មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព - Entrepreneurship Development Fund (EDF)
Ir al canal en Telegram
EDF is a government trust fund, supporting entrepreneurs, innovative startups, potential SMEs and partnering institutions who will implement any innovative activity and create economic value-added in the Cambodia’s economy.
Mostrar másEl país no está especificadoLa categoría no está especificada
423
Suscriptores
Sin datos24 horas
+17 días
+3430 días
Carga de datos en curso...
Canales Similares
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Nube de Etiquetas
Sin datos
¿Algún problema? Por favor, actualice la página o contacte a nuestro gerente de soporte.
Menciones Entrantes y Salientes
---
---
---
---
---
---
Atraer Suscriptores
octubre '26oct '26
octubre '26
+3
en 0 canales
septiembre '26
+54
en 1 canales
Get PRO
agosto '26
+381
en 1 canales
| Fecha | Crecimiento de Suscriptores | Menciones | Canales | |
| 05 octubre | +1 | |||
| 04 octubre | 0 | |||
| 03 octubre | +1 | |||
| 02 octubre | +1 | |||
| 01 octubre | 0 |
Publicaciones del Canal
Repost from គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ) Digital Economy and Business Committee (DEBC)
+9
English below]
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំ ESB ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួង ស្ថាប័ន សរុបប្រមាណ ១៧៨ រូប តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្តរបស់ក្រសួង ស្ថាប័ន លើការភ្ជាប់សេវាពាក់ព័ន្ធសហគ្រាសធុនតូច និងមធ្យម (SMEs) ទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។
Phnom Penh: On the Afternoon of October 5, 2026 at the General Secretariat of the Digital Economy and Business Committee (DEBC), H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, Secretary-General of the General Secretariat of the DEBC, and Chair of the Inter-Ministerial Working Group on E-Services for Business (ESB), chaired a working group meeting attended by high-level officials and senior technical officials from ministries and institutions of approximately 178 participants via Zoom.
The meeting was convened to review work progress and set strategic priority actions for ministries and institutions in integrating services for Small and Medium Enterprises (SMEs) into the Cambodia Data Exchange (CamDX) ecosystem.
| 2 | [English Below]
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៦ នៅទីស្ដីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំក្រុមការងារលេខាធិការដ្ឋានរៀបចំ ESB ជួបប្រជុំ ជាមួយ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ក.ដ.ន.ស.), ឯកឧត្តម អ៊ិន មាត្រា អគ្គនាយករងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ព្រមទាំងក្រុមការងារនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ (អទច) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារអភិវឌ្ឍប្រព័ន្ធរួម សម្រាប់ការស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។
Phnom Penh: On the morning of October 02, 2026 at the General Secretariat of the Digital Economy and Business Committee (DEBC), H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, Secretary-General of the General Secretariat of the DEBC, and Chair of the Inter-Ministerial Working Group on E-Services for Business (ESB), led the ESB Secretariat team in a meeting with H.E. Seng Someta, Secretary of State at the Ministry of Land Management, Urban Planning and Construction (MLMUPC), H.E. In Meatra, Deputy Director General of the Real Estate Business and Pawnshop Regulator (RPR), and the working group from the General Department of State Property and Non-Tax Revenue (GDSNR), via Zoom. This meeting was organized to check on development progress for Real Estate Development System (Single Portal). | 101 |
| 3 | [English Below]
🔹 នាព្រឹកថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កង ច័ន្ទតារារ័ត្ន ទីប្រឹក្សាផ្ទាល់សម្តេចធិបតី និង ជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានអញ្ជើញ ឯកឧត្តមបណ្ឌិត កង ច័ន្ទតារារ័ត្ន ព្រមទាំងក្រុមការងារ ចុះទស្សនកិច្ចនៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួន ដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាស និង សកម្មភាពការងារជាក់ស្តែង។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media
🔹 On the Morning of October 1, 2026, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, and Chair of the Inter-Ministerial Working Group on E-Services for Business held a meeting with H.E. Dr. Kang Chandararoth, Personal Advisor to Samdech Thipadei and Secretary of State of the Office of the Council of Ministers.
