en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

Open in Telegram
1 278
Subscribers
-124 hours
-47 days
-1730 days
Posts Archive
សារពិសេស របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា: ជូនចំពោះបងប្អូនវីរកងទ័ព និង វីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ជាទីគោរព និង ស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត! ថ្ងៃនេះ, ក្នុងនាមប្រមុខរាជរដ្ឋាភិបាល, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមផ្ញើនូវសារមួយ ទៅកាន់បងប្អូនជនរួមជាតិទាំងអស់ នៅក្នុងវេលាដែលមាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើងបាន និង កំពុងរងសោកនាដកម្មនៃសង្គ្រាមឈ្លានពាន ក្រោយពីការទទួលបានសន្តិភាពពេញលេញ នៅឆ្នាំ ១៩៩៨ ។ កម្ពុជាបានឆ្លងកាត់យ៉ាងឆ្អែតឆ្អន់នូវភ្នក់ភ្លើងសង្រ្គាមរាប់រយឆ្នាំ រួមទាំងរបបប្រល័យពូជសាសន៍ ដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ស្គាល់តម្លៃពិតប្រាកដនៃ «សន្តិភាព» ហើយក្នុងកាលៈទេសៈនេះ យើងពិតជាគ្មានប្រាថ្នាអ្វីផ្សេងឡើយ ក្រៅពីសុខសន្តិភាព និង លទ្ធភាព ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ។ ក្នុងន័យនេះ, កម្ពុជាផ្តល់តម្លៃខ្ពស់បំផុត ចំពោះ «សន្តិភាព និង ការអភិវឌ្ឍ» ហើយកម្ពុជាតែងតែគាំទ្រ និង ចូលរួមអនុវត្តដោយសុចរិត នូវសណ្តាប់ធ្នាប់តំបន់ និង សកល ដោយផ្អែកលើច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង កិច្ចព្រមព្រៀងនានា ដែលកម្ពុជាបានទទួលយក, ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និង ធម្មនុញ្ញអាស៊ាន ក្នុងគោលដៅចង់រួមរស់ប្រកបដោយសន្តិសហវិជ្ជមាន ជាមួយគ្រប់បណ្តាប្រទេសទាំងអស់, ទាំងប្រទេស នៅជិតខាង, ក្នុងតំបន់ និង លើសកលលោក ។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និង នៅតែបន្តព្យាយាមចរចាតាមគ្រប់រូបភាពទាំងអស់ ដើម្បីបញ្ចប់ការប្រឈមមុខគ្នាដោយអាវុធ និង វិលត្រឡប់ទៅដោះស្រាយបញ្ហាព្រំដែន តាមយន្តការបច្ចេកទេស និង ក្របខណ្ឌច្បាប់ ដែលមានជាធរមាន។ ក្រោយពីការព្យាយាមចរចាប្រកបដោយភាពអត់ធ្មត់ខ្ពស់បំផុត, កម្ពុជា និង ថៃ បានឯកភាពអនុវត្តបទ «ឈប់បាញ់ភ្លាម នៅនឹងកន្លែង» ដែលបានចូលជាធរមានចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់, ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ តទៅ ។ ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ ។ ផ្ទុយទៅវិញ, ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និង ការតម្កល់អាយុជីវិត និង សុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និង ខ្ពស់បំផុតមួយរបស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬ ការលំបាកយ៉ាងណាក៏ដោយ ។ ទោះបីយើងនៅតែអាចបន្តទប់ទល់បានក្នុងការប្រយុទ្ធគ្នា, ក្នុងនាមជាប្រទេសតូច យើងនៅតែមិនមានអ្វីចំណេញសោះឡើយ ពីការអូសបន្លាយ ក្នុងរយៈពេលយូរនៃការប្រយុទ្ធនេះ។ ពេលនេះ, ប្រជាពលរដ្ឋភៀសសឹកជាងកន្លះលាននាក់ កំពុងទន្ទឹងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ, កុមាររាប់ពាន់នាក់កំពុងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅថ្នាក់រៀនវិញ, ហើយក្រុមគ្រួសារកងទ័ព កងនគរបាល រាប់ពាន់នាក់ ក៏កំពុងរង់ចាំផ្លូវ ឪពុក, ប្តី,កូន, ពូ, មីង, បង ឬ ប្អូន របស់ពួកគេ ពីសមរភូមិយ៉ាងអន្ទះសារបំផុត ។ ដូច្នេះ, ខណៈដែល លទ្ធភាពនៃការស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននេះ ដោយសន្តិវិធីនៅតែមាន, រាជរដ្ឋាភិបាល បានសម្រេចចិត្តប្រកាន់យកការចរចាបញ្ចប់ការប្រយុទ្ធគ្នា មុនពេលវាកាន់តែរីកធំជាងនេះទៅទៀត ដើម្បីកាត់បន្ថយការឈឺចាប់ និង ទុក្ខសោករបស់បងប្អូនជនរួមជាតិ ជាអតិបរមា ហើយក៏ដើម្បីបញ្ឈប់នូវការពលី និង ការរងរបួសរបស់បងប្អូនវីរកងទ័ព, វីរនគរបាល ក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់ ដែលមកទល់នឹងពេលនេះ មានប្រជាជនស៊ីវិល ៣២ នាក់ បានបាត់បង់ជីវិត និង ៩៣ នាក់ បានរងរបួស ។ ជាការពិត, «ការឈប់បាញ់ភ្លាម នៅនឹងកន្លែង» មានន័យថា កងកម្លាំងទាំងសងខាង ត្រូវអនុវត្តបទឈប់បាញ់នេះ ដោយរក្សាកម្លាំងនៅតាមទីតាំងឈរជើងរបស់ខ្លួន នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ ។ ក្នុងន័យនេះ, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមសង្កត់ធ្ងន់ថា ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានា នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់នេះ គឺត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយភាគីទាំងសងខាងថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដែលចំណុចនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ទាមទារកំណត់ច្បាស់ នៅក្នុង «សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥» ។ ប្រការនេះបញ្ជាក់ច្បាស់ថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជា និង ថៃ នៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និង អនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និង យន្តការទ្វេភាគី ទាំងឡាយ ដែលមានជាធរមាន ។

