ar
Feedback
Citizens Report - ប្រជាជន

Citizens Report - ប្រជាជន

الذهاب إلى القناة على Telegram

ព័ត៌មានសម្រាប់ទាំងអស់គ្នា

إظهار المزيد
1 244
المشتركون
لا توجد بيانات24 ساعات
-17 أيام
-1730 أيام
أرشيف المشاركات
គណៈប្រតិភូសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយឯកឧត្តម Kongsavat Bounlieng អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ អញ
+4
គណៈប្រតិភូសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយឯកឧត្តម Kongsavat Bounlieng អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចូលរួមសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រារព្ធឡើងក្រោមប្រធានបទ "រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា" ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ និង២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

សប្ដាហ៍នេះ រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន នឹងមកកាន់ប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រ
សប្ដាហ៍នេះ រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន នឹងមកកាន់ប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន ចេញផ្សាយ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៦ ស្ថានទូតព្រីតថេនប្រចាំកម្ពុជា បានសរសេរលើបណ្តាញសង្គមការងារផ្លូវ្ការនាព្រឹកថ្ងសទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះថា បណ្តាញឧក្រិដ្ឋជនគ្មានព្រំដែនទេ។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងពួកគេ ក៏ត្រូវតែគ្មានព្រំដែនដូចគ្នា។ ប្រភពដដែល បានបន្តថា សប្ដាហ៍នេះ លោក Lord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន មកកាន់ប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កម្ពុជា Lord Hanson នឹងចូលរួមជាមួយដៃគូអន្តរជាតិនានា ក្នុងសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្មីរវាងព្រីតថេន និងកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រឈមមុខនឹងការគំរាមកំហែងសកលដែលកំពុងកើនឡើងនេះ។ លោកក៏នឹងជួបពិភាក្សាជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកសារព័ត៌មាន ដើម្បីស្វែងយល់បន្ថែមអំពីការវិវត្តនៃបញ្ហានេះនៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាពិតជាមានសារៈសំខាន់។ តាមស្ថានទូតព្រីតថេនប្រចាំកម្ពុជា បានបន្តថា តាមរយៈការប្រមូលផ្ដុំដៃគូអន្តរជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការ កម្ពុជាកំពុងរួមចំណែកដោះស្រាយបញ្ហាឧក្រិដ្ឋកម្មដែលកំពុងរីកលូតលាស់លឿនបំផុតមួយនៅលើពិភពលោក។ ស្ថានទូតព្រីតថេនប្រចាំកម្ពុជា បានរំលេចថា ការរួមគ្នាពីសំណាក់ព្រីតថេន និងកម្ពុជា អាចរំខានដំណើរការ និងបង្ក្រាបបណ្ដាញឧក្រិដ្ឋជន ការពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ។ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៤២អង្គភាព ក្នុងនោះស្ថានប័នអន្តរជាតិចំនួន ២៣អង្គភាព នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ
+6
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៤២អង្គភាព ក្នុងនោះស្ថានប័នអន្តរជាតិចំនួន ២៣អង្គភាព នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះយកព័ត៌មាន និថតរូបនៅអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឈ្មោះ ជីង ស៉ីហួយ ស្ថិតនៅភូមិព្រែកសឹង (ជ្រៃធំ) សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ ពិធីនេះរៀបចំដោយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការសម្របសម្រួល ដឹកនាំដោយក្រសួងព័ត៌មាន ដោយមានការសម្របសម្រួកពីគណៈបញ្ជាការឯកភាពខេត្តកណ្តាល។ ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដែលមានឈ្មោះ ឈីវ យិនអ៊ូ ជាកម្មសិទ្ធិករ និងឈ្មោះ ចន រីសស្គីន ជាអ្នកឈរឈ្មោះ។ ទីតាំងនេះត្រូវបានបិទឃ្លុំ (seal) ទាំងស្រុង ហើយតុលាការបានចេញដីការបង្គាប់ឱ្យចាប់ខ្លួនមេក្លោង ឈ្មោះ ឈីវ យិនអ៊ូ និងឈ្មោះ ចន រីសស្ទីន ហើយសមត្ថកិច្ចអនុវត្តច្បាប់ក៏បានស្នើដាក់មុខ សញ្ញាទាំងពីរ ក្នុងនិវេទន៍ក្រហមរបស់នគរបាលព្រហ្មទណ្ឌអន្តរជាតិ ស្វែងរកចាប់ខ្លួន ផងដែរ។ ទីតាំងនេះត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធជាមួយប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវបានម្ចាស់ និងបុគ្គលិកចាកចេញចោលមុនសមត្ថកិច្ចចុះប្រតិបត្តិការត្រួតពិនិត្យ និងឆែកឆេរ។ តាមការត្រួតពិនិត្យទីតាំងនេះមានអគារចំនួន ៥៥ខ្នង ផ្ទះវីឡាចំនួន ១១៣ខ្នង និងមានបន្ទប់ចំនួន ៤ ៧០៧បន្ទប់។ ចំពោះទីតាំងនេះមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនព្រីនស៍ គ្រុប របស់បុគ្គល ចេន ហ្ស៉ី ដែលជាធំរបស់ព្រីនស៍ និងត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់បញ្ជូនទៅកាន់ប្រទេសចិនកាលពីពេលកន្លងទៅ។ ដោយឡែកសម្រាប់វត្ថុតាងដែលរឹបអូសបាននៅក្នុងរង្វង់ប្រតិបត្តិការរួមមាន៖ កុំព្យូទ័រ ៣ ៧៧៩គ្រឿង, ទូរស័ព្ទដៃ ១១ ៥៨៥គ្រឿង, CPU ៥៦គ្រឿង, ម៉ាស៉ីនមេ (Server) ៣៥គ្រឿង, ឯកសណ្ឋាននគរបាលបរទេស ៨កំប្លេរ លិខិតឆ្លងដែន និងសម្ភារៈផ្សេងៗទៀត៕  👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

ថ្ងៃ២២កញ្ញា២០២៦ជាខួប១ខែនៃចៅ ស្រីទី២៣(ហ៊ុន បញ្ញាពរមាលា) ហ៊ុន បញ្ចពរមាលា HUN PANHJAKPOR MIALIA 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញផ្សាយ ថ្ងៃទី ២២ ខ
+8
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញផ្សាយ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២៦ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ លើកទី៧ ដើម្បីធ្វើការពិនិត្យល្អិតល្អន់អំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការតាមផ្នែកនីមួយៗ ដែលកំពុងត្រៀមរៀបចំការងារសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ និងអនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដល់អនុគណៈកម្មការ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាបាននូវកិច្ចសហការសម្របសម្រួលយ៉ាងជិតស្និទ្ធ ការអនុវត្តការរៀបចំហ្មត់ចត់ និងបញ្ចប់គម្រោងនៃការរៀបចំទាំងអស់ ដែលចាំបាច់ តាមផែនការនិងកាលកំណត់ ដើម្បីដំណើរការដោយរលូន និងធានានូវភាពជោគជ័យរបស់កិច្ចប្រជុំកំពូល។ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

សម្ដេចតេជោ ហ៊ុនសែន: ថ្ងៃ២២កញ្ញា២០២៦ជាខួប១ខែនៃចៅ ស្រីទី២៣(ហ៊ុន បញ្ញាពរមាលា) ហ៊ុន បញ្ចពរមាលា HUN PANHJAKPOR MIALIA ——— បញ្ចពរមា
+4
សម្ដេចតេជោ ហ៊ុនសែន: ថ្ងៃ២២កញ្ញា២០២៦ជាខួប១ខែនៃចៅ ស្រីទី២៣(ហ៊ុន បញ្ញាពរមាលា) ហ៊ុន បញ្ចពរមាលា HUN PANHJAKPOR MIALIA ——— បញ្ចពរមាលា = កម្រងនៃពរជ័យទាំងប្រាំ ពរជ័យទាំង ៥ ប្រការ រួមមាន ៖ ១. អាយុ = អាយុយឺនយូរ ២. វណ្ណៈ = ពណ៌សម្បុរល្អស្រស់ស្អាត ( ឬក្នុងន័យមួយទៀត គឺ មានពូជពង្សវណ្ណៈល្អខ្ពង់ខ្ពស់ ) ៣. សុខៈ = សុខភាពល្អ បរិបូរណ៍ រឹងមាំ មិនមានទុក្ខជាប់កាយ / សប្បាយរីករាយ ៤. ពលៈ = កម្លាំងពលំមាំមួន មានថាមពល ៥. បដិភាណៈ = ប្រាជ្ញាឈ្លាសវៃ/រហ័សរហួនក្នុងការសិក្សារៀនសូត្រ ឬចាប់យកអ្វីថ្មី។ ខាងលើនេះគឺជាការបកស្រាយឈ្មោះ របស់ចៅ។ ពេលនេះកំពុងចង់បានចៅទួតតែអាច ត្រូវរង់ចាំពេលចៅជាប់រៀនសូត្រ។ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

សម្ដេចតេជោ ហ៊ុនសែន: ថ្ងៃ២២កញ្ញា២០២៦ជាខួប១ខែនៃចៅ ស្រីទី២៣(ហ៊ុន បញ្ញាពរមាលា) ហ៊ុន បញ្ចពរមាលា HUN PANHJAKPOR MIALIA ——— បញ្ចពរមា
+4
សម្ដេចតេជោ ហ៊ុនសែន: ថ្ងៃ២២កញ្ញា២០២៦ជាខួប១ខែនៃចៅ ស្រីទី២៣(ហ៊ុន បញ្ញាពរមាលា) ហ៊ុន បញ្ចពរមាលា HUN PANHJAKPOR MIALIA ——— បញ្ចពរមាលា = កម្រងនៃពរជ័យទាំងប្រាំ ពរជ័យទាំង ៥ ប្រការ រួមមាន ៖ ១. អាយុ = អាយុយឺនយូរ ២. វណ្ណៈ = ពណ៌សម្បុរល្អស្រស់ស្អាត ( ឬក្នុងន័យមួយទៀត គឺ មានពូជពង្សវណ្ណៈល្អខ្ពង់ខ្ពស់ ) ៣. សុខៈ = សុខភាពល្អ បរិបូរណ៍ រឹងមាំ មិនមានទុក្ខជាប់កាយ / សប្បាយរីករាយ ៤. ពលៈ = កម្លាំងពលំមាំមួន មានថាមពល ៥. បដិភាណៈ = ប្រាជ្ញាឈ្លាសវៃ/រហ័សរហួនក្នុងការសិក្សារៀនសូត្រ ឬចាប់យកអ្វីថ្មី។ ខាងលើនេះគឺជាការបកស្រាយឈ្មោះ របស់ចៅ។ ពេលនេះកំពុងចង់បានចៅទួតតែអាច ត្រូវរង់ចាំពេលចៅជាប់រៀនសូត្រ។ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTubeI’m

សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា Cambodia Protests against Thailand's Conti
+4
កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា Cambodia Protests against Thailand's Continued Violations of Cambodian Sovereignty and Territorial Integrity 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ 📍 ទីតាំង៖ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា   សន្និសីទនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។   ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាឧក្រិដ្ឋកម្មឆ្លងដែន និងជាវិបត្តិសកលលោក ដែលកម្ពុជាខិតខំប្រយុទ្ធប្រឆាំងយ៉ាងសកម្ម ដើម្បីបោសសម្អាតវាឱ្យអស់ពីប្រទេស និងដើម្បីរួមចំណែកដល់កិច្ចខិតខំជាសកល ក្នុងការទប់ទល់នឹងOnline Scams !   ℹ️ សម្រាប់ព័ត៌មានបន្ថែម៖ សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់សន្និសីទអន្តរជាតិ ICCOS តាមរយៈ៖ https://ccos.gov.kh/km/   #ICCOS2026 #Cambodia2026 #OnlineScamPrevention #Cybersecurity #Cambodia #RGC 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