Following the meeting, H.E. Dr. Kong Mary invited H.E. Dr. Kang Chanthararoth, along with the team, to visit several relevant institutions to gain further insights into the working environment and observe their ongoing activities in practice.
🔵 Official Social Media Channels: https://tsc.gov.kh/social-media | 81 |
| 4 | [English below]
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៦ នៅទីស្ដីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំ ESB ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួង ស្ថាប័ន សរុបប្រមាណ ១០៨ រូប តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងាររបស់ក្រសួង ស្ថាប័ន ជាលើកទី៤ លើការបញ្ចូលសេវាគោលពាក់ព័ន្ធសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។ ក្នុងឱកាសនោះ, អង្គប្រជុំបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងវឌ្ឍនភាពការងារគួរឱ្យកត់សម្គាល់របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានកំណត់ទិសដៅអនុវត្តបន្ត ដើម្បីធានាឱ្យការភ្ជាប់សេវាគោលទាំងអស់សម្រេចបាន ១០០% ត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៦។
Phnom Penh: On the Afternoon of September 28, 2026 at the General Secretariat of the Digital Economy and Business Committee (DEBC), H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, Secretary-General of the General Secretariat of the DEBC, and Chair of the Inter-Ministerial Working Group on E-Services for Business (ESB), chaired a working group meeting attended by high-level officials and senior technical officials from ministries and institutions of approximately 108 participants via Zoom.
The meeting was convened to review the fourth phase of progress made by line-ministries and institutions in integrating fundamental services for Micro, Small, and Medium Enterprises (MSMEs) into the Cambodia Data Exchange (CamDX) ecosystem. On this occasion, the meeting commended the significant milestones achieved across ministries and institutions, and outlined key priority actions to ensure 100% integration of fundamental services by the end of September 2026. | 130 |
| 5 | នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦, នៅសណ្ឋាគាររ៉េសុីដង់ សុខាភ្នំពេញ, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី "ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា" (Cambodia E-Invoicing System) ជូនអង្គភាពថវិកានៃក្រសួង-ស្ថាប័នដែលនៅសេសសល់ចំនួន ១០ រួមមាន៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមហាផ្ទៃ
- ក្រសួងការពារជាតិ
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- អាជ្ញាធរសវនកម្មជាតិ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំនៃ អ.ស.ឌ. និងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេសនៃ អ.ស.ឌ. ទទួលបន្ទុកអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។
គួរបញ្ជាក់ផងដែរ សិក្ខាសាលាខាងលើបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបព័ត៌មានអំពីប្រព័ន្ធ Cambodia E-Invoicing ទៅកាន់តំណាងអង្គភាពថវិកានៃក្រសួង-ស្ថាប័នទាំង ១០ ដើម្បីត្រៀមលក្ខណៈរួចរាល់ក្នុងការអនុវត្តវិក្កយបត្រអេឡិចត្រូនិកក្នុងកំឡុងត្រីមាសទី៤ នៃឆ្នាំ២០២៦នេះ ដែលមានសិក្ខាកាមសរុបចំនួនប្រមាណ ២២០រូប។ | 107 |
| 6 | 🎉 អបអរសាទរខួបលើកទី ៣៣ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា 🇰🇭
📜 ២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦
ទិវាប្រកាសរដ្ឋធម្មនុញ្ញ គឺជាទិវាជាតិដ៏មានសារៈសំខាន់មួយ ដែលរំលឹកដល់ការអនុម័ត និងការដាក់ឱ្យប្រើប្រាស់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ន។ | 186 |
| 7 | 🚀 ឱកាសទទួលបានការវិនិយោគបានមកដល់ហើយ!
