en
Feedback
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

Open in Telegram
1 361
Subscribers
No data24 hours
-67 days
-4430 days
Posts Archive
ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្
ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម)

សម្ដេចតេជោ ហ៊ុន សែន៖ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» នៅព្រឹកថ្ងៃទី២៥ ខែឧសភា
+6
សម្ដេចតេជោ ហ៊ុន សែន៖ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ៕

សម្ដេចតេជោ ហ៊ុន សែន៖ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» នៅព្រឹកថ្ងៃទី២៥ ខែឧសភា
សម្ដេចតេជោ ហ៊ុន សែន៖ ប្រមុខរដ្ឋស្ដីទី បានចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ៕

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ ខាងក្រោមនេះ
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖

នៅម៉ោង៨ជាងយប់នេះ ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៦នេះ មានឮសំឡេងបាញ់ឡើងលើចំនួន៣គ្រាប់ ដោយភាគីសៀម នៅលើទឹកដីសៀម ទល់មុខភូមិក្បាលកោះ សង្កាត
នៅម៉ោង៨ជាងយប់នេះ ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៦នេះ មានឮសំឡេងបាញ់ឡើងលើចំនួន៣គ្រាប់ ដោយភាគីសៀម នៅលើទឹកដីសៀម ទល់មុខភូមិក្បាលកោះ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សូមបងប្អូនជ្រាបជាព័ត៌មាន៕

ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានបំពុល! ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ ហើយកុំមានការភ័យស្លន់ស្លោ និងសូមតាមដានព័ត៌មានដែលមានប្រភព
ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានបំពុល! ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ ហើយកុំមានការភ័យស្លន់ស្លោ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។

ភូមិភាគ៤កម្ពុជា ធ្វើលិខិតតវ៉ាទៅភូមិភាគ២ថៃ ឱ្យផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិន័យទ័ពខ្លួន ក្រោយមានលឺសំឡេងបាញ់២២គ្រាប់នៅតំបន់ច្រកអន្ត
ភូមិភាគ៤កម្ពុជា ធ្វើលិខិតតវ៉ាទៅភូមិភាគ២ថៃ ឱ្យផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិន័យទ័ពខ្លួន ក្រោយមានលឺសំឡេងបាញ់២២គ្រាប់នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ

សេចក្តីប្រកាសព័ត៌មាន យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២
សេចក្តីប្រកាសព័ត៌មាន យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៩:២៤នាទី ដល់វេលាម៉ោង ១០:១០នាទី មានឮសំឡេងនៃការបាញ់កាំភ្លើងចំនួន ២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ។ ទាក់ទងនឹងករណីនេះ ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ កម្ពុជាបានធ្វើលិខិតតវ៉ាទៅក្រុមទំនាក់ទំនងរបស់កងទ័ពភូមិភាគទី២របស់ថៃ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង និងគោរពឱ្យបានហ្មត់ចត់ពេញលេញនូវសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ Unofficial Translation Press Release According to official report received from Military Region 4 of the Royal Cambodian Armed Forces (RCAF), on the morning of May 24, 2026, between 09:24 AM and 10:10 AM, 22 rounds of unprovoked gunfire were heard, fired by Thai military forces in the area of the O’Smach International Border Checkpoint in Oddar Meanchey Province, on Cambodian territory currently being illegally occupied by Thai military forces. In response to this incident, the Cambodian Military Region 4 Liaison Team dispatched a formal letter of protest to the Thai Army Area 2 Liaison Team, demanding that the Thai side verify the facts, strictly enforce troop discipline, and fully adhere to the Joint Statement of the Cambodia–Thailand General Border Committee (GBC) dated December 27, 2025. Sunday, May 24, 2026 ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា សម្រេចប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ និងលោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា រៀបចំសហការបើកបៀវត្សរ៍របស់យោធិន តាមប្រព័ន្ធធនាគារ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ យោងតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការ គណៈរដ្ឋមន្រ្ដី បានឲ្យដឹងថា អនុវត្តតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចប្រគល់ភារកិច្ច ជូនលោកស្រីបណ្ឌិត ជា សិរី សហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក្នុងករណីចាំបាច់ក្នុងការពង្រឹងនីតិវិធីកំណត់លក្ខណៈបុគ្គល និងអត្តសញ្ញាណរបស់ភាគទុនិក ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា សំដៅការពារផលប្រយោជន៍អតិថិជន និងការរក្សាបានជំនឿទុកចិត្ត របស់សាធារណជនមកលើប្រព័ន្ធធនាគារ។ ក្នុងនោះបានប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកស្រីបណ្ឌិត ជា សិរី ត្រូវសហការរៀបចំការបើកបៀវត្សរ៍របស់យោធិនតាមប្រព័ន្ធធនាគារ៕