ថ្ងៃនេះជា ថ្ងៃទី១៥៣ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាអំពាវ
ថ្ងៃនេះជា ថ្ងៃទី១៥៣ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា  បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕

ថ្ងៃនេះជា ថ្ងៃទី១៥៣ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាអំពាវ
ថ្ងៃនេះជា ថ្ងៃទី១៥៣ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕

សេចក្តីជូនដំណឹង ស្តីពីការមិនអនុញ្ញាតឱ្យមានការអុជកាំជ្រួចគ្រប់ប្រភេទ នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅន
សេចក្តីជូនដំណឹង ស្តីពីការមិនអនុញ្ញាតឱ្យមានការអុជកាំជ្រួចគ្រប់ប្រភេទ នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីចូលរួមរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ព្រមទាំងចៀសវាងការបង្កឱ្យមានបញ្ហាជាយថាហេតុ៕

យប់រាត្រី ឃ្មុំចោរព្រៃក៏ចាប់ផ្តើមហើរពេញវេហា! (ឧត្តរ) 28-12-2025
យប់រាត្រី ឃ្មុំចោរព្រៃក៏ចាប់ផ្តើមហើរពេញវេហា! (ឧត្តរ) 28-12-2025

នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន🇨🇳 តាមរយៈឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសា
+6
នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន🇨🇳 តាមរយៈឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌បន្ទាន់មកកាន់រដ្ឋាភិបាលកម្ពុជា🇰🇭 ដើម្បីបន្តជួយទៅកាន់បងប្អូនប្រជាជនភៀសសឹកជាង៦០ម៉ឺននាក់នៅតំបន់ព្រំដែនដែលទទួលរងគ្រោះក្នុងជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ៕

សេចក្តីអំពាវនាវ ដល់នាយទាហាន នាយទាហានរង និងពលទាហាន និងសាធារណជនទាំងអស់ ដើម្បីចូលរួមរក្សាសុវត្ថិភាព និងអាយុជីវិតកងកម្លាំងរបស់យើង
សេចក្តីអំពាវនាវ ដល់នាយទាហាន នាយទាហានរង និងពលទាហាន និងសាធារណជនទាំងអស់ ដើម្បីចូលរួមរក្សាសុវត្ថិភាព និងអាយុជីវិតកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា ក្រសួងការពារជាតិ សូមអំពាវនាវយ៉ាងទទូច សូមឱ្យបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន, វីដេអូ, សារសម្លេង ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពមុន អំឡុងពេល និងក្រោយពេលប្រតិបត្តិការយោធាទាំងអស់, ផែនទី, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, សព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, TikToK, Youtube, បណ្តាញសារព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕ ✍️កំណត់សម្គាល់៖ ការរក្សាការសម្ងាត់យោធា និងសន្តិសុខ នៃកងយោធពលខេមរភូមិន្ទ គឺជាប្រៀបការពារជាតិដ៏រឹងមាំ។

សង្គ្រាមប្រយុទ្ធបង្ហូរឈាម២០ថ្ងៃ មេទ័ពកំពូលៗរបស់យើង ហត់ណាស់ ប្រឹងណាស់ អាយុកាន់តែច្រើន តែសម្រាកបានតិចតួចបំផុត ពេលខ្លះស្ទើរតែមិន
+2
សង្គ្រាមប្រយុទ្ធបង្ហូរឈាម២០ថ្ងៃ មេទ័ពកំពូលៗរបស់យើង ហត់ណាស់ ប្រឹងណាស់ អាយុកាន់តែច្រើន តែសម្រាកបានតិចតួចបំផុត ពេលខ្លះស្ទើរតែមិនបានបិទភ្នែកផង។ សូមគោរពអរគុណ ដឹងគុណ និងកោតស្ងប់ស្ងែងពីចម្ងាយជូនចំពោះមេទ័ពបញ្ជាដឹកនាំសមរភូមិអង់អាច និងខ្លាំងពូកែ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង, នាយឧត្តមសេនីយ៍ ខេង សុមេធ និងឧត្តមសេនីយ៍ឯក ស្រី ឌឹក ព្រមទាំងមេទ័ពមួយចំនួនទៀត ដែលបានតស៊ូ ខាំស្មៅ ដឹកនាំបញ្ជាកម្លាំងប្រយុទ្ធជាមួយទ័ពថៃទាំងថ្ងៃទាំងយប់៕ សូមគោរពជូនពរពូៗមានសុខភាពរឹងមាំ សំណាងល្អ និងទទួលជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជន៕

រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ជួបពិភាក្សាការងារទ្វេភាគី ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជ
+7
រដ្ឋមន្ត្រីការបរទេសកម្ពុជា-ចិន ជួបពិភាក្សាការងារទ្វេភាគី ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស ចិន នាព្រឹកថ្ងៃទី២៨ ខែធ្នូនេះ នៅខេត្តយូណាន ប្រទេសចិន។ ជំនួបរបស់ប្រមុខការទូតកម្ពុជា-ចិននេះ គឺដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងចិន ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកទាំងមូល។ សូមជម្រាបថា លោក ប្រាក់ សុខុន កំពុងស្ថិតនៅខេត្តយូណាន ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំត្រីភាគី កម្ពុជា ថៃ និងចិន ដែលប្រព្រឹត្តទៅពីថ្ងៃទី២៨-២៩ ខែធ្នូនេះ ដើម្បីពិភាក្សាពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ៕ រូបថត៖ ខឹម សុវណ្ណារ៉ា(ទីភ្នាក់ងារព័ត៌មានកម្ពុជា-AKP)

សង្រ្គាមអាវុធបានចប់ហើយ ប៉ុន្តែឥឡូវចូលសង្រ្គាមព័ត៌មានបំពុល ជាពិសេសក្រុមពួកប្រឆាំងបានកំពុងវាយលុកខ្លាំងណាស់។ ខ្ញុំសង្ឃឹមថាបងប្អូ
សង្រ្គាមអាវុធបានចប់ហើយ ប៉ុន្តែឥឡូវចូលសង្រ្គាមព័ត៌មានបំពុល ជាពិសេសក្រុមពួកប្រឆាំងបានកំពុងវាយលុកខ្លាំងណាស់។ ខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើង កុំជឿលើព័ត៌របស់ពួកវា ម្យ៉ាងទៀតដូចជាព័ត៌មានសៀមតែម្តង៕

នេះគឺជាព័ត៌មានបំពុល របស់បក្សពួកប្រឆាំងនៅក្រៅស្រុក. ហើយក្រុមទាំងនេះតែងតែបង្កើតព័ត៌មានក្លែងក្លាយ ញុះញង់ ពួកនេះគឺមិនខុសពីចោរសៀមន
+2
នេះគឺជាព័ត៌មានបំពុល របស់បក្សពួកប្រឆាំងនៅក្រៅស្រុក. ហើយក្រុមទាំងនេះតែងតែបង្កើតព័ត៌មានក្លែងក្លាយ ញុះញង់ ពួកនេះគឺមិនខុសពីចោរសៀមនោះទេ ពេលអាវុធឈប់ផ្ទុះ ពួកអស់នេះក៏ចេញមកដែរ អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាកុំជឿឲ្យសោះ សូមជឿជាក់លើព័ត៌មានផ្លូវការចេញពីក្រសួងការពារជាតិ ក្រសួងព័ត៌មាន និងផេកផ្លូវការរបស់ថ្នាក់ដឹកនាំយើង៕ សូមអរគុណ!🙏❤️🇰🇭

បទឈប់បាញ់ មិនមែនពេល៣ថ្ងៃ ឬ៧២ម៉ោងឡើយ ពោលបទឈប់បាញ់នេះ ធ្វើឡើងសម្រាប់សន្តិភាពរយះពេលយូរអង្វែង៕
បទឈប់បាញ់ មិនមែនពេល៣ថ្ងៃ ឬ៧២ម៉ោងឡើយ ពោលបទឈប់បាញ់នេះ ធ្វើឡើងសម្រាប់សន្តិភាពរយះពេលយូរអង្វែង៕

គិតត្រឹមម៉ោង7:00នាទីព្រឹកនេះ នៅសមរភូមិទិសឧត្តរមានជ័យ: ជប់គគីរ. ប្រាសាទតាមាន់ធំ.តាមាន់តូច.ថ្មដូន.ប្រាសាទតាក្របី.ប្រាសាទខ្នារ.ភ
គិតត្រឹមម៉ោង7:00នាទីព្រឹកនេះ នៅសមរភូមិទិសឧត្តរមានជ័យ: ជប់គគីរ. ប្រាសាទតាមាន់ធំ.តាមាន់តូច.ថ្មដូន.ប្រាសាទតាក្របី.ប្រាសាទខ្នារ.ភ្នំ350.អូរស្មាច់.អូរខ្លាឃ្មុំ.ភ្នំប៉ើយ.ភ្នំអនុស្សាវរីយ៍.ភ្នំគីញគក់.ព្រៃគុយ.អូរថ្ម.ភ្នំ200.ច្រកជាំសាងាំ.ក្បាលទង្សោង.អូរក្រញូង.ផ្ទះតាម៉ុក. គឺសភាពការណ៍នៅស្ងប់ស្ងាត់ មិនទាន់មានអ្វីនោះទេ៕ 28-12-2025

ថ្ងៃនេះជា ថ្ងៃទី១៥២ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាអំពាវ
ថ្ងៃនេះជា ថ្ងៃទី១៥២ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕

ត្រឹមម៉ោង10:25នាទីយប់នេះ ស្ថានការណ៍គឺស្ងប់ស្ងាត់គ្រប់សមរភូមិទាំងអស់ សូមបងប្អូនយើងចូលសម្រាកចុះ កងកម្លាំងយើងក៏បានសម្រាក និងបានហូបបាយ ហូបទឹកខ្លះផងដែរ និងកំពុងបន្តឈរជើងការពារយ៉ាងរឹងមាំ នៅលើដែនអធិបតេយ្យរបស់យើង។ ចំពោះស្ថានការណ៍ណាមួយ ខ្ញុំបាទនិងរាយការណ៍ជូនបងប្អូនយើងបន្ថែមទៀត៕ សូមអរគុណ សូមគោរពលា!🙏❤️🇰🇭💪👮‍♂️ 27-12-2025

ខ្ញុំនៅតែទទូចសុំ ដល់កងកម្លាំងយើងគ្រប់ទិសទាំងអស់បើទោះបីជាមានបទឈប់បាញ់នៅវេលាម៉ោង12:00នាទីថ្ងៃត្រង់នេះក៏ដោយ សូមបងប្អូនមេត្តាកុំថ
ខ្ញុំនៅតែទទូចសុំ ដល់កងកម្លាំងយើងគ្រប់ទិសទាំងអស់បើទោះបីជាមានបទឈប់បាញ់នៅវេលាម៉ោង12:00នាទីថ្ងៃត្រង់នេះក៏ដោយ សូមបងប្អូនមេត្តាកុំថតនៅកន្លែងទីតាំងឈរជើង ឬលេណដ្ឋាន ជាដាច់ខាត៕ សូមអរគុណ🙏❤️🇰🇭👮‍♂️ 27-12-2025

🙏🏻ប្រសាសន៍របស់ សម្តេចតេជោ ៖ «កម្ពុជាមិនមានការចរចាកាត់ ឬដោះដូរដី ដើម្បីប្ដូរយកសន្តិភាពនោះទេ។ បើគង់តែកាត់ដីឱ្យថៃ តើចាំបាច់ច្ប
🙏🏻ប្រសាសន៍របស់ សម្តេចតេជោ ៖ «កម្ពុជាមិនមានការចរចាកាត់ ឬដោះដូរដី ដើម្បីប្ដូរយកសន្តិភាពនោះទេ។ បើគង់តែកាត់ដីឱ្យថៃ តើចាំបាច់ច្បាំងគ្នាតាំងពីដំបូងធ្វើអី?»។