រដ្ឋបាលខេត្តកំពង់ចាម
前往频道在 Telegram
📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览
频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 029 名订阅者,在 政治 类别中位列第 5 010,并在 柬埔寨 地区排名第 576 位。
📊 受众指标与增长动态
自 невідомо 创建以来,项目保持高速增长,吸引了 10 029 名订阅者。
根据 12 十一月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -125,过去 24 小时变化为 -6,整体触达仍然可观。
- 认证状态: 未认证
- 互动率 (ER): 平均受众互动率为 6.67%。内容发布后 24 小时内通常能获得 5.93% 的反应,占订阅者总量。
- 帖子覆盖: 每篇帖子平均可获得 669 次浏览,首日通常累积 595 次浏览。
- 互动与反馈: 受众积极参与,单帖平均反应数为 5。
📝 描述与内容策略
尚未提供频道描述。
凭借高频更新(最新数据采集于 13 十一月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。
10 029
订阅者
-624 小时
-347 天
-12530 天
帖子存档
10 024
Repost from សារព័ត៌មានក្រសួងមហាផ្ទៃ
ឆមាសទី១ អាជ្ញាធរខេត្តកំពង់ចាម ទទួលសំណើ និងសំណូមពរពីប្រជាពលរដ្ឋចំនួន ៣៤៩ករណី ហើយដោះស្រាយបានចំនួន ២៤៣ករណី
https://www.facebook.com/share/v/18JT9nHibU/
................................
ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សូមតាមដាននៅលើឆាណែលតេឡេក្រាម @moi_news
10 024
Repost from សារព័ត៌មានក្រសួងមហាផ្ទៃ
រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំដាក់អំពូលភ្លើងនៅតាមដង់ផ្លូវនានាជិត ៤ម៉ឺនបង្គោល ខណៈបច្ចុប្បន្នដាក់បានជាង ៣ពាន់បង្គោល
https://www.facebook.com/share/v/1RBLUShnZT/
................................
ទទួលបានព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងក្រសួងមហាផ្ទៃ សូមតាមដាននៅលើឆាណែលតេឡេក្រាម @moi_news
10 024
Repost from ទូរទស្សន៍មហាផ្ទៃ - MOI TV
អាជ្ញាធរខេត្តកំពង់ចាម ធ្វើការផ្សព្វផ្សាយការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ជាង ១ម៉ឺនលើក មានប្រជាពលរដ្ឋចូលរួមជាង ៦០ម៉ឺននាក់
🔗 វីដេអូ 👉 https://www.facebook.com/share/v/1EfMD4iJv7/
🔗 វីដេអូ 👉 https://www.facebook.com/share/v/1E1rpNZr9n/
🔗 វីដេអូ 👉 https://www.facebook.com/share/v/1EhCadevCH/
ទាញយកកម្មវិធីទូរសព្ទក្រសួងមហាផ្ទៃ
📱 📱 👉 Mobile App
-----បណ្តាញទំនាក់ទំនងសង្គម-----
😀 👉 Facebook 😅 👉 TikTok
😊 👉Youtube 😗 👉 Telegram
10 024
Repost from ទូរទស្សន៍មហាផ្ទៃ - MOI TV
ឆមាសទី១ អាជ្ញាធរខេត្តកំពង់ចាម ទទួលសំណើ និងសំណូមពរពីប្រជាពលរដ្ឋចំនួន ៣៤៩ករណី ហើយដោះស្រាយបានចំនួន ២៤៣ករណី
🔗 វីដេអូ 👉 https://www.facebook.com/share/v/18Kn3B6uRm/
🔗 វីដេអូ 👉 https://www.facebook.com/share/v/17hizpG4fU/
🔗 វីដេអូ 👉 https://www.facebook.com/share/v/1EW8gUej7v/
ទាញយកកម្មវិធីទូរសព្ទក្រសួងមហាផ្ទៃ
📱 📱 👉 Mobile App
-----បណ្តាញទំនាក់ទំនងសង្គម-----
😀 👉 Facebook 😅 👉 TikTok
😊 👉Youtube 😗 👉 Telegram
10 024
Repost from ទូរទស្សន៍មហាផ្ទៃ - MOI TV
រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំដាក់អំពូលភ្លើងនៅតាមដង់ផ្លូវនានាជិត ៤ម៉ឺនបង្គោល ខណៈបច្ចុប្បន្នដាក់បានជាង ៣ពាន់បង្គោល
🔗 វីដេអូ 👉 https://www.facebook.com/share/v/1E6J3vJD9E/
🔗 វីដេអូ 👉 https://www.facebook.com/share/v/1KoDWqmPg8/
🔗 វីដេអូ 👉 https://www.facebook.com/share/v/1EW8gUej7v/
ទាញយកកម្មវិធីទូរសព្ទក្រសួងមហាផ្ទៃ
