📣 ‘សន្និសីទស្រាវជ្រាវឱសថសាស្រ្តលើកទី៦ ឆ្នាំ២០២៦’ បើកទទួលការចុះឈ្មោះហើយ!
🗓 កាលបរិច្ឆេទ: ថ្ងៃទី១៩–២០ ខែធ្នូ ឆ្នាំ២០២៦ (ថ្ងៃសៅរ៍–ថ្ងៃអាទិត្យ)
📍 ទីតាំង: សាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ប្រធានបទ៖ “កសាងអនាគតឱសថសាស្ត្រ តាមរយៈនវានុវត្តន៍ បច្ចេកវិទ្យា និងការថែទាំដែលផ្តោតលើអ្នកជំងឺ”
ប្រធានបទរងទាំង ៦៖
១. ការអប់រំឱសថសាស្ត្រ ឱសថសាស្ត្រគ្លីនិក និងការអនុវត្ត
២. ឱសថវិទ្យា ពុលវិទ្យា និងជីវបច្ចេកវិទ្យា
៣. បច្ចេកវិទ្យាឱសថ និងការបញ្ជូនឱសថ
៤. គីមីឱសថ និងផលិតផលធម្មជាតិ
៥. វិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រ
៦. សុខភាពសាធារណៈ និងជំងឺឆ្លង
សូមអញ្ជើញ ឱសថការី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ តំណាងវិស័យឧស្សាហកម្ម សហគ្រិន និងនិស្សិត ចូលរួម ដើម្បី៖
✅ ទទួលបាន ១៣ ពិន្ទុ CPD
✅ ស្តាប់បទបង្ហាញពីអ្នកជំនាញ និងអ្នកស្រាវជ្រាវ
✅ ស្វែងយល់អំពីការស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗក្នុងវិស័យឱសថសាស្ត្រ
✅ ពង្រីកបណ្ដាញទំនាក់ទំនងវិជ្ជាជីវៈ
✅ ទទួលបានវិញ្ញាបនបត្រ ពិន្ទុ CPD ភ្លាមៗ បន្ទាប់ពីសន្និសីទចប់
💵 ថ្លៃចុះឈ្មោះ ៖ ២៥ ដុល្លារអាមេរិក
🎁 អ្នកចូលរួមនឹងទទួលបាន អាហារសម្រន់
📲 របៀបចុះឈ្មោះ ៖
១. ទូទាត់ថ្លៃចុះឈ្មោះតាម QR កូដ
២. បំពេញទម្រង់ចុះឈ្មោះតាមតំណ ៖ https://forms.gle/4uTASwN9k3dE3wRC9
សូមចុះឈ្មោះឥឡូវនេះ និងចូលរួមជាមួយយើងក្នុងការជំរុញអនាគតវិស័យឱសថសាស្ត្រ និងប្រព័ន្ធសុខាភិបាលកម្ពុជា! 💊
——————————————
ទំនាក់ទំនងតាមលេខទូរស័ព្ទ៖ 023 221 624 ☎️
******
ពត៌មានបន្ថែមឬចំងល់ សូមសាកសួរទៅកាន់ក្រុមការងារ សូមចុចទៅកាន់ ក្រុមការងារឆ្លើយតប/ជូនដំណឹង CPD UP PH
**
តំណភ្ជាប់ផ្លូវការ (Official Links) របស់មហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត៖
# Telegram CPD UP Pharmacy Group 📱 សូមចុចទីនេះ✅
# CPD UP Pharmacy Channel📱 សូមចុចទីនេះ✅
# Response Information Group 📱សូមចុចទីនេះ✅
27 нояб., 03:06
