អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
1 356
Obunachilar
Ma'lumot yo'q24 soatlar
-67 kunlar
-3630 kunlar
Postlar arxiv
BREAKING: លោក ដូណាល់ ត្រាំ អះអាងថា ថៃជាអ្នកចាប់ផ្តើមសង្រ្គាមឡើងវិញជាមួយកម្ពុជា
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ក្នុងនោះរួមមានទាំងរវាងថៃ និងកម្ពុជា។ ឆ្លើយតបទៅនឹងសំណួរបស់ អ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨។ ឥរិយាបថរបស់ថៃចាប់ផ្ដើមល្អប្រសើរឡើងវិញ។ ដូចដែលអ្នកទាំងអស់គ្នាដឹងបន្ទាប់ពីពួកគេ (ថៃ) បានចាប់ផ្ដើមសង្រ្គាមឡើងវិញជាមួយកម្ពុជា។ ពួកគេ (ថៃ និងកម្ពុជា) បានចាប់ផ្ដើមសង្រ្គាមជាថ្មី។ ប៉ុន្តែខ្ញុំគិតថាលោក Marco យើងត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្រ្គាមរវាងថៃ និងកម្ពុជា។ ដូច្នេះយើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨៕
កញ្ច្រែងព្រឹកនេះ សុីមិនក្រោម២០០ក្បាលទេ ក្នុងមួយទិស៕
23-12-2025
កាលពីម៉ោង7:50នាទីព្រឹក វាបានបាញ់ផ្លោងចូលរង្វង់មូល.គោកមន ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕
23-12-2025
បងប្អូនត្រូវចាំថា: បើវាយកបានទីតាំងដែលខ្ញុំតែងតែទម្លាក់ព័ត៌មាននេះ គឺវានិងឈប់បាញ់ដោយមិនងាករេទេ។ ប៉ុន្តែមកដល់ថ្ងៃនេះគឺរយ:ពេល១៧ថ្ងៃហើយ ដែលវាមិនទាន់បានសមិទ្ធផលអ្វីសោះ ក្រៅពីងាប់កម្លាំងទ័ព ឆេះរថក្រោះ ឆេះបន្ទាយ ចំណាយគ្រាប់អស់រាប់សិបលានគ្រាប់៕ ដូចដែលខ្ញុំធ្លាប់និយាយម្តងហើយ ម្តងទៀតថា: យុទ្ធសាស្ត្រ.តេជោ-ធិបតី និងឲ្យបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងអស់សង្ឃឹមនោះទេ ហើយយើងគ្រប់គ្នាត្រូវតែបន្តចំពោះការ ជឿជាក់លើថ្នាក់ដឹកនាំ.រាជរដ្ឋាភិបាល និងជាពិសេសគឺ កងកម្លាំងរបស់យើងដែលកំពុងឈរជើងប្រយុទ្ធដ៏ខ្លាំងក្លា និងការពារបានយ៉ាងរឹងមាំបំផុត៕
សូមអរគុណ!🙏❤️🇰🇭👮♂️
8:17ព្រឹក វាបន្តបាញ់ផ្លោងច្រើនគ្រាប់ នៅទិស.ប្រាសាទខ្នារ.ភ្នំបាក់ខាងលិចប្រាសាទខ្នារ.តាមាន់ធំ.តាក្របី.ថ្មដូន.៕
23-12-2025
ត្រឹមម៉ោង8ព្រឹកនេះ នៅសមរភូមិថ្មដា កាំភ្លើងធំស្ងាត់ តែនៅកាំភ្លើងដៃ បាញ់នៅអូរភ្លុកដំរី៕
23-12-2025
7:45ព្រឹក ឲ្យពួកចោរឈ្លានពាន សុី5ក.ញ. នៅទិសអានសេះ.ភ្នំខ្មោច៕
23-12-2025
7:20ព្រឹក វាបន្តបាញ់ផ្លោង.ធ្លាក់ចូលជាយក្រុងប៉ោយប៉ែត ចំនួន5គ្រាប់៕
23-12-2025
6:25ព្រឹក នៅទិស.ថ្មដូន.ប្រាសាទខ្នារ. វានៅបន្តផ្លោងចូល៕
23-12-2025
ម៉ោង៥៖៣៧នាទី ពួកវាបន្តបាញ់ផ្លោងចូលភ្នំខ្មោច។ បាញ់គ្មានពេលឈប់សោះ ពួកអាចង្រៃនេះ។
23-12-2025
គិតត្រឹមម៉ោង12:30នាទីយប់នេះ ស្ថានការណ៍គឺស្ងាត់ហើយ សូមបងប្អូនយើងចូលសម្រាកចុះ កងកម្លាំងយើងក៏បានសម្រាកដៃ និងបានហូបបាយ ហូបទឹកខ្លះហើយ និងកំពុងបន្តឈរជើងការពារយ៉ាងរឹងមាំ នៅលើដែនអធិបតេយ្យរបស់យើង។ យើងចាំមើលវេលាទៀបភ្លឺថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ស្អែកបន្តទៀត៕
សូមអរគុណ សូមគោរពលា!🙏❤️🇰🇭💪👮♂️
22-12-2025
🇰🇭លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ នៅពេលដែលពួកយេីងបានគេងលក់ស្រួល តែវីរៈកងទ័ពយេីងមិនទាន់បានគេង មិនទាន់បានសំរាកផងក្នុងរយៈពេល១៦ថ្ងៃនេះ។ ពួកគាត់យកជីវិតការពារយេីងទាំងអស់គ្នាដែលនៅជួរក្រោយ។ 🙏🙏
10:00យប់ វាបន្តបាញ់ផ្លោងចូល3គ្រាប់ មកកាន់ទីលំនៅដ្ឋានរបសើជនសុីវិល.នៅជាយក្រុងប៉ោយប៉ែត៕
22-12-2025
ត្រឹមម៉ោង៩៖៤០នាទីយប់ថ្ងៃទី២២ ធ្នូ, សមរភូមិថ្មដា ឧត្តរមានជ័យ និងព្រះវិហារ ជោគជ័យ និងព្រៃចាន់ រៀងស្ងាត់ហើយ!
ម៉ោងជិត9នេះ ពួកវាបាញ់ផ្លោងចូលភូមិសាស្រ្តក្រុងប៉ោយប៉ែត2គ្រាប់ទៀត៕
22-12-2025
+3
សេចក្តីប្រកាសរបស់ប្រធានអាស៊ានអំពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជានិងថៃ
ទីក្រុងគូឡាឡាំពួ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥
ASEAN Chair's Statement Special ASEAN Foreign Ministers' Meeting on the Current Situation Between Cambodia and Thailand
22 December 2025, Kuala Lumpur
+1
យុទ្ធសាស្ត្រ.តេជោ-ធិបតី. និងមិនឲ្យបងប្អូនយើងអស់សង្ឃឹមទេ សូមបងប្អូនបន្តនៅការជឿជាក់លើរាជរដ្ឋាភិបាល.ថ្នាក់ដឹកនាំ និងវីរកងទ័ពរបស់យើង ដែលកំពុងប្រយុទ្ធការពារ និងកម្ចាត់សត្រូវបានយ៉ាងរឹងមាំបំផុត៕🙏❤️🇰🇭👮♂️
គ្រាប់ផ្លោងសៀម🇹🇭 ធ្លាក់លើផ្លូវលេខ៥៨ ក្រុងប៉ោយប៉ែត ល្ងាចថ្ងៃទី២២ ខែ១២ ឆ្នាំ២០២៥នេះ៕
កាលពីម៉ោង4ជាងរសៀលនេះ ពួកវាបន្តប្រើ F-16 ទម្លាក់គ្រាប់បែកនៅមូលដ្ឋានស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕
22-12-2025
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 
