអន្តរជាតិ នឹងតាមបង្ក្រាបរហូតឈានទៅបញ្ចប់បទល្មើសនេះឱ្យទាល់តែបាន។ សន្និសីទនេះមានគោលបំណងសំខាន់ៗចំនួន៣ រួមមាន ទី១. ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការវិវត្តនៃប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញរបស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទី២.ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការសម្របសម្រួល និងភាពជាដៃគូពហុភាគី ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទី៣. លើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍និងឧត្តមានុវត្តន៍ និងបង្កើតការអំពាវនាវឱ្យមានសកម្មភាពរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សន្និសីទនេះដែរ នឹងអនុម័តលើឯកសារលទ្ធផលមួយ ដែលនឹងផ្តល់នូវក្របខ័ណ្ឌសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន ការកសាងសមត្ថភាព ការបង្ការ ការអនុវត្តច្បាប់ ការការពារជនរងគ្រោះ និងការសម្របសម្រួលគ្នាក្នុងការឆ្លើយតបចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា៕ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

សម្ដេចធិបតី ហ៊ុនម៉ាណែត: ជួបជាមួយ លោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
+8
សម្ដេចធិបតី ហ៊ុនម៉ាណែត: ជួបជាមួយ លោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ G Adventures ជាក្រុមហ៊ុនទេសចរណ៍អន្តរជាតិ មានមូលដ្ឋាននៅប្រទេសកាណាដា ដែលមានប្រតិបត្តិការនៅជាង ១០០ប្រទេស។ ក្រុមហ៊ុនបានជ្រើសរើសកម្ពុជា ជាម្ចាស់ផ្ទះនៃមហាសន្និបាតទេសចរណ៍ពិភពលោក GX Summit ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ ២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះនឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើទីផ្សារទេសចរណ៍អន្តរជាតិ ដែលជួយពង្រឹងការស្តារវិស័យទេសចរណ៍ និងបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ប្រជាជនមូលដ្ឋាន។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៣ កញ្ញា ២០២៦ Receiving a courtesy call and having a discussion with Mr. Bruce Poon Tip, Founder of G Adventures, at Peace Palace. G Adventures is a Canada-based international travel company operating in more than 100 countries. The company has chosen Cambodia as the host country for the GX Summit, to be held from 23-28 September 2026, in Phnom Penh and Siem Reap. The event is expected to elevate Cambodia’s profile in the international tourism market, support the tourism sector’s recovery, and create economic opportunities for local communities. Phnom Penh, Wednesday morning, 23 September 2026 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់
+8
ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាបញ្ហាសកល ដែលកំពុងគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ដោយមិនអនុញ្ញាតឱ្យដែនដីកម្ពុជាក្លាយជាជម្រកសម្រាប់សកម្មភាពឧក្រិដ្ឋកម្មឡើយ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានពង្រឹងយន្តការស្ថាប័ន និងក្របខ័ណ្ឌច្បាប់ ដោយចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកប្រព្រឹត្ត អ្នកសម្របសម្រួល និងអ្នកដែលផ្តល់ការការពារ ឬទទួលផលពីបណ្តាញឧក្រិដ្ឋកម្ម រួមទាំងការរឹបអូសទ្រព្យសម្បត្តិ និងការផ្តន្ទាទោសតាមច្បាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៣ កញ្ញា ២០២៦ Presiding over the Opening Ceremony of the International Conference on Combating Online Scams, under the theme, “Acting Together towards Breaking the Chain and Eradication of Online Scams”. Online Scams are a global issue that pose a growing threat to public security, social order, and the economies of many countries, including Cambodia. The Royal Government of Cambodia has taken a firm stance against online scams and transnational crime, ensuring that Cambodian territory does not become a haven for criminal activity. At the same time, the Royal Government has strengthened institutional mechanisms and legal frameworks by imposing strict measures against perpetrators, facilitators, and those who protect or profit from criminal networks, including asset seizures and legal punishments. These efforts aim to effectively suppress and prevent online scams. Phnom Penh, Wednesday morning, 23 September 2026 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

