en
Feedback
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

Open in Telegram
1 359
Subscribers
-224 hours
-87 days
-4430 days
Posts Archive
សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងនិទាន តែរឿងមន្ត្រីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ (ភ្នំពេញ)៖
សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងនិទាន តែរឿងមន្ត្រីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងមានប្រសាសន៍ថា មន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងនិទាន តែរឿងមន្ត្រីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ។ មន្ត្រីដែលគ្រោះថ្នាក់នោះ ជាមន្ត្រីផ្លែទុរេននេះហើយ ដែលដើរភូតទូទាំងប្រទេស។ សម្តេចតេជោ បានបញ្ជាក់ថា៖ ការដកចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ ត្រូវ​មើលទៅលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចោទប្រកាន់តាមផ្លូវតុលាការ នេះជាការ​បញ្ជូនសារ​ព្រមាន​ទៅកាន់មន្ត្រីទូទាំងប្រទេស។ ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារ «៦មករា» ព្រម​ទាំងសមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ព្រមទាំងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សនៅក្នុងខេត្ត៕

សេចក្ដីជូនដំណឹង ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានទំព័រហ្វេសប៊ុកមួយចំនួនដ
សេចក្ដីជូនដំណឹង ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានទំព័រហ្វេសប៊ុកមួយចំនួនដែលក្នុងនោះក៏មានទំព័រហ្វេសប៊ុកបរទេសមួយចំនួនបានដាក់ឈ្មោះជាភាសាខ្មែរ និងបានបន្លំខ្លួនជាជនជាតិខ្មែរ ធ្វើការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងស្ថានការណ៍នៅតាមបណ្តោយព្រំដែន ដោយបំភ្លើស បំភ្លៃការពិត និងព្រមទាំងដកស្រង់ចេញពីប្រភពដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងបង្កឱ្យមានភាពវឹកវរ ក្នុងគោលបំណង ក្លែងបន្លំ ទាក់ទាញយក View, Like, Share និងដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។ ក្នុងន័យនេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ផ្ទៀងផ្ទាត់បាន និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន។ ដោយឡែក ពាក់ព័ន្ធនឹងព័ត៌មានអំពីស្ថានភាពនៅតាមបណ្តោយព្រំដែន និងវិស័យការពារជាតិ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការផ្តល់ជូននូវព័ត៌មានដែលផ្អែកលើមូលដ្ឋានច្បាស់លាស់ និងផ្ទៀងផ្ទាត់បានដល់សាធារណៈជនជ្រាប។ ចំពោះជនណាដែលធ្វើការក្លែងបន្លំ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬមានចេតនាបង្កភាពវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ នឹងត្រូវប្រឈមមុខចំពោះច្បាប់។ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

យប់កាន់តែជ្រៅ ហើយនៅតំបន់ភ្នំខ្លះក៏កំពុងមានភ្លៀងធ្លាក់ លាយឡំនិងខ្យល់ ផ្គរលាន់គ្រហឹម! មិនដឹងថាបងប្អូនវីរ:កងទ័ព និងវីរ:នគរបាលការ
យប់កាន់តែជ្រៅ ហើយនៅតំបន់ភ្នំខ្លះក៏កំពុងមានភ្លៀងធ្លាក់ លាយឡំនិងខ្យល់ ផ្គរលាន់គ្រហឹម! មិនដឹងថាបងប្អូនវីរ:កងទ័ព និងវីរ:នគរបាលការពារព្រំដែនជួរមុខ សុខទុក្ខយ៉ាងណាទេ? ខ្ញុំចង់ជួយ តែអត់លទ្ធភាពទេ !

សម្តេចធិបតី៖ បញ្ជាក់ទៅបណ្ឌិតមួយចំនួននៅក្រៅប្រទេសថា បើទោះយើងមានឱកាស១% ក៏យើងត្រូវតែដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឱ្យអស់លទ្ធភា
សម្តេចធិបតី៖ បញ្ជាក់ទៅបណ្ឌិតមួយចំនួននៅក្រៅប្រទេសថា បើទោះយើងមានឱកាស១% ក៏យើងត្រូវតែដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឱ្យអស់លទ្ធភាព តែមិនមែនឱកាសឈ្នះ១% ដូចលោកនិយាយនោះទេ !