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) សូមប្រកាសបើកទទួលពាក្យស្នើសុំសម្រាប់ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២» សម្រាប់ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពល និងមានតម្រូវការទុនវិនិយោគសម្រាប់ការពង្រីកអាជីវកម្ម។
💡 កម្មវិធីនេះនឹងផ្តោតលើ៖
🔹 ការលើកកម្ពស់ផលិតផលក្នុងស្រុក
🔹 ការជំរុញខ្សែច្រវាក់តម្លៃឌីជីថល, និង
🔹 ការពង្រីកទីផ្សារលើថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce)
✨ អត្ថប្រយោជន៍សម្រាប់ធុរកិច្ច៖
💰 ការវិនិយោគជាភាគហ៊ុន
💼 ការគាំទ្រមិនមែនហិរញ្ញវត្ថុ, និង
🤝 ការផ្សារភ្ជាប់ទំនាក់ទំនងក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព
🗓️ កាលបរិច្ឆេទនៃការទទួលពាក្យ៖ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦
🗳️ដាក់ពាក្យស្នើសុំចូលរួមរបស់លោកអ្នកតាមរយៈតំណភ្ជាប់ ៖ https://forms.gle/3EZoja7UQxu8PK7ZA
__________
🚀 The Opportunity to Receive Investment Has Arrived!
Entrepreneurship Development Fund (EDF) is delighted to announce opening of applications for the “Startup Investment Package Program Cohort 2” for startups and SMEs with strong potential and investment needs to support their business expansion.
💡 The program focuses on:
🔹 Promoting local products
🔹 Strengthening digital value chains, and
🔹 Expanding markets through e-commerce
✨ Benefits for participants :
💰 Equity investment
💼 Non-financial support, and
🤝 Networking within the entrepreneurship ecosystem
🗓️ Application Period: 23rd September – 31st October 2026
🗳️Submit your application through the following link: https://forms.gle/3EZoja7UQxu8PK7ZA | 4 090 |
| 8 | [English below]
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៦ នៅទីស្ដីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំ ESB ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួង ស្ថាប័ន សរុបប្រមាណ ១១១ រូប តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងាររបស់ក្រសួង ស្ថាប័ន ជាលើកទី៣ លើការបញ្ចូលសេវាគោលពាក់ព័ន្ធសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។ ក្នុងឱកាសនោះ, អង្គប្រជុំបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងវឌ្ឍនភាពការងារគួរឱ្យកត់សម្គាល់របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានកំណត់ទិសដៅអនុវត្តបន្ត ដើម្បីធានាឱ្យការភ្ជាប់សេវាប្រព្រឹត្តទៅដោយរលូន និងសម្រេចបាន ១០០% ត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ។
Phnom Penh: On the Morning of September 21, 2026 at the General Secretariat of the Digital Economy and Business Committee (DEBC), H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, Secretary-General of the General Secretariat of the DEBC, and Chair of the Inter-Ministerial Working Group on E-Services for Business (ESB), chaired a working group meeting attended by high-level officials and senior technical officials from ministries and institutions of approximately 111 participants via Zoom.
The meeting was convened to review the third phase of progress made by line-ministries and institutions in integrating fundamental services for Micro, Small, and Medium Enterprises (MSMEs) into the Cambodia Data Exchange (CamDX) ecosystem. On this occasion, the meeting commended the notable milestones achieved across ministries and institutions, and outlined key priority actions to ensure a smooth service integration and achieve 100% completion by the end of September 2026. | 171 |
| 9 | [English Below]
🚀 ឱកាសទទួលបានការវិនិយោគនឹងមកដល់ឆាប់ៗនេះ!
សម្រាប់ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពល និងកំពុងត្រៀមខ្លួនសម្រាប់ការទទួលបានការវិនិយោគពីមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) តាមរយៈកម្មវិធី «វិនិយោគសាធារណៈ រដូវកាលទី ២»
កម្មវីធីនេះ នឹងមានការបើកទទួលពាក្យក្នុងពេលឆាប់ៗខាងមុខនេះ។
💡 ធុរកិច្ចរបស់លោកអ្នក ត្រៀមខ្លួនរួចរាល់ហើយឬនៅ?
