CPP_PP Official
Open in Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Show more1 691
Subscribers
No data24 hours
No data7 days
+6630 days
Posts Archive
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១០-កក្កដា-២០២៦
១) ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជេីញចូលគោរពវិញ្ញាណក្ខន្ធសពម្តាយលោក កឹម សុខា។(ប្រភព៖ CNC NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចតេជោ ៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅតែគ្របដណ្ដប់លើ មន្ត្រីរាជការចូលនិវត្តន៍ របស់ក្រសួងអប់រំ។(ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ ក្នុងដំណើរតាមបណ្តាខេត្តភូមិភាគឦសានសម្ដេចតេជោ សរសើរចំពោះការអភិវឌ្ឍរីកចម្រើនតាមបណ្តាខេត្តនីមួយៗ។(ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ អាម៉េរិក បន្តតាមដានស្ថានភាពវិវត្តនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងគាំទ្រដំណោះស្រាយសន្តិវិធី។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៥) ភ្នំពេះញ៖ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បន្តប្ដេជ្ញាចូលរួមយ៉ាងសកម្មនៅក្នុងការងារក្រុម AOT សហការ និងឃ្លាំងមើលបទឈប់បាញ់រវាងកម្ពុជា-ថៃសំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី។(ប្រភព៖ BTV NEWS) ចុចអាន
៦) ភ្នំពេញ៖ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានប្រមាណ ៣៧ពាន់លានដុល្លារអាមេរិក កើនជាង ២០% ក្នុងឆមាសទី១ ឆ្នាំនេះ។(ប្រភព៖BTV NEWS) ចុចអាន
៧) អន្តរជាតិ៖ អាល្លឺម៉ង់សម្រេចកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ទិញមីស៊ីល Tomahawk របស់អាមេរិក ដាក់ពង្រាយផ្អើលអឺរ៉ុប។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៨) អន្តរជាតិ៖ បញ្ជាការដ្ឋានមជ្ឈិមអាម៉េរិក បញ្ចេញវីដេអូវាយប្រហារលើគោលដៅយោធាអ៊ីរ៉ង់ចំនួន ៩០ កន្លែង ខណៈលោក ត្រាំ ថាទីក្រុងតេហ៍រ៉ង់ចង់សុំចរចាខ្លាំងណាស់។(ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ អ៊ីរ៉ង់ប្រកាសថ្កោលទោស “ភាពមិនសមរម្យ” របស់លោក Trump ចំពេលមានការវាយប្រហារគ្នាសាជាថ្មី។(ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ ចរាចរណ៍របស់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ស្ទើរតែជាប់គាំង ដោយសារការវាយប្រហារគ្នារវាងអាមេរិក និងអ៊ីរ៉ង់។(ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ ពូទីនមិនបញ្ចប់សង្គ្រាមអ៊ុយក្រែនឆាប់ៗនេះទេទោះបីត្រាំខិតខំអំពាវនាវឱ្យមានការចរចាសន្តិភាពយ៉ាងណាក្ដី។(ប្រភព៖ Kohsantepheap Daily) ចុចអាន
១២) អន្តរជាតិ៖ អ៊ីស្រាអែល គំរាមវាយ អ៊ីរ៉ង់ លើកទីបី ដោយគ្មានវត្តមានអាមេរិក ជាមួយកម្លាំងបំផ្លិចបំផ្លាញមហាសាល។(ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
អបអរសាទរ ខួប ១ឆ្នាំ នៃការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
ការចុះញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។
១១ កក្កដា ២០២៥ - ១១ កក្កដា ២០២៦
Celebrating the 1st anniversary of the official inscription of “Cambodian Memorial Sites: From Centers of Repression to Places of Peace and Reflection” on the UNESCO World Heritage List.
The inscription aims to safeguard Cambodian memorial sites and support the nomination of three sites to the UNESCO World Heritage List, namely the Former M-13 Prison (Kampong Speu Province), the Tuol Sleng Genocide Museum, and the Choeung Ek Genocidal Center (Phnom Penh).
