រដ្ឋបាលខេត្តកំពង់ចាម
رفتن به کانال در Telegram
نمایش بیشتر
📈 تحلیل کانال تلگرام រដ្ឋបាលខេត្តកំពង់ចាម
کانال រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) در بخش زبانی خمر مرکزی بازیگری فعال است. در حال حاضر جامعه شامل 10 136 مشترک است و جایگاه 4 991 را در دسته سیاست و رتبه 564 را در منطقه كمبوديا دارد.
📊 شاخصهای مخاطب و پویایی
از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 136 مشترک جذب کرده است.
بر اساس آخرین دادهها در تاریخ 16 اکتبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -119 و در ۲۴ ساعت گذشته برابر -2 بوده و همچنان دسترسی گستردهای حفظ شده است.
- وضعیت تأیید: تأیید نشده
- نرخ تعامل (ER): میانگین تعامل مخاطب 6.62% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.42% واکنش نسبت به کل مشترکان کسب میکند.
- دسترسی پستها: هر پست به طور میانگین 671 بازدید دریافت میکند. در اولین روز معمولاً 549 بازدید جمعآوری میشود.
- واکنشها و تعامل: مخاطبان بهطور فعال حمایت میکنند؛ میانگین واکنش به هر پست 5 است.
📝 توضیح و سیاست محتوایی
توضیحی برای کانال ارائه نشده است.
به لطف بهروزرسانیهای پرتکرار (آخرین داده در تاریخ 17 اکتبر, 2026)، کانال همواره بهروز و دارای دسترسی بالاست. تحلیلها نشان میدهد مخاطبان بهطور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته سیاست تبدیل کردهاند.
10 136
مشترکین
-224 ساعت
-297 روز
-11930 روز
آرشیو پست ها
10 136
ប្រជាពលរដ្ឋ បង្ហាញការគាំទ្រ និងពេញចិត្ត ចំពោះ សកម្មភាពបំរើសេវា របស់មន្ត្រីការិយាល័យច្រកចេញចូលតែមួយ សាលាក្រុងកំពង់ចាម
10 136
+5
នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានចុះពិនិត្យការធ្វើ និងទីតាំងលក់ ត្រសក់ចាវ ម្ហូបប្រចាំតំបន់ ឃុំអង្គរបានទី៥ ស្រុកកងមាស ។ ក្នុងឱកាសនោះដែរលោកជំទាវបានណែនាំអំពីការធ្វើយ៉ាងណាត្រូវរក្សាឱ្យបាននូវ អនាម័យ និងគុណភាពខ្ពស់ធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ។
10 136
+9
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ចូលរួមសំណេះសំណាល និងផ្ដល់ជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិស្សក្នុងវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ដល់សហគមន៍អង្គរបាន ដែលត្បាញក្រម៉ាធ្វើអំពីដើមត្រុំ និងរុក្ខជាតិធម្មជាតិផ្សំជាច្រើនទៀត ក្នុងឃុំអង្កបានទី៧ ស្រុកកងមាស ខេត្តកំពង់ចាម៕
10 136
+7
នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមពិធីអបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ៥ឧសភា ២០២៥ ក្រោមប្រធានបទ "ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ" "Midwives Critical Every Crisis " ធ្វើនៅមណ្ឌលសុខភាពកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ។
ទិវានេះធ្វើឡើងក្នុងគោគោលបំណង ៖ ដើម្បីលើកកម្ពស់គុណភាពសេវា និងចូលរួមកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក តាមរយៈការពង្រឹងសមត្ថភាពឆ្មប ក្នុងការឆ្លើយតបពេលមានគ្រោះអាសន្ន ,គ្រោះមហន្តរាយ និងធ្វើឱ្យប្រសើរឡើង សុខភាពមាតា ទារក និងកុមារឆ្ពោះទៅសម្រេចបានជោគជ័យតាមគោលដៅកំណត់របស់ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងឱកាសនោះដែរលោកជំទាវ បាននាំយកអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនដល់អ្នកចូលរួមនូវវត្ថុអនុស្សាវរីយ៍ មួយចំនួន និងថវិកា ៥០.០០០រៀល ។
10 136
+6
