en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe 👈

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

Open in Telegram
1 282
Subscribers
-124 hours
-37 days
-2130 days
Posts Archive
សូមបួងសួងដល់វត្ថុសាកសិទ្ធ ដែលថែរក្សានៅទឹកដីមហានគរ ជាពិសេសនៃព្រះរាជាណាចក្រកម្ពុជា🇰🇭 សូមជួយថែរក្សាឃុំគ្រងដល់កងទ័ពជួរមុខ គ្រប់
សូមបួងសួងដល់វត្ថុសាកសិទ្ធ ដែលថែរក្សានៅទឹកដីមហានគរ ជាពិសេសនៃព្រះរាជាណាចក្រកម្ពុជា🇰🇭 សូមជួយថែរក្សាឃុំគ្រងដល់កងទ័ពជួរមុខ គ្រប់ទិសសមរភូមិទាំងអស់ ឲ្យមានសុខភាពល្អ និងសុខសប្បាយទាំងអស់គ្នា៕ សាធុ សាធុ សាធុ!🙏❤️🇰🇭👮‍♂️

ខ្ញុំមានចំណាប់អារម្មណ៍លើសំណេររបស់លោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាហូលីវូដដ៏ល្បីពិភពលោក ដែលបានបញ្ចេញសារនៅក្នុងថ្ងៃខ
+2
ខ្ញុំមានចំណាប់អារម្មណ៍លើសំណេររបស់លោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាហូលីវូដដ៏ល្បីពិភពលោក ដែលបានបញ្ចេញសារនៅក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា។ ខ្លឹមសាររបស់លោកស្រីដូចខាងក្រោម៖ ក្នុងរយៈពេលមួយឆ្នាំមកនេះ ជម្លោះដែលបានផ្ទុះឡើងនៅតាមបណ្ដោយព្រំដែនរបស់កម្ពុជា បានធ្វើឱ្យប្រជាជនជាច្រើនបាត់បង់នូវអារម្មណ៍មានស្ថិរភាព និងសុវត្ថិភាព។ បច្ចុប្បន្ន ប្រជាជនជិត ៣០ ០០០នាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ។ កម្ពុជាតែងតែជាប្រទេសដ៏ពិសេសមួយសម្រាប់រូបខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ។ ទីនេះជាប្រទេសកំណើតកូនប្រុសរបស់ខ្ញុំ ទីនេះជាផ្ទះរបស់ពួកយើង ហើយអស់រយៈពេល២០ឆ្នាំមកនេះ យើងបានបំពេញការងារជាមួយក្រុមការងារក្នុងសហគមន៍នានាស្ដីពីការអភិរក្ស និងការអភិវឌ្ឍសហគមន៍។ មូលនិធិ Maddox មានទីស្នាក់ការនៅក្នុងតំបន់ព្រំដែនជាកន្លែងតែមួយដែលជម្លោះព្រំដែនបានផ្ទុះឡើង។ ខ្ញុំពិតជាមានកិត្តិយសដែលបានក្លាយជាមិត្តជិតស្និទ្ធជាមួយអ្នកជិតខាងរបស់ខ្ញុំ និងក្រុមការងារមូលនិធិ ខណៈយើងបានដោះគ្រាប់មីន និងបានអភិវឌ្ឍតំបន់ជាមួយគ្នា។ នៅពេលដែលជម្លោះផ្ទុះឡើងកាលពីឆ្នាំមុន យើងបានជម្លៀសបុគ្គលិករបស់យើង និងគ្រួសាររបស់ពួកគេ ហើយបទពិសោធន៍ដ៏ឈឺចាប់ទាំងនេះបានបង្ហាញថា ជម្លោះអាចផ្ទុះឡើងវិញបានភ្លាមៗ។ ខ្ញុំស្រលាញ់ប្រទេសមួយនេះ (កម្ពុជា) និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្ដៅ និងរួសរាយរាក់ទាក់។ ខណៈយើងពិតជា មានក្ដីសោមនស្សរីករាយដើម្បីចាប់ផ្ដើម ការងាររបស់ពួកយើងឡើងវិញ ក្នុងការការពារដីធ្លី និងគាំទ្រដល់សុខុមាលភាពសហគមន៍ ព្រមទាំងការរស់នៅ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នាដែលទន្ទឹងរង់ចាំថ្ងៃត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ៕ One year ago, conflict broke out along Cambodia's border, upending the safety and stability of so many. Now, nearly 30,000 people remain internally displaced and unable to return home. Cambodia has always been a special country for me and my family. This is my son's country of birth, our home is here, and for over 20 years, we've worked with a fully locally-led team on conservation and community development. The Maddox Foundation is headquartered on the same border where the recent conflict took place. I have had the honor of becoming close friends with my neighbors and the Foundation team as we demined and developed the area together. When the fighting broke out last year, we had to evacuate our staff and their families ― a painful reminder of just how quickly conflict can return. I love this country and its resilient, warm people. While we're grateful to have resumed our work protecting the land and supporting the community's health and livelihoods, my heart is with everyone still waiting to come home. ខ្ញុំស្រឡាញ់ប្រទេសមួយនេះ និងប្រជាជនដែលមានភាពរឹងមាំ ព្រមទាំងពោរពេញដោយភាពកក់ក្តៅ និងរួសរាយ រាក់ទាក់។ បេះដូងរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ដែលនៅតែទន្ទឹងរង់ចាំថ្ងៃដែលអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 📱Twitter 🎞YouTube 📷Instagram 🖥Website

