បណ្ឌិត គីម ហ៊ាង Dr. Kim Heang
Open in Telegram
From a Young and Poor Real Estate Agent in 2001 to be Top 10 Real Estate Developer in Cambodia!
Show more530
Subscribers
+724 hours
+87 days
+1730 days
Posts Archive
+1
កម្មវិធីរ៉ូដសូ (ROADSHOW) និងការធ្វើបរិវិសកម្មជាសាធារណៈ សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង របស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) ជាមួយនឹងការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅក្នុងទីផ្សារគោល នៃផ្សារមូលបត្រកម្ពុជា យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ៖ ដោយមានជំនួយពីក្រុមហ៊ុនមូលបត្រកម្ពុ ម.ក ដែលជាទីប្រឹក្សាហិរញ្ញវត្ថុ និងជាក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនបុរីវិមានសំណាង ម.ក បានទទួលការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ និងទទួលបានអនុញ្ញាតផងដែរ លើកម្មវិធីរ៉ូដសូ កាលបរិច្ឆេទធ្វើបរិវិសកម្ម ព្រមទាំងឯកសារទីផ្សារសម្រាប់ផ្សព្វផ្សាយ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ៖
📞 (+855) 70 998 860
📞 (+855) 23 998 860
📞 (+855) 23 998 861
📞(+855) 23 998 862
+6
សូមគោរពសម្តេច ទ្រង់ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ ពុកម៉ែ ពូមីង បងប្អូន មិត្តភក្តិ និងប្រជាជនកម្ពុជាទាំងអស់ អោយបានជ្រាបថា ក្រុមហ៊ុនបុរី វិមានសំណាង ម.ក (Borey Vimean Samnang Plc) នឹងធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណះលើកដំបូង (IPO) នៅថ្ងៃទី ០២ កក្កដា ២០២៦ ហើយសម្រាប់ព័ត៌មានលំអិត សូមអញ្ជើញទាក់ទងមកក្រុមហ៊ុនធានាទិញមូលបត្រ និងក្រុមហ៊ុនភ្នាក់ងារលក់ ដែលមានដូចខាងក្រោម ៖
1. Campu Securities Plc តាមលេខ 070 998 860
2. ACLEDA Securities Plc តាមលេខ 015 800 291
3. Canada Securities Co., Ltd តាមលេខ 071 333 49 55
4. SBI Securities Plc តាមលេខ 077 333 631
5. Cambodia Securities Plc តាមលេខ 015 997 888
6. Golden Fortune Securities Plc តាមលេខ 023 218 288
ដោយក្តីគោរពពីខ្ញុំបាទ
ឧកញ៉ាបណ្ឌិត គីម ហ៊ាង
Cell: +855 12 96 2000 (WhatsApp & Telegram)
Email: kim@bvs.com.kh
Website: www.bvs.com.kh
+8
ក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានរៀបចំពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងធានាទិញមូលបត្រ» ជាមួយ ក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក និង «កិច្ចព្រមព្រៀងភ្នាក់ងារលក់» ជាមួយក្រុមហ៊ុនមូលបត្រឈានមុខគេដែលរួមមាន៖
• Campu Securities Plc.
• ACLEDA Securities Plc.
• Canadia Securities Co., Ltd.
• SBI Royal Securities Plc.
• Cambodia Securities Plc.
• Golden Fortune Securities Plc.
ព្រឹត្តិការណ៍នេះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងរចនាសម្ព័ន្ធហិរញ្ញវត្ថុ ពង្រីកប្រភពទុន និងបង្កើនសមត្ថភាពក្នុងការចូលរួមទីផ្សារមូលបត្រកម្ពុជា ស្របតាមចក្ខុវិស័យអភិវឌ្ឍអាជីវកម្មប្រកបដោយនិរន្តរភាព និងតម្លាភាព។
ក្រុមហ៊ុន បុរី វិមានសំណាង ម.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនមូលបត្រ ដៃគូសហការ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន ដើម្បីរួមចំណែកជំរុញការរីកចម្រើននៃវិស័យអចលនទ្រព្យ និងទីផ្សារមូលបត្រនៅកម្ពុជា។
ជាកូនកំព្រាម្តាយតាំងពីក្មេង ត្រូវរកលុយចិញ្ចឹមខ្លួនឯង តាំងពីអាយុ ១៧ឆ្នាំ ជាអតីតនិស្សិតក្មេងវត្តមហាមន្រ្តី រយះពេល៦ឆ្នាំ ធ្លាប់រៀនព្រះគម្ពីរ ២ឆ្នាំ ធ្លាប់ធ្វើជាអ្នករត់តុតាមហាងខារ៉ាអូខេ ក្លឹបរាត្រី ពីម៉ោង ៦យប់ ដល់ម៉ោង ២ភ្លឺ បានប្រឡូកក្នុងឧស្សាហកម្មអចលនទ្រព្យ តាំងពីឆ្នាំ ២០០១ ក្នុងនាមជាអ្នកគួកជេដីធ្លីវ័យក្មេង និងក្រីក្រម្នាក់ ដែលហ៊ានយកជីវិតជាដើ់មទុន ហើយឥលូវនេះ ក្រុមហ៊ុនបុរី វិមានសំណាង ម.ក តម្លៃ ១០០លានដុល្លារអាមេរិក របស់ខ្ញុំបាទ គីម ហ៊ាង បានទទូលលិខិតអនុញ្ញាតិពី និយ័តករមូលបត្រកម្ពុជា (Securities Exchange Regulator of Cambodia = SERC) ដើម្បីលក់ភាគហ៊ុន នៅក្នុងផ្សារភាគហ៊ុនកម្ពុជា។
បុរី វិមានសំណាង នឹងដាក់លក់ភាគហ៊ុនចំនួន ៣៣.៥០០.០០០ (សាមសិបបីលានប្រាំរយពាន់ភាគហ៊ុន) ក្នុងតម្លៃមួយភាគហ៊ុន ១.២០០រៀល ឬសរុបដល់ ១០លានដុល្លារ ឬសរុបតែ ១០% នៃតម្លៃសរុបរបស់ក្រុមហ៊ុន ក្នុងពេលឆាប់ៗនេះ ដោយព័ត៌មានលំអិត នឹងមានផ្សាយជាបន្តបន្ទាប់!
ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល
ក្រុមហ៊ុនបុរី វិមានសំណាង ម.ក
ឧកញ៉ាបណ្ឌិត គីម ហ៊ាង
ទូរសព្ទ័លេខ 012 96 2000 (WhatsApp, Telegram & WeChat)
Email: kim@bvs.com.kh
Website: www.bvs.com.kh
📈 ឱកាសជួបជាមួយ ឧកញ៉ា បណ្ឌិត គីម ហ៊ាង និងម្ចាស់អាជីវកម្មជាង ១២០ នាក់ផ្សេងទៀត
ចុះឈ្មោះឥឡូវនេះតាមរយៈ Link 👇
🔗 https://jcichaktomuk.cc/project/mba-2026
💡 អ្វីដែលអ្នកនឹងទទួលបាន៖
✅ ជួប និងបង្កើតទំនាក់ទំនងជាមួយម្ចាស់អាជីវកម្មជាង ១២០ នាក់
✅ ស្វែងរកឱកាសសហការ និងរៀនសូត្រពីសហគ្រិនឆ្នើមៗ
✅ ការបង្កើតបណ្តាញទំនាក់ទំនងអាជីវកម្ម
✅ រីករាយជាមួយ Canapés & Drinks
📅 កាលបរិច្ឆេទ៖ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៦
🕜 វេលាម៉ោង៖ ១:០០ - ៦:៣០ ល្ងាច
📍 ទីតាំង៖ Rosewood Phnom Penh
https://maps.app.goo.gl/sA8HdADEdUzZAZiS9?g_st=ic
📲 Telegram Group: https://t.me/jcimba2026
Repost from និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)
+4
[English Below]
==============
នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ និយ័តករមូលបត្រកម្ពុជា បានសម្រេចផ្តល់ការអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានដល់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដើម្បីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង និងបានសម្រេចផ្តល់ការអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដើម្បីបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។
=======================
On June 22, 2026, the Securities and Exchange Regulator of Cambodia granted approval and registered the disclosure document for the public offering of equity securities by BOREY VIMEAN SAMNANG PLC. The Regulator also granted approval and registered the disclosure document for the public offering of debt securities by LOLC (Cambodia) Plc.
https://www.facebook.com/share/p/1D4SdkQw2T/?mibextid=wwXIfr
*****
☑️ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ និងចំណេះដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ សូមចូលតាមតំណភ្ជាប់ដូចខាងក្រោម៖
បណ្តាញសង្គមរបស់ ន.ម.ក.