11 July 2025 - 11 July 2026
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
Repost from Samdech Hun Sen of Cambodia
+9
សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា
នៅរសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានបញ្ចប់បេសកកម្មដ៏មមាញឹក ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា នៅខេត្តព្រះវិហារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើដំណើរតាមរថយន្តភ្លាមៗ ក្នុងរយៈពេលប្រមាណ៤ម៉ោង ដើម្បីឆ្ពោះមកកាន់បុរី អេលីតផាក ២ (Borie ELITE PARK_2) ផ្ទះលេខ K53 ផ្លូវ K សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសព លោកយាយឧបាសិកា សៅ ង៉ែត ដែលជាមាតាបង្កើតរបស់លោក កឹម សុខា។
ការអញ្ជើញរបស់ សម្ដេចតេជោ គោរពវិញ្ញាណក្ខន្ធម្ដាយបង្កើតរបស់លោក កឹម សុខា រសៀលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចតេជោ ចំពោះគ្រួសារលោក កឹម សុខា ក្នុងគ្រាដ៏ក្រៀមក្រំនេះ។
សូមបញ្ជាក់ថា លោកយាយឧបាសិកា សៅ ង៉ែត មាតារបស់លោក កឹម សុខា បានទទួលមរណភាពកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយជរាពាធ ក្នុងជន្មាយុ ១០១ឆ្នាំ។
នៅក្នុងសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំរបស់ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយជាពន់ពេក និងបានចាត់ទុកមរណភាពរបស់ លោកយាយឧបាសិកា សៅ ង៉ែត គឺជាការបាត់បង់នូវមាតា ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាក្រៃលែង ក្នុងការបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ដើម្បីរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា នាពេលកន្លងមកផងដែរ៕
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
1 691
កោះដាច់… មិនត្រឹមតែជាកោះកណ្តាលទន្លេ ប៉ុន្តែជាភូមិឋានដ៏ស្រស់ស្អាត ដែលរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងរបៀបរស់នៅដ៏សុខសាន្ត🍀🍃
ពីទេសភាពបៃតង ផ្លូវស្អាត រហូតដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ភូមិក្បាលកោះ សង្កាត់កោះដាច់ កំពុងបង្ហាញពីសម្រស់នៃការអភិវឌ្ឍដែលរីកចម្រើន គួបផ្សំនឹងការអភិរក្សតម្លៃដើមនៃសហគមន៍។
📍ភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
#ការរៀបចំក្រុង #នគរូបនីយកម្ម #គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព #ជីវិតពិតរបស់ប្រជាជនកម្ពុជា #កម្ពុជាមាតុភូមិខ្ញ៉ំ
📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខណ្ឌជ្រោយចង្វារ
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៩-កក្កដា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោចែករំលែកអត្ថបទវិភាគ «រឿងចាស់ ដែលមិនចាស់» រំលេចពីជម្លោះទឹកដីកម្ពុជា-ថៃ ពាក់ព័ន្ធរឿងក្តីក្តាំងប្រាសាទព្រះវិហារឆ្នាំ ១៩៦២។(ប្រភព៖ Kampucheathmey Daily) ចុចអាន