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ស្អែកនេះ គឺជាថ្ងៃគំរប់ខួប១ឆ្នាំ ដែលយោធាថៃបានបើកការវាយប្រហារមុនដើម្បីឈ្លានពានមកលើទឹកដី បូរណភាព និ
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ស្អែកនេះ គឺជាថ្ងៃគំរប់ខួប១ឆ្នាំ ដែលយោធាថៃបានបើកការវាយប្រហារមុនដើម្បីឈ្លានពានមកលើទឹកដី បូរណភាព និងអធិបតេយ្យភាពកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ !

សូមបងប្អូនជួយសហការ ដើម្បីសុវត្ថិភាពកងទ័ពរបស់យើង៕ សូមអរគុណ!🙏❤️🇰🇭👮‍♂️
+2
សូមបងប្អូនជួយសហការ ដើម្បីសុវត្ថិភាពកងទ័ពរបស់យើង៕ សូមអរគុណ!🙏❤️🇰🇭👮‍♂️

ជីវិតសាមញ្ញៗ របស់អ្នកនៅលើភ្នំជាប់ព្រំដែន!🌱💐🌸🌺🏔️ បញ្ជាក់: យន្តហោះនៅក្នុងវីដេអូនេះ គឺជាយន្តហោះដឹកអ្នកដំណើរទេបងប្អូន។ 23-07-2026

ដំណើរឆ្ពោះទៅការចងចាំថ្ងៃនៃការចាប់ផ្តើមសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា ថ្ងៃទី២៤ ខែកក្កដា ២០២៥ នៅថ្ងៃទី២៤ ខែក
ដំណើរឆ្ពោះទៅការចងចាំថ្ងៃនៃការចាប់ផ្តើមសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា ថ្ងៃទី២៤ ខែកក្កដា ២០២៥ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបានបង្កហេតុ និងធ្វើសកម្មភាពញុះញង់ជាបន្តបន្ទាប់ជាច្រើនលើក យោធាថៃបានបើកការវាយប្រហារឈ្លានពានមកលើទឹកដីកម្ពុជា ដោយបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាព និងព្រំដែនស្របច្បាប់របស់កម្ពុជា ដោយចាប់ផ្តើមពីតំបន់ប្រាសាទតាមាន់ធំ ក្នុងខេត្តឧត្តរមានជ័យ និងបន្តរីករាលដាលតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ អំពើឈ្លានពាននេះមិនមែនជាហេតុការណ៍កើតឡើងដោយចៃដន្យនោះទេ។ ជិតពីរខែមុន ពោលគឺនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពថៃបានចូលមកក្នុងតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង ហើយបានបាញ់សម្លាប់យោធិនកម្ពុជាម្នាក់ គឺលោក សួន រោន។ ហេតុការណ៍ទាំងនេះបង្ហាញយ៉ាងច្បាស់ពីលំនាំនៃការបង្កហេតុ ការប្រើប្រាស់កម្លាំង និងការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជាជាបន្តបន្ទាប់ មុនឈានទៅដល់ការវាយប្រហារទ្រង់ទ្រាយធំនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជាមិនបានបង្កសង្គ្រាមនោះទេ ប៉ុន្តែកម្ពុជាមានសិទ្ធិពេញលេញក្នុងការការពារទឹកដី ប្រជាជន និងអធិបតេយ្យភាពរបស់ខ្លួន ប្រឆាំងនឹងរាល់អំពើឈ្លានពានពីខាងក្រៅ។ Toward the Commemoration of the Beginning of Thailand’s Armed Aggression Against Cambodia on 24 July 2025 On 24 July 2025, following repeated provocations and a sustained series of hostile actions, the Thai military launched an armed attack against Cambodian territory. Thai forces opened fire on Cambodian troops who were performing their duty to defend Cambodia’s territorial integrity, sovereignty, and internationally recognized borders. The attack began in the area of the Ta Moan Thom Temple in Oddar Meanchey Province and subsequently spread along the Cambodia–Thailand border. This act of aggression was neither accidental nor an isolated incident. Nearly two months earlier, on the morning of 28 May 2025, Thai troops entered an area where Cambodian forces were stationed and shot dead a Cambodian soldier, Mr. Suon Roun. These incidents clearly demonstrate a continuing pattern of provocation, the use of force, and repeated violations of Cambodia’s sovereignty, culminating in the large-scale armed attack of 24 July 2025. Cambodia did not seek war. However, Cambodia has the full and inherent right to defend its territory, its people, and its sovereignty against any act of external aggression. ប្រភព : រដ្ឋមន្ត្រី ក្រសួងព័ត៌មាន