ក្រសួងធម្មការនិងសាសនាបញ្ចេញវីដេអូ ស្តីពី ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជាចាត់ទុកការអនុវត្តច្បាប់ចំពោះកិច្ចការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេ
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កម្ពុជាចាត់ទុកការអនុវត្តច្បាប់ចំពោះកិច្ចការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកាតព្វកិច្ចសន្ដិសុខជាតិអចិន្រ្តៃយ៍ ដែលមិនមែនគ្រាន់តែជាយុទ្ធនាការដើម្បីផ្សព្វផ្សាយ ឬបង្ហាញរូបភាពនោះទេ។ កម្ពុជាផ្ដោតលើកិច្ចខិតខំប្រឹងប្រែងក្នុងការកម្ចាត់បណ្ដាញឧក្រិដ្ឋកម្មឱ្យអស់ទាំងស្រុង និងការទប់ស្កាត់កុំឱ្យបណ្ដាញទាំងនេះលេចឡើងវិញ។ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅមហាសន្និបាតអង្គការសហប្រជាជាតិ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានរំឭកឡើងពីការថ្លែងអំណរគុណរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះតួនាទីការទូតរបស់លោកនៅក្នុងការជួយសម្របសម្រួលឱ្យសម្រេចបានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះតួនាទីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានជួយឱ្យសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌរវាងកម្ពុជានិងថៃ ដោយហៅលោកថាជា​ Statesmanship ដែលមានន័យថា «ភាពជារដ្ឋបុរស» ឬ «អ្នកដែលមានសមត្ថភាពដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យនយោបាយ»។ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

សេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូនី-Village de la Francophonie» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច
+2
សេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូនី-Village de la Francophonie» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ANNONCE Sur l'organisation du « Village de la Francophonie» Du 13 au 17 novembre 2026 à Phnom Penh ANNOUNCEMENT On the Organization of the "Village de la Francophonie" From 13 to 17 November 2026 in Phnom Penh 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

