en
Feedback
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

Open in Telegram
1 357
Subscribers
-124 hours
-77 days
-3930 days
Posts Archive
សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា: ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ។ ថ្ងៃនេះរាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខ
+9
សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា: ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ។ ថ្ងៃនេះរាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ៗទាំងបីសម្រាប់ បងប្អូនវីរៈយុទ្ឋជនទាំង ១៨រូប ដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០២៥ (១៥៥ថ្ងៃគត់) ។ កាតព្វកិច្ចសំខាន់ទាំងបីនោះគឺ÷ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព, និង ៣) ការស្វែងរកសេរីភាព ជូនបងប្អូន។ សូមអបអរសាទរចំពោះការទទួលបាននូវសេរីភាព វិលត្រលប់មកជួបជុំគ្រួសារវិញរបស់បងប្អូនបងប្អូនវីរៈយុទ្ឋជនទាំង ១៨រូប៕

🌐 អ្នកប្រើប្រាស់ Smart, Cellcard និង Metfone អាចចាប់ផ្ដើមប្រើសេវា 5G ចាប់ពីម៉ោង ០០:០១ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ! ប្រភព៖ ក
🌐 អ្នកប្រើប្រាស់ Smart, Cellcard និង Metfone អាចចាប់ផ្ដើមប្រើសេវា 5G ចាប់ពីម៉ោង ០០:០១ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ! ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ក្រុមហ៊ុន GANZBERG ឧបត្ថម្ភម៉ូតូថ្មី ចំនួន១៨ គ្រឿង ជូនដល់វិរកងទ័ព ទាំង១៨ នាក់ ដែលបានវិលត្រលប់ដល់មាតុភូមិវិញ (ភ្នំពេញ)៖ ក្រុមហ
ក្រុមហ៊ុន GANZBERG ឧបត្ថម្ភម៉ូតូថ្មី ចំនួន១៨ គ្រឿង ជូនដល់វិរកងទ័ព ទាំង១៨ នាក់ ដែលបានវិលត្រលប់ដល់មាតុភូមិវិញ (ភ្នំពេញ)៖ ក្រុមហ៊ុន GANZBERG នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រកាសចូលរួមឧបត្ថម្ភ ម៉ូតូថ្មី ចំនួន១៨ គ្រឿង ជូនដល់វិរកងទ័ព ទាំង១៨នាក់ ដែលបានវិលត្រលប់ដល់មាតុភូមិវិញ។ ការចូលរួមឧបត្ថម្ភថវិការបស់ ក្រុមហ៊ុន Ganzberg គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សូមជម្រាប់ដែរថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូនេះ វីរៈកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានភាគីថៃបានដោះលែងប្រគល់ឲ្យមកកម្ពុជាវិញហើយ តាមច្រកខេត្តប៉ៃលិន បន្ទាប់ពីចាប់អស់រយៈពេល១៥៥ថ្ងៃមក ពោលគឺព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន៕

វីដេអូ ៖ ប្រជាពលរដ្ឋក្រុងបាត់ដំបង ខេត្តបាត់ដំបង រាប់ពាន់រាប់ម៉ឺននាក់ ជួបជុំគ្នាលើកទឹកចិត្ត និងស្វាគមន៍ យ៉ាងក្តីរីករាយ នៃការធ្វើមាតុភូមិនិវត្តន៍របស់វីរៈកងទ័ព ១៨នាក់៕ 31-12-2025

វីរកងទ័ពយើង បានចេញដំណើរមកហើយ អ្នកភ្នំពេញយើងចាំទទួលផង🙏❤️🇰🇭👮‍♂️ 31-12-2025

ទិដ្ឋភាពក្រុមគ្រួសារវីរកងទ័ពកម្ពុជាទាំង១៨រូប មកត្រៀមចាំទទួលវីរកងទ័ព នៅព្រលានយន្ដហោះពោធិ៍ចិនតុង! 31-12-2025
+9
ទិដ្ឋភាពក្រុមគ្រួសារវីរកងទ័ពកម្ពុជាទាំង១៨រូប មកត្រៀមចាំទទួលវីរកងទ័ព នៅព្រលានយន្ដហោះពោធិ៍ចិនតុង! 31-12-2025

វីរកងទ័ពកម្ពុជាទាំង ១៨ នាក់ បានឡើងឧទ្ធម្ភាគចក្រធ្វើដំណើរឆ្ពោះមកកាន់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង រាជធានីភ្នំពេញ ខណៈដែលក្រុមគ្រួសារ អាជ្ញាធរ និងប្រជាពលរដ្ឋកំពុងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅ៕ 31-12-2025

បងប្អូនអ្នកព័ត៌មានអាចទៅថតព័ត៌មាននៅព្រលានយន្តហោះបាត់ដំបង​ ព្រោះវីរកងទ័ពយេីងឡេីងឧត្ថម្ភកចក្រមកភ្នំពេញនៅទីនោះ

វីរកងទ័ពកម្ពុជាទាំង១៨រូប បានមកដល់សាលាខេត្តប៉ៃលិន ដើម្បីពិនិត្យសុខភាព និងបន្តដំណើរមកកាន់រាជធានីភ្នំពេញ។
+9
វីរកងទ័ពកម្ពុជាទាំង១៨រូប បានមកដល់សាលាខេត្តប៉ៃលិន ដើម្បីពិនិត្យសុខភាព និងបន្តដំណើរមកកាន់រាជធានីភ្នំពេញ។

សូមស្វាគមន៍ដោយរីករាយបំផុតសម្រាប់វីរ:កងទ័ពយើងទាំង១៨នាក់។ ទីបំផុតបងប្អូន បានវិលចូលស្រុក និងជួបជុំគ្រួសារបានហើយ៕
សូមស្វាគមន៍ដោយរីករាយបំផុតសម្រាប់វីរ:កងទ័ពយើងទាំង១៨នាក់។ ទីបំផុតបងប្អូន បានវិលចូលស្រុក និងជួបជុំគ្រួសារបានហើយ៕

ពួកគាត់បានវិលត្រឡប់ និងបានមកជួបជុំក្រុមគ្រួសាររបស់ពួកគាត់វិញហើយ។ 31-12-2025
+2
ពួកគាត់បានវិលត្រឡប់ និងបានមកជួបជុំក្រុមគ្រួសាររបស់ពួកគាត់វិញហើយ។ 31-12-2025

សូមជូនពរ ដល់វីរកងទ័ពយើងទាំង១៨រូប ដែលបានវិលត្រឡប់មកកាន់ទឹកដីមាតុភូមិ ឲ្យមានសុខភាពល្អ កម្លាំងមាំមួនគ្រប់ៗគ្នា៕ 🙏❤️🇰🇭👮‍♂️ 31
សូមជូនពរ ដល់វីរកងទ័ពយើងទាំង១៨រូប ដែលបានវិលត្រឡប់មកកាន់ទឹកដីមាតុភូមិ ឲ្យមានសុខភាពល្អ កម្លាំងមាំមួនគ្រប់ៗគ្នា៕ 🙏❤️🇰🇭👮‍♂️ 31-12-2025