📱 📱 👉 Mobile App
-----បណ្តាញទំនាក់ទំនងសង្គម-----
😀 👉 Facebook 😅 👉 TikTok
😊 👉Youtube 😗 👉 Telegram
10 024
Repost from ទូរទស្សន៍មហាផ្ទៃ - MOI TV
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋមានជំនឿជឿទុកចិត្ត ក្នុងការមកទទួលសេវានៅអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ចាម
🔗 វីដេអូ 👉 https://www.facebook.com/share/v/1CoB6AGQav/
🔗 វីដេអូ 👉 https://www.facebook.com/share/v/18Xurpg1uB/
🔗 វីដេអូ 👉https://www.facebook.com/share/v/194ZTKZk32/
ទាញយកកម្មវិធីទូរសព្ទក្រសួងមហាផ្ទៃ
📱 📱 👉 Mobile App
-----បណ្តាញទំនាក់ទំនងសង្គម-----
😀 👉 Facebook 😅 👉 TikTok
😊 👉Youtube 😗 👉 Telegram
10 024
Repost from ទូរទស្សន៍មហាផ្ទៃ - MOI TV
ទស្សនា ៖ វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ រដ្ឋបាលខេត្តកំពង់ចាម
🔗 វីដេអូ 👉https://www.facebook.com/share/v/1Lht6RUioo/
🔗 វីដេអូ 👉 https://www.facebook.com/share/v/1CfMHsfWi3/
🔗 វីដេអូ 👉https://www.facebook.com/share/v/18yUuqKC2w/
🔗 វីដេអូ 👉 https://www.facebook.com/share/v/19ByTork6E/
🔗 វីដេអូ 👉https://www.facebook.com/share/v/1DFKspZ6fx/
🔗 វីដេអូ 👉https://www.facebook.com/share/v/1J3mYhYUCD/
ទាញយកកម្មវិធីទូរសព្ទក្រសួងមហាផ្ទៃ
📱 📱 👉 Mobile App
-----បណ្តាញទំនាក់ទំនងសង្គម-----
😀 👉 Facebook 😅 👉 TikTok
😊 👉Youtube 😗 👉 Telegram
10 024
+6
ស្ត្រីទ័លលំបាក មានជម្ងឺប្រចាំកាយ ១នាក់ នៅ ឃុំអូរស្វាយ ក្នុងស្រុកកំពង់សៀមទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ។
-----------------------
សាខា កក្រក ខេត្តកំពង់ចាម ៖ នៅព្រឹក ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ ឯកឧត្តម ទូច ឆៃ នាយកសាខា រួមជាមួយលោកស្រី ស្រី សុខេមា អនុប្រធានអចិន្ត្រៃយ៍អនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះជួបសំណេះ សំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនស្ត្រីក្រលំបាក មានជម្ងឺប្រចាំកាយ ខ្វះខាតជីវភាព ១នាក់ មានបន្ទុក ៤នាក់ បច្ចុប្បន្នស្នាក់នៅផ្ទះម្ដាយធំ នៅភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ។
អ្នកស្រី ថា ថៃ មានជំងឺដុះដុំសាច់ក្នុងខួរឆ្អឹងខ្នង តាំងពីកូនមានអាយុ 5 ខែនៅក្នុងពោះម៉្លេះ ហើយធ្លាប់បានធ្វើការវះកាត់ដុំសាច់នោះចោល ប៉ុន្តែជើងគាត់ទាំងពីរនៅតែស្ពឹកដើរមិនរួចដដែល ។ អ្នកស្រី ត្រូវ បានម្ដាយធំបង្កើត យកមកស្នាក់នៅផ្ទះ ជាមួយ គ្រាន់បានមើលថែ ទាំងម្ដាយនិងកូនប្រុសស្រីតូចៗ ពីរនាក់។ ចំណែកប្ដីគាត់ ជាកម្មករនៅរោងចក្រ មួយកន្លែងក្នុងស្រុកអង្គស្នួល ខំសន្សំប្រាក់ផ្ញើមកចិញ្ចឹមកូន និងប្រពន្ធ ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន អ្នកស្រី ថា ថៃ រួមមាន ៖
អង្ករ ៥០គក្រ មី ២កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៏ីវ ២យួរ ទឹកពិសាប្រណិត ២កេស ឃីត ២សម្រាប់ និង ថវិកាចំនួន ៥០០,០០០ រៀល ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុនចាន់ដា ប្រធានគណៈកម្មាធិការសាខា ក៏បានអន្តរាគមន៍ទៅមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្ត ដើម្បីជួយសម្រួលឱ្យអ្នកស្រី ថា ថៃ បានទៅសម្រាកនិងព្យាបាលជើងស្ពឹកទាំង ២ ដោយចលនា នៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មខេត្ត ដែលសេវាជាបន្ទុក របស់មជ្ឈមណ្ឌល ទាំងស្រុង។
10 024
+9
អភិបាលខេត្តកំពង់ចាម និងប្រធានក្រុមការងារចុះជួយស្រុកបាធាយ អញ្ជើញនាំយកទៀនវស្សា និងទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៦ វត្តនៅស្រុកបាធាយ
(កំពង់ចាម) ក្នុងឱកាសបុណ្យចូលព្រះវស្សា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយស្រុកបាធាយ អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន ៦វត្ត ក្នុងស្រុកបាធាយ ដែលពិធីនេះរៀបចំធ្វើឡើងស្ថិតនៅវត្ត ឥន្ទកោសី (ហៅវត្តតាងុិល) ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
គួររំលឹកថា បើតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា គឺស្ថិតក្នុងឱកាសបុណ្យចូលព្រះវស្សា ព្រះសង្ឃគ្រប់ៗព្រះអង្គត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងទីអារាមវត្ត ហើយប្រជាពុទ្ធបរិស័ទជិតឆ្ងាយតែងចូលរួមឧបត្ថម្ភ ផ្គត់ផ្គង់ដល់ព្រះសង្ឃ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារបស់ខ្លួន។ ក្រៅពីការចូលរួមក្នុងពិធីសាសនា ការនាំយកទៀនព្រះវស្សា និងទេយ្យទានមកប្រគេនព្រះសង្ឃ ក៏ជាការបង្ហាញពីការចូលរួមថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាផ្នែកមួយនៃវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិកម្ពុជា។
សកម្មភាពទាំងនេះ ក៏បានបង្ហាញពីស្មារតីសាមគ្គី សទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ក្នុងការថែរក្សាប្រពៃណីទំនៀម ទម្លាប់ខ្មែរ និងការគាំទ្រដល់ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃ ព្រោះរដូវវស្សាជារយៈពេលដែលព្រះសង្ឃគង់នៅក្នុងទីវត្តអារាម និងផ្តោតលើការសិក្សា សូត្រធម៌ និងប្រតិបត្តិធម៌វិន័យ ជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ ព្រះចៅអធិការវត្ត ឥន្ទកោសី (ហៅវត្តតាងុិល) បានមានសង្ឃដីការថា បច្ច័យដែល បានប្រគេនក្នុងថ្ងៃនេះ គឺជាការរួមចំណែក កសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងវត្តអារាម ដូចជា ការកសាងព្រះវិហារ សាលាឆាន់ កុដិ និងសំណង់សាធារណៈ ដែលផ្តល់ប្រយោជន៍ផ្សេងៗ ដើម្បីឱ្យវត្តអារាមមានភាពរីកចម្រើន និងអាចបម្រើដល់ព្រះសង្ឃ និងពុទ្ធបរិស័ទបានយូរអង្វែង៕
10 024
+5
មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនចុះស្រាវជ្រាវរកជំងឺរបេងលើជនជាប់ឃុំ នៅពន្ធនាគារខេត្តកំពង់ចាម
កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានទទួលស្វាគមន៍ លោក វេជ្ជបណ្ឌិត អ៊ុំ តុលា ប្រធានក្រុមការងារចុះស្រាវជ្រាវរបេងតាមបែបសកម្មលើជនជាប់ឃុំ សរុបចំនួន ៧៥៧ នាក់(ស្តី៩៦នាក់) ដោយមានការអញ្ជើញចូលរួមសហការ លោក វរអគ្គានុរក្សថ្នាក់លេខ៣ ស៊ុំ សារ៉ាន់ ប្រធានផ្នែកគ្រប់គ្រងឱសថ នៃនាយកដ្ឋានអប់រំកែប្រែ និងស្ដារនីតិសម្បទា សហការី នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោកស្រី ថ្នាក់ដឹកនាំ និងផ្នែកជំនាញពាក់ព័ន្ធ នៃពន្ធនាគារខេត្តកំពង់ចាម។
-ការចុះស្រាវជ្រាវរកជំងឺរបេងលើជនជាប់ឃុំមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកំពង់ចាម។
10 024
មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម ប្រមាណជាង ១០០នាក់ ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាព «ស្តីពីកិច្ចការរដ្ឋបាល»
កំពង់ចាម៖ សិក្ខាកាមចំនួន ១២០នាក់ ក្នុងនោះស្ត្រី ៥២នាក់ មកពីការិយាល័យ ទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្តកំពង់ចាម ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពី «កិច្ចការរដ្ឋបាល» ពាក់ព័ន្ធនឹងការអនុវត្តការងាររដ្ឋបាល និងការរៀបចំលិខិតរដ្ឋបាល។
ពិធីបិទវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម ឃន ប្រុស បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រូឧទ្ទេស និងមន្ត្រីរាជការជាសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលា ១ថ្ងៃពេញ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់ ព្រមទាំងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការទទួលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងកិច្ចការរដ្ឋបាល ដើម្បីបង្កើនសមត្ថភាពក្នុងការអនុវត្តការងារប្រចាំថ្ងៃ។
ឯកឧត្តម អភិបាលរងខេត្ត បានគូសបញ្ជាក់ថា កិច្ចការរដ្ឋបាល គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ធានាប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ស្ថាប័ន និងអង្គភាព។ មិនតែប៉ុណ្ណោះ ការងាររដ្ឋបាលមិនមែនមានត្រឹមតែការរៀបចំឯកសារ ការរក្សាទុកឯកសារ ឬការងារប្រចាំការិយាល័យប៉ុណ្ណោះទេ ប៉ុន្តែកិច្ចការរដ្ឋបាល ក៏ផ្តោតសំខាន់លើការរៀបចំលិខិតរដ្ឋបាល ដែលជាមធ្យោបាយទំនាក់ទំនងផ្លូវការដ៏សំខាន់ សម្រាប់ការណែនាំ ការស្នើសុំ ការឆ្លើយតប ការផ្តល់ព័ត៌មាន និងការអនុវត្តសេចក្តីសម្រេច ឬគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំផងដែរ។
ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព «ស្តីពីកិច្ចការរដ្ឋបាល» បានជួយជំរុញ និងលើកកម្ពស់សមត្ថភាពរបស់មន្ត្រីរាជការ ក្នុងការអនុវត្តការងាររដ្ឋបាល និងការរៀបចំលិខិតរដ្ឋបាលឱ្យបានត្រឹមត្រូវ ស្របតាមគោលការណ៍ បទដ្ឋាន និងនីតិវិធីជាធរមាន ព្រមទាំងពង្រឹងចំណេះដឹង ជំនាញ និងបទពិសោធន៍ក្នុងការរៀបចំ កែសម្រួល និងចាត់ចែងឯកសាររដ្ឋបាលប្រកបដោយភាពច្បាស់លាស់ សុក្រឹតភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈ។
យកឳកាសនោះដែរ ឯកឧត្តម អភិបាលរងខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តក្នុងការងារប្រចាំថ្ងៃប្រកបដោយគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ។ ជាមួយគ្នានោះ សូមបន្តចែករំលែកចំណេះដឹង និងបទពិសោធន៍ទាំងនេះទៅកាន់មន្ត្រី និងសហការីនៅតាមស្ថាប័ន អង្គភាពរបស់ខ្លួន ឱ្យបានទូលំទូលាយ ដើម្បីរួមគ្នាលើកកម្ពស់គុណភាពការងាររដ្ឋបាល និងធានាឱ្យការរៀបចំលិខិតរដ្ឋបាលនៅក្នុងខេត្តកំពង់ចាម មានភាពត្រឹមត្រូវ ច្បាស់លាស់ មានប្រសិទ្ធភាព និងស្របតាមបទដ្ឋានគតិយុត្តិ និងនីតិវិធីច្បាប់ផងដែរ៕
10 024
នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំផ្អាវ បានអញ្ជើញចូលរួមកម្មវិធីវេទិកាសាធារណៈ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំផ្អាវ ស្រុកបាធាយ ដើម្បីត្រួតពិនិត្យ និងគទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុកបាធាយ លោកអភិបាលស្រុកបាធាយ ប្រធានមន្ទីរ អាជ្ញាធរមូលដ្ឋានឃុំ-ស្រុក និងបងប្អូនប្រជាពលរដ្ឋផងដែរ កម្មវិធីនេះប្រព្រឹត្តិនៅវត្តចន្ទម៉ូលី ស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ។