នគរបាលកម្ពុជា និង FBI អាម៉េរិក សហការស្រាវជ្រាវសំណុំរឿង១២ករណី និងឈានទៅបោសសម្អាតទីតាំងស្កេម៥០កន្លែង ចេញផ្សាយ ថ្ងៃទី ២២ ខែ កញ្ញា
នគរបាលកម្ពុជា និង FBI អាម៉េរិក សហការស្រាវជ្រាវសំណុំរឿង១២ករណី និងឈានទៅបោសសម្អាតទីតាំងស្កេម៥០កន្លែង ចេញផ្សាយ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៦ កិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិកម្ពុជា និងការិយាល័យស៊ើបអង្កេតសហព័ន្ធ របស់សហរដ្ឋអាម៉េរិក ហៅកាត់ថា FBI បានផ្ដល់លទ្ធផលជាក់ស្ដែងជាបន្ទាប់ គិតចាប់ពីភាគីទាំងពីរ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ឆ្នាំ២០១៦ និងឆ្នាំ២០១៩។ ជាក់ស្ដែង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានរំលេចជូនសាធារណជន អំពីកិច្ចសហការស្រាវជ្រាវ ស៊ើបអង្កេតបទល្មើស១២ករណី តាមរយៈMoUទ្វេភាគី រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយFBI និងMoUត្រីភាគី ដែលមាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងFBI ។ បើតាមលោក ទូច សុឃៈ សមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិ ជាសេនាធិការស្នូល បានសម្ភាសមុខសញ្ញាពាក់ព័ន្ធគណនីរូបិយបណ្ណគ្រីបតូ (Crypto) ចំនួន៦ករណី ស្មើនឹង៦នាក់ តាមសំណូមពរភាគីអាម៉េរិក ដោយជាលទ្ធផល បានរកឃើញថាអ្នកទាំងនោះ ពុំជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រីបតូនោះទេ។ ជាមួយគ្នានោះ សមត្ថកិច្ចកម្ពុជា បានស្រាវជ្រាវអត្តសញ្ញាណអ្នកប្រើប្រាស់ IP Address ចំនួន៣ករណី និងបានផ្ដល់ព័ត៌មានទៅកាន់ភាគីអាម៉េរិកវិញថា IP Address នោះ ពុំអាចកំណត់អត្តសញ្ញាណបាននោះទេ។ ពាក់ព័ន្ធករណីគ្រីបតូដដែល នគរបាលកម្ពុជា ក៏បានស្រាវជ្រាវករណីឆបោកពាក់ព័ន្ធនឹងការវិនិយោគរូបិយបណ្ណគ្រីបតូ ២ករណីទៀត ដោយជាលទ្ធផលសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃស្រាវជ្រាវរកឃើញថា មុខសញ្ញាទាំងនោះពុំជាប់ពាក់ព័ន្ធនឹងការវិនិយោគរូបិយប័ណ្ណគ្រីបតូនោះទេ។ លោកបន្ថែមថា «សមត្ថកិច្ចយើងក៏បានស្រាវជ្រាវអត្តសញ្ញាណរថយន្តសង្ស័យពាក់ព័ន្ធបម្រើឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១ករណី តាមសំណើភាគីមិត្ត ហើយជាលទ្ធផលសមត្ថកិច្ចជំនាញរកឃើញថាម្ចាស់រថយន្ត បានប្ដូរលំនៅឋានថ្មី ដែលពុំមានតម្រុយស្រាវជ្រាវបន្ត»។ ក្នុងក្របខ័ណ្ឌបទល្មើសស្កេម អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា FBI សហរដ្ឋអាម៉េរិក ក៏បានផ្ដល់ព័ត៌មានពាក់ព័ន្ធទៅនឹងទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបមានចំនួន ៥០ទីតាំង