en
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Open in Telegram

📈 Analytical overview of Telegram channel រដ្ឋបាលខេត្តកំពង់ចាម

Channel រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) in the Central Khmer language segment is an active participant. Currently, the community unites 10 232 subscribers, ranking 4 900 in the Politics category and 543 in the Cambodia region.

📊 Audience metrics and dynamics

Since its creation on невідомо, the project has demonstrated rapid growth, gathering an audience of 10 232 subscribers.

According to the latest data from 20 September, 2026, the channel demonstrates stable activity. Although there has been a change in the number of participants by -112 over the last 30 days and by -4 over the last 24 hours, overall reach remains high.

  • Verification status: Not verified
  • Engagement rate (ER): The average audience engagement rate is 6.14%. Within the first 24 hours after publication, content typically collects 5.36% reactions from the total number of subscribers.
  • Post reach: On average, each post receives 629 views. Within the first day, a publication typically gains 549 views.
  • Reactions and interaction: The audience actively supports content: the average number of reactions per post is 5.

📝 Description and content policy

Channel description not provided.

Thanks to the high frequency of updates (latest data received on 21 September, 2026), the channel maintains relevance and a high level of publication reach. Analytics show that the audience actively interacts with content, making it an important point of influence in the Politics category.

10 232
Subscribers
-424 hours
-327 days
-11230 days
Posts Archive
នៅព្រឹក​ ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ​២០២៦​ ឯកឧត្ដម​ សា​ ស៉ី​ថា​ អភិបាល​រងនៃគណៈអភិបាលខេត្តកំពង់ចាម​ តំណាង​ដ៍ខ្ពង់ខ្ពស់​ ឯកឧត្ដម​
+7
នៅព្រឹក​ ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ​២០២៦​ ឯកឧត្ដម​ សា​ ស៉ី​ថា​ អភិបាល​រងនៃគណៈអភិបាលខេត្តកំពង់ចាម​ តំណាង​ដ៍ខ្ពង់ខ្ពស់​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល​នៃគណៈអភិបាលខេត្តកំពង់ចាម​ និងអាជ្ញាធរពាក់ព័ន្ធ​បានចុះត្រួតពិនិត្យទីតាំងមួយចំនួ​ន និងបន្តផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងច្បាប់ស្តីពីការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបី និងម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល ខារ៉ាអូខេ និងក្លឹបកម្សាន្ត នៅក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) (កំពង់ច
+9
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងតម្រូវការត្រៀមលក្ខណៈសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ចាប់ពីចំណុចបំបែកស្គន់ រហូតដល់ក្រុងកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវសហការគ្នាសម្របសម្រួលចរាចរណ៍ និងពង្រាយកម្លាំងការពារសុវត្ថិភាព ។ ក្រុមការងារត្រូវបែងចែកតួនាទីច្បាស់លាស់ក្នុងការរៀបចំកៅអីអង្គុយ ទឹកពិសា អាហារសម្រន់ និងការសម្របសម្រួលទីតាំងឈរជើង។ ជាមួយគ្នានេះ មន្ទីរសុខាភិបាលត្រូវត្រៀមក្រុមគ្រូពេទ្យចល័ត និងរថយន្តសង្គ្រោះបន្ទាន់ ដើម្បីប្រចាំការជួយសង្គ្រោះបឋមជានិច្ច។ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា គម្រោងពង្រីកផ្លូវជាតិលេខ៧ (ពីវង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម) គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ខេត្តកំពង់ចាម ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនឱ្យកាន់តែលឿនរហ័ស។ ពិធីសម្ពោធជាផ្លូវការនេះ នឹងត្រូវប្រារព្ធធ្វើឡើង នៅថ្ងៃទី០៧ ខែកក្កដា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយរំពឹងថានឹងមានសមាជិក សមាជិកា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងកុះករ រហូតដល់ប្រមាណ ៧,០០០ នាក់។ ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យ ចំពោះការកកស្ទះចរាចរណ៍ ឬការផ្អាកធ្វើដំណើរជាបណ្តោះអាសន្ននៅតាមបណ្តោយផ្លូវនេះ ក្នុងថ្ងៃប្រារព្ធពិធីខាងលើផងដែរ៕

ជំនាញជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាបបទល្មើជលផល ០១ករណី នៅក្នុងភូមិសាស្ត្រស្រុកកងមាស ខណ្ឌរដ្ឋបាលជលផលកំពង់ចា
+8
ជំនាញជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាបបទល្មើជលផល ០១ករណី នៅក្នុងភូមិសាស្ត្រស្រុកកងមាស ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស និងដោយមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញានៃអយ្យ ការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការល្បាត និងត្រួតពិនិត្យ បង្រ្កាបជលផល ០១ករណី នៅចំណុចព្រែកជីក ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។ បើតាមប្រភពពីកមន្ត្រីជំនាញ បញ្ជាក់ថា ការចុះបេសកកម្មបង្ក្រាប ខាងលើ មន្ត្រីជំនាញបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួម មាន៖ ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់ របាំងស្បៃមុងប្រវែង១២០ម៉ែត្រ បង្គោលចំនួន ៨៥ដើម ។ ជាមួយនោះ ជំនាញជលផល ក៏បានបន្តចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល ពាក់ព័ន្ធទៅនឹងការរក្សាទុក ទិញ លក់ ជួសជុល ឬផលិតឧបករណ៍ឆក់ត្រី នៅតាមទីតាំងជួសជុលគ្រឿងអេឡិចត្រូនិច វិទ្យុ ម៉ាញ៉េ ទូរទស្សន៍ ធុងបាស ចំនួន ០៣កន្លែង ស្ថិតនៅក្នុងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ផងដែរ ៕

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញ ប្រកាសទទួលស្គាល់ ប្រធានគណៈកម្មការធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម

អបអរសាទរ ពិធីប្រកាសទទួលស្គាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម (កំពង់ចាម): នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត
+9
អបអរសាទរ ពិធីប្រកាសទទួលស្គាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម (កំពង់ចាម): នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង សមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក.ថ្នាក់កណ្តាល បានអញ្ជើញចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ លោក ផេន សុផល ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងការកោតសសើ ចំពោះអតីត ប្រធានស.ស.យ.ក ខេត្តកំពង់ចាម លោក ហាន កុសល ដែលបាន ដឹកនាំស.ស.យ.ក. ខេត្តអស់រយៈកាលជាង១០ ឆ្នាំ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បាន ណែនាំឲ្យប្រធានស.ស.យ.ក (ថ្មី) ត្រូវខិតខំបំពេញភារកិច្ច និងតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និង ការឯកភាពជាតិជាធ្លុងមួយ ដោយឈរលើឆន្ទៈមោះមុត ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងរាល់សេចក្តីសម្រេចចិត្តនានាដែលថ្នាក់ កណ្តាលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសសកម្មភាពយុវជនក្នុងការចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់។ អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងការកោតសរសើរ អំពីការរីកលូតលាស់ និងការអភិវឌ្ឍជាបន្តបន្ទាប់របស់ ស.ស.យ.ក. ខេត្តកំពង់ចាម ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នានោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាង កក់ក្តៅចំពោះសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពង់ចាម ដែលបានចូលរួមក្នុងការ បំពេញបេសសកម្ម ធ្វើកិច្ចការងារសង្គម និងកាងារស្ម័គ្រចិត្តផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់ថា ស.ស.យ.ក. ប្រៀបដូចជាសាកលវិទ្យាល័យមួយដែលផ្តល់ឱកាសឲ្យយើងរៀនសូត្រពីគ្នាទៅវិញទៅមក ហើយរៀនសូត្រមិនចេះចប់៕

រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងបរិស្ថាន រៀបចំយុទ្ធនាការផ្សព្វផ្សាយ «ការទប់ស្កាត់ការបំពុលដោយប្លាស្ទិកសម្រាប់សហគមន៍ និងទន្លេមេគង្គនៅកម្ពុជា» ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា នៅស្រុកកងមាស (ខេត្តកំពង់ចាម)÷នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងបរិស្ថាន បានរៀបចំយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការទប់ស្កាត់ការបំពុលដោយប្លាស្ទិកសម្រាប់សហគមន៍ និងទន្លេមេគង្គនៅកម្ពុជា» ដើម្បីរួមគ្នាអបអរសាទរ «ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា» ក្រោមប្រធានបទ «ការលុបបំបាត់សំណល់ប្លាស្ទិក»។ ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្ថិតក្នុងឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហម និងបងប្អូនសិស្សានុសិស្សយ៉ាងច្រើនកុះករ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត បានអានសុន្ទរកថាស្វាគមន៍ និងការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដោយបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋ បានធ្វើឱ្យមានកំណើននៃការប្រើប្រាស់សម្ភារៈវេចខ្ចប់ និងថង់ប្លាស្ទិកក្នុងជីវភាពប្រចាំថ្ងៃ ដែលបង្កជាកង្វល់យ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាពសាធារណៈ។ សំណល់ប្លាស្ទិកមិនងាយរលាយឡើយ ដោយត្រូវប្រើពេលរាប់រយឆ្នាំ ហើយនៅពេលបោះចោលផ្តេសផ្តាស វាហូរចូលទៅក្នុងទន្លេ បំបែកខ្លួនទៅជា «មីក្រូប្លាស្ទិក» (Microplastics) ចូលទៅក្នុងខ្លួនសត្វទឹក និងប្រភពទឹក ដែលនាំឱ្យប៉ះពាល់ដល់ជីវិតមនុស្ស បង្កជាជំងឺកាចសាហាវនានា ដូចជាជំងឺមហារីក ផ្ដើមចេញពីការបរិភោគទឹក ឬសាច់សត្វដែលមានសារធាតុពុលទាំងនោះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការអនុវត្តវិធានការ 4R រួមមាន៖ ១. Refuse៖ ការបដិសេធមិនប្រើប្រាស់ប្លាស្ទិកបើមិនចាំបាច់ ២. Reduce៖ ការកាត់បន្ថយការប្រើប្រាស់ ៣. Reuse៖ ការប្រើប្រាស់ឡើងវិញ ៤. Recycle៖ ការកែច្នៃសំណល់ឡើងវិញ បន្ថែមពីនេះ ឯកឧត្តមបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលស្រុក ឃុំ សង្កាត់ និងយុវជន ត្រូវធ្វើខ្លួនជា «ជនបង្គោល» ក្នុងការនាំសារអប់រំបរិស្ថាននេះទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ និងអ្នកជិតខាង ដើម្បីចូលរួមញែកសំរាម និងទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ស្របតាមទិសដៅ «ផ្ទះស្អាត សហគមន៍ស្អាត ទន្លេស្អាត ពុំមានការបំពុលដោយសំណល់ប្លាស្ទិក»។ ជាទីបញ្ចប់ យុទ្ធនាការផ្សព្វផ្សាយនេះ មិនត្រឹមតែជាការដាស់តឿន និងលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសកម្មភាពរួមគ្នាមួយក្នុងការគាំទ្រដល់ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» របស់ក្រសួងបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្ត្រចម្បង៣ គឺ ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីគិតគូរពីសុខុមាលភាពប្រជាពលរដ្ឋ និងធានាបាននូវកិច្ចគាំពារបរិស្ថានប្រកបដោយចីរភាពសម្រាប់ដីធ្លីនៃព្រះរាជាណាចក្រកម្ពុជា តទៅអនាគត។