អ្នកឧកញ៉ា លឹម ហេង ចូលរួមឧបត្ថម្ភថវិកា សាងសង់ផ្ទះចំនួន ៣ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីផ្តល់ជូន
អ្នកឧកញ៉ា លឹម ហេង ចូលរួមឧបត្ថម្ភថវិកា សាងសង់ផ្ទះចំនួន ៣ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីផ្តល់ជូនអតីតយុទ្ធជន និងនិវត្តជនសម្រាប់ឆ្នាំ២០២៦៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ ការធ្វើកំណែរទម្រង់គឺត្រូវ​តែមានការពង្រឹងអភិបាលកិច្ចនៅក្នុងការគ្រប់គ្រង ក្នុង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ ការធ្វើកំណែរទម្រង់គឺត្រូវ​តែមានការពង្រឹងអភិបាលកិច្ចនៅក្នុងការគ្រប់គ្រង ក្នុងនោះក្រសួងការពារជាតិ បានត្រៀមធ្វើអភិបាលកិច្ច ដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិនតាមប្រព័ន្ធធនាគារ ដើម្បីផ្តល់ភាពងាយស្រួលដល់យោធិន៕

ចាំមើលយប់នេះ ពួកចោរម្សៀតវារកលេសចោទយើងអីទៀតទៅ?🫩
ចាំមើលយប់នេះ ពួកចោរម្សៀតវារកលេសចោទយើងអីទៀតទៅ?🫩

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធ
+4
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ ជនជាតិថៃម្នាក់ដែលបានលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនតាមផ្លូវច្បាប់ និងត្រូវបានប្រគល់ជូនភាគីថៃ នៅវេលាម៉ោង ១០:៥៩នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមយន្តការសម្របសម្រួលរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។ ការប្រគល់ខ្លួនជនជាតិថៃដែលបានរំលោភច្បាប់កម្ពុជាទៅឱ្យភាគីថៃនេះធ្វើឡើងក្រោយពីមានការស្នើសុំសម្របសម្រួលតាមរយៈយន្តការថ្នាក់តំបន់របស់ក្រុមការងារទំនាក់ទំនងព្រំដែន ដែលជាយន្តការនៅក្រោមគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ បន្ទាប់ពីការពិនិត្យ និងវាយតម្លៃស្របតាមវិធានការច្បាប់រួចមក លោកឧត្តមសេនីត្រី និត ណារ៉ុង ប្រធានលេខាធិការ RBC យោធភូមិភាគទី៤កម្ពុជា ត្រូវបានចាត់តាំងឱ្យនាំខ្លួនបុរសជនជាតិថៃខុសច្បាប់រូបនោះទៅប្រគល់ជូន ឧត្តមសេនីយ៍ត្រី កាំផាណាត វ៉ាផានស៊ុក នាយសេនាធិការ និងជាប្រធានលេខាធិការ RBC យោធភូមិភាគទី២ថៃ ដើម្បីមកទទួលដោយផ្ទាល់នៅព្រឹកថ្ងៃទី១៥ ខែឧសភា នេះស្របតាមគោលការណ៍មនុស្សធម៌។ ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានសំណេះសំណាល សំដៅបង្កើនការជឿទុកចិត្តគ្នា និងការជំរុញកិច្ចសហការក្នុងការទប់ស្កាត់ និងការបន្សាបរាល់ព័ត៌មានក្លែងក្លាយ និងមានចរិតញុះញង់ ព្រមទាំងធានាដល់ការគោរព និងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញ និងដោយស្មោះត្រង់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។ ភាគីថៃក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយសហការយ៉ាងពេញទំហឹងក្នុងការដោះស្រាយបញ្ហាប្រឈមនានាជារៀងរាល់ថ្ងៃ ជាពិសេសការខិតខំប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយករណីប្រជាជនថៃ ដែលបានប្រព្រឹត្តកំហុសដោយលួចចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ឱ្យបានវិលត្រឡប់ទៅប្រទេសជួបជុំក្រុមគ្រួសាររបស់ខ្លួនវិញដោយសុវត្ថិភាព។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

លោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង ត្រូវបានបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ។ ចំណាត់ការនេះបានធ
+1
លោក គឹម ប្រុស ប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង ត្រូវបានបញ្ចប់មុខតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការ។ ចំណាត់ការនេះបានធ្វើឡើង ក្រោយលោកទទួលការរិះគន់យ៉ាងខ្លាំងតាមបណ្តាញសង្គមរឿងឈ្មួញលួចនាំទុរេនចូលពីថៃ៕

សម្តេចតេជោធ្លាប់បានមានប្រសាសន៍ថា៖ មានអ្នកជិតខាងល្អ ដូចមានមាស មានអ្នកជិតខាងអាក្រក់ ដូចមានមីន!
សម្តេចតេជោធ្លាប់បានមានប្រសាសន៍ថា៖ មានអ្នកជិតខាងល្អ ដូចមានមាស មានអ្នកជិតខាងអាក្រក់ ដូចមានមីន!

ក្រសួងការពារជាតិ៖ ថៃបានបំផ្ទុះគ្រាប់មិនទាន់ផ្ទុះចំនួន៣គ្រាប់ ដែលមិនបានជូនដំណឹងមកកម្ពុជាឡើយ នៅពេលដែលក្រុមសង្កេតការណ៍អាស៊ាន(HOM
ក្រសួងការពារជាតិ៖ ថៃបានបំផ្ទុះគ្រាប់មិនទាន់ផ្ទុះចំនួន៣គ្រាប់ ដែលមិនបានជូនដំណឹងមកកម្ពុជាឡើយ នៅពេលដែលក្រុមសង្កេតការណ៍អាស៊ាន(HOM AOT)ចុះផ្ទៀងផ្ទាត់ រាយការណ៍នៅប្រាសាទព្រះវិហារ!

ក្រសួងការពារជាតិ៖ ប្រកាសច្រានចោលទាំងស្រុង ដែលសារព័ត៌មានថៃមួយចំនួន បានចោទមកលើកងទ័ពកម្ពុជាថា«បានបាញ់កាំភ្លើងM79ចូលទីតាំងយោធាថៃ
ក្រសួងការពារជាតិ៖ ប្រកាសច្រានចោលទាំងស្រុង ដែលសារព័ត៌មានថៃមួយចំនួន បានចោទមកលើកងទ័ពកម្ពុជាថា«បានបាញ់កាំភ្លើងM79ចូលទីតាំងយោធាថៃ នៅទល់មុខតំបន់វាលឥន្រ្ទី ក្នុងខេត្តព្រះវិហារ» !

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធ
+6
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានថៃមួយចំនួននៅតែបន្តចុះផ្សាយព័ត៌មានមិនពិត ចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា “បានបាញ់កាំភ្លើង M79 ចូលទីតាំងយោធាថៃ នៅភូមិសាស្រ្តទល់មុខតំបន់វាលឥន្ទ្រី ក្នុងខេត្តព្រះវិហារ”។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា សូមច្រានចោលទាំងស្រុង និងយ៉ាងដាច់ខាតចំពោះការចោទប្រកាន់នេះ ដែលគ្មានមូលដ្ឋានភស្តុតាងណាមួយឡើយ។ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន។ ក្រសួងការពារជាតិកម្ពុជាមិនអាចទទួលយកបានឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ និងបង្កហានិភ័យដល់សន្តិសុខ ស្ថិរភាព និងសុវត្ថិភាពនៅតាមបណ្តោយព្រំដែន និងស្នើឱ្យសារព័ត៌មានថៃកែតម្រូវជាបន្ទាន់។ ចំពោះមុខនៃការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ក្រុមការងារទីបញ្ជាការសមរភូមិព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា បានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតនេះទៅក្រុមការងារទំនាក់ទំនងព័ត៌មានថៃ JIC Thai ។ ជាមួយគ្នានេះ យោងតាមព័ត៌មានពីជួរមុខ អំឡុងពេលក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ជាលើកដំបូង ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ភាគីថៃបានបំផ្ទុះគ្រាប់មិនទាន់ផ្ទុះចំនួន ៣គ្រាប់ ដោយមិនបានជូនព័ត៌មានមកភាគីកម្ពុជាជាមុនឡើយ។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមទំនាក់ទំនង RBC នៃយោធភូមិភាគ៤ បានទាក់ទងទៅភាគីថៃ និងធ្វើការតវ៉ាអំពីការផ្ទុះគ្រាប់មិនបានជូនដំណឹងមុននេះ។ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមួលបង្កាច់ទាំងនេះជាបន្ទាន់ ហើយត្រឡប់មកគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ពេញលេញ និងដោយស្មោះត្រង់ សុចរិត នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

