es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete 👈

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

Ir al canal en Telegram
1 283
Suscriptores
-124 horas
-37 días
-2130 días
Archivo de publicaciones
ដ្រូនហោះ នៅលើភូមិសាស្ត្រច្រកជាំសាងាំ! ០៨-០៦-២០២៦

សត្វក្អែកហើរទាំងថ្ងៃ!
សត្វក្អែកហើរទាំងថ្ងៃ!

ថៃបានអនុញ្ញាតឲ្យពលរដ្ឋខ្លួនជាង១០០០នាក់ ចូលទស្សនាលេងនៅលើប្រាសាទតាក្របី និងភ្នំ៣៣៣.របស់កម្ពុជា ដែលថៃបានប្រើប្រាស់កម្លាំង ដើម្បី
+5
ថៃបានអនុញ្ញាតឲ្យពលរដ្ឋខ្លួនជាង១០០០នាក់ ចូលទស្សនាលេងនៅលើប្រាសាទតាក្របី និងភ្នំ៣៣៣.របស់កម្ពុជា ដែលថៃបានប្រើប្រាស់កម្លាំង ដើម្បីវាយកាន់កាប់ដោយខុសច្បាប់ (ឧត្តរមានជ័យ) នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ អាជ្ញាធរថៃបានបើកឲ្យប្រជាជនខ្លួនជាង១០០០នាក់ ចូលទស្សនាលេងនៅលើប្រាសាទតាក្របី.និងភ្នំ៣៣៣.ថៃហៅថាភ្នំ៣៥០ លើទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ដែលស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការបើកឲ្យចូលទស្សនាលេងរបស់ភាគីថៃ គឺបានរៀបចំឡើងចាប់ពីថ្ងៃទី៦-៧ និងនៅថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៦នេះ។ គូសបញ្ជាក់ថា៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាត និងបានចេញលិខិតថ្កោលទោសយ៉ាងខ្លាំងក្លាទៅកាន់ភាគីថៃ ចំពោះប្រើប្រាស់កម្លាំងក្នុងការវាយដណ្តើមកាន់កាប់ឈរជើងដោយខុសច្បាប់ ជា(ឯកតោភាគី)របស់ថៃ។ និងបានធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវ ការសាងសង់ព្រះពុទ្ធបដិមា រួមទាំងការដំឡើងបង្គោលទង់ជាតិនៅលើទឹកដីកម្ពុជាផងដែរ៕

បងប្អូនយើងអ្នកធ្វើដំណើរតាមផ្លូវ នៅមិនទាន់គោរព និងសហការបានល្អ !
បងប្អូនយើងអ្នកធ្វើដំណើរតាមផ្លូវ នៅមិនទាន់គោរព និងសហការបានល្អ !

សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ
+9
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ គួរបញ្ជាក់ផងដែរថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាតនិងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ស្ពាននេះគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

នៅយប់ថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ឃឹម ណុប ជាក្រុមការងារនៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្ត
+1
នៅយប់ថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ឃឹម ណុប ជាក្រុមការងារនៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) បាននាំយកទឹកសុទ្ធ កាហ្វេ ធូបមូស ដើម្បីជូនកងកម្លាំងជួរមុខក្រុម(ក្តាមដែកពិសេស) ទិសប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ។ «ជាចុងក្រោយ ខ្ញុំបាទសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់ជំនួយដែលបានចូលរួម និងសូមជូនពរឲ្យបងប្អូនទាំងអស់ មានសុខភាពល្អ រកសុីមានបាន និងជោគជ័យគ្រប់ភារកិច្ចការងារទាំងផងដែរបាទ»៕ សូមអរគុណ!🙏❤️🇰🇭👮‍♂️ 🟢​ តាមដានលើបណ្តាញសង្គម៖ =========== 🌐 Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

សូមបងប្អូន ចូលរួមបន្ថែមផងបាទ សូមអរគុណ🙏❤️🇰🇭👮‍♂️

ម៉ោង៦:០៨នាទីល្ងាច ចេញដំណើរពីអន្លង់វែង»ទិសប្រាសាទតាក្របី៕ ០៥-០៦-២០២៧
+1
ម៉ោង៦:០៨នាទីល្ងាច ចេញដំណើរពីអន្លង់វែង»ទិសប្រាសាទតាក្របី៕ ០៥-០៦-២០២៧