🌐 | Website
🌐 | Telegram (SERC Alert ⚠️)
🌐 | Facebook (ន.ម.ក.)
🌐 | Facebook (ព្រឹត្តិការណ៍នានា)
🌐 | LinkedIn
🌐 | YouTube
🌐 | X(Twitter)
Repost from Oknha news
ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងកូនស្រី ចូលរួមកម្មវិធី «អបអរសាទរខួបលើកទី២០ នៃសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM)»
https://www.oknha.news/oknha/241889
ព័ត៌មានជុំវិញឧកញ៉ា និងសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងដៃអ្នក Join Telegram Us
+5
1. គីម ហ៊ាង កំពស់ ១៧៥សម បាននាំឥន្រ្ទីជំទង់ទាំងពីរ គីម សំណាង ចូលី (Jolie) វ័យ ២០ឆ្នាំ និង គីម សំណាង អេនណា (Anna) វ័យ ១៨ឆ្នាំ ចូលរួមកម្មវិធី ២០ឆ្នាំ របស់ KOCHAM (Korean Chamber of Commerce and Industry in Cambodia) កាលពីយប់ថ្ងៃទី ២០ មិថុនា ២០២៦!
2. គីម ហ៊ាង ជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន បុរី វិមានវិសំណាង ម.ក និងជាខ្មែរដំបូងគេ និងមានតែមួយគត់ ដែលបានឡើងធ្វើជា Vice Chairman របស់ KOCHAM ចំណែក គីម សំណាង ចូលី ជាម្ចាស់ហ៊ុនតូច និងជាសមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ ដោយសារកំពុងសិក្សាជំនាញសេដ្ឋកិច្ចហិរញ្ញវត្ថុ នៅទីក្រុងឡុង ហើយ គីម សំណាង អេនណា នឹងក្លាយជាម្ចាស់ហ៊ុនតូច ដែលត្រូវទៅរៀនផ្នែកពាណិជ្ជកម្មអន្តរជាតិ នៅទីក្រុងឡុង ប្រទេសអង់គ្លេសក្នុងខែ កញ្ញា ២០២៦។
3. កូនមិនសូវរៀនតាមអ្វី ដែលឪពុកម្តាយនិយាយប្រាប់នោះទេ តែពួកគាត់រៀនច្រើន តាមអ្វីដែលឪពុកម្តាយធ្វើ ហើយពួកគាត់បានឃើញដោយផ្ទាល់!
ឧកញ៉ាបណ្ឌិត គីម ហ៊ាង
នៅចន្លោះវីឡាប្រណិតទាំងពីរនេះ មាននៅសល់ដីទំហំ 25m x 31m = 791m² ក្នុងប្លង់រឹង LMAP សម្រាប់សាងសង់វីឡាឃីង (King Villa) បែរទៅព្រែកធម្មជាតិ ដែលមានចរន្តទឹកហូរចេញ ចូលជាមួយទន្លេសាប និងទន្លេមេគង្គ! សូមអញ្ជើញទស្សនាទីតាំងផ្ទាល់ នៅបុរី វិមានសំណាង នៅថ្ងៃនេះ!
ស្ថាបនិកបុរី វិមានសំណាង
ឧកញ៉ាបណ្ឌិត គីម ហ៊ាង
+4
សកម្មភាពនៃកម្មវិធីឡើងគេហដ្ឋានថ្មី នៅក្នុងបុរី វិមានសំណាង (Borey Vimean Samnang)! ខ្ញុំបាទ គីម ហ៊ាង សូមគោរពជួនពរអោយម្ចាស់វីឡាប្រណិតមួយនេះ ព្រមទាំងបងប្អូន សាច់ញាតិ និងអ្នកចូលរួមទាំងអស់ អោយជោគជ័យ និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ!