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់ប្រជាពលរដ្ឋ ដែលមានអត្ដសញ្ញាណប័ណ្ណផុតសុពលភាព អញ្ជើញទៅបន្តសុពលភាពឲ្យបានគ្រប់គ្នា
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ស្នើដល់ប្រជាពលរដ្ឋ ដែលមានអត្ដសញ្ញាណប័ណ្ណផុតសុពលភាព អញ្ជើញទៅបន្តសុពលភាពឲ្យបានគ្រប់គ្នា ដើម្បីងាយស្រួលដល់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាប្រកបកិច្ចការផ្សេងៗ។
ថ្លែងនាឱកាស ឯកឧត្តម អញ្ជើញទៅបន្តសុពលភាពអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់ឯកឧត្តមផ្ទាល់ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅការិយាល័យអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ។
10 136
https://web.facebook.com/share/v/1C7WEcgq6Z/
=================
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវា នៃការចងចាំ ថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលឧក្រិតកម្មភ្នំប្រុស
10 136
+8
នៅព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំចុះពិនិត្យការអនុវត្តមុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន កិច្ចប្រជុំនេះធ្វេីឡេីងនៅសាលាខេត្ដកំពង់ចាម ។
10 136
+3
កងកម្លាំងទាំងបី ដែលជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ដែលមានឯកឧត្តម អ៊ុន ចាន់ដា ជាប្រធាន និងជាអភិបាលនៃគណៈអភិបាលខេត្ត បានពង្រឹងកិច្ចសហការយ៉ាងរឹងមាំ សំដៅធ្វើយ៉ាងណារក្សាឲ្យបាននូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ឲ្យល្អប្រសើរ ជូនបងប្អូនប្រជាពលរដ្ឋបានរស់នៅប្រកបដោយភាពសុខសាន្ត ក្នុងយុគសម័យ បវរធិបតី
10 136
+7
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី២ ឆ្នាំ២០២៤-ឆ្នាំ២០២៥ និងពិធីចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិ១ផលិតផល១ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅទីស្ដីការគណៈរដ្ឋមន្រ្តី រាជធានីភ្នំពេញ។
10 136
ឯកឧត្តម ឃឹម ហ្វីណង់ ចុះផ្សព្វផ្សាយអំពីសហគមន៍កសិកម្មទំនើបជូនដល់អ្នកដាំទុរេនក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
10 136
រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវា នៃការចងចាំ ថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលឧក្រិតកម្មភ្នំប្រុស
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២៥ នេះ បានប្រារព្ធទិវា នៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នឹងមានការជួបជុំរាប់បាតព្រះសង្ឃចំនួន៧៩អង្គ ស្ថិតនៅមណ្ឌលឧក្រិតកម្មភ្នំប្រុស និងដើម្បីឧទ្ទិសកុសលជូនដល់ វិញ្ញានក្ខន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម។
ក្នុងឪកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការប្រារព្ធពិធី ទិវាជាតិនៃការចងចាំរបស់យើងនៅពេលនេះ ចំពេលដែលប្រទេសជាតិយើងកំពុងមានសុខសន្តិភាព ស្ថេរភាពយ៉ាងរឹងមាំ និងរក្សាបាននូវប្រក្រតីភាព នៃជីវភាពរស់នៅរបស់ប្រជាជន ខណៈសភាពការណ៍អន្តរជាតិ កំពុងវិវត្តន៍យ៉ាងស្មុគស្មាញ។ ដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ឈានទៅសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ២០៣០ និងរយៈពេលវែងនៅឆ្នាំ២០៥០ សូមឱ្យបងប្អូនប្រជាពលរដ្ឋ យុវជន ចូលរួមអនុវត្តនូវចំណុចមួយចំនួនរួមមាន៖
ទី១- សូមចូលរួម ជ្រែងខ្ពស់ទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជា-ណាចក្រកម្ពុជា និងក្រោមម្លប់នៃអង្ពព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបង្រួបបង្រួមកម្លាំងសាមគ្គីប្រជាជាតិខ្មែរទាំងមូល ដោយឥតប្រកាន់ព័ណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ដើមកំណើតជាតិ ឋានៈ សង្គម ធនធាន ឬស្ថានភាពផ្សេងទៀត ដើម្បីកសាងសង្គម ។
ទី២- សូមចូលរួម ថែរក្សាសន្តិភាព និងកេរដំណែលជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសភាពជោគជ័យក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទ្ទេសឯក ដែលបានបញ្ចប់សង្គ្រាមស៊ីវីលទាំងស្រុងនៅកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងឯកភាពជាតិពេញលេញ។
ទី៣- សូមចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមតាមរយៈការចូលរួមអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យបានរឹងមាំទប់ស្កាត់ និងកម្ចាត់រាល់ទម្រង់នៃនយោបាយ និងសកម្មភាពរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតពីមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋបង្កការបាក់បែកជាតិ បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងដំណើរការប្រជា-ធិបតេយ្យនៅកម្ពុជា ដើម្បីធានាការអភិឌ្ឍ សេដ្ឋកិច្ច សង្គម និងភាពសុខសាន្តជូនប្រជាជនទាំងផ្លូវកាយ និងផ្លូវចិត្ត ។
ទី៤- សូមចូលរួមការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រឆាំងដាច់ខាតរាល់សកម្មភាពធ្វើឱ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នីតិរដ្ឋ ឱ្យចាក់គ្រឹះកាន់តែរឹងមាំពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ការពារ និងលើកស្ទួយសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាជន។
ទី៥- សូមចូលរួមគាំទ្រ និងអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅរក្សាស្ថិរភាពក្នុងការរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គមដែលរួមមានប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ពីគ្រោះអាសន្ន និងវិបត្តិនានា ដោយមិនទុកឱ្យជនណាម្នាក់ទទួលរងគ្រោះ ដោយពុំបានយកចិត្តទុកដាក់នោះឡើយ។
ទី៧- ដោយសារស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ដូចនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងអង្គភាពសាធារណៈ និងឯកជន់អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តពួតដៃរួមគ្នា ក្នុងការការពារសុខភាពរបស់បងប្អូន និងទីកន្លែងធ្វើការរបស់ខ្លួន ដោយមានការប្រុងប្រយ័ត្នខ្ពស់ និងមានភាពទទួលខុសត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន នូវវិធានអនាម័យដោយលាងដៃជាមួយសាប៊ូ ឬជាមួយអាល់កុល និងពាក់ម៉ាសក្នុងករណីចាំបាច់៕
10 136
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់
ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ងើឯកសារពាក់ព័ន្ធមកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមរហូតថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៥ល្ងាច ដើម្បីរៀបចំបញ្ជីរឈ្មោះចេញតាមវេន ដោយក្នុងមួយវេណ មាន៦អង្គភាព។
សូមភ្ជាប់ឯកសារពាក់ព័ន្ធមានដូចជា៖
១.លិខិតបន្តសុពលភាព
២.លិខិតបេសកកម្ម
៣.អាជ្ញាប័ណ្ណ
៤.កាតអ្នកសារព័ត៌មាន
មកមន្ទីរព័ត៌មាន ឬទំនាក់ទំនងមកកាន់លេខ៖ ០១២ ៧០២ ៥៤៣
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។
10 136
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំដេញថ្លៃគម្រោងមូលនិធីឃុំ សង្កាត់
10 136
+9
នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈកម្មការគ្រឹស្ទបរិស័ទ ខេត្តកំពង់ចាម ស្ថិតនៅសាលាខេត្តកំពង់ចាម។
10 136
ក្រុមមន្ត្រីខេត្តកំពង់ចាមបន្តចល័តតាមភូមិដើម្បីចុះឈ្មោះបោះឆ្នោតថ្មីនិងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០២៥