២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មិនទាន់សិក្សាទេ ប៉ុន្តែរ៉ែកម្រមាននៅស្ទឹងត្រែង ដែលទាំងនោះ ដូចនៅប្រទេសអ៊ុយក្រែនដែរ ដែលអាម៉េរិកចង់បាន និងយកចិត្តទុកដាក់ខ្លាំង។(ប្រភព៖ CNC HOT NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកទំនប់វារីអគ្គិសនីសេសានក្រោម២ ថាបានរួមចំណែកទ្រទ្រង់វិស័យអគ្គិសនី និងស្ថិរភាពសេដ្ឋកិច្ច នៅកម្ពុជា។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៤) ភ្នំពេះញ៖ សម្ដេច ហ៊ុន សែន ប្រាប់អាជ្ញាធរខេត្តស្ទឹងត្រែងឱ្យរក្សាព្រំដែនកម្ពុជា-ឡាវ ជាព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការ។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
៥) ភ្នំពេញ៖ អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់។(ប្រភព៖ FRESH NEWS) ចុចអាន
៦) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត និងត្រៀមដាក់ឱ្យអនុវត្តនូវកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយចំណាយសរុបក្នុងរង្វង់ ១,២៤៤លានដុល្លារអាម៉េរិក។(ប្រភព៖ Kohsantepheap Daily) ចុចអាន
៧) អន្តរជាតិ៖ ហ្វ៊ីលីពីនច្រានចោលការអះអាងរបស់បញ្ញវន្តចិនដែលថាខេត្តបាតានគឺជាទឹកដីរបស់ចិនព្រោះស្ថិតនៅក្បែរកោះតៃវ៉ាន់។(ប្រភព៖ Kohsantepheap Daily) ចុចអាន
៨) អន្តរជាតិ៖ រុស្ស៉ី រិះគន់ការសម្រេចចិត្តរបស់អង្គការ NATO ពាក់ព័ន្ធការផ្តល់ជំនួយឱ្យអ៊ុយក្រែន និងគោលការណ៍ការពារគ្នាទៅវិញទៅមក។(ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ បិទបញ្ចប់កិច្ចប្រជុំអូតង់ដោយការរិះគន់ធ្ងន់ៗលើសម្ព័ន្ធមិត្តអឺរ៉ុប រឿងអ៉ីរ៉ង់ និងហ្គ្រីនឡែន។(ប្រភព៖ Kohsantepheap Daily) ចុចអាន
១០) អន្តរជាតិ៖ ណាតូ ប្ដេជ្ញាផ្ដល់ជំនួយចំនួន៨០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
១១) អន្តរជាតិ៖ អាមេរិក-អ៊ីរ៉ង់ សងសឹកទៅមក ២ថ្ងៃជាប់គ្នា រុញសភាពការណ៍ តានតឹងខ្លាំងឡើងៗ។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១២) អន្តរជាតិ៖ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ កាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចសកល ដោយសារជម្លោះមជ្ឈិមបូព៌ា និងតម្លៃប្រេងខ្ពស់។(ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នាវេលាម៉ោង១៧និង៣០ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត និងបានលើកឡើងថា៖
១) សូមពាំនាំ ផ្តាំផ្ញើរការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមេ្តបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក។
២) ឯកឧត្តម ឃួង ស្រេង៖ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សសង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក មន្រ្តីបក្ស សាខាបក្សភូមិ អនុសាខាបក្ស សមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកំលាំងកាយ កំលាំងចិត្ត តែងតែយកជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោតទាំងអស់។
