ru
Feedback
CPP_PP Official

CPP_PP Official

Открыть в Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

Больше
1 602
Подписчики
+1824 часа
+527 дней
+5730 день
Архив постов
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៣-ឧសភា-២០២៦   ១) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកស្រី ជា សិរី សហការរៀបចំការបើកបៀវត្សរ៍របស់យោធិនតាមប្រព័ន្ធធនាគារ។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នឹងដឹកនាំ យុវជនធ្វើយុទ្ធនាការ «ដាស់ស្មារតីជាតិ» នាថ្ងៃទី២៨ឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិកច់។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៣) ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំធ្វើពិធីក្រុងពាលី សុំសេចក្តីសុខ រៀបចំកម្មវិធីសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សា រាជធានី-ខណ្ឌ នៅថ្ងៃស្អែក។ (ប្រភព៖ FRESH NEWS)      ចុចអាន ៤) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ តំណាងកម្ពុជាប្រចាំអាយឆា គូសបញ្ជាក់ពីផលប៉ះពាល់សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរចំពោះជនភៀសសឹកខ្មែរព្រោះកងទ័ពថៃនៅតែបន្តរាយលួសបន្លា និងដាក់ទូកុងតឺន័រ នៅក្នុងទឹកដីកម្ពុជារារាំងមិនឱ្យត្រឡប់ទៅផ្ទះវិញបាន។ (ប្រភព៖ BTV NEWS )      ចុចអាន ៦) អន្តរជាតិ៖ ​អឺរ៉ុបថា នឹង​ដាក់​ទណ្ឌ​កម្ម​លើ​មន្រ្តី​អ៊ីរ៉ង់ដែល​​បិទ​ច្រក Hormuz ប៉ុន្តែ​មិននិយាយ​ពី​កា​រវាយប្រហារ​របស់​អាមេរិក​និង​អ៊ីស្រាអែល​។ (ប្រភព៖រ Kampucheathmey Daily)      ចុចអាន ៧) អន្តរជាតិ៖ លោក ពូទីន បញ្ជាឱ្យសងសឹកអ៊ុយក្រែន ក្រោយការវាយប្រហារលើសាលារៀននៅ Lugansk។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៨) អន្តរជាតិ៖ គណៈប្រតិភូកាតាធ្វើដំណើរទៅដល់តេហេរ៉ង់ ដើម្បីជួយសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់។ (ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ ​អ៊ីរ៉ង់ ថា អាមេរិក​ទាមទារ​ជ្រុលហួសហេតុ ខណៈលោក ត្រាំ ទំនង​​វាយប្រហារអ៊ីរ៉ង់​ជាថ្មី​​​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖​​ ​លោក ស៊ី បញ្ជា​ឲ្យស៊ើប​អង្កេត​​​រកមូល​​​​​​ហេតុ​ផ្ទុះ​ឆេះ​អណ្តូងរ៉ែ​ធ្យូងថ្ម ដែលសម្លាប់កម្មករ​យ៉ាងហោច​​៩០​នាក់ ដល់​ពេលនេះ​​។ (ប្រភព៖  Kampucheathmey Daily)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២២-ឧសភា-២០២៦   ១) ភ្នំពេញ៖ រាជរដ្ឋាភិបាល ចេញសេចក្ដីណែនាំ ស្ដីពីការតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល និងការរៀបចំមន្ត្រីទៅក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។(ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំ ក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការ និងទប់ស្កាត់ នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា។ (ប្រភព៖ CNC HOT  NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបន្ទាន់ដោយត្រៀមកម្លាំង មធ្យោបាយ សម្ភារៈចាំបាច់នានា ដើម្បីជួយពលរដ្ឋក្នុងករណីចាំបាច់។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៤) ភ្នំពេញ៖ ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជា បន្តប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពីអំពើឈ្លានពានរបស់ថៃមកលើកម្ពុជា។  (ប្រភព៖ FRESH NEWS)      ចុចអាន ៥) អន្តរជាតិ៖ អាមេរិកប្រកាសថា​ មេដឹកនាំស្តីទីវ៉េណេស៊ុយអេឡា នឹងធ្វើទស្សនកិច្ចទៅឥណ្ឌា ដើម្បីនិយាយរឿងលក់ប្រេង ។(ប្រភព៖ FRESH NEWS )      ចុចអាន ៦) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ដាក់សម្ពាធឱ្យតុលាការកំពូលកាត់ក្តីគាំទ្ររូបលោក ជុំវិញបញ្ហាសិទ្ធិទទួលបានសញ្ជាតិ។(ប្រភព៖រFRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ មហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តសេចក្ដីសម្រេច​គាំទ្រសកម្មភាពអាកាសធាតុ ផ្ទុយពីការជំទាស់របស់អាមេរិក។(ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ នាយករដ្ឋមន្ត្រី ស៊ុយអែត ជំរុញ NATO ជួយ «តម្រង់​ទិស»​ ដល់​អ៊ុយក្រែន បាញ់ដ្រូនឲ្យចំគោល​ដៅ​រុស្ស៊ី។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ៩) អន្តរជាតិ៖ ពូទីន ព្រមាន​ប្រើ​អាវុធប្រល័យ​លោក បើអស់​ជម្រើស ក្រោយរុស្ស៊ី បញ្ចប់​សមយុទ្ធនុយក្លេអ៊ែរដ៏ធំ។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖​​ ទីក្រុងវ៉ាស៊ីនតោន ប្រកាសផ្អាកជាបណ្តោះអាសន្ននូវរាល់ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ក្រោមហេតុផលដើម្បីរក្សាទុកគ្រាប់រំសេវឱ្យបានគ្រប់គ្រាន់សម្រាប់កងទ័ពអាម៉េរិក។(ប្រភព៖  CNC HOT NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២១-ឧសភា-២០២៦   ១) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អ្វីដែលរាជរដ្ឋាភិបាលចង់បានលើ​ការ​ងារបង់ពន្ធ គឺការយោគយល់គ្នា ចៀសវាងការយល់ថា ជាអ្នកមានកំហុស និងអ្នកចាប់កំហុស។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចធិបតី ៖ ការកែទម្រង់មន្រ្តីកិច្ចសន្យាជំនាញ គឺអនុញ្ញាតឱ្យរើសអ្នកមានសមត្ថភាព។ (ប្រភព៖ DAP NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្តេចធិបតី ៖ គ្មានពន្ធដារស្រុកណា ស្រួលដូចពន្ធដារកម្ពុជានោះទេ ដែលអាចជជែកយោគយល់បាន។ (ប្រភព៖ DAP NEWS)      ចុចអាន ៤) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរសំណង់អគារទីស្នាក់ការកណ្តាលថ្មីពន្ធដារ នូវភាពល្អស្អាត ទំនើប និងប្រណីត ដែលសាងសង់ដោយខ្មែរស្ទើរទាំងស្រុង។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ មេបញ្ជាការទ័ពនៃប្រទេសអាស៊ាន ជួបប្រជុំគ្នាដោយជជែកពីការឆ្លើយតបលើបញ្ហាប្រឈមសន្តិសុខក្នុងតំបន់។ (ប្រភព៖ Kampucheathmey Daily )      ចុចអាន ៦) អន្តរជាតិ៖ លោកត្រាំ ទុកពេលឱ្យអ៊ីរ៉ង់ពីរបីថ្ងៃទៀត ដើម្បីចរចាសន្តិភាព និងកោតសរសើរក្រុមចរចាអ៊ីរ៉ង់ជំនាន់ថ្មី ថាមានហេតុផល និងឆ្លាតវៃជាងមេដឹកនាំមុនៗ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៧) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីចិន ជួបជាមួយប្រធានាធិបតីរុស្ស៊ី ហើយភាគីចិនថា ក្នុងចំណោមទិដ្ឋភាពអន្តរជាតិ ដ៏ច្របូកច្របល់កាន់តែខ្លាំងឡើង ទំនាក់ទំនងចិន-រុស្ស៊ី នៅតែមានស្ថិរភាព។ (ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖ ប្រទេសជាច្រើន ថ្កោលទោសរដ្ឋមន្ត្រីអ៉ីស្រាអែល ចំពោះការប្រព្រឹត្តមិនគប្បីដាក់ក្រុមសកម្មជននៃនាវាមនុស្សធម៌សម្រាប់ហ្កាហ្សា។ (ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ អឺរ៉ុបគ្រោងបង្កើនលុយជំនួយទ្វេដងដល់កោះគ្រីនលែន ដើម្បីដណ្តើមឥទ្ធិពលនៅក្នុងតំបន់ប៉ូលខាងជើង។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ១០) អន្តរជាតិ៖ អ៊ីរ៉ង់ ​កំពុង​​កសាង​​​ឧបករណ៍​យោធា​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​ អំឡុង​ពេល​បទឈប់​បាញ់​​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២០-ឧសភា-២០២៦   ១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះគណបក្សសម្ព័ន្ធភាពទាំង២៩ ដែលបានរួមគ្នាធ្វើនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅក្នុងអំឡុងពេលដែលថៃឈ្លានពាន។(ប្រភព៖ CNC HOT NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលឹកជនរួមជាតិថា សល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ ជាខួប១ឆ្នាំ នៃការចងចាំរបស់ខ្មែរ ដែលវីរៈយុទ្ធជនយើង ត្រូវបានទាហានថៃបាញ់សម្លាប់ នៅតំបន់មុំបី ដែលការបាញ់សម្លាប់នេះ នាំឱ្យមានការផ្ទុះអាវុធបន្តបន្ទាប់កន្លងមក។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ទិវាជាតិ នៃការចងចាំ ២០ឧសភា» មេរៀនប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេច និងការបោះជំហានទៅមុខក្រោមម្លប់នៃសន្តិភាព។  (ប្រភព៖ FRESH NEWS)      ចុចអាន ៤) ភ្នំពេញ៖ ព្រឹទ្ធសភា អនុម័តឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ៖ កម្ពុជា-ឡាវ នឹងពង្រឹងទំនាក់ទំនងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយគ្នា ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) អន្តរជាតិ៖ ថៃប្រកាសលុបចោលការលើកលែងទិដ្ឋាការ ៦០ថ្ងៃ សម្រាប់ ៩៣ប្រទេស ក្រោយប្រឈមបទល្មើសផ្សេងៗ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៧) អន្តរជាតិ៖ លោក ស៉ី ជីនពីង និងលោក ពូទីន សាទរទំនាក់ទំនងយុទ្ធសាស្រ្ត ក្នុងជំនួបកំពូល ក្រោយទស្សនកិច្ចលោក ដូណាល់ ត្រាំ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ លើសពីសង្គ្រាមដោយអាវុធ លោកដូណាល់ ត្រាំ​​និងអ៊ីរ៉ង់ធ្វើសង្គ្រាមដាក់គ្នា​​ដោយ​​រូបភាព​ និង​​ការឃោសនា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៩) អន្តរជាតិ៖ មូលហេតុនៅពីក្រោយ ប្រធានសភាអ៊ីរ៉ង់ លោក Ghalibaf ចូលកាន់តែតួនាទីមើលការខុសត្រូវលើទំនាក់ទំនងជាមួយចិន បន្តពីលោក Larijani ដែលអ៊ីស្រាអែល​សម្លាប់។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖ សកម្មជន ៤៣០នាក់​ ​នៅ​លើ​​នាវា​ដឹក​ជំនួយទៅ​តំបន់​ហ្គាហ្សា​​ ត្រូវ​បាន​បញ្ជូន​ទៅ​អ៊ីស្រាអែល​ហើយ​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៩-ឧសភា-២០២៦   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ពេញចិត្ដចំពោះវឌ្ឍភាពនៃទំនាក់ទំនងកម្ពុជា-តួកគីយ៉េ រួមទាំងវិស័យអាកាសចរណ៍ និងអប់រំ ខណ:ប្រទេសទាំងពីរនៅមានសក្តានុពលច្រើនទៀត ត្រូវពង្រឹងជាមួយគ្នា។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ២) ភ្នំពេញ៖ នៅថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំជាមួយគណបក្សនយោបាយក្នុងសម្ព័ន្ធភាព។ (ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្តេចបវរធិបតី ៖ រាជរដ្ឋាភិបាលនឹងរក្សាកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សសម្រាប់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ។(ប្រភព៖ CNC HOT NEWS)      ចុចអាន ៤) ភ្នំពេញ៖ រាជរដ្ឋាភិបាល​បន្ត​ចេញ​វិធានការ​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​បរិបទ​ដែល​តម្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​ខ្ពស់។ (ប្រភព៖ Koh Santepheap Daily )      ចុចអាន ៥) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់ ថ្លែងក្នុងវេទិកា​ពិភពលោកលើកទី១៣​ ស្តីពីទីក្រុងនៅ Azerbaijanថា «សម្តេចតេជោ គឺជាបិតានៃសន្តិភាពរបស់កម្ពុជា» ។  (ប្រភព៖ BTV NEWS)      ចុចអាន ៦) អន្តរជាតិ៖ លោក ពុទីន បង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិន និងមើលឃើញពីសក្តានុពលគ្មានដែនកំណត់ក្នុងនាមជាដៃគូ។(ប្រភព៖ CNC HOT NEWS)      ចុចអាន ៧) អន្តរជាតិ៖ ក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ ជំរុញប្រទេសសមាជិកឱ្យពន្លឿនការបញ្ចេញថវិកាតាមការសន្យា​ សម្រាប់គម្រោងស្ដារតំបន់ហ្គាហ្សា។(ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ រុស្ស៉ីប្រកាសធ្វើសមយុទ្ធនុយក្លេអ៊ែររយៈពេល៣ថ្ងៃ ក្រោយអ៊ុយក្រែនបង្កើនការវាយប្រហារដោយដ្រូន។(ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ អ៊ីរ៉ង់ បង្ហើបលក្ខខណ្ឌ ៣ចំណុច ក្នុងសំណើសន្តិភាពថ្មី ដាក់ជូនទៅអាមេរិក។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីជប៉ុន ប្រាប់ប្រមុខUNថា ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវធ្វើកំណែទម្រង់។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+3

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នៅវិមាន៧មករា ============= សម្តេចអគ្គមហា
+9
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នៅវិមាន៧មករា ============= សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ឆ្នាំ២០២៦ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

#ទិវាជាតិនៃការចងចាំ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ២០ ខែឧសភា! គឺជាទិវាផ្លូវការមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ខាងក្រោមនេះជាព័ត៌មានសំខាន់ៗអំពីទិវានេះ៖ ១) ប្រវត្តិ និងការផ្លាស់ប្តូរឈ្មោះ • ដើមកំណើត៖ កាលពីមុន ថ្ងៃនេះត្រូវបានគេស្គាល់ថាជា "ទិវាចងកំហឹង" ដែលត្រូវបានបង្កើតឡើងដំបូងកាលពីថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ១៩៨៣ ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ដើម្បីសម្តែងការខឹងសម្បារទៅនឹងទង្វើឃោរឃៅរបស់របបខ្មែរក្រហម។ • ការផ្លាស់ប្តូរជាផ្លូវការ៖ ធ្វេីនៅថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយដោយផ្លាស់ប្តូរឈ្មោះថ្ងៃនេះទៅជា "ទិវាជាតិនៃការចងចាំ" វិញ និងបានកំណត់ឱ្យទៅជាថ្ងៃឈប់សម្រាកបុណ្យជាតិជាផ្លូវការ ទោះជាយ៉ាងណា ក្រោយមកមានការកែសម្រួលដកថ្ងៃនេះចេញពីបញ្ជីថ្ងៃឈប់សម្រាក ដើម្បីបង្កើនថ្ងៃធ្វើការ ប៉ុន្តែការប្រារព្ធពិធីនៅតែបន្តធ្វើឡើងដដែល។ ២) អត្ថន័យ និងគោលបំណង • ការគោរពវិញ្ញាណក្ខន្ធ៖ ដើម្បីឧទ្ទិសកុសល និងរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាជាង ៣លាននាក់ ដែលបានបាត់បង់ជីវិតដោយសារការកាប់សម្លាប់ ការបង្អត់អាហារ ការធ្វើទារុណកម្ម និងការបង្ខំឱ្យធ្វើការហួសកម្លាំង។ • ការអប់រំ និងការចងចាំ៖ ដាស់តឿនស្មារតីប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសយុវជនជំនាន់ក្រោយ មិនឱ្យភ្លេចនូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះ និងរួមគ្នាការពារ មិនឱ្យរបបឃោរឃៅបែបនេះកើតឡើងវិញនៅលើទឹកដីកម្ពុជាជាដាច់ខាត។ • តម្លៃនៃសន្តិភាព៖ ក្រៅពីការឈឺចាប់ ថ្ងៃនេះក៏ជាការរំលឹក និងផ្តល់តម្លៃយ៉ាងខ្លាំងដល់ "សន្តិភាព" ដែលកំពុងមាននៅក្នុងពេលបច្ចុប្បន្ន។ ៣) សកម្មភាពសំខាន់ៗនៅក្នុងទិវានេះ • ការជួបជុំនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍៖ ពិធីផ្លូវការធំៗជារឿយៗត្រូវបានរៀបចំឡើងនៅ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ក្នុងរាជធានីភ្នំពេញ) និងនៅតាមសហគមន៍នានា ដែលជាកន្លែងមានរណ្តៅសពរួម។ • ពិធីសាសនា៖ មានការអញ្ជើញព្រះសង្ឃដើម្បីរាប់បាត្រ និងបង្សុកូល ឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅ។ • ការសម្តែងទស្សនីយភាព៖ ជារឿយៗមានការសម្តែងសិល្បៈឡើងវិញ (ការសម្តែងល្ខោនខ្លី) អំពីជីវិតដ៏ជូរចត់របស់ប្រជាពលរដ្ឋក្នុងសម័យនោះ ដើម្បីឆ្លុះបញ្ចាំងពីតថភាពពិត។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៧-ឧសភា-២០២៦   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង ជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ របស់អ្នកគ្រូ ម៉ុវ សាផាន់។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ កម្ពុជា​បញ្ជាក់ជំហរច្បាស់លាស់​ដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រដោយសន្តិវិធី និងច្បាប់​អន្តរជាតិ ។ (ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ AOT ចុះសង្កេតការណ៍នៅតាមព្រំដែន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែង ខ័ណ្ឌសីមា ព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត។(ប្រភព៖ DAP NEWS)      ចុចអាន ៤) ភ្នំពេញ៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ផ្លាស់ប្តូរឥរិយាបថពលរដ្ឋ រាប់លាននាក់ ឱ្យស្រឡាញ់ និងសម្អាតបរិស្ថាន។ (ប្រភព៖ DAP NEWS)      ចុចអាន ៥) អន្តរជាតិ៖ ជប៉ុន កំពុងពិចារណាលើការនាំចេញមីស៊ីល ប្រភេទបាញ់ពីលើដីប្រឆាំងនាវា ទៅកាន់ប្រទេសហ្វីលីពីន។  (ប្រភព៖ DAP NEWS)      ចុចអាន ៦) អន្តរជាតិ៖ នាវាផ្ទុកយន្តហោះចម្បាំងទំនើបបំផុតរបស់អាមេរិក ត្រឡប់ចូលមូលដ្ឋានវិញ ក្រោយធ្វើប្រតិបត្តិការជិត១ឆ្នាំ គាំទ្រការចាប់ខ្លួនលោក Maduro