ស្ថាបនិកបុរី វិមានសំណាង
ឧកញ៉ាបណ្ឌិត គីម ហ៊ាង
1. វីឡាព្រីន Prince Villa របស់បុរី វិមានសំណាង តម្លៃប្រហែល $450,000 តាមទីតាំង និងទំហំដី មានម្ចាស់ផ្ទះមកទទូល ដើម្បីស្នាក់នៅកាន់តែច្រើន!
2. វីឡាឃ្វីន Queen Villa របស់បុរី វិមានសំណាង តម្លៃប្រហែល $720,000 តាមទីតាំង និងទំហំដី មានម្ចាស់ផ្ទះមកទទូល ដើម្បីស្នាក់នៅកាន់តែច្រើន!
3. វីឡាឃីង King Villa របស់បុរី វិមានសំណាង តម្លៃប្រហែល $1,230,000 សុទ្ធតែបែរមុខទៅមាត់ព្រែកធម្មជាតិ មានម្ចាស់ផ្ទះមកទទូល ដើម្បីស្នាក់នៅហើយ!
4. នៅបុរី វិមានសំណាង លើផ្ទៃដី ២៥ហត មានសាងសង់ និងលក់តែវីឡាព្រីន វីឡាឃ្វីន និងវីឡាឃីង ដោយមិនមានវីឡាភ្លោះ វីឡាកូនកាត់ ឬផ្ទះតូចៗទេ!
5. សឹងថា ១០០% នៃអ្នកទិញផ្ទះក្នុងបុរី វិមានសំណាង គឺដើម្បីស្នាក់នៅជាលក្ខណះគ្រួសារ ដោយក្រុមហ៊ុនរំពឹងថា ក្រោយពេលមានម្ចាស់ផ្ទះមកស្នាក់នៅកាន់តែច្រើន នឹងធ្វើអោយតម្លៃផ្ទះក្នុងបុរី វិមានសំណាង (Borey Vimean Samnang) មានតម្លៃចាប់ពីកន្លះលានដុល្លារអាមេរិកឡើងទៅ!
ស្ថាបនិកបុរី វិមានសំណាង
ឧកញ៉ាបណ្ឌិត គីម ហ៊ាង
Cell: 012 96 2000 (Telegram, WhatsApp & WeChat)
Email: kim@bvs.com.kh
+3
ព្រឹកនេះ ខ្ញុំបាទ គីម ហ៊ាង បានប្រគល់ផ្ទះវីឡាប្រណិត នៅបុរី វិមានសំណាង ដល់ម្ចាស់ផ្ទះថ្មី ហើយសូមគោរពជួនពរអោយម្ចាស់ផ្ទះ និងក្រុមគ្រួសាររកស៊ីមានបាន និងមានសុភមង្គលជានិច្ច!
គម្រោងពិត សំណង់ពិត និងប្រគល់ផ្ទះវីឡាប្រណិតពិតជូនអតិថិជន នៅបុរី វិមាន សំណាង (Borey Vimean Samnang) នៅទីតាំង https://maps.app.goo.gl/zuQCtePSVUyzqEJJA
សូមលោកអ្នកទាក់ទងមកភ្នាក់ងារលក់របស់ពួកយើង ឬទាក់ទងមកខ្ញុំបាទ គីម ហ៊ាង ដោយផ្ទាល់តាមលេខ 012 96 2000 (Telegram, WhatsApp & WeChat) និង Email: kim@bvs.com.kh
ស្ថាបនិកបុរី វិមានសំណាង
ឧកញ៉ាបណ្ឌិត គីម ហ៊ាង
1. គីម ហ៊ាង អាចគិតខុស ១០០ដង តែមិនអាចធ្វើខុសសូម្បីម្តង ដោយបានសិក្សាពីគំរោងសាងសង់ផ្ទះ សម្រាប់លក់អោយប្រជាជនកម្ពុជា ដែលបំរើការងារក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម រាប់លាននាក់ ហើយខែ មិថុនា ២០២៧ អាចជាពេលវេលាត្រូវធ្វើមែនទែនហើយ!
2. ទំហំដី 4.50m x 24m ទំហំផ្ទះ 4.50m x 16m ខាងក្រោយសល់ដី 2m ខាងមុខសល់ដី 6m មាន ២បន្ទប់គេង ១បន្ទប់ទឹក មិនចាក់ប្លង់សេទេ ហើយអាចលក់ត្រឹម US$19,999 នៅតាមខេត្ត ក្នុងករណីដែលរដ្ឋជួយផ្នែកពន្ធ អាជ្ញាប័ណ្ណ ភ្លើង និងទឹក នៅពេលចាប់ផ្តើមដំបូង!
3. គីម ហ៊ាង អាចដើរយឺត ដើរយូរ ដើរតែឯង ដើរមានគ្នាតិច ដើរមានគ្នាច្រើន តែមិនដើរថយក្រោយទេ សម្រាប់ផែនការសាងសង់អោយបាន ១០០ ០០០ផ្ទះ វីឡា និងខុនដូ សាលារៀន មន្ទីរពេទ្យ ផ្សារ ធនាគារ រោងចក្រ កន្លែងលេងកីឡាចំរុះ និងកន្លែងលំហែរកំសាន្តចំរុះ ត្រឹមឆ្នាំ ២០៥៦!
បណ្ឌិត គីម ហ៊ាង
+4
គម្រោងពិត សំណង់ពិត និងប្រគល់ផ្ទះវីឡាប្រណិតពិតជូនអតិថិជន នៅបុរី វិមាន សំណាង (Borey Vimean Samnang) នៅទីតាំង https://maps.app.goo.gl/zuQCtePSVUyzqEJJA
ស្ថាបនិកបុរី វិមានសំណាង៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង
ទូរសព្ទ័លេខ: +855 12 96 2000 (Telegram, WhatsApp & WeChat)
Email: kim@bvs.com.kh & Website: www.bvs.com.kh
វាមិនសំខាន់ថា គីម ហ៊ាង ជាបុរសកំពស់ ១៧៥សម តែសំខាន់ត្រង់ថា៖
1. គីម ហ៊ាង បានប្រឡូកក្នុងវិស័យបាល់ទាត់ជាង ៣៥ឆ្នាំ តែមិនធ្លាប់ភ្នាល់បាល់ទាត់ ឬចាក់បាល់ទាត់ សូម្បីមួយដង ឬអស់លុយមួយរៀល!
2. ក្នុងរដូវកាល World Cup 2026 នេះ មិនគួរមានទេ ការខ្ចីម៉ូតូ ឬឡានរបស់មិត្តភក្តិ ឬសាច់ញាតិ ដើម្បីទៅណាមួយម៉ោង ព្រោះអាចទៅរហូត!
3. គីម ហ៊ាង មិនលេងល្បែងស៊ីសងទេ ហើយចុះលោកអ្នកវិញ?
ប្រុសស្អាត គីម ហ៊ាង
រៀនអោយចេះទាំងអក្សរ ចេះទាំងលេខ ចេះទាំងភាសាបរទេស រកលុយអោយបានច្រើនដោយមុខរបរស្របច្បាប់ និងធ្វើជាមនុស្សល្អ ត្រឹមត្រូវ និងច្បាស់លាស់ គឺមិនមែនជារឿងងាយស្រួល ដែលនរណាៗក៏អាចធ្វើបាននោះទេ ព្រោះវាតម្រូវអោយមនុស្សធ្វើមែនទែន កំរិត ១០០%!
បណ្ឌិត គីម ហ៊ាង
កូនសិស្សប្រចាំជីវិតរបស់ បណ្ឌិត គីម ហ៊ាង ៖
1. កូនសិស្សច្បង គង់ សំណាង កំពស់ ១៦៣សម បញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្រ្តកុំព្យួទ័រ ក្នុងឆ្នាំ ២០០៤ ពី RUPP!
2. កូនសិស្សទីពីរ គីម សំណាង ចូលី កំពស់ ១៦៧សម នឹងត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុ ពីក្រុងឡុង ប្រទេសអង់គ្លេស ក្នុងខែ មិថុនា ២០២៨ រួចទើបអាចបន្តទៅរៀនថ្នាក់អនុបណ្ឌិត ផ្នែកផ្សារភាគហ៊ុន នៅទីក្រុងសៀងហៃ ប្រទេសចិន ដើម្បីអោយស្គាល់ពិភពលោកកាន់តែច្បាស់ និងប្រើប្រាស់ភាសាខ្មែរ អង់គ្លេស និងចិនបានសមរម្យ!
3. កូនសិស្សទីបី គីម សំណាង អេនណា កំពស់ ១៧០សម នឹងត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកពាណិជ្ជកម្មអន្តរជាតិ ពីក្រុងឡុង ប្រទេសអង់គ្លេស ក្នុងខែ មិថុនា ២០២៩ រួចទើបអាចបន្តទៅរៀនថ្នាក់អនុបណ្ឌិត នៅក្រុងសៀងហៃ ប្រទេសចិន ដើម្បីអោយស្គាល់ពិភពលោកកាន់តែច្បាស់ និងប្រើប្រាស់ភាសាខ្មែរ អង់គ្លេស និងចិនបានសមរម្យ!
បណ្ឌិត គីម ហ៊ាង និងក្រុមគ្រួសារ
1. រីករាយថ្ងៃខួបកំណើត ដល់កូនស្រីច្បង ដែលជា ឥន្រ្ទីជំទង់ គីម សំណាង ចូលី (Kim Samnang Jolie) ចូលវ័យ ២០ឆ្នាំ!
2. ចូលី គឺជាម្ចាស់ហ៊ុនតូច និងជាសមាជិកក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិរបស់ ក្រុមហ៊ុនបុរី វិមានសំណាង ម.ក ហើយជានិស្សិតកំពុងសិក្សាផ្នែក សេដ្ឋកិច្ចហិរញ្ញវត្ថុ នៅទីក្រុងឡុង ប្រទេសអង់គ្លេស!
3. រហូតដល់ឆ្នាំ ២០៣០ ទើបចូលី អាចរៀនចប់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុ នៅទីក្រុងឡុង ប្រទេសអង់គ្លេស រៀនចប់អនុបណ្ឌិត ផ្នែកផ្សារភាគហ៊ុន នៅទីក្រុងសៀងហៃ ប្រទេសចិន ធ្វើដំណើរ ហាត់ការ និងរៀនសូត្រ នៅ៥០ប្រទេស រួចទើបអាចចូលធ្វើការនៅក្រុមហ៊ុនរបស់ខ្លួនបាន!
បណ្ឌិត គីម ហ៊ាង
+3
ខ្ញុំបាទ គីម ហ៊ាង តែងបង្រៀនដល់កូនស្រីច្បង គីម សំណាង ចូលី (Jolie) វ័យ ២០ឆ្នាំ កំពស់ ១៦៧សម និងកូនស្រីទីពីរ គីម សំណាង អេនណា (Anna) វ័យ ១៨ឆ្នាំ កំពស់ ១៦៩សម ថាសម្រស់ពិតរបស់មនុស្សស្រី គឺចំណេះវិជ្ជា និងអត្តចរិក! មូលដ្ឋានគ្រឹះនៃជីវិតរបស់កូន គឺត្រូវធ្វើជាមនុស្សល្អ ស្គាល់ខុសស្គាល់ត្រូវ ស្គាល់បុណ្យស្គាល់បាប ស្គាល់គុណស្គាល់ទោស បញ្ចប់ការសិក្សាកំរិតអនុបណ្ឌិត ព្រមទាំងចេះភាសាខ្មែរ អង់គ្លេស និងភាសាចិន ហើយធ្វើជាពាណិជ្ជករកំរិតអាស៊ាន និងសកល!
បណ្ឌិត គីម ហ៊ាង
1. ក្រោយលេងបាល់ទាត់ជាប្រចាំអស់រយៈពេល ៣៥ឆ្នាំ (1991-2026) នោះខ្ញុំបាទ គីម ហ៊ាង ដឹងយ៉ាងច្បាស់ថា ខ្លួនឯងមិនអាចលេងបាន ៣៥ឆ្នាំទៀតទេ (2026-2051) តែនឹងបន្តជាមួយបាល់ទាត់ជានិច្ច!
2. ពានរង្វាន់បាល់ទាត់ Vimean Samnang League រដូវកាលទី១២ នឹងចាប់ផ្តើមក្នុងខែ វិច្ឆិកា ២០២៦ រូចបញ្ចប់ក្នុងខែ មករា ២០២៧!
3. Khmer United FC នឹងចូលលេងលីគទីពីរ នៅឆ្នាំ 2031!
ស្ថាបនិក Khmer United FC
ឧកញ៉ាបណ្ឌិត គីម ហ៊ាង
Available now! Telegram Research 2025 — the year's key insights 
