en
Feedback
CPD UP Pharmacy

CPD UP Pharmacy

Open in Telegram

ការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត របស់មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ (CPD-UP Pharmacy)

Show more
1 691
Subscribers
No data24 hours
+137 days
+5430 days

Data loading in progress...

Similar Channels
No data
Any problems? Please refresh the page or contact our support manager.
Tags Cloud
No data
Any problems? Please refresh the page or contact our support manager.
Incoming and Outgoing Mentions
---
---
---
---
---
---
Attracting Subscribers
Oct '26
October '26
+7
in 0 channels
September '26
+71
in 0 channels
Get PRO
August '26
+50
in 1 channels
Get PRO
July '26
+64
in 1 channels
Get PRO
June '26
+83
in 1 channels
Get PRO
May '26
+135
in 1 channels
Get PRO
April '26
+72
in 1 channels
Get PRO
March '26
+115
in 1 channels
Get PRO
February '26
+50
in 1 channels
Get PRO
January '26
+111
in 1 channels
Get PRO
December '25
+19
in 1 channels
Get PRO
November '25
+61
in 0 channels
Get PRO
October '25
+914
in 1 channels
Date
Subscriber Growth
Mentions
Channels
07 October0
06 October0
05 October+4
04 October+1
03 October+1
02 October0
01 October+1
Channel Posts
ទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 023 221 624 ☎️ ****** ពត៌មានបន្ថែមឬចំងល់ សូមសាកសួរទៅកាន់ក្រុមការងារ សូមចុចទៅកាន់ ក្រុមការងារឆ្លើយតប/ជូនដំណឹង CPD UP PH ** តំណភ្ជាប់ផ្លូវការ (Official Links) របស់មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត៖ # Telegram CPD UP Pharmacy Group 📱 សូមចុចទីនេះ✅ # CPD UP Pharmacy Channel📱 សូមចុចទីនេះ✅ # Response Information Group 📱សូមចុចទីនេះ✅

2
ច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ជនណាដែលមិនមែនជាអ្នកវិជ្ជាជីវៈសុខាភិបាល ហើយបានប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ១០លានរៀល។ #LAW JOIN CHANNEL "🔔"
367
3
បន្ទាប់ពីចុច Submit រួច សូមកុំភ្លេចចូលរួមក្នុងក្រុម Telegram របស់កម្មវិធី ដើម្បីទទួលបានព័ត៌មាន និងការណែនាំបន្ថែមពីក្រុមការងារ
បន្ទាប់ពីចុច Submit រួច សូមកុំភ្លេចចូលរួមក្នុងក្រុម Telegram របស់កម្មវិធី ដើម្បីទទួលបានព័ត៌មាន និងការណែនាំបន្ថែមពីក្រុមការងារ។
1 370
4
🌟 អបអរសាទរ «ទិវាឱសថការីពិភពលោក» (World Pharmacists Day) — ២៥ កញ្ញា ២០២៦ 💊🇰🇭 ក្រោមប្រធានបទដ៏មានអត្ថន័យ៖ «ពង្រឹងសមត្ថភាពឱសថ