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សម្រេចប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកស្រ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សម្រេចប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកស្រី ជា សិរី សហការរៀបចំការបើកបៀវត្សរ៍របស់យោធិនតាមប្រព័ន្ធធនាគារ

🐝ហោះច្រើនគួរសមយប់នេះ! ទិសឧត្តរ ! ២៣-០៥-២០២៦
🐝ហោះច្រើនគួរសមយប់នេះ! ទិសឧត្តរ ! ២៣-០៥-២០២៦

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ តែងតាំងលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ជាអភិបាលខេត្តមណ្ឌលគិរី។
+1
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ តែងតាំងលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ជាអភិបាលខេត្តមណ្ឌលគិរី។

ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ! ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។
ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ! ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។

សេចក្តីក្រើនរំលឹកសម្រាប់កងកម្លាំងប្រដាប់អាវុធ - យើងខ្ញុំស្នើសុំកិច្ចសហការពីបងប្អូនកងកម្លាំង🇰🇭របស់យើង សូមមេត្តាជៀសវាងការផ្សព
សេចក្តីក្រើនរំលឹកសម្រាប់កងកម្លាំងប្រដាប់អាវុធ - យើងខ្ញុំស្នើសុំកិច្ចសហការពីបងប្អូនកងកម្លាំង🇰🇭របស់យើង សូមមេត្តាជៀសវាងការផ្សព្វផ្សាយរូបភាព/វីដេអូ អំពីព័ត៌មានការប្រតិបត្តិការនានា ដើម្បីរក្សាសុខសុវត្ថិភាព។ ទី១- កុំថតបង្ហាញព័ត៌មានអំពីអាវុធ យុទ្ធសាស្ត្រ កូអរដោនេ បេសកកម្ម ឬការចលនាទ័ព។ ទី២- កុំថតរូបភាព ឬក៏វីដេអូ ដែលមានជាប់ទីតាំង GPS ឬបង្ហាញពីលេណដ្ឋានផ្សេងៗ៕ - អាស្រ័យហេតុនេះ ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់និងចូលរួមសហការ ព្រោះសុខសុវត្ថិភាពរបស់បងប្អូន គឺអាស្រ័យបានដោយសារ: បងប្អូនជាអ្នកការពារ៕ សូមអរគុណ!🙏❤️🇰🇭👮‍♂️

ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ! ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។
ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ! ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធ
+9
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៥០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ធ្វើការពិនិត្យលើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានាដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃសៅរ៍ ៧កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ Unofficial Translation Press Release H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows: On Saturday, 23 May 2026, at 09:50 AM, the Cambodian Liaison Group (CLG) of the Kingdom of Cambodia has facilitated the ASEAN Observer Team (AOT), under the leadership of the Head of Mission (AOT HOM), to observe, verify and report on the border situation in the area of O'Smach International Border Checkpoint of Oddar Meanchey Province, as well as to review compliance with and the implementation of all stabilization measures outlined in the Joint Statement since the ceasefire came into effect. Cambodia has always continues to provide its full support to the ASEAN Observer Team (AOT), emphasizing the essential need to strengthen the AOT's role and mandate. This ensures the ceasefire and agreed measures between Cambodia and Thailand are implemented fully and effectively. By welcoming friendly nations to assist in this task, Cambodia aims to promote transparency, accountability, and mutual trust. The Royal Government and the Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thai General Boundary Committee (GBC) of 27 December 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand of 26 October 2025, and all other relevant agreements. This commitment is made with the aim of ensuring rapid recovery and restoring normalcy, peace, stability, and security for the populations living along the border areas of both countries. The public, as well as national and international journalists, are hereby informed of the facts regarding this matter. Saturday, May 23, 2026 ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