ទីបំផុត វា✈️🇹🇭ក៏មានវត្តមាននៅលើបន្ទាត់ព្រំដែនសារជាថ្មី!
ទីបំផុត វា✈️🇹🇭ក៏មានវត្តមាននៅលើបន្ទាត់ព្រំដែនសារជាថ្មី!

កម្ពុជាតវ៉ាថៃ៖ នៅថ្ងៃទី១៥-១៩ ខែកក្កដា ឆ្នាំ២០២៦នេះ ថៃបានឈូសឆាយដីធ្វើផ្លូវនិងរាយបន្លាលួសលើដីកម្ពុជា នៅចន្លោះបង្គោលលេខ១៩-២០ ក្ន
កម្ពុជាតវ៉ាថៃ៖ នៅថ្ងៃទី១៥-១៩ ខែកក្កដា ឆ្នាំ២០២៦នេះ ថៃបានឈូសឆាយដីធ្វើផ្លូវនិងរាយបន្លាលួសលើដីកម្ពុជា នៅចន្លោះបង្គោលលេខ១៩-២០ ក្នុងតំបន់ជប់ដើមខ្នុរ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ !

ក្រសួងការបរទេស៖ កម្ពុជាតវ៉ាថៃ ចាប់ពីថ្ងៃទី១៣-១៥ខែកក្កដា ឆ្នាំ២០២៦នេះ ថៃបានឈូសឆាយដីធ្វើផ្លូវចូលជ្រៅលើដីកម្ពុជា ដែល នៅចន្លោះបង្
ក្រសួងការបរទេស៖ កម្ពុជាតវ៉ាថៃ ចាប់ពីថ្ងៃទី១៣-១៥ខែកក្កដា ឆ្នាំ២០២៦នេះ ថៃបានឈូសឆាយដីធ្វើផ្លូវចូលជ្រៅលើដីកម្ពុជា ដែល នៅចន្លោះបង្គោលលេខ៨-៩ ក្នុងតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ !

កម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា Cambodia Protests against Thai Military's Persi
+4
កម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា Cambodia Protests against Thai Military's Persistent Violations of Cambodian Sovereignty and Territorial Integrity

តម្លៃប្រេងសាំងហាក់ឡើងសារជាថ្មី! ចាប់ពីថ្ងៃទី២១-២៨ ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ តម្លៃសាំងធម្មតា=៤.៣០០រៀល/១លីត្រ តម្លៃប្រេងម៉ាស៊ូ
តម្លៃប្រេងសាំងហាក់ឡើងសារជាថ្មី! ចាប់ពីថ្ងៃទី២១-២៨ ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ តម្លៃសាំងធម្មតា=៤.៣០០រៀល/១លីត្រ តម្លៃប្រេងម៉ាស៊ូត=៤.៩៥០រៀល/១លីត្រ

7:20យប់ នៅទិសជាំ សត្វឃ្មុំអាណេវ (ដ្រូន) កំពុងហោះហើរមើលព្រៃភ្នំ! 19-07-2026
7:20យប់ នៅទិសជាំ សត្វឃ្មុំអាណេវ (ដ្រូន) កំពុងហោះហើរមើលព្រៃភ្នំ! 19-07-2026

សេចក្តីជូនដំណឹងអំពី៖ ស្ថានភាពធាតុអាកាស របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ ដោយបរិមាណទឹកភ្លៀង ថមថយ មានកម្រិតទាបជាងកម្
សេចក្តីជូនដំណឹងអំពី៖ ស្ថានភាពធាតុអាកាស របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ ដោយបរិមាណទឹកភ្លៀង ថមថយ មានកម្រិតទាបជាងកម្រិតមធ្យមច្រើនឆ្នាំ ចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី១០ សីហា ឆ្នាំ២០២៦៕

នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ទិដ្ឋភាព»ស្ថានភាពនៅច្រកអន្តរជាតិជប់គគីរ ដែលស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺមានសភាពនៅស្ងាត់ជ្រងំ!

សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាត
+6
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៦ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅវេលាម៉ោង ១១:០០នាទី នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ប្រធានក្រុមលេខាធិការ (RBC) ថៃ។ ភាគីកម្ពុជាបានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចប្រជុំសម្របសម្រួលប្រតិបត្តិការក្រៅផ្លូវការរវាងក្រុមលេខាធិកាដ្ឋានទាំងពីរ ដែលត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីពិភាក្សារិះរកដំណោះស្រាយបញ្ហានានាជាមួយគ្នាដោយសន្តិវិធី និងបានទាន់ពេលវេលា សំដៅបញ្ចៀសការយល់ច្រឡំដោយមិនចាំបាច់ ព្រមទាំងបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្តោយព្រំដែន។ នៅក្នុងកិច្ចប្រជុំនោះ ភាគីកម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់ការឈូសឆាយធ្វើផ្លូវ ការពង្រីកភូមិសាស្ត្រ សកម្មភាពរាយបន្លាលួស នៅក្នុងតំបន់ដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា និងតំបន់ដែលមិនទាន់ដាច់ស្រេច ហើយសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមការងារវាស់វែងនិងខ័ណ្ឌសីមា នៃគណៈកម្មាការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដូចមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ចំពោះហេតុការណ៍ការបាញ់ និងការបង្កផ្ទុះ ភាគីកម្ពុជាស្នើឲ្យមានការផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុក្ខដាក់បំផុត ដើម្បីកុំឱ្យមានការយល់ច្រឡំ និងដាក់ចេញវិធានការទប់ស្កាត់កុំឱ្យកើតមានបន្តទៀត ដើម្បីចៀសវាងការកើនឡើងនូវភាពតានតឹងដោយមិនចាំបាច់។ ជាមួយគ្នានេះ ភាគីកម្ពុជាក៏បានស្នើឱ្យភាគីថៃចូលរួមសហការ ក្នុងការអប់រំ និងរឹតបណ្តឹងវិន័យដល់បណ្តាកងកម្លាំងជួរមុខរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់កុំឱ្យមានសកម្មភាពណាមួយ ដែលអាចនាំទៅដល់ការបង្កហេតុដូចជា ការបាញ់បោះ ការរាយលួសបន្លា និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាដើម។ បន្ថែមពីលើនេះ ភាគីកម្ពុជាក៏បានលើកឡើងពីសារៈសំខាន់នៃការរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយបំភ្លៃការពិត ជាពិសេសការផ្សព្វផ្សាយទាំងឡាយណាដែលមានចរិតលក្ខណៈអុជអាលឱ្យមានការស្អប់គ្នា និងចងគំនុំគ្នា សំដៅលើកកម្ពស់ការជឿជាក់គ្នាទៅវិញទៅមក និងបង្កើតឱ្យមានបរិយាកាសអំណោយផលដល់ការដោះស្រាយដោយសន្តិវិធី។ ជាថ្មីម្តងទៀត ភាគីកម្ពុជាក៏បានគូសបញ្ជាក់សាជាថ្មីយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ ខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយ ដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែល មានស្រាប់រវាងប្រទេសទាំងពីរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជា ព័ត៌មាន៕ ថ្ងៃពុធ ១កើត ខែទុតិយាសាធ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

⭕️សៀមរាប៖ សូមអបអរសាទរ​ វរៈកងទ័ពជួរមុខរបស់យើងផងបងប្អូន ដែលត្រូវបានឃុំខ្លួន​ពាក់ព័ន្ធ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ស្រុុក​ស្រីស
⭕️សៀមរាប៖ សូមអបអរសាទរ​ វរៈកងទ័ពជួរមុខរបស់យើងផងបងប្អូន ដែលត្រូវបានឃុំខ្លួន​ពាក់ព័ន្ធ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ស្រុុក​ស្រីស្នំ​ ខេត្ត​សៀមរាប​ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦(ត្រូវ​បាន​ចៅក្រម​ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​វិញហេីយ​ )។ សូមចុចចូលគ្រុបព័ត៌មានមើលវីដេអូបន្ថែម៖ https://t.me/SiemReapProvince 🟢​ តាមដានលើបណ្តាញសង្គម៖     ================             🌐  Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website https://www.facebook.com/share/p/1EgE1cUovR/?mibextid=wwXIfr