🌟 អបអរសាទរ «ទិវាឱសថការីពិភពលោក» (World Pharmacists Day) — ២៥ កញ្ញា ២០២៦ 💊🇰🇭  ក្រោមប្រធានបទដ៏មានអត្ថន័យ៖ «ពង្រឹងសមត្ថភាពឱសថការី ដើម្បីអនាគតសុខភាពកាន់តែប្រសើរ» (Pharmacists for a healthier future)  គណៈឱសថការីកម្ពុជា សូមគោរពអញ្ជើញលោក លោកស្រី ជាឱសថការី សមាជិក-សមាជិកាទូទាំងប្រទេស ព្រមទាំងនិស្សិតឱសថសាស្រ្តទាំងអស់ ចូលរួមក្នុងកម្មវិធីសិក្ខាសាលាចែករំលែកបទពិសោធន៍ និងចំណេះដឹងដ៏មានតម្លៃ៖  🤝 ការចែករំលែកបទពិសោធន៍សំខាន់ៗលើវិស័យ៖  ឱសថការីក្នុងវិស័យសុខាភិបាលសាធារណៈ  ឱសថការីក្នុងវិស័យឱសថសាស្រ្ត  ឱសថការីក្នុងវិស័យអប់រំសុខាភិបាល  ឱសថការីក្នុងវិស័យសុខាភិបាលឯកជន អង្គការ សមាគម  🎓 បទបង្ហាញពិសេសៗ៖  បទបង្ហាញពីការចែករំលែករបស់ឱសថការីពីការសិក្សាក្នុង និងក្រៅប្រទេស  បទបង្ហាញរបស់និស្សិតស្ដីពីការសិក្សាស្រាវជ្រាវ  🎁 អត្ថប្រយោជន៍ពិសេស៖ ទទួលបានពិន្ទុអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត CPD ១០ពិន្ទុ ពីក្រុមប្រឹក្សាគណៈឱសថការីជាតិ 🎟 ការចូលរួម៖ ឥតគិតថ្លៃ! 📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦ ⏰ ពេលវេលា៖ ម៉ោង ៧:០០ ព្រឹក ដល់ ៥:០០ ល្ងាច 💻 ទីតាំង៖ តាមប្រព័ន្ធ Online ZOOM  👉 ចុះឈ្មោះចូលរួមឥឡូវនេះ៖ ស្កេន QR Code លើរូបភាព ឬចុចតាមតំណភ្ជាប់ https://kh-world-pharmacy-day-registration.serey.tech/ 📞 ទំនាក់ទំនងព័ត៌មានបន្ថែម៖ ទូរស័ព្ទ៖ 095 590 000  អ៊ីមែល៖ info@pcc.gov.kh  គេហទំព័រ៖ www.pcc.gov.kh  ហ្វេសប៊ុក៖ គណៈឱសថការីកម្ពុជា
1 522
5
📢 សូមលោកគ្រូ អ្នកគ្រូ មេត្តាអានសេចក្តីជូនដំណឹងខាងលើដោយយកចិត្តទុកដាក់ និងមេត្តាពិនិត្យព័ត៌មានពាក់ព័ន្ធនឹងវិញ្ញាបនបត្ររបស់លោកគ្រូ អ្នកគ្រូ។ ចំពោះ វិញ្ញាបនបត្រដែល នៅសល់ របស់លោកគ្រូ អ្នកគ្រូ និងបងប្អូនឱសថការី ដែលបានចូលរួមសិក្សា និងបណ្តុះបណ្តាលជាមួយ មហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP) ចាប់ពី ឆ្នាំ២០២១ រហូតដល់ ខែសីហា ឆ្នាំ២០២៦ សូមមេត្តាពិនិត្យ និងមកទទួលវិញ្ញាបនបត្ររបស់ខ្លួន ចាប់ពីពេលផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។ ⚠️សូមយកចិត្តទុកដាក់៖ ក្រោយផុតកំណត់ខាងលើ ប្រសិនបើមិនបានមកទទួលវិញ្ញាបនបត្រដែលនៅសល់ទេ ក្រុមការងារនឹងចាត់វិធានការរៀបចំទុកជាឯកសារតាមលទ្ធភាពជាក់ស្តែង ឬ បញ្ចប់ការរក្សាទុកវិញ្ញាបនបត្រដែលនៅសល់ ដោយមិនធានាចំពោះការរក្សាទុកបន្តទៀតឡើយ។
973
6
