en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

Open in Telegram
1 274
Subscribers
-224 hours
-87 days
-2130 days
Posts Archive
BREAKING: តាមសមរភូមិបន្តក្តៅ ទាហានថៃ បាញ់ផ្លោងចូលដីកម្ពុជា (ព្រំដែន)៖ គិតត្រឹមវេលាម៉ោង ៨៖៥០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២
BREAKING: តាមសមរភូមិបន្តក្តៅ ទាហានថៃ បាញ់ផ្លោងចូលដីកម្ពុជា (ព្រំដែន)៖ គិតត្រឹមវេលាម៉ោង ៨៖៥០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃបាននិងកំពុងបន្តបាញ់ចូលដីកម្ពុជាយ៉ាងខ្លាំង បូកជាមួយកន្លែងខ្លះ ទាហានថៃបានរុញកម្លាំងថ្មើជើងចូលមកផងដែរ តែត្រូវបានកម្លាំងយើងបានទប់ទល់ និងបាញ់ទប់ស្កាត់យ៉ាងខ្លាំងក្លា។ សម្រាប់សមរភូមិថ្មដា ខេត្តពោធិ៍សាត់ ទាហានថៃ បានប្រើ F16 បាញ់ទម្លាក់ និងប្រឹងបញ្ជូនកម្លាំងថ្មើជើងចង់ចូលកាន់កាប់ទីតាំងយើង តែកម្លាំងយើងបានទប់ទល់ និងវាយបកយ៉ាងខ្លាំងក្លា។ សម្រាប់សមរភូមិនៅបឹងត្រកួន ទាហានថៃបានបាញ់ផ្លោងចូលនៅវេលាម៉ោង ៦៖៣០នាទី និងសមរភូមិជោគជ័យ ទាហានថៃ បានបាញ់ចូលនៅវេលាម៉ោង ៧៖៥០នាទី។ នៅសមរភូមិខេត្តឧត្តរមានជ័យ រួមមាន ថ្មដូន ប្រាសាទតាក្របី ប្រាសាទតាមាន់ និងប្រាសាទខ្នារ ទាហានថៃ ក៏កំពុងបាញ់ផ្លោងចូលផងដែរ។ នៅខេត្តព្រះវិហារ ទាហានថៃ មិនទាន់ឈប់ទេ នៅបន្តបាញ់ផ្លោងចូលភ្នំខ្មោច តាថាវ ប្រាសាទព្រះវិហារ វាយឥន្ទ្រីយ៍ តាសឹម ភ្នំទ្រព្យ ចាក់ច្រែង៕

សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តភូមិឯកភាព ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ -ម៉ោង៨:១៥នាទី ថៃបានប្រើប្រាស់ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រច១។

ម៉ោង៤:៥៧នាទីព្រឹក ថៃផ្លោងចូលអានសេះ១៥គ្រាប់។ ១៤.១២.២០២៥
ម៉ោង៤:៥៧នាទីព្រឹក ថៃផ្លោងចូលអានសេះ១៥គ្រាប់។ ១៤.១២.២០២៥

11:00 សូមបងប្អូនយើង ចូលសម្រាកចុះ កងកម្លាំងយើងក៏បានសម្រាកដៃហើយ និងបន្តការពារលើអធិបតេយ្យភាពរបស់យើងយ៉ាងរឹងមាំបំផុត។ 13-12-2025
11:00 សូមបងប្អូនយើង ចូលសម្រាកចុះ កងកម្លាំងយើងក៏បានសម្រាកដៃហើយ និងបន្តការពារលើអធិបតេយ្យភាពរបស់យើងយ៉ាងរឹងមាំបំផុត។ 13-12-2025

10:30 ខាងថ្មដា ពោធិ៍សាត់ វានៅបន្តបាញ់ផ្លោងមកដីខ្មែររហូតអត់ទាន់ឈប់ទេខណៈទីតាំងផ្សេងៗស្ងប់ស្ងាត់។ (ផែង វណ្ណៈ) 13-12-2025
10:30 ខាងថ្មដា ពោធិ៍សាត់ វានៅបន្តបាញ់ផ្លោងមកដីខ្មែររហូតអត់ទាន់ឈប់ទេខណៈទីតាំងផ្សេងៗស្ងប់ស្ងាត់។ (ផែង វណ្ណៈ) 13-12-2025

ស្ងាត់ តែមិនស្ងៀម!
ស្ងាត់ តែមិនស្ងៀម!

9:45 ជិតដល់ម៉ោងកំណត់ហើយ សូមបងប្អូនរងចាំតាមដានបន្តទៀត តើវាព្រមឈប់ និងគោរពតាមកិច្ចព្រមព្រៀងដែរឬទេ? 13-12-2025
9:45 ជិតដល់ម៉ោងកំណត់ហើយ សូមបងប្អូនរងចាំតាមដានបន្តទៀត តើវាព្រមឈប់ និងគោរពតាមកិច្ចព្រមព្រៀងដែរឬទេ? 13-12-2025

9:15 ពួកវាប្រើដ្រូនទម្លាក់គ្រាប់នៅអូរភ្លុកដំរី ថ្មដាទៀតហើយ។ 13-12-2025
9:15 ពួកវាប្រើដ្រូនទម្លាក់គ្រាប់នៅអូរភ្លុកដំរី ថ្មដាទៀតហើយ។ 13-12-2025

យើងរួមសាមគ្គីជាធ្លុងមួយបន្តគាំទ្រនិងជឿជាក់លើរាជរដ្ឋាភិបាលនិងវីរកងទ័ពយើងក្នុងកិច្ចការការពារប្រជាជនការពារបូរណភាពទឹកដីពេលប្រទេសជ
យើងរួមសាមគ្គីជាធ្លុងមួយបន្តគាំទ្រនិងជឿជាក់លើរាជរដ្ឋាភិបាលនិងវីរកងទ័ពយើងក្នុងកិច្ចការការពារប្រជាជនការពារបូរណភាពទឹកដីពេលប្រទេសជាតិជួបនឹងសង្គ្រាមឈ្លានពាន

8:45 វានៅបន្តផ្លោងខ្លាំងនៅអូរស្មាច់ ថ្មដូន ខ្នារ តាក្របី តាមាន់ធំ។ 13-12-2025
8:45 វានៅបន្តផ្លោងខ្លាំងនៅអូរស្មាច់ ថ្មដូន ខ្នារ តាក្របី តាមាន់ធំ។ 13-12-2025

BREAKING: គិតត្រឹមម៉ោង៨យប់ សមរភូមិមួយចំនួនមានភាពស្ងប់ស្ងាត់ ខណៈទិសព្រះវិហារ និងឧត្តរមានជ័យ ថៃបន្ដផ្លោងចូលដីកម្ពុជា (ព្រំដែន)៖
BREAKING: គិតត្រឹមម៉ោង៨យប់ សមរភូមិមួយចំនួនមានភាពស្ងប់ស្ងាត់ ខណៈទិសព្រះវិហារ និងឧត្តរមានជ័យ ថៃបន្ដផ្លោងចូលដីកម្ពុជា (ព្រំដែន)៖ គិតត្រឹមម៉ោង៨យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិមុខមួយចំនួនតាមបន្ទាត់ព្រំដែន មានភាពស្ងប់ស្ងាត់ ខណៈទិសព្រះវិហារ និងឧត្តរមានជ័យ ថៃបន្ដសកម្មភាពផ្លោងគ្រាប់ចូលដែនអធិបតេយ្យកម្ពុជានៅឡើយ។ *សមរភូមិថ្មដា អូរភ្លក់ដំរី ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានភាពស្ងប់ស្ងាត់ *សមរភូមិ ជោគជ័យ ព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់តាំងពីម៉ោង៦៖៣០នាទីល្ងាច *សមរភូមិអានសេះ ទល់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ថៃបន្ដផ្លោងចូលដែនអធិបតេយ្យកម្ពុជា *សមរភូមិតាក្របី ថ្មដូន អូរស្មាច់ ខេត្តឧត្តរមានជ័យ ថៃបន្ដផ្លោងចូលដែនអធិបតេយ្យកម្ពុជា៕

8:15 នៅភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន នៅបន្តស្ងប់ស្ងាត់នៅឡើយ។ 13-12-2025
8:15 នៅភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន នៅបន្តស្ងប់ស្ងាត់នៅឡើយ។ 13-12-2025

8:00 អូរស្មាច់ ពួកវាបន្តផ្លោងទៀត។ វាខឹងយើង ជាន់ពួកវាថយទៅកន្លែងចាស់ មិនអាចមកកាន់កាប់បាន។ 13-12-2025
8:00 អូរស្មាច់ ពួកវាបន្តផ្លោងទៀត។ វាខឹងយើង ជាន់ពួកវាថយទៅកន្លែងចាស់ មិនអាចមកកាន់កាប់បាន។ 13-12-2025

7:40 នៅថ្មដា ពោធិ៍សាត់ ស្ងប់ស្ងាត់ ក្រោយវាបាញ់ផ្តាច់ស្ពាន។ 13-12-2025
7:40 នៅថ្មដា ពោធិ៍សាត់ ស្ងប់ស្ងាត់ ក្រោយវាបាញ់ផ្តាច់ស្ពាន។ 13-12-2025

7:33 វានៅបន្តបាញ់ផ្លោងកាំភ្លើងធំ នៅសមរភូមិទិសឧត្តរមានជ័យ៕ 13-12-2025
7:33 វានៅបន្តបាញ់ផ្លោងកាំភ្លើងធំ នៅសមរភូមិទិសឧត្តរមានជ័យ៕ 13-12-2025

គិតត្រឹមម៉ោង7:30នាទីយប់នេះ តំបន់អានសេះវីរកងទ័ពយើងកំពុងវាយបកកាន់កាប់100% និងសមរភូមិផ្សេងៗទៀត នៅព្រះវិហារ កម្លាំងយើងកំពុងវាយទប់
គិតត្រឹមម៉ោង7:30នាទីយប់នេះ តំបន់អានសេះវីរកងទ័ពយើងកំពុងវាយបកកាន់កាប់100% និងសមរភូមិផ្សេងៗទៀត នៅព្រះវិហារ កម្លាំងយើងកំពុងវាយទប់ទល់ មិនឲ្យខ្មាំងចូលបានក្នុងអធិបតេយ្យភាព របស់យើងបានឡើយ វាបុកចូលណាស់ ងាប់គជើងគ្នាណាស់៕ 13-12-2025

6:30យប់ វាផ្លោងដាក់ភ្នំខ្មោចទៀតហើយ! វាមិនស្តាប់នរណាទេ សូម្បីអាមេរិក! 13-12-2025
6:30យប់ វាផ្លោងដាក់ភ្នំខ្មោចទៀតហើយ! វាមិនស្តាប់នរណាទេ សូម្បីអាមេរិក! 13-12-2025

បើអាមេរិកមិនអាចបញ្ឈប់ថៃ បាញ់ដាក់កម្ពុជាបានទេ, សូមអាមេរិក បញ្ឈប់ F-16 សិន ព្រោះរបស់អាមេរិក កុំឲ្យកម្ពុជាកាន់តែខូចខាតធ្ងន់ឡើង !
បើអាមេរិកមិនអាចបញ្ឈប់ថៃ បាញ់ដាក់កម្ពុជាបានទេ, សូមអាមេរិក បញ្ឈប់ F-16 សិន ព្រោះរបស់អាមេរិក កុំឲ្យកម្ពុជាកាន់តែខូចខាតធ្ងន់ឡើង ! សារអភិបាលខេត្តកណ្តាល គួច ចំរើន!

ក្រសួងការពារជាតិ: សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុ
ក្រសួងការពារជាតិ: សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ - ម៉ោង ១៧:៤៦នាទី យោធាថៃបានបាញ់ផ្សែងពុលយ៉ាងខ្លាំង នៅភូមិសាស្រ្តព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