៣) ឯកឧត្តម ឃួង ស្រេង៖ បានណែនាំដល់គណបក្សខណ្ឌបឹងកេងកង និងគណបក្សសង្កាត់ទាំងអស់ក្នុងខណ្ឌបឹងកេងកង ត្រូវបន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានស្អាត មានសោភ័ណ្ឌភាពល្អ រក្សាបាននូវអនាម័យ បរិស្ថានស្រស់បំព្រងក្នុងរាជធានីរបស់យើង ហើយអប់រំជាប្រចាំដល់អាជីវករលក់ដូរឱ្យមានការចូលរួម និងទទួលខុសត្រូវខ្ពស់ (មានម៉ោងពេលអនុញាតិឱ្យលក់ដូរ ជួយរក្សាអនាម័យ និងសណ្តាប់ធ្នាប់)។
៤) គណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាជនកម្ពុជាជាង ៨០% ផ្តល់ជំនឿ និងសេចក្តីទុកចិត្ត បោះឆ្នោតជូន គឺដោយសារសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ បានលះបង់គ្រប់បែបយ៉ាង ស្វែងរកសុខសន្តិភាព អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ស្មោះត្រង់ ភក្តីភាពជាមួយមាតុភូមិ និងប្រជាជន រួមសុខរួមទុក្ខ ប្រឈរមុខចំពោះសត្រូវឈ្លានពាន ដោះស្រាយបញ្ហាដោយសន្តិវិធី យកច្បាប់អន្តរជាតិ និងកាទូតមកប្រើប្រាស់ និងពុំដែលរត់ចោលប្រជាជនម្តងណាឡើយ។
៥) សមាជិក សមាជិកាគណបក្សម្នាក់ ត្រូវតែជាឃោសនិកម្នាក់ ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលដែលគណបក្សសម្រេចបាន ជាពិសេសការអភិវឌ្ឍនាប្រទេសជាតិ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
៦) គណបក្សសង្កាត់ ត្រូវពិនិត្យជាប់ជាប្រចាំការចិញ្ចឹមចលនា ដឹងទុក្ខធុរៈប្រជាជន សមាជិក សមាជិកាបក្សឱ្យបានល្អប្រសើរ និងបន្តធ្វើអំពើរល្អរវាងគ្នា ដើម្បីសុខដុមរមនាក្នុងមូលដ្ឋាន។
៧) បន្តពង្រឹងការផ្តល់សេវាជូនប្រជាជនឱ្យបានល្អប្រសើ និងទាន់ចិត្ត គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំយោបល់។
៨) សូមគណបក្សសង្កាត់បន្តអនុវត្តនូវគោលការរបស់បក្ស គឺរក្សានូវសាមគ្គីភាព រឹតចំណងមិត្តភាព ឯកភាពផ្ទៃឱ្យកាន់តែរឹងមាំ និងជាមន្រ្តីគំរូនៅក្នុងមូលដ្ឋាន។ បន្តពង្រឹង ពង្រីកសមាជិកបក្ស គាំទ្រ និងបន្តយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតតរៀងទៅ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
#រុក្ខទិវា ៩ កក្កដា គឺជាទិវាជាតិដ៏មានសារៈសំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើការលើកកម្ពស់ការដាំដុះដើមឈើ និងការថែរក្សាធនធានធម្មជាតិ។
ចំណុចសំខាន់ៗដែលគួរយល់ដឹង៖
១. ប្រវត្តិ និងអត្ថន័យ
* ការបង្កើត៖ រុក្ខទិវាត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យកាលពីឆ្នាំ១៩៩០ ដោយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
* គោលបំណង៖ ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋកម្ពុជាឱ្យស្រឡាញ់ និងចូលរួមដាំដើមឈើ ដើម្បីបង្កើនគម្របព្រៃឈើ និងការពារបរិស្ថាន។
* សារៈសំខាន់៖ ការដាំដើមឈើជួយដល់ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបាត់បង់ជីវចម្រុះ ការពារប្រភពទឹក និងបង្កើនប្រព័ន្ធOzone។
២. សកម្មភាពក្នុងទិវានេះ
ជាទូទៅនៅថ្ងៃទី ៩ កក្កដា រៀងរាល់ឆ្នាំ ស្ថាប័នរដ្ឋ អាជ្ញាធរគ្រប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ សិស្សានុសិស្ស និងប្រជាពលរដ្ឋតែងតែរៀបចំ៖
* ពិធីដាំកូនឈើ៖ នៅក្នុងតាមតំបន់ដែលត្រូវការការស្តារព្រៃឈើឡើងវិញ ឬទីសាធារណៈ។