📢 សេចក្តីជូនដំណឹង ស្តីពីការឈប់សម្រាកការងារ សូមជម្រាបជូនលោកគ្រូ អ្នកគ្រូ និងបងប្អូនឱសថការីទាំងអស់ជាទីគោរពរាប់អានថា៖ 🇰🇭 ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ គឺជា ទិវាប្រកាសរដ្ឋធម្មនុញ្ញ ខួបលើកទី៣៣។ ក្នុងឱកាសនេះ ក្រុមការងារ CPD នឹងឈប់សម្រាកការងាររយៈពេល ១ថ្ងៃ។ 📌 ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារ CPD នឹងចូលបំពេញការងារជាធម្មតាវិញ។ សូមអរគុណចំពោះការយោគយល់ និងសូមជូនពរលោកគ្រូ អ្នកគ្រូ និងបងប្អូនឱសថការីទាំងអស់ឱ្យមានសុខភាពល្អ សុភមង្គល និងសេចក្តីសុខគ្រប់ៗគ្នា។ ❤️🇰🇭 សូមអរគុណ! 🙏
550
7
ឆាប់ៗខាងមុខនេះ | ១០ ពិន្ទុ CPD ប្រធានបទ៖ ការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការស្រាវជ្រាវឱសថសាស្ត្រ និងការគ្រប់គ្រងឱសថស្ថាន។ ១. គោលបំណង - ពង្រឹងការយល់ដឹងអំពី AI និង GenAI និងសមត្ថភាពរបស់ឧបករណ៍ AI ដែលពាក់ព័ន្ធនឹងការស្រាវជ្រាវ និងការអនុវត្តឱសថសាស្ត្រ។ - អភិវឌ្ឍសមត្ថភាពប្រើ AI ជាជំនួយក្នុងការបង្កើតសំណួរស្រាវជ្រាវ ស្វែងរក/រៀបចំអក្សរសាស្ត្រ អភិវឌ្ឍ Proposal និងសរសេរវិទ្យាសាស្ត្រ ដោយរក្សាការវិនិច្ឆ័យវិទ្យាសាស្ត្ររបស់មនុស្ស។ - អនុវត្តគោលការណ៍សីលធម៌ សុវត្ថិភាព ឯកជនភាព ការទទួលខុសត្រូវ និងការផ្ទៀងផ្ទាត់ព័ត៌មាននៅពេលប្រើ AI ក្នុងវិស័យសុខាភិបាល។ - អនុវត្ត Prompt Engineering និង 4D Framework (Delegation, Description, Discernment, Diligence) ដើម្បីប្រើ AI ប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវ។ - ស្គាល់ការអនុវត្ត AI ក្នុងការគ្រប់គ្រងឱសថស្ថានសហគមន៍ ដូចជា ស្តុក ការទិញ ការជូនដំណឹងឱសថជិតផុតកំណត់ អន្តរកម្មឱសថ និង Antibiotic Stewardship។ ២. លទ្ធផលសិក្សា (Learning Outcomes) - ពន្យល់បានអំពី AI, Machine Learning, Deep Learning និង Generative AI និងពិពណ៌នាអំពីសមត្ថភាពសំខាន់ៗរបស់ឧបករណ៍ GenAI។ - អនុវត្ត AI ក្នុងដំណាក់កាលសំខាន់ៗនៃការស្រាវជ្រាវ និងអាចកំណត់កម្រិតការត្រួតពិនិត្យរបស់មនុស្សតាមហានិភ័យនៃភារកិច្ច។ - ប្រើ AI ដើម្បីជួយបង្កើត Research Question, Objectives, Study Design, Variables និង Questionnaire ហើយប្រើ Mock Reviewer ដើម្បីរកចំណុចខ្សោយក្នុង Proposal។ - អនុវត្តការស្វែងរកអក្សរសាស្ត្រ ការផ្ទៀងផ្ទាត់ឯកសារយោង និងការវាយតម្លៃលទ្ធផល AI ដោយប្រើគោលការណ៍ Generate → Verify → Interpret → Decide។ - សរសេរ Prompt ដែលមានគុណភាពដោយប្រើ Role + Context + Task + Constraint + Output និងអនុវត្ត 4D Framework/FLUF Test ក្នុងការវាយតម្លៃលទ្ធផល AI។ - ពិពណ៌នា និងអនុវត្តគោលការណ៍ប្រើ AI ក្នុងឱសថស្ថានសហគមន៍ រួមទាំង KhmerSmart Pharma, inventory/purchasing support, drug-interaction checking និង Antibiotic Stewardship។ 📌 រង់ចាំព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងការចុះឈ្មោះក្នុងពេលឆាប់ៗនេះ។