និងសង្រ្គាមអ៉ីរ៉ង់។(ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ អធិការបតីអាល្លឺម៉ង់ លួងចិត្ត ត្រាំ ហើយថា ត្រូវសហការគ្នា បង្ខំឱ្យអ៊ីរ៉ង់ចូលតុចរចាជាបន្ទាន់។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ៨) អន្តរជាតិ៖ អាមេរិកវាយតម្លៃពីហានិភ័យនៃយន្តហោះដ្រូនរបស់គុយបា ដែលអាចវាយប្រហារលើមូលដ្ឋានទ័ពខ្លួន។(ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ អ៊ីស្រាអែលសម្រេចសាងសង់មន្ទីរការពារជាតិ នៅលើអតីតទីតាំងភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់ UN។(ប្រភព៖ FRESH NEWS)      ចុចអាន ១០) អន្តរជាតិ៖ ចិនបង្ហាញសញ្ញាកាត់បន្ថយពន្ធគយ និងបើកចំហទីផ្សារកសិកម្មកាន់តែខ្លាំង ក្រោយជំនួបកំពូលរវាងមេដឹកនាំចិន-អាម៉េរិក។(ប្រភព៖ CNC HOT NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៦-ឧសភា-២០២៦   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងនិទាន តែរឿងមន្ត្រីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃង។ (ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ អាមេរិក បន្តតាមដានដោយយកចិត្តទុកដាក់បន្ថែមលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ និងជំរុញភាគីទាំងពីរប្រើប្រាស់យន្តការដែលមានស្រាប់។  (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ សមយុទ្ធទ្វេភាគីកម្ពុជា–ឥណ្ឌា លើយុទ្ធសាស្រ្តបាញ់គ្រាប់ពិត ប្រើប្រាស់ដ្រូន ការឡោមព័ទ្ធ បិទបញ្ចប់ដោយជោគជ័យ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៦) អន្តរជាតិ៖ លោក ត្រាំ ថាមិនបានសុំឱ្យចិនជួយអ្វីទេព្រោះមិនចង់ជាប់សគុណ។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៧) អន្តរជាតិ៖ តៃវ៉ាន់ ថា ការលក់អាវុធរបស់អាមេរិក ជាគ្រឹះសន្តិភាព និងមានច្បាប់កំណត់ច្បាស់លាស់។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៨) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ បាននិយាយថា ប្រធានាធិបតីចិន បានព្រមព្រៀងថា ទីក្រុងតេហេរ៉ង់ត្រូវតែបើកច្រក សមុទ្រហ័រមូសឡើងវិញ។ (ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ ម៉ាឡេស៊ីបរិហារន័រវែស ចំពោះការលុបអាជ្ញាបណ្ណនាំចេញមីស៊ីល និងកិច្ចសន្យាទិញនាវាចម្បាំង។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ១០) អន្តរជាតិ៖សហរដ្ឋអាមេរិក បដិសេធសំណើរ១៤ចំណុច ពីភាគីអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរវាងគ្នា។ (ប្រភព៖ DAP NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

វីដេអូខ្លី៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ ៦មករា សមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការ​គណបក្សខេត្តព្រៃវែង។ ថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៥-ឧសភា-២០២៦   ១) ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចធិបតី ៖ អ្នកចូលបម្រើ ជាកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវការអ្នកចេះដឹង។ (ប្រភព៖ DAP NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្តេច​បវរធិ​បតី​ ស្នើ​ឱ្យ​រៀបចំ​ឆ្លាក់​រូបភាព​លើ​ជញ្ជាំង​វិមាន​ឈ្នះ​-ឈ្នះ​នូវ​ព្រឹត្តិការណ៍សង្គ្រាម​កម្ពុជា​-​ថៃ​ទុក​ឱ្យ​អ្នក​ជំនាន់​ក្រោយ​បានដឹង។(ប្រភព៖ Kohsantepheap Daily)      ចុចអាន ៤) ភ្នំពេញ៖ សម្តេចធិបតី ៖ ទោះកម្ពុជា មានក្តីសង្ឃឹមចរចា ដោយសន្តិវិធីជាមួយថៃ សល់តែ១% ក៏នៅតែបន្ត។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ សម្តេចធិបតី ៖ វិមានឈ្នះឈ្នះ មិនមែនកសាងឡើង ដើម្បីរំលឹកដល់សម្តេចតេជោ តែម្នាក់នោះទេ តែសម្រាប់ប្រជាជាតិ និងប្រជាជនទាំងមូល។  (ប្រភព៖ DAP NEWS)      ចុចអាន ៦) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ចដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ ។(ប្រភព៖ FRESH NEWS)      ចុចអាន ៧) ភ្នំពេញ៖ សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបានរៀបចំឱ្យមានគោលនយោបាយ និងបទប្បញ្ញត្តិជាច្រើនដើម្បីលើកកម្ពស់តម្លៃគ្រួសារខ្មែរធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាព ។(ប្រភព៖ BTV NEWS)      ចុចអាន ៨) អន្តរជាតិ៖ លោក ត្រាំ អះអាងថារូបលោក និងលោក ស៊ី ជីនពីង ឯកភាពគ្នាមិនចង់ឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ។(ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីចិន ជួបកំពូលមហាសេដ្ឋីបច្ចេកវិទ្យាអាម៉េរិក ដើម្បីពង្រឹងទំនុកចិត្តវិនិយោគិន លើការបើកចំហទីផ្សារចិន ។(ប្រភព៖ CNC HOT NEWS)      ចុចអាន ១០) អន្តរជាតិ៖ ​​​​លីទុយអានី រិះគន់បណ្តាប្រទេសខ្លះ​ក្នុងអឺរ៉ុប ខ្វះការសាមគ្គី ដែលមិនព្រមបង្កើនកញ្ចប់ថវិកាជួយ អ៊ុយក្រែន និង ណាតូ។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ១១) អន្តរជាតិ៖ បញ្ចៀសពីច្រក ហ័រមូស, ប្រទេសអារ៉ាប់រួម នឹងពន្លឿនការសាងសង់បំពង់បង្ហូរប្រេងថ្មីមួយ ដើម្បីបង្កើនសមត្ថភាពនាំចេញប្រេងទ្វេដង នៅឆ្នាំ ២០២៧។(ប្រភព៖ DAP NEWS)      ចុចអាន ១២) អន្តរជាតិ៖ រុស្ស៊ី​វាយ​អ៊ុ​យ​ក្រែន​​​ខ្លាំង​បំផុតដោយ​ដ្រូន​ជាង​១​ពាន់​​​គ្រឿង​ត្រឹម​២ថ្ងៃ​ចុងក្រោយ ​បន្ទាប់​ពី​ពូទីន​ថា សង្គ្រាម​ជិត​ចប់​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៤-ឧសភា-២០២៦   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ណែនាំពង្រឹងកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយវៀតណាម ឱ្យឡើងដល់២០ពាន់លានដុល្លារ។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ សម័យនេះ មិនមែនជាសម័យប៊ីចេង និងសារុងទៀតនោះទេ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្ដេចធិបតី ការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន ទាមទារនូវកិច្ចសហការរួមគ្នា រវាងប្រទេស និងប្រទេស។ (ប្រភព៖ DAP NEWS )      ចុចអាន ៤) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានក្នុងអាណត្តិហ្វីលីពីន​ ចុះសង្កេតការណ៍ជាលើកដំបូងអំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៥) ភ្នំពេញ៖ កម្ពុជាទាត់ចោលការផ្សាយរបស់កាសែតថៃ ដែលចោទទាំងបំពានថា ទាហានកម្ពុជាបាញ់ M79 ចូលទីតាំងទាហានថៃទល់មុខវាលឥន្ទ្រី ខេត្តព្រះវិហារ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) អន្តរជាតិ៖ លោក ស៊ី ប្រធានាធិបតីចិន ព្រមានលោក ត្រាំ ថា ការគ្រប់គ្រងកោះតៃវ៉ាន់ មិនបានល្អ អាចនាំឱ្យមានជម្លោះ‎។ (ប្រភព៖ DAP NEWS)      ចុចអាន ៧) អន្តរជាតិ៖ អារ៉ាប់រួម ប្រកែកថា មិនមាន «ទស្សនកិច្ច​សម្ងាត់» របស់ ណេតាន់យ៉ាហ៊ូ អំឡុង​សង្គ្រាម​អ៊ីរ៉ង់ទេ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៨) អន្តរជាតិ៖ ចិន ដាក់ចេញនូវ «ខ្សែបន្ទាត់ក្រហម» ចំនួន​៤ ក្នុង​ជំនួប​ជាមួយ​លោក ត្រាំ នៅ​ប៉េកាំង។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៩) អន្តរជាតិ៖ ​​​​នាយករដ្ឋមន្រ្តីម៉ាឡេស៉ី រិះគន់ចំណាត់ការផ្អាកផ្គត់ផ្គង់មីស៉ីល របស់ប្រទេសន័រវែស។ (ប្រភព៖ FRESH NEWS)      ចុចអាន ១០) អន្តរជាតិ៖ យន្ដហោះចម្បាំងអារ៉ាប៊ីសាអូឌីត វាយប្រហារលើកងជីវពលគាំទ្រដោយអ៉ីរ៉ង់នៅអ៉ីរ៉ាក់ អំឡុងសង្រ្គាម។ (ប្រភព៖ FRESH NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៣-ឧសភា-២០២៦   ១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន លេីកទឹកចិត្ដឲ្យកម្ពុជា-វៀតណាម បន្ដជំរុញពាណិជ្ជកម្មកើនឡើងដល់២០ពាន់លានដុល្លារ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចធិបតី និងឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជាបានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្ដេចធិបតី និងមន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមបានពិភាក្សាលើការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ។ (ប្រភព៖ CNC HOT NEWS )      ចុចអាន ៤) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបន្តកែទម្រង់ថែមទៀត ដើម្បីបន្តបង្កើតបរិយាកាសវិនិយោគ។ (ប្រភព៖ DAP NEWS)      ចុចអាន ៥) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ណែនាំដល់អភិបាលខណ្ឌទាំង១៤ បន្តតាមដានត្រួតពិនិត្យ ពង្រឹងបន្ថែម និងរួមគ្នាទប់ស្កាត់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសផ្សេងទៀត។ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) អន្តរជាតិ៖ កិច្ច​សហប្រតិបត្តិការ ​ចិន-អាមេរិក ៖ កូនសោសម្រាប់សន្តិភាព និង សេដ្ឋកិច្ចសកល។ (ប្រភព៖ DAP NEWS)      ចុចអាន ៧) អន្តរជាតិ៖ នៅកូរ៉េខាងជើង អ្នកគេចវេះច្បាប់កាតព្វកិច្ចយោធា នឹងជាប់ទោសធ្ងន់ធ្ងរ, ករណីខ្លះ ឪពុកម្តាយ ត្រូវទទួលទោស ជំនួសកូ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៨) អន្តរជាតិ៖ អាមេរិក​និង​ដាណឺម៉ាក ​ចរចា​​គ្នា​ បង្កើ​ន​​មូល​ដ្ឋាន​ទ័ព​​ថ្មី​ នៅកោះ​​ Greenland។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៩) អន្តរជាតិ៖ ​​​​អ៊ុយក្រែនវាយប្រហារលើស្ថានីយប្រេង និងរោងចក្រចម្រាញ់ហ្គាសរបស់រុស្ស៊ី ក្រោយបទឈប់បាញ់ត្រូវបញ្ចប់​​​។ (ប្រភព៖ FRESH NEWS)      ចុចអាន ១០) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ អញ្ជើញដល់ប្រទេសចិនដើម្បីជួបលោក ស៊ី ជិនពីង ដោយមានការអមដំណើរពីនាយកប្រតិបត្តិក្រុមហ៊ុន Nvidia និងមហាសេដ្ឋី Elon Musk។ (ប្រភព៖ FRESH NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់ខួប ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា (១៤ ឧសភា ១៩៥៣ - ១៤ ឧសភា ២០២៦) សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១២-ឧសភា-២០២៦   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅភាគីថៃ៖ អ្វីដែលភាគីថៃលើកឡើងវាផ្ទុយស្រឡះពីសកម្មភាពរបស់ខ្លួន, កម្ពុជាដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ។ (ប្រភព៖ FRESH NEWS)     ចុចអាន ២) ភ្នំពេញ៖ សម្តេចតេជោ ៖ កម្ពុជា មានស្បៀង, អាស៊ៃបែហ្សង់ មានថាមពល អាចបំពេញ ឱ្យគ្នាទៅវិញទៅមក។ (ប្រភព៖ DAP NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធា​ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី។(ប្រភព៖ BTV NEWS )      ចុចអាន ៤) ភ្នំពេញ៖ សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»។  (ប្រភព៖ BTV NEWS)      ចុចអាន ៥) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានការប្តូរផ្នត់គំនិតដែលថា ការបំពេញកាត្វកិច្ចយោធាជាបន្ទុក ប៉ុន្តែត្រូវគិតថា នេះជាកិត្តិយសសម្រាប់ខ្លួនឯង និងគ្រួសារ, សម្តេចស្នើឱ្យមន្រ្តី និងតំណាងរាស្រ្ត ផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ។(ប្រភព៖ FRESH NEWS)      ចុចអាន ៦) ភ្នំពេញ៖ រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច។(ប្រភព៖ BTV NEWS)      ចុចអាន ៧) អន្តរជាតិ៖ លោក ដូណាល់​ ត្រាំ​ អះអាងថា សហរដ្ឋអាមេរិក​ កំពុងតាមដានយ៉ាងដិត ដល់នូវសារធាតុអ៊ុយរ៉ាញ៉ូម​អ៊ីរ៉ង់ ដែលកប់ក្រោមគំនរបាក់បែក។(ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖ អាមេរិក ដាក់ទណ្ឌកម្មថ្មីទៅលើបុគ្គល និងក្រុមហ៊ុនជាច្រើន ដែលជួយដឹកជញ្ជូនប្រេង របស់អ៊ីរ៉ង់ ទៅឱ្យចិន។ (ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ ​​​​រុស្ស៊ីពង្រីករោងចក្រផលិតដ្រូន​«Shahed» ធំបំផុត​ក្នុងលោក សម្រាប់​​នាំចេញ​ទៅ​អ៊ីរ៉ង់​​​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖ ចិនគូសបញ្ជាក់ពីជំហរប្រឆាំងការលក់អាវុធរបស់អាមេរិកឱ្យតៃវ៉ាន់ មុនទស្សនកិច្ចរបស់លោក ត្រាំ។(ប្រភព៖ FRESH NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១១-ឧសភា-២០២៦   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនប្រធានក្រុមប្រឹក្សាសហព័ន្ធ(ព្រឹទ្ធសភា)រុស្ស៉ី អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសហព័ន្ធរុស្ស៉ី។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចធិបតី និងតំណាងប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានពិភាក្សាគ្នាជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៣) ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត។ (ប្រភព៖ BTV NEWS )      ចុចអាន ៤) ភ្នំពេញ៖ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ (ប្រភព៖ BTV NEWS)      ចុចអាន ៥) អន្តរជាតិ៖ អ្នកនាំពាក្យ ៖ កម្ពុជា-ថៃ ប្រើប្រាស់ UNCLOS ដោះស្រាយព្រំដែនសមុទ្រ ត្រួតស៊ីគ្នា។ (ប្រភព៖ DAP NEWS)      ចុចអាន ៦) អន្តរជាតិ៖ ចិនប្រកាសជាផ្លូវការពីដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា។ (ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ អ៊ីស្រាអែល សាងសង់មូលដ្ឋានទ័ព សំងាត់ក្នុងប្រទេសអ៊ីរ៉ាក់ ត្រៀមវាយប្រហារលើទឹកដីអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖ មីយ៉ាន់ម៉ា មិនពេញចិត្តចំពោះការផាត់ចេញពីកិច្ចប្រជុំកំពូលអាស៊ាន ទោះមានរដ្ឋាភិបាលថ្មី។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៩) អន្តរជាតិ៖ ​​​​អាល្លឺម៉ង់និង​អ៊ុយក្រែន ​ត្រៀម​សហការ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖ លោក ត្រាំ ទាត់ចោលការឆ្លើយតបរបស់អ៉ីរ៉ង់​ទៅនឹងសំណើសន្តិភាពរបស់អាមេរិក ចាត់ទុកថាមិនអាចទទួលយកបានទាំងស្រុង​​។ (ប្រភព៖ FRESH NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

កិច្ចប្រជុំ ការងារឃោសនាអប់រំប្រចាំខែមេសា និងទិសដៅការងាប្រចាំខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហួត ហៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ៨-ឧសភា-២០២៦   ១) ភ្នំពេញ៖ សម្តេចធិបតី ជំរុញឱ្យមានការសម្រួលនីតិវិធីគយ និងអន្តោប្រវេសន្ត៍ នៅតាមច្រកព្រំដែនរវាង កម្ពុជា-វៀតណាម ឱ្យមានភាពសាមញ្ញ។(ប្រភព៖ DAP NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្ដេច​ធិបតី អំពាវនាវឱ្យអនុវត្ដដោយពេញលេញ ភ្លាមៗ និងទាំងស្រុង​នូវ​សេចក្ដី​ប្រកាស​រួម​ថ្ងៃទី​២៧​ ខែធ្នូ ​២០២៥ ដើម្បីវាស់វែង និងខណ្ឌសីមា​ព្រំដែនគោកកម្ពុជា និងថ។ (ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត ស្នើវិនិយោគិនវៀតណាមបន្តវិនិយោគនៅកម្ពុជា ខណៈកម្ពុជា-វៀតណាម នឹងជំរុញពាណិជ្ជកម្មឱ្យដល់២០ពាន់លានដុល្លារ។(ប្រភព៖ Kampucheathmey Daily )      ចុចអាន ៤) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបពិភាក្សាក្រៅផ្លូវការ​ ជាមួយអគ្គលេខាធិការក្រសួងការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។  (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត៖ អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៦) អន្តរជាតិ៖ រុស្ស៊ី ព្រមានឱ្យមានការជម្លៀសជនបរទេសចេញពីទីក្រុងគីវ ខណៈរុស្ស៊ីត្រៀមសងសឹកទ្រង់ទ្រាយធំ បើពិធីបុណ្យជ័យជម្នះរងនូវការរំខាន។(ប្រភព៖ CNC HOT NEWS)      ចុចអាន ៧) អន្តរជាតិ៖ សំណើអាមេរិកដែលចង់ឱ្យ UN ថ្កោលទោសអ៊ីរ៉ង់ អាចនឹងរងការរារាំងដោយសិទ្ធិវេតូពីចិននិងរុស្ស៊ី។(ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ តៃវ៉ាន់ក្រាលព្រំក្រហមទទួលមេដឹកនាំប៉ារ៉ាហ្កាយ ចំពោះមុខសម្ពាធការទូតរបស់ចិន។ (ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ ​កាតា​ ជំរុញឱ្យមានការឆ្លើយតបប្រកបដោយស្ថាបនា​ ចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់។(ប្រភព៖ DAP NEWS)      ចុចអាន ១០) អន្តរជាតិ៖ ប្រទេសប៉ារ៉ាហ្គាយ និងកោះតៃវ៉ាន់ បញ្ជាក់ជាថ្មីនូវចំណងមិត្តភាពជាមួយគ្នា បន្ទាប់ពីចិនបានស្នើសុំឲ្យប្រទេសអាមេរិកខាងត្បូងនេះកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតៃប៉ិ។(ប្រភព៖ DAP NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9