en
Feedback

Don't get caught by a cheater! Telemetrio finds and tags such channels 👉 If you want to see the tag, subscribe

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 047 subscribers, ranking 4 990 in the Politics category and 574 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 047 subscribers.

According to the latest data from 07 November, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -125 over the last 30 days and by -9 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.55%. Within the first 24 hours after publication, content typically collects 5.64% reactions from the total number of subscribers.
  • Post reach: On average, each post receives 658 views. Within the first day, a publication typically gains 567 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 6.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 08 November, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 047
Subscribers
-924 hours
-437 days
-12530 days
Posts Archive
‎ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី១០ និងនាំយកទេយ្យទានប្រគេនវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម ‎ ‎​(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងពុទ្ធបរិស័ទ ប្រារព្ធពិធីកាន់បិណ្ឌវេនទី១០ នៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ‎ ‎​ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីរាជការតាមមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។ ‎ ‎​នៅក្នុងឱកាសប្រកបដោយទឹកចិត្តជ្រះថ្លានេះ ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន ព្រមទាំងប្រតិភូរួមដំណើរ បានអញ្ជើញរៀបចំពិធីវេរភត្តាហារ ប្រគេនព្រះសង្ឃ និងបាននាំយកនូវបច្ច័យ ទេយ្យទាន ព្រមទាំងគ្រឿងឧបភោគបរិភោគជាច្រើន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅក្នុងវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម រួមមាន៖ វត្តជោតនារាម (ហៅ បឹងកុក), វត្តសុទស្សនារាម (ហៅ ជ្រោយថ្ម), វត្តខេមវ័ន (ហៅ បឹងស្នាយ), វត្តបទុមរតនៈ (ហៅ ដីដុះ)។ ‎ ‎​ការវេរប្រគេនទេយ្យទាន និងបច្ច័យនាពេលនេះ គឺដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា និងញាតិកាលទាំងប្រាំពីរសន្តាន និងជាពិសេសឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងសមរភូមិ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។ ‎ ‎​នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ឱ្យបន្តពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ភាពកក់ក្តៅជូនពួកគាត់ក្នុងការធ្វើដំណើរមកធ្វើបុណ្យទានក្នុងរដូវកាលភ្ជុំបិណ្ឌនេះ៕

កញ្ញា សុង សុវត្តិឌី មន្រ្តីនៅមណ្ឌលសុខភាពមាឃ៣ ស្រុកស្ទឹងត្រង់ បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋចេះ​ប្រុងប្រយ័ត្នផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម និងចេះ​ការពារខ្លួន!

សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់
សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់

[VIDEO] អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ព្រមទាំងសម្ភារចាំបាច់ទៅជូនកងទ័ពជួរមុខ Kampong Cham Governor Visits Frontline Troops, Delivers Food and Essential Supplies

វីដេអូ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញកាន់បិណ្ឌជាមួយប្រជាពលរដ្ឋនៅវត្តកណ្តាលកោះ ក្នុងឃុំកោះសូទិន ខេត្តកំពង់ចាម ដោយ៖ ហ៊ាង ថាច

[VIDEO] Kampong Cham Governor Visits Frontline Troops, Delivers Food and Essential Supplies

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមអនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច បានដឹ
+9
នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមអនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច បានដឹកនាំកិច្ចប្រជ៉ំ ក្រុមអនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច លើការងារមួយចំនួនដែលពាក់ព័ន្ធក្នុងការណែនាំ និងបែងចែកភារកិច្ច ដើម្បីត្រៀមលក្ខណៈរៀបចំ ពិធីប្រណាំងទូក “ ង ” ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងអុចកាំជ្រួច នៅក្រុងកំពង់ចាម នាថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខ ។

(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិ
+9
(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាត សហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) លើកទី២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង៧:០០នាទីព្រឹក មន្ត្រីរាជការស
+9
ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង៧:០០នាទីព្រឹក មន្ត្រីរាជការសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ច ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា🙏🇰🇭

អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ‎

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦៖

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦៖

សិស្សនិទ្ទេសA ឆ្នាំ២០២៦ នៅស្រុកជើងព្រៃ ទទួលបានការលើកទឹកចិត្តពី ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី (កំពង់ចាម) នាព្រឹកថ្ងៃសុក្រ ទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ចាម អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធាន ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ និងឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ចាម លេខាគណៈកម្មការទី៣ នៃរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំសំពងជ័យ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រគល់វត្ថុអនុស្សាវរីយ៍ ជូនដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ទទួលបាននិទ្ទេស A ចំនួន ០៦ រូប ស្រី ០៤ រូប ក្នុងស្រុកជើងព្រៃ ក្នុងនោះសិស្សនិទ្ទេស A ម្នាក់ៗ ទទួលបានកុំព្យូទ័រ យួរដៃ ០១ គ្រឿង និងថវិកា ១,០០០,០០០ រៀល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី៖ - ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានក្រុមការងារចុះជួយឃុំទាំង១០ - លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក - លោក លោកស្រីប្រធានគណបក្សមូលដ្ឋានឃុំទាំង១០ - លោក នាយកវិទ្យាល័យទាំង៤ - នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលគ្រប់ឃុំ - មាតា បិតានិងសិស្សានុសិស្ស ទទួលបាននិទ្ទេស A - និងមន្រ្តីគណបក្ស ពាក់ព័ន្ធ មួយចំនួនទៀត សរុបចំនួន ៦៩ នាក់ ស្រី ១២ នាក់។ ✍️ក្នុងកម្មវិធីខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិត បានចំណាយថវិកា រួមមាន៖ - កុំព្យូទ័រ យួរដៃ ចំនួន ៦ គ្រឿង = ថវិកាចំនួន ២,៤០០ ដុល្លា (៩,៦០០,០០០) - ឧបត្ថម្ភ ថវិកាជូនដល់សិស្ស ចំនួន ០៦ នាក់ ក្នុងម្នាក់ៗ ថវិកា ១,០០០,០០០ រៀល = ៦,០០០,០០០ រៀល - ក្រុមការងារផ្សព្វផ្សាយ = ១,៩០០,០០០ រៀល - ចំណាយក្នុងការរៀបចំកម្មវិធី = ៦០០,០០០ រៀល - ឧបត្ថម្ភអ្នកចូលរួម = ២,០០០,០០០ រៀល ✍️ សរុបការចំណាយ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិត ចំនួន ២០,១០០,០០០ រៀល ស្មើនឹង ៥,០២៥ ដុល្លារ។

អភិបាលខេត្តកំពង់ចាម នាំយកអំណោយរដ្ឋបាលខេត្ត និងសប្បុរសជន ទៅចែកជូនកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ

‎អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលជាតិប្រចាំទិសភូមិភាគទី៤ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ‎