* យុទ្ធនាការអប់រំ៖ ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអំពីសារៈសំខាន់នៃដើមឈើសម្រាប់ជីវិត។
* ការចែកកូនឈើ៖ ការចែកជូនកូនឈើចម្រុះដល់ប្រជាពលរដ្ឋដើម្បីយកទៅដាំនៅតាមគេហដ្ឋាន ឬចម្ការ។
៣. តួនាទីនៃព្រៃឈើសម្រាប់កម្ពុជា
ព្រៃឈើមិនត្រឹមតែជាកន្លែងផ្តល់នូវអុកស៊ីសែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា៖
* ប្រភពចំណូល៖ សម្រាប់សហគមន៍មូលដ្ឋានតាមរយៈផលអនុផលព្រៃឈើ។
* កត្តាសំណើម៖ ជួយធ្វើឱ្យអាកាសធាតុត្រជាក់ និងរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី។
* សោភ័ណភាព៖ ជួយដល់វិស័យទេសចរណ៍ធម្មជាតិ។
ទិវាដ៏មានអត្ថន័យមួយនេះ គឺជាការរំឭកដល់យើងទាំងអស់គ្នាថា "ការដាំដើមឈើមួយដើម គឺស្មើនឹងការផ្តល់ជីវិតដល់មនុស្សជាតិនៅថ្ងៃអនាគត"។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នាវេលាម៉ោង១៧និង៣០ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត និងបានលើកឡើងថា៖
១) សូមពាំនាំ ផ្តាំផ្ញើរការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមេ្តបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក។
២) ឯកឧត្តម ឃួង ស្រេង៖ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សសង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក មន្រ្តីបក្ស សាខាបក្សភូមិ អនុសាខាបក្ស សមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកំលាំងកាយ កំលាំងចិត្ត តែងតែយកជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោតទាំងអស់។
៣) ឯកឧត្តម ឃួង ស្រេង៖ បានណែនាំដល់គណបក្សខណ្ឌបឹងកេងកង និងគណបក្សសង្កាត់ទាំងអស់ក្នុងខណ្ឌបឹងកេងកង ត្រូវបន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានស្អាត មានសោភ័ណ្ឌភាពល្អ រក្សាបាននូវអនាម័យ បរិស្ថានស្រស់បំព្រងក្នុងរាជធានីរបស់យើង ហើយអប់រំជាប្រចាំដល់អាជីវករលក់ដូរឱ្យមានការចូលរួម និងទទួលខុសត្រូវខ្ពស់ (មានម៉ោងពេលអនុញាតិឱ្យលក់ដូរ ជួយរក្សាអនាម័យ និងសណ្តាប់ធ្នាប់)។
៤) គណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាជនកម្ពុជាជាង ៨០% ផ្តល់ជំនឿ និងសេចក្តីទុកចិត្ត បោះឆ្នោតជូន គឺដោយសារសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ បានលះបង់គ្រប់បែបយ៉ាង ស្វែងរកសុខសន្តិភាព អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ស្មោះត្រង់ ភក្តីភាពជាមួយមាតុភូមិ និងប្រជាជន រួមសុខរួមទុក្ខ ប្រឈរមុខចំពោះសត្រូវឈ្លានពាន ដោះស្រាយបញ្ហាដោយសន្តិវិធី យកច្បាប់អន្តរជាតិ និងកាទូតមកប្រើប្រាស់ និងពុំដែលរត់ចោលប្រជាជនម្តងណាឡើយ។
៥) សមាជិក សមាជិកាគណបក្សម្នាក់ ត្រូវតែជាឃោសនិកម្នាក់ ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលដែលគណបក្សសម្រេចបាន ជាពិសេសការអភិវឌ្ឍនាប្រទេសជាតិ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
៦) គណបក្សសង្កាត់ ត្រូវពិនិត្យជាប់ជាប្រចាំការចិញ្ចឹមចលនា ដឹងទុក្ខធុរៈប្រជាជន សមាជិក សមាជិកាបក្សឱ្យបានល្អប្រសើរ និងបន្តធ្វើអំពើរល្អរវាងគ្នា ដើម្បីសុខដុមរមនាក្នុងមូលដ្ឋាន។