⭕️សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប និងអយ្យការអមសាលាដំបូងខេត្តសៀមរាប (សូមរងចាំដំណឹងល្អនៅថ្ងៃស្អែក) 🟢​
+1
⭕️សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប និងអយ្យការអមសាលាដំបូងខេត្តសៀមរាប (សូមរងចាំដំណឹងល្អនៅថ្ងៃស្អែក) 🟢​ តាមដានលើបណ្តាញសង្គម៖     ================             🌐  Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

⭕️ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើការខំមិន(Comment)លើកទឹកចិត្ត ដល់លោកស្នងការរង ទទួលផែនសណ្ដាប់ធ្នាប់
⭕️ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើការខំមិន(Comment)លើកទឹកចិត្ត ដល់លោកស្នងការរង ទទួលផែនសណ្ដាប់ធ្នាប់ និងនាយការិយាល័យចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធនិងករណីចរាចរណ៍ នៅស្រុកស្រីស្នំ របស់វីរៈកងទ័ព ដែរត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន ក្នុងន័យខំមិនយ៉ាងយកចិត្តទុក្ខដាក់របស់ ឯកឧត្ដមអភិបាលខេត្ត បានសរសេរថា (ពួកអូនបានធ្វើល្អហើយ ដំណោះស្រាយនៅមាន កុំតូចចិត្តអី “បងកំពុងរកវិធីសម្របសម្រួលជួយហើយ”) នេះជាការដែរថ្នាក់ដឹកនាំខេត្ត បានយកចិត្តទុកយ៉ាងដិតដល់ លើវីរៈកងទ័ព របស់យើងទាំងអស់គ្នា ប្រជាជនទាំងអស់និងរងចាំនូវដំណឹងល្អ ពីថ្នាក់ដឹកនាំដែរខិតខំអស់ពីកំលាំងកាយចិត្ត ក្នុងការជួយដល់វីរៈកងទ័ពរបស់យើងទាំងអស់គ្នា ដោយក្ដីគោរពនិងអរគុណដ៏ខ្ពងខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋទាំងអស់គ្នា. សូមចុចចូលគ្រុបដើម្បីទទួលព័ត៌មានថ្មី៖ https://t.me/SiemReapProvince

⭕️សមត្ថកិច្ចធ្វើការឃាត់ខ្លួន វីរៈកងទ័ព មួយរូប បញ្ជូនទៅតុលាការនិងឃុំខ្លួនបណ្ដោះអាសន្ន ពាក់ព័ន្ធករណីក្មេងៗអាយុប្រហែរ១៤ឆ្នាំ ២អ្
+2
⭕️សមត្ថកិច្ចធ្វើការឃាត់ខ្លួន វីរៈកងទ័ព មួយរូប បញ្ជូនទៅតុលាការនិងឃុំខ្លួនបណ្ដោះអាសន្ន ពាក់ព័ន្ធករណីក្មេងៗអាយុប្រហែរ១៤ឆ្នាំ ២អ្នកបើកបរម៉ូតូបុកពីក្រោយ គោយន្តរបស់វីរៈកងទ័ព បណ្ដាលអោយរងរបួសធ្ងន់ស្រាល ហេតុការណ៍នេះកើតឡើងនៅ ស្រុកស្រីស្នំ ខេត្តសៀមរាប នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ប្រហែរម៉ោង ៦:៥៦នាទីល្ងាច ករណីខាងលើនេះបើតាមការបញ្ជាក់របស់ប្រពន្ធវីរៈកងទ័ព ដើមបណ្ដឹងគឺមិនបានប្ដឹងនោះទេ (នេះបើតាមការស្នើសុំអោយជួយរកយុតិ្តធម៌ របស់ប្រពន្ធវីរៈកងទ័ពខាងលើ បានសើ្នសុំនៅក្នុងគ្រុប) ចុចចូលគ្រុបដើម្បីទទួលព័ត៌មានបន្ថែម៖ https://t.me/SiemReapProvince