✨ ត្រៀមខ្លួនសម្រាប់ការដាក់ពាក្យ ដើម្បីមានឱកាសទទួលបានការវិនិយោគ
👉 សូមរង់ចាំតាមដានព័ត៌មានបន្ថែមពីទំព័រផ្លូវការរបស់ ម.អ.ស. សម្រាប់ការប្រកាសបើកទទួលពាក្យ និងព័ត៌មានលម្អិតផ្សេងៗនាពេលខាងមុខឆាប់ៗនេះ!
______
🚀 A New Investment Opportunity Is Coming Soon!
For high-potential startups and SMEs preparing to receive investment from the Entrepreneurship Development Fund (EDF) through the "Startup Investment Package Program Cohort 2," applications will be opening soon.
💡 Is your business ready?
✨ Prepare your application for a chance to secure investment!
👉 Stay tuned to the official EDF page for the upcoming application announcement and further details!
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media) | 299 |
| 10 | [English Below]
🎬 សូមទស្សនាវីដេអូអំពីការចែករំលែកបទពិសោធន៍ ពីអ្នកចូលរួមក្នុងសិក្ខាសាលាបើកដំណើរការជាផ្លូវការនៃ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី ២»។
💬 វីដេអូនេះបានបង្ហាញអំពីទស្សនៈរបស់ អ្នកចូលរួម និងការយល់ឃើញជាក់ស្តែងអំពីសារៈសំខាន់នៃការទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទាន និងឱកាសវិនិយោគ សម្រាប់ការពង្រីក និងអភិវឌ្ឍអាជីវកម្ម។
🚀 សម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលកំពុងស្វែងរកឱកាស ដើម្បីពង្រីកអាជីវកម្ម និងពង្រឹងសក្តានុពលរបស់ខ្លួន «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២» អាចជាជំហានបន្ទាប់សម្រាប់ឱកាសថ្មីរបស់លោកអ្នក។
______
🎬 Watch the video featuring practical experiences and insights shared by participants at the official launch workshop of “Startup Investment Package Program Cohort 2.”
💬 This Video showcases their experiences, participants shared practical perspectives on importance of access to support, financing, and investment opportunities to help businesses expand and develop.
🚀 For startups and SMEs looking to expand their businesses and strengthen their potential, “Startup Investment Package Program Cohort 2” may offer a new opportunity to take the next step.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media) | 176 |
| 11 | [English Below]
🎬សូមទស្សនាវីដេអូសង្ខេបពីសិក្ខាសាលាបើកដំណើរការជាផ្លូវការនៃ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី ២» របស់មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ដែលបាននាំមកនូវការចែករំលែកព័ត៌មានដ៏មានអត្ថន័យ ព្រមទាំងកិច្ចពិភាក្សាពីអ្នកជំនាញ ជាពិសេស ការអបអរសាទរចំពោះធុរកិច្ចថ្មីចំនួនពីរ ដែលទទួលបានការវិនិយោគពី ម.អ.ស. តាមរយៈ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី១»។ 🚀
✨ ជំហានថ្មី ឱកាសថ្មី និងទិសដៅថ្មីសម្រាប់ធុរកិច្ចដែលមានសក្តានុពលនៅកម្ពុជា។
__________
🎬 Watch the Highlights from the Official Launch Workshop "Startup Investment Package Program – Cohort 2," organized by the Entrepreneurship Development Fund (EDF). This workshop brought together experts for insightful panel discussions and key updates on startup funding. A highlight of the event was celebrating the success of two local startups that has successfully received equity investment from EDF from the SIPP Cohort 1. 🚀
✨ Driving innovation, unlocking new opportunities, and shaping the future of Cambodia’s entrepreneurial ecosystem.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media) | 180 |
| 12 | EDF reviews progress of two startup investment programmes
September 15, 2026
#Business
The Entrepreneurship Development Fund (EDF) Monday convened a meeting to review the progress of the ‘Pipeline-Referral Investment Program’ and the ‘Startup Investment Package Program Cohort 2’, aiming to strengthen financing and investment opportunities for high-potential startups.