ឱកាស! ក្រសួងសេដ្ឋកិច្ច ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម 👉 Join Citizen
+2
ឱកាស! ក្រសួងសេដ្ឋកិច្ច ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ឱ្យចូលបម្រើការងារនៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

នាវាចម្បាំងរបស់កាណាដា ​នឹងចូល​សំចត​នៅ​កំពង់ផែ​ព្រះសីហនុ រយៈពេល​បី​ថ្ងៃ ខេត្តព្រះសីហនុ ៖ ដូចការគ្រោងទុក នាវាចម្បាំងកងទ័ពជើងទឹក
+9
នាវាចម្បាំងរបស់កាណាដា ​នឹងចូល​សំចត​នៅ​កំពង់ផែ​ព្រះសីហនុ រយៈពេល​បី​ថ្ងៃ ខេត្តព្រះសីហនុ ៖ ដូចការគ្រោងទុក នាវាចម្បាំងកងទ័ពជើងទឹករបស់ប្រទេសកាណាដាដែលមានឈ្មោះថា HMCS Regina បាន​ចូលចត​នៅកំ​ពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងដំណើរទស្សនកិច្ចនេះ មាន​គោល​បំណង​រឹត​ចំណង​មិត្ត​ភាព​ជា​មួយ​កងទ័ពជើងទឹកកម្ពុជាឲ្យកាន់តែស្និតស្នាលបន្ថែមទៀត៕ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

ភ្ញៀវបរទេស កោតសរសើរចំពោះព្រឹត្តិការណ៍សមរាត្រីដ៏អស្ចារ្យ​​ ​ព្រ​មទាំ​ងស្នាមញញឹមរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋ និង​ត​ម្លៃ​សេវា​ក​ម្ម​ស​មរម្យ​នៅ​ក​ម្ពុជា​ ​ដែល​ជា​ទីក​ន្លែងដ៏សក្ដិសមបំផុតសម្រាប់ភ្ញៀវទេសចរមកកម្សាន្ត American Missionary truly admired by the unforgettable Equinox, warm smiles and affordable service calling it a must visit destination. 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ
+8
នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លេីកទី​៧៧​ នៃការបង្កេីតសាធារណរដ្ឋប្រជាមានិតចិន​ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ​ ភូគីត្រា។​ On the evening of 21 September 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, attended as Guest of Honour and delivered remarks at​ a reception, celebrating the 77th Anniversary of the Founding of the People’s Republic of China, held at Sofitel Phnom Penh Phokeethra Hotel. 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងការអនុវត្តការកែតម្រូវទឹកប្រាក់ពន្ធដែលបានបង់នៅធនាគារពាណិជ្ជជាដៃគូ ចំពោះកា
+1
អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីណែនាំ ស្តីពី ការពង្រឹងការអនុវត្តការកែតម្រូវទឹកប្រាក់ពន្ធដែលបានបង់នៅធនាគារពាណិជ្ជជាដៃគូ ចំពោះការប្រកាសពន្ធប្រចាំខែ និងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ជូនខ្លឹមសារជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងលោក គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព។ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ His
+1
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ His Excellency Deputy Prime Minister PRAK Sokhonn to Attend the General Debate of the 81st Session of the United Nations General Assembly 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធា
+9
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។ ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

តម្លៃប្រេងឡើងថ្លៃ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦! - សាំង = ៥ ២៥០ រៀល (ឡើងថ្លៃ ៤៥០រៀល) - ម៉ាស៊ូត = ៦ ១០០ រៀល (ឡើងថ្លៃ ៦៥០រៀល
តម្លៃប្រេងឡើងថ្លៃ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦! - សាំង = ៥ ២៥០ រៀល (ឡើងថ្លៃ ៤៥០រៀល) - ម៉ាស៊ូត = ៦ ១០០ រៀល (ឡើងថ្លៃ ៦៥០រៀល) 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube

ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្ដោះអាសន្ន 👉 Join Citizen Report - ប្រជ
ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្ដោះអាសន្ន 👉 Join Citizen Report - ប្រជាជន 🌐 Facebook 🌐 Telegram 🌐 TikTok 🌐 YouTube