ដែលមាននៅក្នុងភូមិសាស្ត្រចំនួន៧រួមមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ កណ្តាល ស្វាយរៀង កំពត ត្បូងឃ្មុំ និងខេត្តព្រះសីហនុ។ លោកអះអាងថា«ក្រោយពីទទួលបាននូវព័ត៌មាននោះ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក៏បានចុះប្រតិបត្តិការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានទៅបង្ក្រាបបោសសម្អាត ទាំង ៥០ទីតាំងនោះ យ៉ាងជោគជ័យ»។ ជុំវិញករណីស្កេមនេះដែរ លោកបន្ថែមថា «នាយក FBI សហរដ្ឋអាម៉េរិក បានមកព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសវនាការពិភាក្សាការងារជាមួយនឹងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលលោកបានវាយតម្លៃខ្ពស់ ចំពោះឆន្ទៈដ៏មុះមុតរបស់កម្ពុជា នៅក្នុងការបង្ក្រាប បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសកម្ពុជាបើកចំហ ក្នុងក្របខ័ណ្ឌតម្លាភាព និងគណនេយ្យភាព ជាមួយនឹង FBI ដើម្បីបង្ហាញឆន្ទៈ និងភាពស្អាតស្អំរបស់ខ្លួន»។ លោករម្លឹកថា លទ្ធផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិង FBI ត្រូវបានលោកនាយក FBI ថ្លែងប្រាប់អ្នកសារព័ត៌មានល្បីៗលើពិភពលោកថា ជាជោគជ័យរបស់សហរដ្ឋអាម៉េរិក ដែលបានសហការបង្ក្រាប បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទឹកដីកម្ពុជា។ លោកបញ្ជាក់ទៀតថា FBI បានផ្ដល់ព័ត៌មានជាបន្តបន្ទាប់ និងថាភាគីកម្ពុជាស្វាគមន៍ ប្រកបដោយភាពស្មោះស្ម័គ្រ សុចរិតភាព និងការទទួលខុសត្រូវ ប្រកបដោយឆន្ទៈនៅក្នុងការបង្ក្រាប បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងពិតប្រាកដ មិនដូចការលើកឡើងរបស់ក្រុមមួយ ឬក៏ប្រទេសណាមួយ ដែលមួលបង្កាច់លាបពណ៌នោះជាដាច់ខាត។ គួររម្លឹកដែរថា ក្នុងឆ្នាំ២០១៦ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានចុះ MOUទ្វេភាគី ជាមួយនឹង FBI សហរដ្ឋអាម៉េរិក ស្ដីអំពីការផ្លាស់ប្ដូរព័ត៌មាន សម្គាល់ ស្លាកស្នាម ខ្ចៅដៃ។ រហូតមកដល់ឆ្នាំ២០១៩ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានចុះMoUត្រីភាគី ជាមួយនឹង FBIសហរដ្ឋអាម៉េរិក ក្នុងគោលបំណងសំខាន់ៗចំនួនពីរ រួមមាន ១ធ្វើកិច្ចសហប្រតិបត្តិការ ស៊ើបអង្កេត និងបង្ក្រាបជនល្មើស ដែលបានប្រព្រឹត្តនូវអំពើភេរវកម្ម អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស ទេសចរណ៍ផ្លូវភេទ បទល្មើសលើកុមារ ជួញដូរគ្រឿងញៀនខុសច្បាប់ អំពើរត់ពន្ធអាវុធ សម្អាតប្រាក់ បទល្មើសឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការតាមចាប់ជនរត់គេចខ្លួនជាដើម។ និង២ បង្កើតក្រុមការងាររួមគ្នាមួយ ដែលហៅកាត់ថា Task Force៕ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