2 486
8
+3
ពាក្យស្នើសុំបន្តអាជ្ញាបណ្ណឱសថការី.pdf
3 159
9
ពាក្យស្នើសុំបន្តអាជ្ញាបណ្ណ.pdf
1
10
ជូនដំណឹងជាមុន ឆាប់ៗខាងមុខនេះ | ១០ ពិន្ទុ CPD ការបណ្តុះបណ្តាលអន្តរវិជ្ជាជីវៈ_Inter-Professional Training (IPT) ប្រធានបទទី១៖ ជំងឺថប់បារម្ភទូទៅ (Generalized Anxiety Disorder – GAD)៖ ដែនកំណត់ និងនិយាមវិជ្ជាជីវៈ ក្នុងការគ្រប់គ្រងតាមជំនាញគ្លីនិក សម្រាប់វេជ្ជបណ្ឌិត និងឱសថការី ផ្តោតលើ៖ 👨‍⚕️ វេជ្ជបណ្ឌិត៖ ការវាយតម្លៃ រោគវិនិច្ឆ័យ និងការគ្រប់គ្រងតាមគ្លីនិក 💊 ឱសថការី៖ ការអនុវត្តឱសថសាស្ត្រគ្លីនិក និងការគ្រប់គ្រងការប្រើប្រាស់ថ្នាំ 🤝 ការសហការអន្តរវិជ្ជាជីវៈ៖ តួនាទី និងវិសាលភាពរបស់វិជ្ជាជីវៈនីមួយៗក្នុងការថែទាំអ្នកជំងឺ 📌 រង់ចាំព័ត៌មានលម្អិតអំពីកាលបរិច្ឆេទ និងការចុះឈ្មោះក្នុងពេលឆាប់ៗនេះ។ រៀនពីគ្នា • សហការជាមួយគ្នា • បង្កើនសុវត្ថិភាពអ្នកជំងឺ
2 268
11
សេចក្តីជូនដំណឹង និងអំពាវនាវ សូមគោរពជូន លោកគ្រូ អ្នកគ្រូ និងបងប្អូនឱសថការីទាំងអស់! ក្នុងឱកាស ទិវាឱសថការីពិភពលោក ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦ សហព័ន្ធឱសថការីអន្តរជាតិ (FIP) បានកំណត់ប្រធានបទ៖ “Empowering pharmacists for healthier futures” ដើម្បីចូលរួមអបអរសាទរ និងបង្ហាញពីសាមគ្គីភាព កិត្តិយស និងអត្តសញ្ញាណរបស់វិជ្ជាជីវៈឱសថសាស្ត្រ ខ្ញុំសូមអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ និងបងប្អូនឱសថការីទាំងអស់ មេត្តាចូលរួមផ្សព្វផ្សាយសារអបអរសាទរទិវាឱសថការីពិភពលោក តាមរយៈការប្រើប្រាស់ រូបភាពផ្ទាល់ខ្លួនជាមួយស៊ុម/Template ទិវាឱសថការីពិភពលោក ឆ្នាំ២០២៦ ដូចដែលបានរៀបចំជូន។ ការចូលរួមរបស់លោកគ្រូ អ្នកគ្រូ និងបងប្អូនឱសថការីម្នាក់ៗ មិនត្រឹមតែជាការអបអរសាទរទិវាឱសថការីពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែក លើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតួនាទី សារៈសំខាន់ និងតម្លៃនៃវិជ្ជាជីវៈឱសថការី ក្នុងការការពារ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។ សូមលោកគ្រូ អ្នកគ្រូ និងបងប្អូនឱសថការីទាំងអស់ បន្តចូលរួមផ្សព្វផ្សាយ បន្តចែករំលែក និងបង្ហោះរូបភាពផ្ទាល់ខ្លួន ដើម្បីឱ្យស្មារតីនៃទិវាឱសថការីពិភពលោក ឆ្នាំ២០២៦ កាន់តែទូលំទូលាយ និងបង្ហាញពីសាមគ្គីភាពរបស់សហគមន៍ឱសថការីកម្ពុជា។ រួមគ្នា លើកកម្ពស់វិជ្ជាជីវៈឱសថសាស្ត្រ រួមគ្នាពង្រឹងសមត្ថភាពឱសថការី រួមគ្នាដើម្បីអនាគតសុខភាពកាន់តែប្រសើរ! សូមអរគុណចំពោះការចូលរួម និងការគាំទ្ររបស់លោកគ្រូ អ្នកគ្រូ និងបងប្អូនឱសថការីទាំងអស់។ រីករាយទិវាឱសថការីពិភពលោក ឆ្នាំ២០២៦! ២៥ ខែកញ្ញា ២០២៦
1 376
12
No text...
1 379
13
[English below] 🌟 ឱសថការី មិនត្រឹមតែជាអ្នកផ្ដល់ថ្នាំប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកការពារសុខភាពដ៏សំខាន់ ដែលពោរពេញដោយចំណេះដឹង វិជ្ជាជីវៈខ្ពស់ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់មនុស្សគ្រប់រូប។ ក្នុងឱកាស «ទិវាឱសថការីពិភពលោក» (World Pharmacists Day) នេះ យើងសូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការលះបង់ និងការរួមចំណែកដ៏ថ្លៃថ្លារបស់ឱសថការីកម្ពុជា និងទូទាំងពិភពលោក ក្នុងការលើកកម្ពស់សុខភាពសាធារណៈ។ 💊🩺🇰🇭 👉 ចូលរួមអបអរសាទរ និងបង្ហាញការគាំទ្រចំពោះវីរបុរសអាវសរបស់យើង តាមរយៈការផ្លាស់ប្ដូរ Profile Frame ដ៏ស្រស់ស្អាតខាងក្រោម៖ 🔗 តំណភ្ជាប់សម្រាប់ប្ដូរ Frame៖ https://twb.nz/world-pharmacy-day-cambodia 🌟 Pharmacists are more than just medicine dispensers—they are vital healthcare guardians driven by expertise, compassion, and dedication to safeguarding global health. On this World Pharmacists Day, we honor and celebrate the remarkable contributions of pharmacists in Cambodia and around the world for their tireless commitment to building healthier communities. 💊🩺🇰🇭 👉 Join us in celebrating and showing appreciation for our frontline healthcare champions by updating your profile frame today! 🎉🌟 🔗 Change your profile frame now: https://twb.nz/world-pharmacy-day-cambodia #WorldPharmacistsDay #ទិវាឱសថការីពិភពលោក #ឱសថការីកម្ពុជា #CambodianPharmacists #HealthcareHeroes #ThinkHealthThinkPharmacist #PharmaPride
575
14
សូមជម្រាប ជូនលោកគ្រូអ្នកគ្រូ ——————————————— ចំពោះប្រធានបទ ជុំទី៣៦ ៥ពិន្ទុ «តួនាទីរបស់ឱសថការីរួមចំណែកថែទាំ និងព្យាបាលជំងឺថ្លើម៖ ៥ករណីសិក្សា» វគ្គទី១ – ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោង១២ថ្ងៃត្រង់) ហ្នឹងត្រូវបិទទទួលការចុះឈ្មោះនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ម៉ោង១២រសៀលហើយ។ - តំណលីងចុះឈ្មោះ ជុំទី៣៦ (៥ពិន្ទុ)៖ https://forms.gle/NAgd7qCJKJrhGS1a9 សូមលោកគ្រូ អ្នកគ្រូ មេត្តាចុះឈ្មោះអោយបានរួសរាន់។ សូមអរគុណ
1 142
15
សូមជម្រាប ជូនលោកគ្រូអ្នកគ្រូ ——————————————— ចំពោះប្រធានបទ ជុំទី៣៦ ៥ពិន្ទុ «តួនាទីរបស់ឱសថការីរួមចំណែកថែទាំ និងព្យាបាលជំងឺថ្លើម៖ ៥ករណីសិក្សា» វគ្គទី១ – ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោង១២ថ្ងៃត្រង់) វគ្គទី២ – ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោង៨ព្រឹក) ហ្នឹងត្រូវបិទទទួលការចុះឈ្មោះនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ម៉ោង១២រសៀលហើយ។ - តំណលីងចុះឈ្មោះ ជុំទី៣៦ (៥ពិន្ទុ)៖ https://forms.gle/NAgd7qCJKJrhGS1a9 សូមលោកគ្រូ អ្នកគ្រូ មេត្តាចុះឈ្មោះអោយបានរួសរាន់។ សូមអរគុណ
854
16
📢 សូមអញ្ជើញចូលរួមបំពេញកម្រងសំណួរស្ទង់មតិ ស្តីពីការវាយតម្លៃ តម្រូវការ និងទិសដៅអភិវឌ្ឍកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាបន្ត (CPD) សម
📢 សូមអញ្ជើញចូលរួមបំពេញកម្រងសំណួរស្ទង់មតិ ស្តីពីការវាយតម្លៃ តម្រូវការ និងទិសដៅអភិវឌ្ឍកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈជាបន្ត (CPD) សម្រាប់ឱសថការីកម្ពុជា ——————— ការស្ទង់មតិនេះមានគោលបំណងប្រមូលមតិយោបល់របស់លោកគ្រូ/អ្នកគ្រូ ដើម្បីកែលម្អ និងអភិវឌ្ឍកម្មវិធី CPD ឱ្យកាន់តែមានគុណភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ឱសថការីកម្ពុជា។ ⏱️ រយៈពេលបំពេញ៖ ប្រមាណ ១០–១៥ នាទី 🔒 ព័ត៌មានរបស់លោកគ្រូ/អ្នកគ្រូ នឹងត្រូវរក្សាទុកជាការសម្ងាត់។ 📝 សូមចូលរួមបំពេញតាមតំណភ្ជាប់ខាងក្រោម៖ 🔗 [https://forms.gle/LxU5oUjZ6o5NtekV6] សូមអរគុណចំពោះការចូលរួម និងការគាំទ្ររបស់លោកគ្រូ/អ្នកគ្រូ។
993
17
កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈបន្តសម្រាប់ឱសថការីកម្ពុជា (៥ពិន្ទុ) ————— ⚠️⚠️បញ្ជាក់៖ ប្រធានបទមួយ រើសបានតែមួយវគ្គតែប៉ុណ្ណោះ បណ+1
កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈបន្តសម្រាប់ឱសថការីកម្ពុជា (៥ពិន្ទុ) ————— ⚠️⚠️បញ្ជាក់៖ ប្រធានបទមួយ រើសបានតែមួយវគ្គតែប៉ុណ្ណោះ បណ្តុះបណ្តាលដោយ៖ លោកបណ្ឌិតឱសថសាស្រ្តឯកទេស ជា ស៊ីន - តំណលីងចុះឈ្មោះ ជុំទី៣៦ (៥ពិន្ទុ)៖ https://forms.gle/NAgd7qCJKJrhGS1a9 ————————— ទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 023 221 624 ☎️ ****** ពត៌មានបន្ថែមឬចំងល់ សូមសាកសួរទៅកាន់ក្រុមការងារ សូមចុចទៅកាន់ ក្រុមការងារឆ្លើយតប/ជូនដំណឹង CPD UP PH ** តំណភ្ជាប់ផ្លូវការ (Official Links) របស់មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត៖ # Telegram CPD UP Pharmacy Group 📱 សូមចុចទីនេះ✅ # CPD UP Pharmacy Channel📱 សូមចុចទីនេះ✅ # Response Information Group 📱សូមចុចទីនេះ✅
2 519
18
សូមជម្រាប ជូនលោកគ្រូអ្នកគ្រូ ——————————————— ចំពោះប្រធានបទ ជុំទី៣៨ ៥ពិន្ទុ «តួនាទីរបស់ឱសថការីក្នុងការ ផ្តល់ដំបូន្មានអំពីអាហារូបត្ថម្ភ និងជំងឺឈាម៖ ៥ករណីសិក្សា» វគ្គទី១ – ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោង១២ថ្ងៃត្រង់) ហ្នឹងត្រូវបិទទទួលការចុះឈ្មោះនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ម៉ោង៣រសៀលហើយ។ - តំណលីងចុះឈ្មោះ ជុំទី៣៨ (៥ពិន្ទុ)៖ https://forms.gle/NAgd7qCJKJrhGS1a9 សូមលោកគ្រូ អ្នកគ្រូ មេត្តាចុះឈ្មោះអោយបានរួសរាន់។ សូមអរគុណ
704
19
សូមជម្រាប ជូនលោកគ្រូអ្នកគ្រូ ——————————————— ចំពោះប្រធានបទ ជុំទី៣៨ ៥ពិន្ទុ «តួនាទីរបស់ឱសថការីក្នុងការ ផ្តល់ដំបូន្មានអំពីអាហារូបត្ថម្ភ និងជំងឺឈាម៖ ៥ករណីសិក្សា» វគ្គទី១ – ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោង១២ថ្ងៃត្រង់) វគ្គទី២ – ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោង៨ព្រឹក) ហ្នឹងត្រូវបិទទទួលការចុះឈ្មោះនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ម៉ោង១២រសៀលហើយ។ - តំណលីងចុះឈ្មោះ ជុំទី៣៨ (៥ពិន្ទុ)៖ https://forms.gle/NAgd7qCJKJrhGS1a9 សូមលោកគ្រូ អ្នកគ្រូ មេត្តាចុះឈ្មោះអោយបានរួសរាន់។ សូមអរគុណ
43
20
📢 សូមលោកគ្រូ អ្នកគ្រូ មេត្តាអានសេចក្តីជូនដំណឹងខាងលើដោយយកចិត្តទុកដាក់ និងមេត្តាពិនិត្យព័ត៌មានពាក់ព័ន្ធនឹងវិញ្ញាបនបត្ររបស់លោកគ្រូ អ្នកគ្រូ។
4 989