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ដែលមានអត្ថន័យសង្ខេបដូចខាងក្រោម៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជ
+5
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ដែលមានអត្ថន័យសង្ខេបដូចខាងក្រោម៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា៖ សូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះដោយកងកម្លាំងយោធាថៃទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និងសម្រាប់បម្រើដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវបានសាងសង់ដោយអាជ្ញាធរកម្ពុជានៅឆ្នាំ២០១៧។ ជណ្តើរនេះមានចំនួន ១១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ ដោយត្រូវបានកសាងឡើងក្នុងគោលបំណងគាំទ្រដល់ការអភិរក្ស និងការគ្រប់គ្រងទីតាំងបេតិកភណ្ឌ ព្រមទាំងសម្រួលដល់ការចូលទស្សនារបស់ភ្ញៀវ អ្នកស្រាវជ្រាវ និងសហគមន៍មូលដ្ឋាន៕

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:៖ ចេញលិខិតថ្កោលទោសចំពោះការបំផ្លាញថ្មីៗនៅលើជណ្តើរឡើងប្រាសាទខ្នាររបស់កម្ពុជា ដែលបានសាងសង់នៅឆ្នាំ២
ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:៖ ចេញលិខិតថ្កោលទោសចំពោះការបំផ្លាញថ្មីៗនៅលើជណ្តើរឡើងប្រាសាទខ្នាររបស់កម្ពុជា ដែលបានសាងសង់នៅឆ្នាំ២០២៧។ មានប្រវែង៣២៥ម៉ែត្រ ស្មើនិងចំនួន១១៨១កាំ !

ខ្ញុំបាទ ក្រុមការងារ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) ដោយមានការស្នើសុំពីកងកម្លាំងជួរមុខ ខ
+1
ខ្ញុំបាទ ក្រុមការងារ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) ដោយមានការស្នើសុំពីកងកម្លាំងជួរមុខ ខ្ញុំបាទស្នើដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញនៅ«ទឹកសុទ្ធ អាគុយ ធូបមូស អាយកូមM9 អាហារក្រៀម» ដើម្បីផ្តល់ជូនទៅកងកម្លាំងក្រុម(ក្តាមដែក) ទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។ អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕ សូមអរគុណ!🙏❤️🇰🇭👮‍♂️ *ទំនាក់ទំនងខ្ញុំផ្ទាល់: 0886593528

យកលេសប្រឌិតរឿង និងដើម្បីបង្កើតរឿង។ ទាហានថៃ បានយកសាំងចាក់ដុតជណ្តើររបស់ទាហានកម្ពុជា ឡើងទៅកាន់ប្រាសាទខ្នារក្នុងខេត្តឧត្តរមានជ័យ
+4
យកលេសប្រឌិតរឿង និងដើម្បីបង្កើតរឿង។ ទាហានថៃ បានយកសាំងចាក់ដុតជណ្តើររបស់ទាហានកម្ពុជា ឡើងទៅកាន់ប្រាសាទខ្នារក្នុងខេត្តឧត្តរមានជ័យ ក្រោមហេតុផលបំផ្លើសថា កុំឲ្យទាហានកម្ពុជាឡើងទៅរំខានពួកគេ។ នៅថ្ងៃទី៥ ខែមិថុនា តាមបណ្តាញសង្គមថៃ មានការចែកចាយសកម្មភាពទាហានថៃ បានដុតបំផ្លាញជណ្តើរឈើ ដែលទាហានកម្ពុជា បានសាងសង់ជាយូរណាស់មកហើយ។ ពូកែបំផ្លើស ពូកែបំភ្លៃ និងប្រឌិតរឿង ដើម្បីយកលេសបង្កើតរឿង ជាទម្លាប់របស់ពួកគេហើយ។ កងទ័ពកម្ពុជាតែងប្រកាន់ភ្ជាប់ភាពអត់ធ្មត់បំផុត ដើម្បីចៀសការប៉ះទង្គិចណាមួុយតាមព្រំដែន ពីព្រោះកម្ពុជាត្រូវការតែមួយគត់គឺសន្តិភាពតាមព្រំដែនជាមួយប្រទេសជិតខាង៕ (ស៊ន សុភក្ត្រFN)

នេះជាគណនីក្លែងក្លាយក្លែងបន្លំធ្វើជាសមាសភាពកងទ័ព! ដែលបង្ហោះផ្សាយព័ត៌មានដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការប្រើឈ្មោះរបស់យោធា។
នេះជាគណនីក្លែងក្លាយក្លែងបន្លំធ្វើជាសមាសភាពកងទ័ព! ដែលបង្ហោះផ្សាយព័ត៌មានដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការប្រើឈ្មោះរបស់យោធា។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំនិងកុំជឿ តាមអ្វីដែលជាការបង្ហោះផ្សាយទាំងអស់នេះ។

⭕️បឋម៖ ភ្នំពេញករណីអគ្គីភ័យឆាបឆេះរោងចក្រផលិតចានស្នោ មួយកន្លែងដែរស្ថិតនៅ សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែរ ៤:០០នាទីរសៀលនេះ 🟢​ តាមដានលើបណ្តាញសង្គម៖     =============           🌐  Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

📣 ត្រៀមៗ បងប្អូនអតីតពលករដែលរស់នៅខេត្តបាត់ដំបង វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងារ ៩១ ២១៥កន្លែង ទៅជូនបងប្អូននៅថ្ងៃទី៥-៦ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ 👉បងប្អូនអតីតពលករ កុំភ្លេចទៅចុលរួម ដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល ៖ 🗓ថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តឧត្តមមានជ័យសិរីមុន្នី (វត្តស្តុកប្រវឹក) ស្រុករុក្ខគីរី 🗓ថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវិទ្យាល័យសង្កែ ស្រុកសង្កែ។ 👉 ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧។ #MLVT #HENGSour

នៅល្ងាច»យប់ថ្ងៃស្អែក ទី០៥ ខែមិថុនា ឆ្នាំ២០២៦ ខ្ញុំបាទនិងចេញដំណើរពីគោលដៅច្រកជាំសាងាំ ដើម្បីយកសម្ភារ:ទៅជូនកងកម្លាំងក្រុមក្តាមដែ
នៅល្ងាច»យប់ថ្ងៃស្អែក ទី០៥ ខែមិថុនា ឆ្នាំ២០២៦ ខ្ញុំបាទនិងចេញដំណើរពីគោលដៅច្រកជាំសាងាំ ដើម្បីយកសម្ភារ:ទៅជូនកងកម្លាំងក្រុមក្តាមដែក ទិសប្រាសាទតាក្របី៕

នៅម៉ោង១០:០៤នាទីព្រឹក នៅទិសច្រកជាំសាងាំ កំពុងមានភ្លៀងធ្លាក់ខ្លាំង! ០៤-០៦-២០២៦
នៅម៉ោង១០:០៤នាទីព្រឹក នៅទិសច្រកជាំសាងាំ កំពុងមានភ្លៀងធ្លាក់ខ្លាំង! ០៤-០៦-២០២៦

⭕️ក្រុងសៀមរាប៖ ករណីបុករត់ គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត និងម៉ូតូ បណ្ដាលអោយភាគីខាងម៉ូតូរងរបួសធ្ងន់ និងភាគីខាងរថយន្តPrius ពាក់ស្លាកលេខ ភ្នំពេញ 2BC-5083 បានរត់គេចខ្លួនបាត់ស្រមោល នៅស្ពានវត្តបូព៌ក្រុងសៀមរាប ចុចលីងមើលរូបភាពជនរងគ្រោះ👉 https://t.me/SiemReapProvince #ខេត្តសៀមរាប #siemreap

អនុក្រឹត្យ ស្ដីពីសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា។ 🟢​ តាមដានលើបណ្តាញសង្គម៖ ===========
+5
អនុក្រឹត្យ ស្ដីពីសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា។ 🟢​ តាមដានលើបណ្តាញសង្គម៖     =============           🌐  Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website