អបអរសាទរ ព្រឹត្តិការណ៍សមរាត្រី (បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត) នារដូវវស្សា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី
អបអរសាទរ ព្រឹត្តិការណ៍សមរាត្រី (បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត) នារដូវវស្សា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ Celebrating the Autumnal Equinox (the phenomenon when the sunrise aligns perfectly over the apex of Angkor Wat), September 21-23, 2026. 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

អបអរសាទរ ព្រឹត្តិការណ៍សមរាត្រី (បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត) នារដូវវស្សា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី
អបអរសាទរ ព្រឹត្តិការណ៍សមរាត្រី (បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត) នារដូវវស្សា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ Celebrating the Autumnal Equinox (the phenomenon when the sunrise aligns perfectly over the apex of Angkor Wat), September 21-23, 2026.

(បើស្រឡាញ់កុំទៅញឹកបើរលឹកទៅម្តងៗ)នេះភាសារប្រៀនប្រដៅរបស់ ដូនតា។ ថ្ងៃនេះជាខួបមួយខែរបស់ចៅខ្ញុំគួរតែ រីករាយតែបែជាមិនសប្បាយចិត្តដោយ
(បើស្រឡាញ់កុំទៅញឹកបើរលឹកទៅម្តងៗ)នេះភាសារប្រៀនប្រដៅរបស់ ដូនតា។ ថ្ងៃនេះជាខួបមួយខែរបស់ចៅខ្ញុំគួរតែ រីករាយតែបែជាមិនសប្បាយចិត្តដោយ សារថ្ងៃនេះមានសារចូលមកតាម Telegram & WhatsAppជិត២០ ខ្លះផ្ញើសារសុំចូលជួបផ្ទាល់ខ្លះនិយាយ រឿងលំបាកក្នុងគ្រួសារនិងពិសេសសុំ លុយទិញផ្ទះ សុំលុយទិញម៉ូតូម្តង២គ្រឿង ខ្លះមិនដាក់ត្រង់ទេគឺទិញ មធ្យោបាយធ្វើដំណើរតែច្បាស់ជា រថយន្តហើយព្រោះគាត់មានម៉ូតូជិះ ហើយនិងខ្លះទៀតសុំលុយបង់ថ្លៃសាលាឲ្យកូនទៅរៀននៅក្រៅប្រទេស។ល។ កន្លងមកខ្ញុំធ្លាប់ជួយសម្រាប់និស្សិត ក្រីក្រឲ្យលុយជួលផ្ទះបង់ថ្លៃសាលា និងប្រាក់ខ្លះៗសម្រាប់ជីវភាពដែល រាប់រយឬរាប់ពាន់ដុល្លារប៉ុណ្ណោះតែថ្ងៃ នេះគិតតែមនុស្ស៤នាក់មានតម្លៃរាប់ មុឺនដុល្លារ។ថ្លៃទិញផ្ទះ ថ្លៃទិញឡាននិង ម៉ូតូនិងថ្លៃបង់ថ្លៃសាលារាប់មុឺនដុល្លារ ក្នុងមួយឆ្នាំដែលវាថ្លៃជាងជំនាន់កូនៗ ខ្ញុំទៅរៀននៅក្រៅប្រទេសទៅទៀត។ ក្រៅពីរឿងលុយនៅរឿងរំខានពេល វេលាតាមរយះផ្ញើសារស្ទើរៀងរាល់ថ្ងៃ ព្រឹកពេលកូនចេញទៅរៀនក៏ផ្ញើសារ មកពេលល្ងាចកូនចេញពីរៀនក៏ផ្ញើសារមកទាំងសម្លេងទាំងសំណេរ។ ខ្ញុំសូមជំរាបថាសព្វថ្ងៃខ្ញុំនិងកូនប្រុសៗ ពិសេសកូនដែលធ្វើនាយករដ្ឋមន្ត្រីខ្ញុំ ទាក់ទងតិចណាស់ព្រោះខ្ញុំដឹងថាគេ រវល់ណាស់។ការងារណាដែលអាច ពន្យាបានផ្អាកសិនរង់ចាំដោះស្រាយ ពេលក្រោយ។ ខ្ញុំសូមទោសចំពោះអ្នកដែលសុំជួបខ្ញុំ ផ្ទាល់ដែលខ្ញុំមិនអាចជួបបាន។ប្រសិនខ្ញុំ ត្រូវជួបខ្ញុំហៅមកជួបតែម្តងដូចករណី វ៉ាន សែនវ៉ានិងគ្រួសារមុននេះជាង ១០ថ្ងៃ។ខ្ញុំក៏សូមជំរាបមុនថាខ្ញុំនឹងលុប ចេញពីបណ្តាញទំនាក់ទំនងសម្រាប់ បងប្អូនណាដែលភ្ជាប់មកខ្ញុំដែលគ្មាន ការអនុញ្ញាតិ។ ចុងក្រោយសូមរំលឹកសារជាថ្មីនូវពាក្យ ប្រដៅរបស់ដូនតាថា(បើស្រឡាញ់ទៅទៅញឹកបើរលឹកទៅម្តងៗ) ទៅលេងផ្ទះគេរាល់ថ្ងៃគេធុញទ្រាន់ និងបើផ្ញើសារមករាល់ថ្ងៃក៏គេធុញទ្រាន់ដែរក្នុងករណីសារនោះមិន ទាក់ទេជាមួយការងារនៃអ្នកទទួល។ ខ្ញុំមិនគួរបញ្ចេញសារបែបនេះទេតែបើ មិនបញ្ចេញករណីបែបនេះនឹងមានបន្ត ហើយកាន់តែច្រើនព្រោះលេខទូរសព្វ័ ខ្ញុំមានអ្នកស្គាល់កាន់តែច្រើន។ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