READ HERE:
https://www.khmertimeskh.com/?p=2024384
#Cambodia #investment | 157 |
| 13 | [English Below]
🎬 សូមទស្សនាវីដេអូសង្ខេបពីគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) នៃ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី១» ដែលជាមូលដ្ឋានសម្រាប់បន្តឆ្ពោះទៅកាន់ «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២» ។
💡 តាមរយៈការលើកឡើងរបស់ ឯកឧត្តមប្រធានលេខាធិការដ្ឋាន បានបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្រដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ព្រមទាំងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន និងការវិនិយោគ ដើម្បីគាំទ្រដល់ការរីកចម្រើនលើវិស័យសហគ្រិនភាពនៅកម្ពុជា។
🚀 វីដេអូនេះក៏បង្ហាញពីសមិទ្ធផល និងបទពិសោធន៍ពីការអនុវត្ត «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី១» ដែលជាមូលដ្ឋានសម្រាប់បន្តឆ្ពោះទៅកាន់ការរៀបចំ អនុវត្ត «កម្មវិធីវិនិយោគសាធារណៈ រដូវកាលទី២» និងការបង្កើតឱកាសថ្មីសម្រាប់ធុរកិច្ចដែលមានសក្តានុពល អាចទទួលបានការវិនិយោគ។
✨ រៀនសូត្រពីសមិទ្ធផលនៃរដូវកាលទី១ ឆ្ពោះទៅកាន់ឱកាសថ្មីក្នុងរដូវកាលទី២ រួមគ្នាជំរុញការរីកចម្រើន និងការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។
__________
🎬 Watch the video highlighting initiatives of H.E. Dr. Kong Marry, Secretary of State, Ministry of Economy and Finance and Director of Secretariat of Entrepreneurship Development Fund (EDF), under the “Startup Investment Package Program Cohort 1,” which laid foundation for to implementation of the “Startup Investment Package Program Cohort 2.”
💡 Through his remarks, H.E. Director of the Secretariat highlighted importance of supporting startups and SMEs, as well as enhancing access to financing and investment opportunities to support the growth of Cambodia’s entrepreneurship.
🚀 The video also highlights achievements and lesson learnt from the implementation of “Startup Investment Package Program Cohort 1,” which served as a foundation for moving forward to the “Startup Investment Package Program Cohort 2” and creating new opportunities for high-potential businesses.
✨ From the achievements of Cohort 1 to new opportunities in Cohort 2 together, advancing growth and development of entrepreneurship in Cambodia.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media) | 159 |
| 14 | [English Below]
🔵 រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច៖ នាថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានដឹកនាំក្រុមការងារនៃលេខាធិការដ្ឋាន ម.អ.ស. ជួបប្រជុំពិភាក្សាតាមដានវឌ្ឍនភាពការងារនៃកម្មវិធី «វិនិយោគតាមរយៈដៃគូអនុវត្ត» និងកម្មវិធី «វិនិយោគសាធារណៈរដូវកាល ទី ២ » ។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធី ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងទិសដៅសម្រាប់ការបន្តអនុវត្ត ដើម្បីធានាឱ្យកម្មវិធីទាំងពីរអាចសម្រេចបានតាមគោលបំណង និងផែនការដែលបានកំណត់ និងបន្តរួមចំណែកដល់ការគាំទ្រការទទួលបានហិរញ្ញប្បទាន និងការវិនិយោគរបស់ធុរកិច្ចថ្មីដែលមានសក្តានុពលនៅកម្ពុជា។
__________
🔵 Phnom Penh – Business Development Center: On September 14 2026 at 10:00 AM, H.E. Dr. Kong Marry, Secretary of State of Ministry of Economy and Finance and Director of Secretariat of Entrepreneurship Development Fund (EDF), led EDF Secretariat team in a meeting to review progress of the «Pipeline-Referral Investment Program» and «Startup Investment Package Program Cohort 2». The meeting focused on reviewing the implementation progress of both programs key challenges and providing direction for the next steps to ensure that the programs continue to advance in line with objectives and implementation plans, while strengthening access to financing and investment opportunities for high-potential startups in Cambodia.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media) | 166 |
| 15 | [English Below]
🔵 រាជធានីភ្នំពេញ-មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច៖ នាព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹក, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ម.អ.ស. រួមជាមួយក្រុមការងារ នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ជួបប្រជុំពិភាក្សាវឌ្ឍនភាពការងារស្តីពី «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ»។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើគោលគំនិត និងការអនុវត្តកម្មវិធី ដេីម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន និងចូលរួម បង្កើតមុខរបរ និងការងារ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យម។
__________
🔵 Phnom Penh - Business Development Center: On the morning of September 14 2026, at 9:00 AM, H.E. Dr. Kong Marry, Secretary of State of Ministry of Economy and Finance and Director of Secretariat of Entrepreneurship Development Fund (EDF), led EDF Secretariat team alongside teams from Techo Startup Center and the Digital Economy and Business Committee in a progress meeting on the «Comprehensive Intervention Program to Respond to Multi-Crisis Situations.» This meeting aimed to discuss the concept and implementation of program of relevant institutions to address ongoing challenges, help create livelihoods and jobs, ensure stable living standards for people, and strengthen resilience of Cambodia's economy and society in short and medium term.
🌐 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព៖
🔹Facebook (https://www.facebook.com/share/1BpjvBid4z/?mibextid=wwXIfr)
🔹Telegram (https://t.me/edfcambodia)
🔹LinkedIn (https://www.linkedin.com/company/entrepreneurship-development-fund-edf/)
🔹 Website (https://edf.gov.kh/social-media) | 158 |
| 16 | [English below]
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៦ នៅទីស្តីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន នៃ គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ៥ រូប ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសិក្សាលើនីតិវិធី និង ការបំពេញបែបបទគយ លើការនាំចូល សំដៅជំរុញការងារបញ្ចូលសេវាអាទិភាពរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងការ ចុះបញ្ជី និង ការចាត់ថ្នាក់សហគ្រាសធុនតូច និង មធ្យម (SMEs)។
Phnom Penh: On the morning of September 11, 2026 at the General Secretariat of the Digital Economy and Business Committee (DEBC), H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, Secretary-General of the General Secretariat of the DEBC, and Chair of the Inter-Ministerial Working Group on E-Services for Business (ESB), chaired a meeting attended by 5 high-level officials and senior technical officials from General Department of Customs and Excise of Cambodia. The meeting was organized to examine import procedures and customs formalities, with the aim of facilitating the integration of priority services from relevant ministries and institutions regarding the registration and classification of Small and Medium-sized Enterprises (SMEs). | 177 |
| 17 | [English below]
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៦ នៅទីស្តីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃ គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំ ESB ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួង ស្ថាប័ន សរុបប្រមាណ ១០០ រូប តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងាររបស់ក្រសួង ស្ថាប័ន ជាលើកទី២ លើការបញ្ចូលសេវាគោលពាក់ព័ន្ធសហគ្រាសធុនតូច និងមធ្យម (SMEs) ទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។ ក្នុងឱកាសនោះ, អង្គប្រជុំបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងវឌ្ឍនភាពការងារគួរឱ្យកត់សម្គាល់របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានកំណត់ទិសដៅអនុវត្តបន្ត ដើម្បីធានាសម្រេចឱ្យបាននូវការភ្ជាប់សេវាទាំងស្រុង ត្រឹមដំណាច់ខែ កញ្ញា ឆ្នាំ ២០២៦ ខាងមុខនេះ។
Phnom Penh: On the morning of September 10, 2026 at the General Secretariat of the Digital Economy and Business Committee (DEBC), H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, Secretary-General of the General Secretariat of the DEBC, and Chair of the Inter-Ministerial Working Group on E-Services for Business (ESB), chaired a working group meeting attended by high-level officials and senior technical officials from ministries and institutions of approximately 100 participants via Zoom.
The meeting was convened to review the second phase of progress made by line-ministries and institutions in integrating fundamental services for Small, and Medium Enterprises (SMEs) into the Cambodia Data Exchange (CamDX) ecosystem. On this occasion, the meeting commended the notable milestones achieved across ministries and institutions, and outlined key priority actions to ensure complete service integration by the end of September 2026. | 168 |
| 18 | នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលបានអញ្ជើញចូលរួមកិច្ចប្រជុំផែនការអាជីវកម្មរបស់ធនាគារ SME ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាភិបាល អគ្គនាយក គណៈគ្រប់គ្រងជាន់ខ្ពស់ នាយក-នាយិកានាយកដ្ឋាន ប្រធានសាខា ប្រធានផ្នែក និងបុគ្គលិកពាក់ព័ន្ធ សរុបប្រមាណ ៥០ រូប។
💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
📱 Youtube
🌐LinkedIn
🌐Website | 164 |
| 19 | [English Below]
នាថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានចូលរួមជាវាគ្មិនសម្រាប់វេទិកាពិភាក្សាក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះត្រូវបានរាជរដ្ឋាភិបាលដាក់ចេញក្នុងគោលបំណងឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលកំពុងកើតមាន និង ចូលរួមបង្កើតមុខរបរ និង ការងារ ធានាលំនឹងជីវភាពប្រជាជន ព្រមទាំងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និង សង្គមកម្ពុជា ក្នុងរយៈពេលខ្លី និង មធ្យម។
On September 4, 2026, at Sokha Phnom Penh Residence Hotel, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance and Secretary-General of the General Secretariat of the Digital Economy and Business Committee (GS-DEBC), participated as a speaker in the discussion forum held as part of the official launch ceremony of the “Comprehensive Intervention Program in Response to the Multi-Crises.” The event was presided over by H.E. Akka Pundit Sapheacha AUN PORNMONIROTH, Deputy Prime Minister and Minister of Economy and Finance, as the highest-level representative of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia. The program was introduced by the Royal Government of Cambodia to respond to emerging challenges, create employment and livelihood opportunities, maintain the well-being of the people, and strengthen the resilience of Cambodia’s economy and society in the short and medium term.
💬 តាមដានបណ្ដាញសង្គមរបស់ គណ:កម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល៖
🌐Facebook
🌐Telegram
🌐TikTok
📱 Youtube
🌐LinkedIn
🌐Website | 185 |
| 20 | រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៦, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំក្រុមការងារជួបប្រជុំជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ឧ.វ.ប.ន.)។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្វែងយល់ និងពិនិត្យបន្ថែមលើនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណគោល សម្រាប់ការស្នើសុំធ្វើអាជីវកម្ម “សិប្បកម្មផលិតសាប៊ូ”។
Phnom Penh: On the afternoon of September 2, 2026, H.E. Dr. Kong Marry, Secretary of State of the MEF, Secretary-General of the General Secretariat of the Digital Economy and Business Committee (DEBC), and Chair of the Inter-Ministerial Working Group on Electronic Services for Business (ESB), led the working group in a meeting with leadership and technical officials the Ministry of Industry, Science, Technology & Innovation (MISTI).
The meeting was organized to discuss and better understand the licensing procedures, aiming to streamline procedures for conducting "soap handicraft/manufacturing" business. | 175 |