ចេះតែផ្សាយបង្កាច់បង្ខូចម្តងហើយម្តងទៀត តើពួកឯងចង់យ៉ាងម៉េចអាណេវ?🇹🇭
ចេះតែផ្សាយបង្កាច់បង្ខូចម្តងហើយម្តងទៀត តើពួកឯងចង់យ៉ាងម៉េចអាណេវ?🇹🇭

មន្ត្រីកាចៗ គួរតែផ្អាកផឹកស្រាបៀរ ក្លែមសាច់សត្វជើងបួនកន្តុយខ្វៀន ដើម្បីរំងាប់ចិត្តឲ្យល្អសម្រាប់បំរើប្រជាពលរដ្ឋ! ឧទាហរណ៍ថា៖ ដូច
មន្ត្រីកាចៗ គួរតែផ្អាកផឹកស្រាបៀរ ក្លែមសាច់សត្វជើងបួនកន្តុយខ្វៀន ដើម្បីរំងាប់ចិត្តឲ្យល្អសម្រាប់បំរើប្រជាពលរដ្ឋ! ឧទាហរណ៍ថា៖ ដូចមន្ត្រីជញ្ជីញថ្លឹងរថយន្តនៅខេត្តកំពង់ស្ពី ដែលកំពុងផ្ទុះតាមបណ្តាញសង្គមឥឡូវនេះ !

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធ
+9
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៤០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ជាលើកដំបូង ក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំ ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំបំផុតដោយសារការវាយប្រហារពីសំណាក់យោធាថៃកាលពីឆ្នាំ២០២៥កន្លងទៅ និងពិនិត្យមើលស្ថានការណ៍នៃការវិវឌ្ឍន៍ថ្មីនៅក្នុងភូមិសាស្រ្តនោះ។ វត្តមានរបស់ក្រុមក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីដឹកនាំការងារសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជានិងថៃ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន ហើយកម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

សម្តេចតេជោ៖ បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូល (ក.ប.ប) ដែលកុហករឿងទុរេននាំចូល ដេីម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុ
សម្តេចតេជោ៖ បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូល (ក.ប.ប) ដែលកុហករឿងទុរេននាំចូល ដេីម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លេីនិងប្រជាជន!

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស កំពុងមានចំណាត់ការចំពោះមន្រ្តីអាវុធហត្ថម្នាក់ ក្រោយបង្ហោះសកម្មភាព និងប្រើសំដីមិនសមរម្យនៅតាមបណ្តាញសង្គម ដែលមិនស័ក្តិសមជាកងកម្លាំង។ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្គាល់ថា បុគ្គលរូបនេះពិតជាមានឈ្មោះជាមន្រ្តីអាវុធហត្ថមែន តែមិនទាន់បញ្ជាក់ថានៅអង្គភាពណា។ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កងរាជអាវុធហត្ថ បន្តធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមទិសស្លោករបស់ខ្លួន គឺប្រទេសជាតិត្រូវតែការពារ, ប្រជាត្រូវតែបម្រើ, ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្រ្កាប៕