គណៈប្រតិភូសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយឯកឧត្តម Kongsavat Bounlieng អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ អញ
+4
គណៈប្រតិភូសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយឯកឧត្តម Kongsavat Bounlieng អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចូលរួមសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រារព្ធឡើងក្រោមប្រធានបទ "រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា" ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ និង២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

សប្ដាហ៍នេះ រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន នឹងមកកាន់ប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រ
សប្ដាហ៍នេះ រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន នឹងមកកាន់ប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន ចេញផ្សាយ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៦ ស្ថានទូតព្រីតថេនប្រចាំកម្ពុជា បានសរសេរលើបណ្តាញសង្គមការងារផ្លូវ្ការនាព្រឹកថ្ងសទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះថា បណ្តាញឧក្រិដ្ឋជនគ្មានព្រំដែនទេ។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងពួកគេ ក៏ត្រូវតែគ្មានព្រំដែនដូចគ្នា។ ប្រភពដដែល បានបន្តថា សប្ដាហ៍នេះ លោក Lord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន មកកាន់ប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កម្ពុជា Lord Hanson នឹងចូលរួមជាមួយដៃគូអន្តរជាតិនានា ក្នុងសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្មីរវាងព្រីតថេន និងកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រឈមមុខនឹងការគំរាមកំហែងសកលដែលកំពុងកើនឡើងនេះ។ លោកក៏នឹងជួបពិភាក្សាជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកសារព័ត៌មាន ដើម្បីស្វែងយល់បន្ថែមអំពីការវិវត្តនៃបញ្ហានេះនៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាពិតជាមានសារៈសំខាន់។ តាមស្ថានទូតព្រីតថេនប្រចាំកម្ពុជា បានបន្តថា តាមរយៈការប្រមូលផ្ដុំដៃគូអន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជាកំពុងរួមចំណែកដោះស្រាយបញ្ហាឧក្រិដ្ឋកម្មដែលកំពុងរីកលូតលាស់លឿនបំផុតមួយនៅលើពិភពលោក។ ស្ថានទូតព្រីតថេនប្រចាំកម្ពុជា បានរំលេចថា ការរួមគ្នាពីសំណាក់ព្រីតថេន និងកម្ពុជា អាចរំខានដំណើរការ និងបង្ក្រាបបណ្ដាញឧក្រិដ្ឋជន ការពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ។ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៤២អង្គភាព ក្នុងនោះស្ថានប័នអន្តរជាតិចំនួន ២៣អង្គភាព នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ
+6
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៤២អង្គភាព ក្នុងនោះស្ថានប័នអន្តរជាតិចំនួន ២៣អង្គភាព នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះយកព័ត៌មាន និថតរូបនៅអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឈ្មោះ ជីង ស៉ីហួយ ស្ថិតនៅភូមិព្រែកសឹង (ជ្រៃធំ) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ ពិធីនេះរៀបចំដោយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការសម្របសម្រួល ដឹកនាំដោយក្រសួងព័ត៌មាន ដោយមានការសម្របសម្រួកពីគណៈបញ្ជាការឯកភាពខេត្តកណ្តាល។ ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដែលមានឈ្មោះ ឈីវ យិនអ៊ូ ជាកម្មសិទ្ធិករ និងឈ្មោះ ចន រីសស្គីន ជាអ្នកឈរឈ្មោះ។ ទីតាំងនេះត្រូវបានបិទឃ្លុំ (seal) ទាំងស្រុង ហើយតុលាការបានចេញដីការបង្គាប់ឱ្យចាប់ខ្លួនមេក្លោង ឈ្មោះ ឈីវ យិនអ៊ូ និងឈ្មោះ ចន រីសស្ទីន ហើយសមត្ថកិច្ចអនុវត្តច្បាប់ក៏បានស្នើដាក់មុខ សញ្ញាទាំងពីរ ក្នុងនិវេទន៍ក្រហមរបស់នគរបាលព្រហ្មទណ្ឌអន្តរជាតិ ស្វែងរកចាប់ខ្លួន ផងដែរ។ ទីតាំងនេះត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធជាមួយប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវបានម្ចាស់ និងបុគ្គលិកចាកចេញចោលមុនសមត្ថកិច្ចចុះប្រតិបត្តិការត្រួតពិនិត្យ និងឆែកឆេរ។ តាមការត្រួតពិនិត្យទីតាំងនេះមានអគារចំនួន ៥៥ខ្នង ផ្ទះវីឡាចំនួន ១១៣ខ្នង និងមានបន្ទប់ចំនួន ៤ ៧០៧បន្ទប់។ ចំពោះទីតាំងនេះមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនព្រីនស៍ គ្រុប របស់បុគ្គល ចេន ហ្ស៉ី ដែលជាធំរបស់ព្រីនស៍ និងត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនទៅកាន់ប្រទេសចិនកាលពីពេលកន្លងទៅ។ ដោយឡែកសម្រាប់វត្ថុតាងដែលរឹបអូសបាននៅក្នុងរង្វង់ប្រតិបត្តិការរួមមាន៖ កុំព្យូទ័រ ៣ ៧៧៩គ្រឿង, ទូរស័ព្ទដៃ ១១ ៥៨៥គ្រឿង, CPU ៥៦គ្រឿង, ម៉ាស៉ីនមេ (Server) ៣៥គ្រឿង, ឯកសណ្ឋាននគរបាលបរទេស ៨កំប្លេរ លិខិតឆ្លងដែន និងសម្ភារៈផ្សេងៗទៀត៕  👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

ថ្ងៃ២២កញ្ញា២០២៦ជាខួប១ខែនៃចៅ ស្រីទី២៣(ហ៊ុន បញ្ញាពរមាលា) ហ៊ុន បញ្ចពរមាលា HUN PANHJAKPOR MIALIA 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញផ្សាយ ថ្ងៃទី ២២ ខ
+8
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញផ្សាយ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៦ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ លើកទី៧ ដើម្បីធ្វើការពិនិត្យល្អិតល្អន់អំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការតាមផ្នែកនីមួយៗ ដែលកំពុងត្រៀមរៀបចំការងារសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ និងអនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដល់អនុគណៈកម្មការ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវកិច្ចសហការសម្របសម្រួលយ៉ាងជិតស្និទ្ធ ការអនុវត្តការរៀបចំហ្មត់ចត់ និងបញ្ចប់គម្រោងនៃការរៀបចំទាំងអស់ ដែលចាំបាច់ តាមផែនការនិងកាលកំណត់ ដើម្បីដំណើរការដោយរលូន និងធានានូវភាពជោគជ័យរបស់កិច្ចប្រជុំកំពូល។ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

សម្ដេចតេជោ ហ៊ុនសែន: ថ្ងៃ២២កញ្ញា២០២៦ជាខួប១ខែនៃចៅ ស្រីទី២៣(ហ៊ុន បញ្ញាពរមាលា) ហ៊ុន បញ្ចពរមាលា HUN PANHJAKPOR MIALIA ——— បញ្ចពរមា
+4
សម្ដេចតេជោ ហ៊ុនសែន: ថ្ងៃ២២កញ្ញា២០២៦ជាខួប១ខែនៃចៅ ស្រីទី២៣(ហ៊ុន បញ្ញាពរមាលា) ហ៊ុន បញ្ចពរមាលា HUN PANHJAKPOR MIALIA ——— បញ្ចពរមាលា = កម្រងនៃពរជ័យទាំងប្រាំ ពរជ័យទាំង ៥ ប្រការ រួមមាន ៖ ១. អាយុ = អាយុយឺនយូរ ២. វណ្ណៈ = ពណ៌សម្បុរល្អស្រស់ស្អាត ( ឬក្នុងន័យមួយទៀត គឺ មានពូជពង្សវណ្ណៈល្អខ្ពង់ខ្ពស់ ) ៣. សុខៈ = សុខភាពល្អ បរិបូរណ៍ រឹងមាំ មិនមានទុក្ខជាប់កាយ / សប្បាយរីករាយ ៤. ពលៈ = កម្លាំងពលំមាំមួន មានថាមពល ៥. បដិភាណៈ = ប្រាជ្ញាឈ្លាសវៃ/រហ័សរហួនក្នុងការសិក្សារៀនសូត្រ ឬចាប់យកអ្វីថ្មី។ ខាងលើនេះគឺជាការបកស្រាយឈ្មោះ របស់ចៅ។ ពេលនេះកំពុងចង់បានចៅទួតតែអាច ត្រូវរង់ចាំពេលចៅជាប់រៀនសូត្រ។ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

សម្ដេចតេជោ ហ៊ុនសែន: ថ្ងៃ២២កញ្ញា២០២៦ជាខួប១ខែនៃចៅ ស្រីទី២៣(ហ៊ុន បញ្ញាពរមាលា) ហ៊ុន បញ្ចពរមាលា HUN PANHJAKPOR MIALIA ——— បញ្ចពរមា
+4
សម្ដេចតេជោ ហ៊ុនសែន: ថ្ងៃ២២កញ្ញា២០២៦ជាខួប១ខែនៃចៅ ស្រីទី២៣(ហ៊ុន បញ្ញាពរមាលា) ហ៊ុន បញ្ចពរមាលា HUN PANHJAKPOR MIALIA ——— បញ្ចពរមាលា = កម្រងនៃពរជ័យទាំងប្រាំ ពរជ័យទាំង ៥ ប្រការ រួមមាន ៖ ១. អាយុ = អាយុយឺនយូរ ២. វណ្ណៈ = ពណ៌សម្បុរល្អស្រស់ស្អាត ( ឬក្នុងន័យមួយទៀត គឺ មានពូជពង្សវណ្ណៈល្អខ្ពង់ខ្ពស់ ) ៣. សុខៈ = សុខភាពល្អ បរិបូរណ៍ រឹងមាំ មិនមានទុក្ខជាប់កាយ / សប្បាយរីករាយ ៤. ពលៈ = កម្លាំងពលំមាំមួន មានថាមពល ៥. បដិភាណៈ = ប្រាជ្ញាឈ្លាសវៃ/រហ័សរហួនក្នុងការសិក្សារៀនសូត្រ ឬចាប់យកអ្វីថ្មី។ ខាងលើនេះគឺជាការបកស្រាយឈ្មោះ របស់ចៅ។ ពេលនេះកំពុងចង់បានចៅទួតតែអាច ត្រូវរង់ចាំពេលចៅជាប់រៀនសូត្រ។ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTubeI’m

សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube