មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព - Entrepreneurship Development Fund (EDF)
Ir al canal en Telegram
EDF is a government trust fund, supporting entrepreneurs, innovative startups, potential SMEs and partnering institutions who will implement any innovative activity and create economic value-added in the Cambodia’s economy.
Mostrar másEl país no está especificadoLa categoría no está especificada
423
Suscriptores
Sin datos24 horas
+17 días
+3430 días
Número de Publicaciones
Carga de datos en curso...
Reacciones
Comentarios
Estrellas de Telegram
PUBLICACIONES TOP por
Carga de datos en curso...
Análisis de publicación
Mensajes | Ver dinámicas | |||||
[English Below]
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៦ នៅទីស្ដីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំក្រុមការងារលេខាធិការដ្ឋានរៀបចំ ESB ជួបប្រជុំ ជាមួយ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ក.ដ.ន.ស.), ឯកឧត្តម អ៊ិន មាត្រា អគ្គនាយករងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ព្រមទាំងក្រុមការងារនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ (អទច) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារអភិវឌ្ឍប្រព័ន្ធរួម សម្រាប់ការស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។
Phnom Penh: On the morning of October 02, 2026 at the General Secretariat of the Digital Economy and Business Committee (DEBC), H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, Secretary-General of the General Secretariat of the DEBC, and Chair of the Inter-Ministerial Working Group on E-Services for Business (ESB), led the ESB Secretariat team in a meeting with H.E. Seng Someta, Secretary of State at the Ministry of Land Management, Urban Planning and Construction (MLMUPC), H.E. In Meatra, Deputy Director General of the Real Estate Business and Pawnshop Regulator (RPR), and the working group from the General Department of State Property and Non-Tax Revenue (GDSNR), via Zoom. This meeting was organized to check on development progress for Real Estate Development System (Single Portal). | 101 | 0 | 0 | 0 | Inicia sesión para ver las estadísticas | |
[English Below]
🔹 នាព្រឹកថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កង ច័ន្ទតារារ័ត្ន ទីប្រឹក្សាផ្ទាល់សម្តេចធិបតី និង ជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមបណ្ឌិត គង់ ម៉ារី បានអញ្ជើញ ឯកឧត្តមបណ្ឌិត កង ច័ន្ទតារារ័ត្ន ព្រមទាំងក្រុមការងារ ចុះទស្សនកិច្ចនៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួន ដើម្បីស្វែងយល់បន្ថែមអំពីបរិយាកាស និង សកម្មភាពការងារជាក់ស្តែង។
🔵 បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម៖ https://tsc.gov.kh/social-media
🔹 On the Morning of October 1, 2026, H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, and Chair of the Inter-Ministerial Working Group on E-Services for Business held a meeting with H.E. Dr. Kang Chandararoth, Personal Advisor to Samdech Thipadei and Secretary of State of the Office of the Council of Ministers.
Following the meeting, H.E. Dr. Kong Mary invited H.E. Dr. Kang Chanthararoth, along with the team, to visit several relevant institutions to gain further insights into the working environment and observe their ongoing activities in practice.
🔵 Official Social Media Channels: https://tsc.gov.kh/social-media | 90 | 0 | 0 | 0 | Inicia sesión para ver las estadísticas | |
[English below]
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៦ នៅទីស្ដីការអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (ESB) បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងរៀបចំ ESB ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួង ស្ថាប័ន សរុបប្រមាណ ១០៨ រូប តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom)។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងាររបស់ក្រសួង ស្ថាប័ន ជាលើកទី៤ លើការបញ្ចូលសេវាគោលពាក់ព័ន្ធសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ទៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។ ក្នុងឱកាសនោះ, អង្គប្រជុំបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងវឌ្ឍនភាពការងារគួរឱ្យកត់សម្គាល់របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងបានកំណត់ទិសដៅអនុវត្តបន្ត ដើម្បីធានាឱ្យការភ្ជាប់សេវាគោលទាំងអស់សម្រេចបាន ១០០% ត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៦។
Phnom Penh: On the Afternoon of September 28, 2026 at the General Secretariat of the Digital Economy and Business Committee (DEBC), H.E. Dr. Kong Marry, Secretary of State of the Ministry of Economy and Finance, Secretary-General of the General Secretariat of the DEBC, and Chair of the Inter-Ministerial Working Group on E-Services for Business (ESB), chaired a working group meeting attended by high-level officials and senior technical officials from ministries and institutions of approximately 108 participants via Zoom.
The meeting was convened to review the fourth phase of progress made by line-ministries and institutions in integrating fundamental services for Micro, Small, and Medium Enterprises (MSMEs) into the Cambodia Data Exchange (CamDX) ecosystem. On this occasion, the meeting commended the significant milestones achieved across ministries and institutions, and outlined key priority actions to ensure 100% integration of fundamental services by the end of September 2026. | 130 | 0 | 0 | 0 | Inicia sesión para ver las estadísticas | |
នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦, នៅសណ្ឋាគាររ៉េសុីដង់ សុខាភ្នំពេញ, អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល (អ.ស.ឌ.) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី "ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា" (Cambodia E-Invoicing System) ជូនអង្គភាពថវិកានៃក្រសួង-ស្ថាប័នដែលនៅសេសសល់ចំនួន ១០ រួមមាន៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមហាផ្ទៃ
- ក្រសួងការពារជាតិ
- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- អាជ្ញាធរសវនកម្មជាតិ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំនៃ អ.ស.ឌ. និងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេសនៃ អ.ស.ឌ. ទទួលបន្ទុកអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។
គួរបញ្ជាក់ផងដែរ សិក្ខាសាលាខាងលើបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបព័ត៌មានអំពីប្រព័ន្ធ Cambodia E-Invoicing ទៅកាន់តំណាងអង្គភាពថវិកានៃក្រសួង-ស្ថាប័នទាំង ១០ ដើម្បីត្រៀមលក្ខណៈរួចរាល់ក្នុងការអនុវត្តវិក្កយបត្រអេឡិចត្រូនិកក្នុងកំឡុងត្រីមាសទី៤ នៃឆ្នាំ២០២៦នេះ ដែលមានសិក្ខាកាមសរុបចំនួនប្រមាណ ២២០រូប។ | 107 | 0 | 0 | 0 | Inicia sesión para ver las estadísticas |