៧) បន្តពង្រឹងការផ្តល់សេវាជូនប្រជាជនឱ្យបានល្អប្រសើ និងទាន់ចិត្ត គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំយោបល់។
៨) សូមគណបក្សសង្កាត់បន្តអនុវត្តនូវគោលការរបស់បក្ស គឺរក្សានូវសាមគ្គីភាព រឹតចំណងមិត្តភាព ឯកភាពផ្ទៃឱ្យកាន់តែរឹងមាំ និងជាមន្រ្តីគំរូនៅក្នុងមូលដ្ឋាន។ បន្តពង្រឹង ពង្រីកសមាជិកបក្ស គាំទ្រ និងបន្តយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតតរៀងទៅ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
+9
នាល្ងាចនេះក្រោយម៉ោងរដ្ឋបាល ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចូលរួមពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
រាជធានីភ្នំពេញថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
អបអរសាទរ ខួបលើកទី៩ នៃការចុះបញ្ជី តំបន់ប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ការចុះបញ្ជីនេះ គឺជាមោទនភាពដ៏ធំធេងរបស់ប្រជាជនកម្ពុជា និងជាការទទួលស្គាល់ពីតម្លៃដ៏វិសេសវិសាលនៃបេតិកភណ្ឌវប្បធម៌ជាតិ ដែលបានបន្សល់ទុកពីអរិយធម៌បុរាណដ៏រុងរឿង។
សូមរួមគ្នាអភិរក្ស ថែរក្សា និងលើកតម្កើងបេតិកភណ្ឌដ៏មានតម្លៃនេះ ដើម្បីបន្តជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។
🇰🇭 ៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦

៧-កក្កដា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងដើរចំចំណុចខ្លាំង ដែលនាំឲ្យកម្ពុជាអភិវឌ្ឍក្រោយឆ្នាំ២០៣០ ផ្អែកលើ កសិ-ឧស្សាហកម្មនិងធនធានរ៉ែ។(ប្រភព៖ BTV NEWS) ចុចអាន
២) ភ្នំពេញ៖ ១៨ឆ្នាំក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ពីស្នាមរបួសប្រវត្តិសាស្ត្រ ដល់ស្មារតីជាតិ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទិកសំខាន់ៗចំនួន ១១កន្លែងនៅទូទាំងប្រទេស។(ប្រភព៖ BTV NEWS ) ចុចអាន
៤) ភ្នំពេញ៖ សម្ដេចធិបតី៖ រដ្ឋាភិបាលកម្ពុជាកំពុងសិក្សាអាកាសយានដ្ឋានអន្ដរជាតិតេជោទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេះញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ស្ថាប័នពាក់ព័ន្ធគិតគូរអភិវឌ្ឍផ្លូវល្បឿនលឿនបន្ថែម តភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេសទៅនឹងប្រទេសជិតខាង និងតំបន់។(ប្រភព៖ CNC HOT NEWS) ចុចអាន
៦) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ស្របតាមពាក្យស្លោក «មានផ្លូវមានសង្ឃឹម»។(ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ អាមេរិកសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយចិនបាញ់សាកល្បងមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។(ប្រភព៖ Kohsantepheap Daily) ចុចអាន
៨) អន្តរជាតិ៖ មន្រ្តីឥណ្ឌាអះអាងថា ឥណ្ឌូណេស៉ីនឹងទិញមីស៉ីលគ្រូស BrahMos និងមីស៉ីលបំពាក់លើយន្តហោះចម្បាំង Astra ក្នុងកិច្ចព្រមព្រៀងទំហំជាង៦០០លានដុល្លារ។(ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ តុលាការបារាំងបើកផ្លូវឱ្យមេដឹកនាំស្តាំនិយម លោកស្រី Le Pen អាចឈរឈ្មោះជាប្រធានាធិបតីបាន តែត្រូវជាប់ឧបករណ៍តាមដាននៅកជើង។(ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ស្របតាមពាក្យស្លោក «មានផ្លូវមានសង្ឃឹម»។(ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ ជំនួបដាច់ដោយឡែក រវាង ត្រាំ និងមេដឹកនាំ អ៊ុយក្រែន និងស៊ីរី នឹងជារបត់ភូមិសាស្រ្តនយោបាយដ៏សំខាន់។(ប្រភព៖ Kampucheathmey Daily) ចុចអាន
១២) អន្តរជាតិ៖ កាណាដា វិនិយោគយ៉ាងសម្បើមក្នុងប្រវត្តិសាស្ត្រក្នុងវិស័យយោធា ស្របពេលពិភពលោកបែកបាក់។(ប្រភព៖ Kampucheathmey Daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
•អបអរសាទរខួបលើកទី១៨ ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) ៧ ខែកក្កដា ឆ្នាំ ២០២៦
•July 7, 2026 (Temple of Preah Vihear was inscribed on the UNESCO World Heritage List)
ដើម្បីចូលរួមអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមលើកយកខ្សែវីដេអូមួយដែលមានចំណងជើងថា៖
[ការដាក់តំបន់ប្រាសាទព្រះវិហារ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក មរតកលោកតា]
• បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ថៃបានលើកទ័ពចូលមកឈ្លានពានទឹកដីកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារថែមទៀត។
• សម្តេចតេជោ ហ៊ុន សែន ខេមរបុត្រដែលមានចិត្តមុះមុតក្នុងការការពារជាតិនិងទឹកដីនោះ បានប្រឹងប្រែងតស៊ូទប់ទល់ គ្រប់មធ្យោបាយ ទាំងមធ្យោបាយកម្លាំងប្រដាប់អាវុធ និងមធ្យោបាយច្បាប់អន្តរជាតិ រហូតការពារសម្បត្តិដ៏មានតម្លៃរបស់កម្ពុជានេះមិនឱ្យបាត់បង់នោះឡើយ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៦-កក្កដា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរខេត្តជាប់ព្រៃឡង់ រួមគ្នាការពារកុំឱ្យមានការកាប់បំផ្លាញព្រៃឈើ។(ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់ការពារ និងអភិរក្សសត្វផ្សោត កុំឱ្យផុតពូជ។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ។(ប្រភព៖ FRESH NEWS ) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជា កំពុងស៊ើបអង្កេតលើការផ្ទុះគ្រាប់បែកធ្វើឱ្យទាហាន៤នាក់របួស ក្រោយជួបទាហានថៃនៅថ្មដូន។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៥) ភ្នំពេះញ៖ កម្ពុជា ជម្រាបបណ្តាអង្គទូតពីទង្វើ យោធាថៃបន្តពង្រឹងការកាន់កាប់ហួសខ្សែព្រំដែនដែលទាមទារឯកតោភាគី ។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៦) អន្តរជាតិ៖ ចិនបាញ់សាកល្បងមីស៊ីលពីនាវាមុជទឹក នៅមហាសមុទ្រប៉ាស៊ីហ្វិក ទាញការរិះគន់ពីជប៉ុន អូស្រ្តាលី និងនូវែលសេឡង់។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៧) អន្តរជាតិ៖ មេដឹកនាំអ៊ុយក្រែន ប្រកាសពន្លឿនការដាក់ពង្រាយយន្តហោះចម្បាំង Gripen ក្នុងសង្គ្រាមជាមួយរុស្ស៊ី។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៨) អន្តរជាតិ៖ ក្រុមនាវាចម្បាំងរុស្ស៊ី ចូលចតនៅកំពង់ផែឈីងតាវ ប្រទេសចិន ដើម្បីត្រៀមធ្វេីសមយុទ្ធជើងទឹកកម្រិតខ្ពស់រួមគ្នា។(ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ អ៊ីរ៉ង់អំពាវនាវឱ្យស.ងសឹ.កលោកត្រាំដែលបញ្ជាឱ្យទ.ម្លា.ក់គ្រា.ប់បែ.កស.ម្លា.ប់អតីតមេដឹកនាំកំពូលរបស់ខ្លួន។(ប្រភព៖ Kohsantepheap Daily) ចុចអាន
១០) អន្តរជាតិ៖ ពលរដ្ឋតួកគី ផ្ទុះការតវ៉ា ថ្កោលទោសការជំរុញ របស់អង្គការណាតូ សម្រាប់ការបង្កេីនថវិកាយោធា មុនកិច្ចប្រជុំកំពូល។(ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
វីដេអូខ្លី ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តក្រចេះ។
ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានបង្ហាញរូបថតមួយសន្លឹកទៀតដែលថតក្នុងឆ្នាំ១៩៩០ ដោយអ្នកស្រាវជ្រាវបញ្ជាក់ថាជារូបថតថតនៅពេលសម្ដេចចុះពិនិត្យប្រព័ន្ធការពារក្រុងបាត់ដំបង តែសម្ដេចគិតថាជារូបថតថតនៅពេលពិនិត្យការសាងសង់វារីអគ្គិសនីនៅខេត្តរតនគិរី។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 691
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៤-កក្កដា-២០២៦
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតមួយសន្លឹកទៀត ដែលថតក្នុងឆ្នាំ១៩៩០។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ កម្ពុជាតវ៉ាជាផ្លូវការចំពោះការបន្តឈ្លានពានព្រំដែនរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ លោក វ៉ាង វិនពីន៖ ចំណងមិត្តភាពដែកថែប រវាងចិននិងកម្ពុជា គឺជាគំរូនៃការគោរពគ្នាទៅវិញទៅមក និងសមភាពគ្នាទៅវិញទៅមក រវាងប្រទេសនិងប្រទេស។ (ប្រភព៖ DAP NEWS) ចុចអាន
៤) អន្តរជាតិ៖ អាមេរិករងការចោទថា ធ្វើយុទ្ធនាការបន្ទុកបង្អាក់ប្រទេសផ្សេងៗមិនឲ្យចូលរួមបុណ្យសពអតីតមេដឹកនាំអ៊ីរ៉ង់។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
៥) អន្តរជាតិ៖ ម៉ាឡាកាក្រោមស្រមោលវិបត្តិ Hormuz៖ ពីផ្លូវពាណិជ្ជកម្មសេរី ទៅជាចំណុចងាយរងគ្រោះយុទ្ធសាស្ត្រ។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៦) អន្តរជាតិ៖ រុស្ស៊ី ទិញសាំងពីក្រុមហ៊ុនរបស់ឥណ្ឌា ពេលកំពុងតស៊ូជាមួយនឹងកង្វះខាតប្រេងឥន្ធនៈ ដែលបង្កឡើងដោយការវាយប្រហារ របស់អ៊ុយក្រែន។ (ប្រភព៖ BTV NEWS) ចុចអាន
៧) អន្តរជាតិ៖ ស្ថានទូតរុស្ស៊ី៖ រុស្ស៊ី និងអាមេរិក គួរតែកសាងភាពជាដៃគូដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក។ (ប្រភព៖ BTV NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក ហ្សេលេនស្គី ច្រានចោលការអះអាងរបស់រុស្ស៉ីពីការវាយដណ្ដើមបានទីក្រុង Kostiantynivka។ (ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី ព្រមានអ្នកឧបត្ថម្ភ របស់អ៊ុយក្រែនអំពី «ការសម្រេចចិត្តធំៗ» ដែលអាចកើតមាន នាពេលអនាគត។ (ប្រភព៖ DAP NEWS ) ចុចអាន
១០) អន្តរជាតិ៖ ចិន ចាប់ផ្តើមល្បាតឆ្មាំឆ្នេរសមុទ្រ នៅភាគខាងកើតកោះតៃវ៉ាន់ ទោះបីជាមានការជំទាស់ ពីអន្តរជាតិ។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok