ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
Ir al canal en Telegram
Mostrar más
1 280
Suscriptores
Sin datos24 horas
-37 días
-1830 días
Archivo de publicaciones
+1
ខ្ញុំបាទ (អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់ ដែលមានវត្តមាននៅក្នុងទីនេះផងដែរ ដោយសារមានតម្រូវការចាំបាច់បន្ទាន់ សូមបងប្អូនទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញនៅ«វិទ្យុទាក់ទង.អាយកូម.ចំនួន2គ្រឿង» ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសច្រកជាំសាងាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕
សូមអរគុណ!🙏❤️🇰🇭👮♂️
{អង្គភាពសារព័ត៌មានព្រះខ័នញូស៍ប្រចាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ}
*ទំនាក់ទំនង: 0886593528
ម្ចាស់ដី ម្ចាស់ចម្ការ រងចាំពួកហ្វូងសត្វក្អែក ចុះមកលួចត្រីងៀត និងប្រើជំពាមដើម្បីចាំបាញ់ពួកហ្វូងក្អែក!
27-01-2026
Repost from ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
សូមរំលឹកគុណ បួងសួងដល់វត្ថុសាកសិទ្ធដែលថែរក្សារទឹកដីមហានគរ ក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយតាមឃុំគ្រងកងកម្លាំងជួរមុខគ្រប់សមរភូមិទាំងអស់ ឲ្យមានសុវត្ថិភាព និងឈ្នះអស់មារសត្រូវទាំងពួង សាធុ សាធុ សាធុ🙏❤️🇰🇭👮♂️
នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ប៊ុនសុីន ផាត់ក្លាំង អតីតមេបញ្ជាការភូមិភាគ២ថៃ🇹🇭បានថ្លែងនៅកម្មវិធីប្រគល់ពានរង្វាន់កិត្តិយស ក្នុងវិស័យរដ្ឋបាលការពង្រឹងសន្តិសុខជាតិដល់រូបលោកថា:
- (លោកសូមថ្លែងអំណរគុណ ដល់សមាជិកគណ:កម្មាធិការទាំងអស់ដែលបានប្រគល់ពានរង្វាន់នេះមកកាន់រូបលោក ហើយលោកនិងខិតខំប្រឹងប្រែងដើម្បីបំពេញការងាររបស់លោកឲ្យកាន់តែល្អប្រសើរបន្ថែមទៀត)។
- "ជាមួយនេះ លោកក៏បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាល រួមទាំងយោធា ត្រូវធ្វើការដោយមានចិត្តស្មោះត្រង់ជាមួយនិងប្រទេសថៃ🇹🇭ព្រះមហាក្សត្រ ស្ថាប័នពាក់ព័ន្ធ និងការពារលើអធិបតេយ្យភាពទឹកដីឲ្យបានល្អបំផុត ដោយគិតពីផលប្រយោជន៍រួម"។
- លោកបន្តថា បច្ចុប្បន្នស្ថានការណ៍ព្រំដែនថៃ🇹🇭និងកម្ពុជា🇰🇭គឺហាក់មានការតានតឹងមួយចំនួន ដោយយ៉ាងណាមិញកិច្ចចចារដើម្បីស្វែងរកសន្តិភាពគឺកំពុងនៅដំណើរនៅឡើយ។
- លោកបន្ថែមទៀតថា សូមប្រជាជនថៃ🇹🇭មានការជឿទុកចិត្តលើរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័នទាំងអស់ ដោយកុំមានការងាករេឲ្យសោះ។
- ជាចុងក្រោយ លោកក៏បានទទូចឲ្យកងកម្លាំងប្រដាប់អាវុធថៃ🇹🇭គឺត្រូវតែមានការត្រៀមខ្លួនជានិច្ច បើសិនជាមានហេតុការណ៍ណាមួយបានកើតឡើង និងត្រូវបានរកឃើញតាមបន្ទាត់ព្រំដែន៕
Repost from ក្រសួងការពារជាតិ Ministry of National Defence
+9
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖
នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនហើយ នាវេលាម៉ោង ១៤:០០នាទី នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារ ព្រមទាំងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។
គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការអនុវត្តសេចក្តីប្រកាសរួមខាងលើឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងកសាងទំនុកចិត្តគ្នាទៅវិញទៅមក សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការនៃ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ - ខេត្តបន្ទាយមានជ័យ, ព្រះរាជាណាចក្រកម្ពុជា
Press Release
Unofficial Translation
H.E. Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, of the following:
On the afternoon of January 27, the Secretariat of the Cambodia-Thailand Regional Border Committee (RBC) convened at the Poipet International Border Checkpoint, between Cambodia's 5th Military Region and Thailand’s 1st Army Area. The Cambodian delegation was led by Major General Sar Kimpak, Chief of the RBC Secretariat (Cambodia), while the Thai delegation led by Major General Phittayakool Pothisuwan, Chairman of the RBC Secretariat (Thailand). During the session, both sides discussed key agendas and exchanged documentation in preparation for the upcoming Special Meeting of the Cambodia-Thailand RBC, scheduled for January 29, 2026.
This meeting was conducted in accordance with the spirit of the Joint Statement of the 3rd Special Meeting of the General Border Committee (GBC) held on December 27, 2025. The primary objective is to ensure the full and effective implementation of the Joint Statement, foster mutual trust, and maintain peace and stability along the border to facilitate a return to normalcy.
It is also worth noting that the RBC Secretariat meeting is scheduled from January 27 to 28, 2026, under the observership of the ASEAN Observer Team (AOT) of Cambodia and Thailand.
January 27, 2026, Banteay Meanchey, Cambodia.
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Repost from ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
សេចក្តីក្រើនរំលឹកសម្រាប់កងកម្លាំងប្រដាប់អាវុធ
- យើងខ្ញុំស្នើសុំកិច្ចសហការពីបងប្អូនកងកម្លាំង🇰🇭របស់យើង សូមមេត្តាជៀសវាងការផ្សព្វផ្សាយរូបភាព/វីដេអូ អំពីព័ត៌មានការប្រតិបត្តិការនានា ដើម្បីរក្សាសុខសុវត្ថិភាព។
ទី១- កុំថតបង្ហាញព័ត៌មានអំពីអាវុធ យុទ្ធសាស្ត្រ កូអរដោនេ បេសកកម្ម ឬការចលនាទ័ព។
ទី២- កុំថតរូបភាព ឬក៏វីដេអូ ដែលមានជាប់ទីតាំង GPS ឬបង្ហាញពីលេណដ្ឋានផ្សេងៗ៕
- អាស្រ័យហេតុនេះ ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់និងចូលរួមសហការ ព្រោះសុខសុវត្ថិភាពរបស់បងប្អូន គឺអាស្រ័យបានដោយសារ: បងប្អូនជាអ្នកការពារ៕
សូមអរគុណ!🙏❤️🇰🇭👮♂️
Repost from ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
+2
សូមបងប្អូនជួយសហការ ដើម្បីសុវត្ថិភាពកងទ័ពរបស់យើង៕
សូមអរគុណ!🙏❤️🇰🇭👮♂️
បើទោះបីជាស្ថានការណ៍នៅមិនទាន់មានការផ្ទុះអាវុធក៏ដោយ ប៉ុន្តែខ្ញុំសូមទទូចសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងតាមបណ្តាទិសនីមួយៗ ប្រសិនបើមានជនមិនស្គាល់អត្តសញ្ញាណរូបណា ដើរសួររកបន្ទាយមូលដ្ឋានរបស់យោធា ឬក៏កន្លែងឈរជើងណាមួយរបស់កងកម្លាំង សូមបងប្អូនធ្វើការសាកសួរឲ្យបានច្បាស់លាស់ បើសង្ស័យខ្ពស់សូមរាយការណ៍ទៅកាន់អាជ្ញាធរក្នុងមូលដ្ឋានឲ្យបានឆាប់បំផុត៕
សូមអរគុណ!🙏❤️🇰🇭👮♂️
កាលពីរសៀលថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២៦កាលពីម្សិលមិញ នេះគឺជាសកម្មភាពទាហានឈ្លានពានសៀម🇹🇭កំពុងមានបំណងចង់រាយបន្លាលួសបន្ថែមនៅទិសច្រកអន្តរជាតិជាំសាងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ប៉ុន្តែត្រូវបានកងកម្លាំងរបស់កម្ពុជា🇰🇭យើង បានធ្វើការហាមឃាត់មិនឲ្យទាហានសៀម🇹🇭រាយបន្លាលួសបន្តនោះទេ៕
"គេតែងតែអុកឡុក មិនឲ្យយើងនៅបានសុខនោះទេ"!
"សារពិសេស របស់សម្តេច ធិបតី ហ៊ុន ម៉ាណែត"
កម្ពុជា🇰🇭សម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក🇺🇲 Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។
ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា🇰🇭 ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជា🇰🇭តែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម។
ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជា🇰🇭ក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិក🇺🇲នោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ៕
+4
🚨ព័ត៌មានបឋម: ករណីអគ្គីភ័យបានឆាបឆេះ🔥មួយខ្នង ដែលស្ថិតនៅបណ្តោយផ្លូវ សុខសាវ៉ាត ៧៦ ស្រុកព្រះដាង ខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭។
- កាលពីវេលាម៉ោង ១០:១៨នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យបានឆាបឆេះ🔥ផ្ទះមួយខ្នង ដែលស្ថិតនៅបណ្តោយផ្លូវ សុខសាវ៉ាត៧៦ សង្កាត់ផ្លូវលេខ៥ ឃុំបាងចាក់ ស្រុកព្រះប្រដាង ខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭។
- បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង: ក្រុមការងារពន្លត់អគ្គីភ័យបានមកដល់ និងបានប្រើប្រព័ន្ធទឹកដើម្បីពន្លត់ភ្លើង🔥។
- បច្ចុប្បន្ន ទាក់ទងនិងរបាយការណ៍ថា: មានអ្នករងបួស ឬស្លាប់គឺមិនមាននោះទេ យ៉ាងណាមិញមូលហេតុនៃការឆេះ🔥គឺកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ៕
រដ្ឋមន្ត្រីការពារជាតិកម្ពុជា អនុញ្ញាតឱ្យមេទ័ពជើងទឹកអាមេរិកប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វិក ជួបសម្តែងការគួរសម នៅមូលដ្ឋានសមុទ្ររាម
(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមូលដ្ឋានសមុទ្ររាម។
https://fna.asia 🔗JOIN US
+9
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។
ថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦
+6
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកនៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព៕
សូមរំលឹកគុណ បួងសួងដល់វត្ថុសាកសិទ្ធដែលថែរក្សារទឹកដីមហានគរ ក្នុងព្រះរាណាចក្រកម្ពុជា សូមជួយតាមឃុំគ្រងកងកម្លាំងជួរមុខគ្រប់សមរភូមិទាំងអស់ ឲ្យមានសុវត្ថិភាព និងឈ្នះអស់មារសត្រូវទាំងពួង សាធុ សាធុ សាធុ🙏❤️🇰🇭👮♂️
